កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
តុលាការសម្រេចឃុំខ្លួន លោក លី សាម៉េត ពីបទ «ឆបោក»
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចក្នុងថ្ងៃទី៥ ខែវិច្ឆិកាឃុំខ្លួនឈ្មោះ លី សាម៉េត ពីបទឆបោកដែលប្រព្រឹត្តិនៅភ្នំពេញកាលពីខែកញ្ញា និងខែតុលា ឆ្នាំ ២០២២ តាមមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចដូចនេះធ្វើឡើង បន្ទាប់ពីលោក លី សាម៉េត ហៅគ្រូមា ត្រូវបាននាំខ្លួនដោយសមត្ថកិច្ចនៅថ្ងៃទី៤ ខែវិច្ឆិកា ពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការបញ្ជារបស់ លោក ហ៊ុន សែន ដែលបានទាត់ចោលនូវការសារភាពកំហុស និងការសុំទោសរបស់ លោក លី សាម៉េត។
អានបន្ត -
រដ្ឋសភានឹងប្រជុំពិភាក្សាសេចក្ដីព្រាងច្បាប់ ការអនុម័តលុបចោលកិច្ចព្រមព្រៀង CLV នៅថ្ងៃទី៨ វិច្ឆិកា
រដ្ឋសភានឹងបើកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬហៅកាត់ថា CLV-DTA នៅថ្ងៃទី៨ វិច្ឆិកា។ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី៨ ខែវិច្ឆិកា និងចាប់ផ្ដើមពីម៉ោង ៨ព្រឹក ហើយដឹកនាំដោយប្រធានព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី ។
អានបន្ត -
អ្នកស្រី ប៊ុន រ៉ានី អរគុណរដ្ឋាភិបាលវៀតណាមដែលបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរក្រោមក្នុងការរស់នៅ
ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដោយអះអាងថាបានបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរក្រោមក្នុងការរស់នៅ គោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែររហូតមក និងរាប់ជំនាន់ទៅមុខទៀត ដើម្បីរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌមនុស្សជាតិ។ អ្នកស្រី ប៊ុន រ៉ានី បានលើកឡើងក្នុងពិធីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ដោយវាយតម្លៃខ្ពស់ចំពោះពលរដ្ឋខ្មែរក្រោមដែលបានបន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរតជំនាន់កន្លងមក។
អានបន្ត -
លោក កើត សារ៉ាយ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំពីបទញុះញង់
នៅថ្ងៃទី៦ ខែវិច្ឆិកានេះ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំពីបទញុះញង់។ ការកាត់ទោសសកម្មជនសង្គមរូបនេះធ្វើឡើង បន្ទាប់ពីអតីតព្រះសង្ឃអង្គនេះបានធ្វើអត្ថាធិប្បាយអំពីការបណ្តេញពលរដ្ឋចេញដោយបង្ខំក្នុងជម្លោះដីធ្លីនៅស្រុកគូលែន ខេត្តព្រះវិហារកាលពីដើមឆ្នាំ ២០២៤។
អានបន្ត -
ក្រសួងមហាផ្ទៃត្រៀមដាក់ឲ្យដំណើរការប្រព័ន្ធកត់ត្រាបទល្មើស
ក្រសួងមហាផ្ទៃត្រៀមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបទល្មើស (Crime Management System - CMS) នាពេលខាងមុខនេះសម្រាប់ប្រើប្រាស់ក្នុងការពន្លឿនការបញ្ជូនព័ត៌មានទៅមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ និងដើម្បីរក្សាទុកទិន្នន័យជនល្មើស។ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលប្រព័ន្ធនេះដាក់ដំណើរការ បទល្មើសទាំងអស់នឹងត្រូវកត់ត្រាបញ្ចូលក្នុងប្រព័ន្ធនេះ រួមមានទាំងបទល្មើសចរាចរណ៍ផងដែរ។ ប្រព័ន្ធនេះបញ្ចូលតែព័ត៌មាននៃបទល្មើសដែលស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃប៉ុណ្ណោះ។
អានបន្ត -
ឥណ្ឌូនេស៊ី និងកម្ពុជាពង្រឹងសមត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស
ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosumarto បានជួបជាមួយមន្ត្រីនគរបាលជាតិកម្ពុជា ដោយចែករំលែកបញ្ហានៃការជួញដូរមនុស្សនៅកោះបាលី នៅថ្ងៃទី៤ ខែវិច្ឆិកា។ មន្ត្រីទាំងនោះនឹងចូលរួមវេទិកាចែករំលែកនាពេលខាងមុខ ស្តីពីការកំណត់អត្តសញ្ញាណ ពិនិត្យ ស៊ើបអង្កេត និងការពារជនរងគ្រោះពីការជួញដូរមនុស្ស។
អានបន្ត -
សមាគមខ្មែរក្រោមចាត់ទុកការដង្ហែកឋិនទៅកាន់វត្តខ្មែរក្រោមមានគុណតម្លៃជាប្រវត្តិសាស្ត្រ
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចាត់ទុកថាការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោមគឺជាព្រឹត្តិការណ៍ដ៏កម្រ និងមានគុណតម្លៃជាប្រវត្តិសាស្ត្រ។ នៅក្នុងលិខិតចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានសម្តែងការសាទរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ភរិយាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនដែលបានដឹកនាំអង្គកឋិនទៅកាន់វត្តពោធិគីរីវង្សារាម ស្ថិតក្នុងខេត្តព្រះត្រពាំងដែនដីកម្ពុជាក្រោម។ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានប្រាប់វិទ្យុបារាំង RFI បន្ថែមថា ការដង្ហែកឋិនទៅកម្ពុជាក្រោមរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះគឺជារបត់ថ្មីមួយ ដែលបង្ហាញពីកាយវិការផ្សារភ្ជាប់សាច់ឈាមគ្នារវាងបងប្អូនខ្មែរទាំងអស់។ លើសពីនេះ លោកអគ្គលេខាធិការបានរំពឹងថាបញ្ហារំលោភសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាមទៅលើខ្មែរក្រោមអាចនឹងលើកយកមកជជែកគ្នាឲ្យប្រសើរឡើងវិញនាពេលអនាគត។
អានបន្ត -
មន្ត្រីបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិទាមទារទឹកដីខ្មែរពីថៃវិញ
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ (Permanent Court of Arbitration = PCA) នៅទីក្រុងឡាអេ ទាមទារទឹកដីខ្មែរដែលកំពុងស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសថៃ យកមកគ្រប់គ្រងវិញ។
អានបន្ត -
គ្រួសារមន្ត្រីបក្សប្រឆាំងកំពុងជាប់ឃុំរិះគន់រដ្ឋាភិបាលថា អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ
ក្រុមគ្រួសារមន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ រិះគន់រដ្ឋាភិបាលនៅតែអនុវត្តច្បាប់មានស្តង់ដារពីរ ចំពោះអ្នកទោសនយោបាយដោយពួកគាត់សង្កេតឃើញថា អាជ្ញាធរហាក់បង្ហាញការឱនលំទោន ចំពោះក្រុមឧកញ៉ាដែលស្និទ្ធនឹងគ្រួសារត្រកូល «ហ៊ុន» បើទោះបីជាពួកគេឆបោកលុយពលរដ្ឋអស់រាប់លានដុល្លារក្ដី។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា ការអនុវត្តច្បាប់មិនស្មើភាពគ្នានេះនឹងធ្វើឱ្យមានវិសមភាពសង្គមកើតឡើង ហើយពលរដ្ឋបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌។ ក្រុមគ្រួសារអ្នកទោសនយោបាយសោកស្ដាយ ចំពោះសកម្មភាព ដែលសមត្ថកិច្ចចាប់បញ្ជូនខ្លួនគ្រួសាររបស់ពួកគាត់យកទៅដាក់ក្នុងពន្ធនាគារទាំងកម្រាល និងឃោរឃៅ ផ្ទុយស្រឡះពីក្រុមឧកញ៉ារកស៊ីទុច្ចរិត ដែលសមត្ថកិច្ចមិនហ៊ានវាយខ្នោះ និងទុកឱ្យដើរចូលក្នុងឡានតាមសម្រួល។
អានបន្ត -
អង្គការសមាគមខ្មែរក្រោមថា អាជ្ញាធរវៀតណាមរឹតត្បិតសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងការចូលរួមប្រារព្ធពិធីបុណ្យកឋិន
អង្គការសមាគមខ្មែរក្រោមថា អាជ្ញាធរវៀតណាមរឹតត្បិតសិទ្ធិពលរដ្ឋខ្មែរក្រោមក្នុងការចូលរួមប្រារព្ធពិធីបុណ្យកឋិនទានក្នុងអំឡុងពេលភរិយារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ខែវិច្ឆិកា បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តពោធិគិរីវង្សារាម ឬវត្តស្វាយសៀមថ្មី ក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ចាប់ពីថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា។ ពិធីបុណ្យអង្គកឋិនទាននៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង ដែលចូលរួមដោយមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលពីប្រទេសកម្ពុជាបានបិទបញ្ចប់ហើយនៅថ្ងៃទី៥ វិច្ឆិកា ក្រោមការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន ការរំខាន និងរឹតត្បិតពីសំណាក់អាជ្ញាធររដ្ឋាភិបាលវៀតណាម។
អានបន្ត -
វៀតណាមពង្រាយកម្លាំងហាមឃាត់សកម្មជនខ្មែរក្រោមមិនឱ្យជួបថ្នាក់ដឹកនាំកម្ពុជានៅថ្ងៃបុណ្យកឋិន
អាជ្ញាធរវៀតណាមពង្រាយកម្លាំងហាមឃាត់មិនឱ្យសកម្មជនខ្មែរក្រោមប្រមាណ ៦០នាក់ជួបថ្នាក់ដឹកនាំកម្ពុជាដែលហែកឋិនទៅកម្ពុជាក្រោម។ សកម្មជនខ្មែរក្រោមចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាមនេះគឺជាការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការលើកឡើងរបស់សកម្មជនខ្មែរក្រោមទាំងនេះ ធ្វើឡើងក្រោយភរិយារបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី និង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអ្នកស្រី ម៉ែន សំអន នៅថ្ងៃទី០៤ ខែវិច្ឆិកា បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន និងប្រជាពលរដ្ឋ ដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តពោធិគិរីវង្សារាម ឬ វត្តស្វាយសៀមថ្មីក្នុងខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។
អានបន្ត -
លោកស្រីជូ ប៊ុនអេង៖ភាគីពាក់ព័ន្ធត្រូវបន្តប្រុងប្រយ័ត្នក្នុងការអនុវត្តផែនការប្រឆាំងបទល្មើសជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានណែនាំដល់គ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ព្រោះការអនុវត្តផែនការនេះកន្លងមកហាក់នៅមានការខ្វះចន្លោះជាច្រើន ដែលបណ្តាលឱ្យជនល្មើសជួញដូរមនុស្ស នៅតែប្រព្រឹត្តបទល្មើសបាន នឹងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង។ ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជាភាគច្រើនហាក់មិនទាន់មានការយល់ដឹង និងជឿជាក់លើរដ្ឋាភិបាលដែលបានប្រកាសផ្សព្វផ្សាយអំពីអំពើជួញដូរមនុស្សនោះទេ។
អានបន្ត -
អ្នកច្បាប់ថា តុលាការគួរតែស៊ើបអង្កេតអ្នកពាក់ព័ន្ធក្នុងករណីឆបោករបស់លោក លី សាម៉េត
សមត្ថកិច្ចបានឃាត់ខ្លួន ឧកញ៉ា លី សាម៉េត ភ្លាមៗ កាលពីយប់ថ្ងៃទី៤ វិច្ឆិកា ក្រោយពីលោក ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ អ្នកច្បាប់លើកឡើងថា ករណីចាប់ខ្លួនលោក លី សាម៉េត នេះ មានភាពមិនប្រក្រតីជាច្រើន ពីព្រោះថា សមត្ថកិច្ចអាចចាប់ខ្លួនបុគ្គលនេះបាន ក្រោយពីលោក លី សាម៉េត បានចេញមុខសារភាព និងបានឆ្លើយលុបលាងថា ខ្លួនឆបោកលុយគេ មិនជាប់ពាក់ព័ន្ធជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានោះទេ។
អានបន្ត -
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គល លី សាម៉េត មកអនុវត្តទោសតាមច្បាប់គ្មានករណីលើកលែង
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គល លី សាម៉េត មកអនុវត្តទោសតាមច្បាប់ ដោយគ្មានការយោគយល់ទុកពេលវេលាឱ្យលោក លី សាម៉េត ព្យាបាលជំងឺសិន មុនមកអនុវត្តតាមច្បាប់ឡើយ។ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ វិច្ឆិកា នេះថា មិនមែនដោយសារតែចេញវីដេអូសូមទោស អាចធ្វើឲ្យលោក លី សាម៉េត ត្រូវបានរួចខ្លួននោះទេ ព្រោះជំនួយការរបស់លោកម្នាក់ឈ្មោះ ដួង តារា ក៏កំពុងត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ព័ន្ធនឹងអំពើឆបោកជាមួយលោក លី សាម៉េត ដែរ។
អានបន្ត -
អង្គការ សមាគមខ្មែរកម្ពុជាក្រោម ផ្ញើសារលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរ ចំពោះ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះ «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹងនាំជាន់ខ្ពស់ ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាលជាច្រើននាក់។
អានបន្ត -
អ្នកតាមដានសម្ដែងការបារម្ភពីការធ្លាក់ចុះសីលធម៌ក្នុងសង្គម
ពលរដ្ឋមួយចំនួន ព្រមទាំងអ្នកតាមដានសង្គម សម្ដែងក្ដីបារម្ភពីការធ្លាក់ចុះនូវសិលធម៌សង្គម កត្តាដែលបណ្ដាលឱ្យសីលធម៌សង្គមធ្លាក់ចុះគឺដោយសារកត្តាការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការរប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ ខណៈការអនុវត្តច្បាប់មានការធូររលុង។
អានបន្ត -
ពលរដ្ឋមិនរំពឹងថា រដ្ឋាភិបាលអាចលើកកម្ពស់គុណភាពវិស័យអប់រំ ឱ្យបានស្មើគ្នានោះទេ ខណៈគម្លាតសង្គមកាន់តែកើនឡើង
ពលរដ្ឋមិនរំពឹងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចពង្រឹងគុណភាពវិស័យអប់រំឱ្យមានភាពស្មើគ្នាដើម្បីបង្កើនធនធានមនុស្សនៅកម្ពុជានោះឡើយ ខណៈកូនអ្នកមានទទួលបានឱកាសសិក្សានៅសាលាឯកជនខុសពីកូនអ្នកក្រីក្រដែលគ្មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន។ ពួកគាត់ថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ពលរដ្ឋ និងគ្មានកំណែទម្រង់លើប្រព័ន្ធអប់រំឱ្យមានស្តង់ដារនោះឡើយ។ ពលរដ្ឋអះអាងថា ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនយកពន្ធលើប្រាក់ចំណូល និងពន្ធផ្សេងៗទៀតនោះ មិនមែនជាដំណោះស្រាយជួយដោះបន្ទុកដល់គ្រួសារក្រីក្រ និងពង្រឹងគុណភាពអប់រំបានឡើយ។
អានបន្ត -
លោក ហន ពិសិដ្ឋ៖ទឹកជំនន់នៅកំពង់ស្ពឺបណ្តាលមកពីពលរដ្ឋមួយចំនួនចាក់ដីលុបប្រឡាយ
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទឹកជំនន់បានជន់លិចស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកគងពិសី និងស្រុកបសេដ្ឋ។ ក្រៅពីនេះ ទឹកជំនន់បានពន្លិចផ្លូវជាតិលេខ៣ មួយចំហៀងប៉ែកកំពង់ស្ពឺចំនួន២កំណាត់ ដែលធ្វើឲ្យចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃទី០៤ វិច្ឆិកានេះ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានថ្លែងថា ការជន់លិចស្រុកគងពិសី និងស្រុកបសេដ្ឋបណ្តាលមកពីមូលហេតុចំនួនពីរគឺ ទី១ ពលរដ្ឋមួយចំនួនបានចាក់ដីលុបប្រឡាយ និងទី២ ប្រឡាយដែលកំពុងស្តារនៅមិនទាន់បើកទូលំទូលាយនៅឡើយ។
អានបន្ត -
ព្រះអង្គ ប៊ុត ប៊ុនតិញ លើកទឹកចិត្តឱ្យសកម្មជននយោបាយ និងសង្គមតម្កល់ប្រយោជន៍ជាតិឱ្យបានធំ
ព្រះចៅអធិការវត្តភ្នំសេរី និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកទឹកចិត្តឱ្យសកម្មជននយោបាយ និងសង្គមតម្កល់ប្រយោជន៍ជាតិឱ្យបានធំជាងប្រយោជន៍ក្រុម។ ព្រះតេជព្រះគុណអះអាងថា មានតែធ្វើបែបនេះទើបសកម្មជននយោបាយ និងសង្គមអាចគេចផុតពីការដែលត្រូវមេដឹកនាំពីរនាក់ ឪពុកកូន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត យកក្រុមគ្រួសារសាច់ញាតិ មកធ្វើជាចំណាប់ខ្មាំង ដើម្បីបង្ខំឱ្យពួកគេចុះចូលជាមួយបក្សកាន់អំណាច។ព្រះអង្គមានថេរដីកាបែបនេះបន្ទាប់ពីសារព័ត៌មានស្និទ្ធនឹងគ្រួសារត្រកូលហ៊ុន Fresh News បានផ្សព្វផ្សាយរូបថតលោក ហ៊ុន សែន ជួបជាមួយអតីតប្រធានចលនាសង្គ្រោះជាតិនៅក្នុងប្រទេសជប៉ុន លោក ហៃ វណ្ណា និងប្អូនប្រុស ព្រមទាំងបទសម្ភាសន៍ជាមួយ លោក ហៃ វណ្ណា ផង កាលពីថ្ងៃ ទី៣ ខែវិច្ឆិកា។
អានបន្ត