កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
គ្រូបង្រៀនជាប់កិច្ចសន្យាតវ៉ាចំពោះការបញ្ឈប់គាត់ បន្ទាប់ពីគាត់បង្រៀនអស់រយៈពេល១៦ឆ្នាំ
គ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់បានតវ៉ាជុំវិញការបញ្ឈប់គាត់ពីគ្រូបង្រៀនជាប់កិច្ចសន្យា បន្ទាប់ពីគាត់បង្រៀនសិស្សអស់រយៈពេល១៦ឆ្នាំនៅសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អានបន្ត -
លោក ស សុខា៖ មន្ត្រីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមរត់មិនដោះស្រាយគួរត្រូវដកចេញពីក្របខ័ណ្ឌរដ្ឋ
ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា មន្ត្រីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមរត់មិនដោះស្រាយ គួរត្រូវដកចេញពីក្របខ័ណ្ឌរដ្ឋ ខណៈវិធានការនៃការអប់រំគួរតែបញ្ចប់ត្រឹមឆ្នាំ ២០២៣ នេះ ដោយអនុវត្តវិធានការផាកពិន័យនៅឆ្នាំ ២០២៤។
អានបន្ត -
សង្គមស៊ីវិលនៅកម្ពុជា៖ ថៃផ្តល់ទីតាំងឲ្យក្រុមប្រឆាំងរបស់កម្ពុជាធ្វើសកម្មភាព
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានស្នើឲ្យ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យមើលសកម្មភាពរបស់ គណបក្ស Move Forward (គណបក្សកៅក្លៃ) របស់ថៃ ដែលកំពុងធ្វើសកម្មភាពគាំទ្រ និងបណ្តុះបណ្តាលដល់ ក្រុមអ្នកយោបាយប្រឆាំងរបស់កម្ពុជា។
អានបន្ត -
ក្រុមសហជីពស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ធានាសេរីភាពសហជីពឡើងវិញ
ក្រោយឆ្នាំ២០១៦ ការចុះបញ្ជិការសហជីពមានភាពស្មុគស្មាញខ្លាំង ស្ថាបនិកសហជីពប្រឈមនឹងការគំរាមកំហែង រងបណ្តឹងព្រហ្មទណ្ឌ ការរើសអើង និងត្រូវបញ្ឈប់ពីការងារ។
អានបន្ត -
អង្គការសមធម៌កម្ពុជា រកឃើញថា ការធ្វើអាជីវកម្មរ៉ែមាស បានរំលោភសិទ្ធិមនុស្ស និងប៉ះពាល់បរិស្ថាន ៤ខេត្ត
អង្គការសមធម៌កម្ពុជា រកឃើញថា ការធ្វើអាជីវកម្មរ៉ែមាស បានរំលោភសិទ្ធិមនុស្ស និងប៉ះពាល់បរិស្ថាន ៤ខេត្ត
អានបន្ត -
របាយការណ៍ថ្មី៖ ក្រុមហ៊ុនរ៉ែនៅកម្ពុជាកាប់បំផ្លាញព្រៃឈើ និងរំលោភសិទ្ធិមនុស្ស
ភ្នំពេញ — របាយការណ៍ថ្មីរបស់អង្គការសមធម៌បង្ហាញថា សាជីវកម្មរ៉ែ ដោយប្រើគ្រឿងយន្តខ្នាតធំ និងការប្រើប្រាស់សារធាតុគីមី បានបង្កើនហានិភ័យនៃការទន្ទ្រានយកដី ការបំផ្លាញបរិស្ថាន សុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រជា ពលរដ្ឋដែលរស់នៅតំបន់នោះ។
អានបន្ត -
កម្មការីនីពីរនាក់ដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានដោះស្រាយវិវាទការងាររឿងបាត់បង់អត្ថប្រយោជន៍
កម្មការីនីពីរនាក់បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានដោះស្រាយវិវាទការងារសុំកិច្ចអន្តរាគមន៍រឿងបាត់បង់អត្ថប្រយោជន៍ការងារ និងស្នើសុំឱ្យភាគីពាក់ព័ន្ធជួយរកដំណោះស្រាយដើម្បីរក្សាបាននូវអត្ថប្រយោជន៍របស់កម្មករ។
អានបន្ត -
អាជ្ញាធរសម្រេចផ្អាកជាបណ្តោះអាសន្ន ក្នុងការចុះរុះរើសំណង់ស្ថិតនៅបរិវេណអង្គរ ក្រោយពីមានការតវ៉ា
សៀមរាបៈ ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាបានសម្រេចផ្អាកជាបណ្តោះអាសន្នក្នុងការរុះរើសំណង់«ខុសច្បាប់»ដែលស្ថិតនៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ក្រោយពីមានការតវ៉ា ខណៈអាជ្ញាធរ នឹងបន្តខិតខំដោះស្រាយដោយសន្តិវិធិ និងស្នើឱ្យពលរដ្ឋរុះរើដោយស្ម័គ្រចិត្តចៀសវាងប៉ះពាល់ដល់តម្លៃវប្បធម៌នៅបរិវេណអង្គរវត្ត។
អានបន្ត -
គ្រូបង្រៀនជាប់កិច្ចសន្យាតវ៉ាចំពោះការបញ្ឈប់គាត់ បន្ទាប់ពីគាត់បង្រៀនអស់រយៈពេល១៦ឆ្នាំ
គ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់បានតវ៉ាជុំវិញការបញ្ឈប់គាត់ពីគ្រូបង្រៀនជាប់កិច្ចសន្យា បន្ទាប់ពីគាត់បង្រៀនសិស្សអស់រយៈពេល១៦ឆ្នាំនៅសាលាបឋមសិក្សាសុខសាន្ត ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អានបន្ត -
អាជ្ញាធរអប្សរាបំភ្លឺករណីរុះរើផ្ទះពលរដ្ឋដែលគេផ្សាយថាកំពុងធ្វើបាបពលរដ្ឋ
នៅថ្ងៃទី២៧ ខែធ្នូ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីបំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចុះរុះរើសំណង់មិនស្របច្បាប់ ដែលស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
អានបន្ត -
សហគមន៍មួយនៅខេត្តរតនគីរីអះអាងថា អាជ្ញាធរមូលដ្ឋានមួយចំនួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
ប្រជាសហគមន៍ឡុំ ស្ថិតនៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីអះអាងថា ព្រៃសហគមន៍ជាង៦ពាន់ហិកតា កំពុងជិតបាត់រូបរាងទាំងស្រុង ខណៈមន្ត្រីមូលដ្ឋានមួយចំនួនមានការពាក់ព័ន្ធការកាប់ឈើ និងទិញឈើពីព្រៃសហគមន៍ឱ្យឈ្មួញឈើក្រៅប្រទេស។
អានបន្ត -
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់សកម្មភាពដែលប៉ះពាល់ការប្រតិបត្តិសាសនា
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យទប់ស្កាត់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់ការប្រតិបត្តិសាសនានៅកម្ពុជា ហើយលោកថា រាល់ការប្រតិបត្តិសាសនាត្រូវមានមូលដ្ឋានច្បាស់លាស់។
អានបន្ត -
មេភូមិម្នាក់នៅខេត្តពោធិ៍សាត់ត្រូវដកតំណែងក្រោមហេតុផលបម្រើពលរដ្ឋមិនបានល្អ ប៉ុន្តែសាមីខ្លួនបានច្រានចោល
អាជ្ញាធរមូលដ្ឋានខេត្តពោធិសាត់ អះអាងថា ការដកតំណែងមេភូមិម្នាក់នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺដោយសារមេភូមិរូបនោះ បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនបានល្អ ប៉ុន្តែសាមីខ្លួនបានច្រានចោលការចោទប្រកាន់នេះដោយថាការដករូបលោកពីតំណែងនោះដោយសាររឿងធ្វើប័ណ្ណក្រីក្រជូនពលរដ្ឋក្រីក្រពិតប្រាកដ ខុសពីអ្វីដែលអាជ្ញាធរឃុំចង់បាន។
អានបន្ត -
ក្រុមអ្នកគាំទ្រជំរុញឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពសហជីព
ភ្នំពេញ — ក្រុមអ្នកគំាទ្រកញ្ញា ឈឹម ស៊ីថរ ដែលជាមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ (NagaWorld) បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃអង្គារ ដើម្បីបង្ហោះប៉េងប៉ោងបង្ហាញពីការនឹករឭកដល់កញ្ញា ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារ និងស្នើដល់រដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមសហជីព។
អានបន្ត -
វិវាទណាហ្កាវើលដ៍៖ក្រុមកូដករចង់ឲ្យថៅកែក្រុមហ៊ុនថ្មីថយមួយជំហាន
ថយមួយជំហាន គឺជាសារមួយរបស់ក្រុមកូដករណាហ្កាវើលដ៍ ផ្ញើទៅកាន់អ្នកស្នងតំណែងថ្មីនៃក្រុមហ៊ុនណាហ្កាវើលដ៍។
អានបន្ត -
ពលរដ្ឋជាង៥០នាក់បានទៅតវ៉ានៅមុខសាលាខេត្តកំពង់ធំ ទាមទារឱ្យអាជ្ញាធរបើកផ្លូវទៅកាន់ដីស្រែពួកគាត់វិញ
ប្រជាពលរដ្ឋជាង៥០នាក់តំណាងឱ្យ៣០០គ្រួសារបានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែធ្នូនេះ ទាមទារឱ្យអាជ្ញាធរធ្វើការអន្តរាគមន៍ដោះលែងពលរដ្ឋមួយរូប និងអនុញ្ញាតឱ្យអ្នកភូមិអាចធ្វើដំណើរតាមផ្លូវដែលធ្លាប់ឆ្លងកាត់ទៅកាន់ដីស្រែចម្ការអាស្រ័យផលរបស់ខ្លួនវិញបានដូចដើម។
អានបន្ត -
ក្រុមអាជីវករជិត១០០នាក់នៅផ្សារបាយដំរាំចាស់តវ៉ា ខណៈអាជ្ញាធរស្រុកបាណន់ដេញឱ្យពួកគាត់រុះរើតូបចេញ
ក្រុមអាជីវករផ្សារបាយដំរាំចាស់ប្រមាណជិត១០០នាក់ ប្រឆាំងតវ៉ានឹងការដាក់ឱសានវាទរបស់អាជ្ញាធរស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំណត់រយៈពេល២០ថ្ងៃ ឱ្យពួកគាត់រុះរើតូប រាន និងសម្ភារៈលក់ដូរចេញ ក្រោមហេតុផលអភិវឌ្ឍន៍ និងចង់ឱ្យអាជីវករទៅលក់ដូរនៅផ្សារដែលទើបសាងសង់ថ្មីក្បែរនោះ។
អានបន្ត -
ពលរដ្ឋខេត្តក្រចេះ ជាង ១០០ នាក់ តវ៉ាទាមទារឱ្យអាជ្ញាធរបញ្ឈប់ការបណ្ដេញចេញ
ពលរដ្ឋជាង ១០០ នាក់ ក្នុងចំណោមពលរដ្ឋ ២៤៧ គ្រួសារ រស់នៅក្នុងភូមិចំនួន ៧ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី ២៥ ធ្នូ បានលើកគ្នាតវ៉ាទាមទារឱ្យអាជ្ញាធរខេត្តនេះ ប្រគល់ដីឱ្យពួកគាត់កាន់កាប់ជាក់ស្ដែង និងឈប់បណ្ដេញពួកគាត់ចេញដោយបង្ខំ។
អានបន្ត -
គណបក្សកម្លាំងជាតិស្នើសុំលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកជាប់ឃុំ ដើម្បីដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុង
ភ្នំពេញ — គណបក្សកម្លាំងជាតិដែលជាគណបក្សថ្មីមួយបង្កើតឡើងដោយអតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិបានស្នើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ពិនិត្យមើលលទ្ធភាពក្នុងការដោះលែងអ្នកទោសដែលជាប់ឃុំ ពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីពទាំងអស់។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកដេកយាមតូបលក់ដូរ ខណៈអាជ្ញាធរនៅតែឃ្លាំមើលពួកគាត់
ពលរដ្ឋរស់នៅក្បែរបឹងតាមោកប្រមាណ២០នាក់នៅថ្ងៃទី២៤ ធ្នូ នាំគ្នាដេកយាមការពារតូបលក់អីវ៉ាន់ពីព្រោះខ្លាចអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះរុះរើតូបរបស់ពួកគាត់ម្ដងទៀត។
អានបន្ត