កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អាជ្ញាធរថៃគ្រោងបញ្ជូនពលរដ្ឋខ្មែរ ៤នាក់មកកម្ពុជាវិញដោយចោទថា ក្លែងខ្លួនជាសង្ឃ និងឆ្លងដែនខុសច្បាប់
អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរបួននាក់ ដែលគ្រងចីពរជាព្រះសង្ឃ និងគ្រោងបញ្ជូនមកកម្ពុជាវិញ ដោយចោទថា ពួកគេលួចចូលដីថៃ និងក្លែងបន្លំជាសង្ឃដើរអង្គាសប្រាក់ពីពលរដ្ឋថៃដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា កត្តាជីវភាពទើបបណ្ដាលឱ្យពលរដ្ឋខ្មែរទាំងនោះប្រថុយប្រថានគ្រោះថ្នាក់នៅលើដីថៃដោយខុសច្បាប់ដែលរដ្ឋាភិបាលត្រូវពិនិត្យដោះស្រាយឱ្យបានឆាប់។
អានបន្ត -
រដ្ឋាភិបាលថ្មីដាក់ចេញគោលនយោបាយសាលារៀនគំរូ ដើម្បីលើកកម្ពស់គុណភាពប្រព័ន្ធអប់រំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងប្រាប់អំពីគោលនយោបាយសំខាន់ៗ ដែលត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ ស្របតាមដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងឆ្នាំសិក្សាថ្មីថ្ងៃទី១ ខែធ្នូ។
អានបន្ត -
អង្គការសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលស្ដារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ
ស្របពេលដែលមានដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមកកាន់ប្រទេសកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលបានស្នើទៅកាន់រដ្ឋាភិបាលឲ្យស្ដារស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស ដោយថាសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយនៅបន្តមានការរឹតត្បិត ព្រមជាមួយនឹងការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយជំទាស់ និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
អានបន្ត -
បុគ្គលិកណាហ្គាវើលដ៍តវ៉ាជំទាស់នឹងការបញ្ឈប់បុគ្គលិកជាង៧០នាក់កាលពីចុងខែវិច្ឆិកា
ភ្នំពេញ — បុគ្គលិកក្រុមណាហ្គាវើលដ៍៤នាក់ កាលពីព្រឹកថ្ងៃអង្គារ បានចេញមុខតវ៉ា ដោយចាត់ទុកការបញ្ឈប់ពួកគេ និងបុគ្គលិកប្រមាណ៧០នាក់ទៀត កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជារឿងអយុត្តិធម៌។ ពួកគេអះអាងថាបុគ្គលិកប្រមាណ៧០នាក់កាលពីពេលថ្មីៗនេះ ជារូបភាពបង្ខំឱ្យចុះហត្ថលេខាលាឈប់ពីការងារ។
អានបន្ត -
អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មបន្ដស៊ើបអង្កេតលើមន្ដ្រីម្នាក់យកលុយពលរដ្ឋ តែមិនចេញលិខិតឆ្លងដែន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបើកការស៊ើបអង្កេតលើមន្ដ្រីម្នាក់ ដែលបម្រើការងារនៅកន្លែងធ្វើលិខិតឆ្លងដែន បានយកលុយប្រជាពលរដ្ឋ តែមិនចេញលិខិតឆ្លងដែនឱ្យ។
អានបន្ត -
ព្រៃឡង់ប្រមាណ៥០ហិកតានៅកំពង់ធំត្រូវបានកាប់បំផ្លាញដើម្បីយកដីធ្វើជាកម្មសិទ្ធិ
បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ បានសហការគ្នាជាមួយសហគមន៍ព្រៃឈើក្បាលអូរធ្នង់ សហគមន៍ក្បាលខ្លា និងសហគមន៍អូដាស្គរចុះល្បាតព្រៃឡង់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រទះឃើញការកាប់ឈើនៅតំបន់ព្រៃឡង់ប្រមាណ៥០ហិកតា ស្ថិតនៅត្រង់ចំណុចអូរតាលោកក្នុងភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ។
អានបន្ត -
សង្គមស៊ីវិល២០ស្ថាប័នទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាលើស្ត្រី និងក្មេងស្រីដើម្បីយុត្តិធម៌សង្គម
ក្រុមអង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័នរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ត្រី និងក្មេងស្ត្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» ក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាលលុបបំបាត់ការប្រើអំពើហិង្សាគ្រប់ទម្រង់ និងគ្រប់វិស័យការងារលើស្ត្រី ។
អានបន្ត -
លោក អុឹម ហាច ដែលអះអាងជាអ្នកកាសែត និងពលរដ្ឋមួយក្រុម ព្រមព្រៀងគ្នា ទទួលកំហុសរៀងខ្លួន
ភ្នំពេញ៖ លោក អ៊ឹម ហាច ហៅ ជាង ហាច និងក្រុមពលរដ្ឋ ដែលបានចាប់រូបលោកចង ហើយថតបង្ហោះវីដេអូ បានព្រមព្រៀមគ្នា ទទួលស្គាល់កំហុសរៀងខ្លួន និងដកពាក្យបណ្ដឹង ដោយសន្យាកែប្រែខ្លួន មិនប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់ទៀតឡើយ។
អានបន្ត -
កិច្ចសន្ទនាស្ដីពីបញ្ហាសិទ្ធិមនុស្សជាប្រធានបទក្ដៅមុនថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូមកដល់
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានរៀបចំឲ្យមានកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅមុខ នៅព្រឹកថ្ងៃទី០៤ខែធ្នូនេះ មុនថ្ងៃនៃការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូមកដល់។
អានបន្ត -
អង្គការGADCជំរុញឱ្យUN ឈរជាមួយស្ដ្រី និងក្មេងស្រីក្នុងសន្និសីទប្រែប្រួលអាកាសធាតុឆ្នាំ២០២៣
អង្គការសង្គមស៊ីវិលក្នុងតំបន់បានស្នើឱ្យ អង្គការសហប្រជាជាតិ ឈរជាមួយស្ដ្រី និងក្មេងស្រី ដើម្បីទប់ស្កាត់អំពើហិង្សាផ្អែកលើយែនឌ័រក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ ខណៈផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យកម្រិតនៃអំពើហិង្សាកាន់តែមានធ្ងន់ធ្ងរដល់ស្ត្រី។
អានបន្ត -
លោក កែវ រ៉េមី៖ អ្នកស្រឡាញ់ភេទដូចគ្នានៅតែទទួលបានការរើសអើងក្នុងសង្គម
សហគមន៍ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រួមនឹងបណ្តាញសង្គមស៊ីវិលនិងក្រសួងស្ថាប័នពាក់ព័ន្ធនៅព្រឹកថ្ងៃទី៤ធ្នូនេះបានចូលរួមកិច្ចពិភាក្សាមួយដើម្បីបន្តជំរុញឱ្យមានការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍គូស្រករស្រឡាញ់ភេទដូចគ្នា។
អានបន្ត -
តុលាការខេត្តស្ទឹងត្រែងចេញដីកាបញ្ជាឱ្យនាំខ្លួនសកម្មជនព្រៃឡង់ម្នាក់
តុលាការខេត្តស្ទឹងត្រែងបានចេញដីកាបញ្ជាឱ្យនាំខ្លួនសកម្មជនការពារព្រៃឡង់ម្នាក់ ជាជនជាតិដើមភាគតិចកួយ ក្រោមបណ្ដឹងរបស់ប្រធានមន្ទីរបរិស្ថានខេត្តនេះ លោក ស្រេង ជាហេង។
អានបន្ត -
ក្រុមតន្ត្រីជនពិការស្នើសូមរដ្ឋាភិបាលអនុគ្រោះឱ្យពួកគាត់បានប្រគំនៅទីសាធារណៈនារាជធានីភ្នំពេញ
ក្រុមតន្ត្រីករនិងអ្នកចម្រៀងដែលមានពិការភាព បានទទូចអង្វរសូមអាជ្ញាធររដ្ឋាភិបាល អនុគ្រោះឱ្យពួកគាត់បានប្រគំនិងច្រៀងនៅតាមចំណុចភ្លើងស្តុបនិងទីសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបាននូវការដាក់ទានខ្លះៗពីសំណាក់សប្បុរសជន គ្រាន់នឹងផ្គត់ផ្គង់ជីវភាព ។
អានបន្ត -
សង្គមស៊ីវិល នាំយកញត្ដិទៅកាន់ក្រសួងការងារ ដើម្បីជំរុញឲ្យរដ្ឋាភិបាល ផ្ដល់សច្ចាប័នលើអនុសញ្ញា C190
ភ្នំពេញ៖ ស្ថាប័នសហជីព និងអង្គការសង្គមស៊ីវិលជាង ៤០ស្ថាប័ន នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះបាននាំយកញត្ដិទៅកាន់ក្រសួងកិច្ចការនារី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងបន្ដជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិលេខ ១៩០ (C190) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អានបន្ត -
រដ្ឋបាលខេត្តកំពងធំ បដិសេធព័ត៌មានដែលថាពលរដ្ឋចំនួន៣៦គ្រួសារ អំពាវនាវថ្នាក់ដឹកនាំជុំវិញវិវាទដីធ្លី
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានអនឡាញមួយ បានចុះផ្សាយថា លោកស្រី សុខ សុវណ្ណី រួមទាំងប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ អំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំសម្តេច ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យជួយរកយុត្តិធម៌ ហើយឃ្លីបវីដេអូនោះត្រូវបានផ្សាយឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អានបន្ត -
បទសម្ភាស៖ ធម្មយាត្រា ពីសៀមរាប មកភ្នំពេញ ផ្សាយមេត្តាធម៌ ផ្សារភ្ជាប់នឹងសិទ្ធិមនុស្ស
រុមអង្គសង្គមស៊ីវិលប្រមាណ២៨អង្គការកំពុងរៀបចំការធ្វើធម្មយាត្រា ដើរដោយស្ងប់ស្ងាត់ពីខេត្តសៀមរាបមកកាន់ទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ ពីថ្ងៃទី០៦ ខែធ្នូ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
អានបន្ត -
អ្នកស្រី សូ សុម៉ាល័យ៖ សង្គមស៊ីវិលចង់ឃើញកម្ពុជាផ្ដល់សច្ចាប័នអនុសញ្ញា ILO លេខ១៩០
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៤១ស្ថាប័ន បានរួមគ្នាធ្វើយុទ្ធនាការចំនួន ១៦ថ្ងៃ ក្រោមប្រធានបទរួមគ្នាលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនក្នុងពិភពការងារ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ។
អានបន្ត -
សម្ព័ន្ធភាពបក្សកាន់អំណាចថ្កោលទោសលោក សម រង្ស៊ី រឿងលើកឡើងពីការអុំទូកក្លែងក្លាយ
ធ្លាក់មកជាបន្តបន្ទាប់ ខ្លះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយខ្លួនឯង ខ្លះបោះឲ្យសារព័ត៌មាន ហ្រេសញូ ចុះផ្សាយ ញត្តិថ្កោលទោសលោក សម រង្ស៊ី ត្រូវគេពិនិត្យឃើញថាខ្លះមានខ្លឹមសារប្រហាក់ប្រហែលគ្នា ខ្លះដូចគ្នា និងខ្លះទៀតតាក់តែងរៀងៗស្ថាប័ន មានខ្លី មានវែង និងមានចុះហត្ថលេខា និងវាយត្រាជាក្រុមក៏មាន។
អានបន្ត -
មន្រ្តី និងសង្គមស៊ីវិល ស្នើគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើរកម្មករនិយោជិត
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការរវាងគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដែលជារឿងសំខាន់ និងចាំបាច់បំផុត។
អានបន្ត -
សកម្មជនចលនាមាតាធម្មជាតិទទួលពានរង្វាន់នៅប្រទេសស៊ុយអែត ខណៈប្រឈមពាក្យបណ្តឹងនៅកម្ពុជា
ភ្នំពេញ — ក្រុមយុវជនចលនាមាតាធម្មជាតិមួយចំនួនអះអាងថាពួកគេនឹងបន្តសកម្មភាពការពារបរិស្ថានក្នុងប្រទេសកម្ពុជា ខណៈពួកគេទទួលបានពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
អានបន្ត