កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ កំពុង​ប្រឈម​បញ្ហា​សុខភាព និង​ពិបាក​រស់​នៅ​ក្នុង​រដូវ​រងា
    អានបន្ត

    អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ កំពុង​ប្រឈម​បញ្ហា​សុខភាព និង​ពិបាក​រស់​នៅ​ក្នុង​រដូវ​រងា

    អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ កំពុង​ប្រឈម​បញ្ហា​សុខភាព និង​លក្ខខណ្ឌ​រស់នៅ​ប្រចាំថ្ងៃ ស្ថិត​ នៅ​ក្នុង​ស្ថានភាព​លំបាក នា​រដូវរងា​ឆ្នាំនេះ​។ ចំណែក អ្នកជំនាញ​ផ្នែក​សុខភាព​ថា ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ងាយ​នឹង​ឆ្លង​ជំងឺឆ្លង​មួយ​ចំនួន ដូចជា​របេង ផ្ដាសាយ​ធំ និង​កម​រមាស់​ជាដើម បណ្ដាល​មកពី​បន្ទប់​តូច​ចង្អៀត គ្មាន​អនាម័យ ខ្វះខាត​អាហារ ដែល​មាន​ជីវជាតិ និង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ជាដើម។ ចំណែកឯ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អះអាង​ថា បាន​ត្រៀម​ភួយ និង​កំពុង​គិតគូរ​រឿង​ទឹក​ស្អាត​នេះ សម្រាប់​អ្នក​ជាប់​ឃុំ​រួច​ហើយ។

    អានបន្ត
  • ពលករ​ខ្មែរ​ស្នើរដ្ឋាភិបាល​ឱ្យ​បន្ត​ផ្ដល់​សេវា​លិខិតឆ្លងដែន​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង
    អានបន្ត

    ពលករ​ខ្មែរ​ស្នើរដ្ឋាភិបាល​ឱ្យ​បន្ត​ផ្ដល់​សេវា​លិខិតឆ្លងដែន​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង

    ពលករ​ខ្មែរ​ស្នើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យបន្ត​ផ្ដល់​សេវា​លិខិតឆ្លងដែន​ដោយ​ផ្ទាល់​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ជួយ​សម្រួល​ពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលករ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ប្រកាស​បិទ​បញ្ចប់​ការ​ផ្ដល់​សេវា​លិខិតឆ្លងដែន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ធ្វើការ​និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់ពី​ដើមខែ​វិច្ឆិកា​នេះ​ទៅ។ ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង នឹង​ជួប​ការ​លំបាក ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​ឈប់​ផ្ដល់​លិខិតឆ្លងដែន​ដល់​ពួកគេ​នៅ​ទីនោះ។

    អានបន្ត
  • សាច់ញាតិ​កញ្ញា នួន តឿន ថា ថៅកែ​រោងចក្រ​បញ្ឈប់​គាត់​ពី​ការងារ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ
    អានបន្ត

    សាច់ញាតិ​កញ្ញា នួន តឿន ថា ថៅកែ​រោងចក្រ​បញ្ឈប់​គាត់​ពី​ការងារ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ

    សាច់ញាតិ​ពលករ​ខ្មែរ​​កញ្ញា នួន តឿន ដែល​អាជ្ញាធរ​​ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី​យក​មក​​ជាប់គុក​នៅ​កម្ពុជា ខកចិត្ត និង​ចាត់ទុក​ថៅកែ​រោងចក្រ​កាត់ដេរ​ដែល​សម្រេច​បញ្ឈប់​ការងារ​ថា ជា​ការរើសអើង​ផ្នែក​នយោបាយ។ មន្រ្តី​សង្គម​ស៊ីវិល​ថា ប្រសិន​បើ​ការបញ្ឈប់​ការងារ​ម្តាយមីង​របស់​កញ្ញា នួន តឿន ដោយសារតែ​មាន​ក្មួយស្រី​ជាប់គុក ព្រោះ​និយាយ​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​នោះ​ជា​រឿង​មិន​ត្រឹមត្រូវ និង​ធ្វើ​ឱ្យ​គ្រួសារ​រួម​ទាំង​ជនជាប់ចោទ​កាន់តែ​រង​សម្ពាធ ឈឺចាប់​ថែម​ទៀត។ សាច់ញាតិ​របស់​កញ្ញា នួន តឿន មិន​សុខចិត្ត​ចំពោះ​ថៅកែ​រោងចក្រ ឃីង អេសជី អឺភែរីល (KING SG APPAREL) នៅ​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​បាន​បញ្ឈប់​លោកស្រី​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ។

    អានបន្ត
  • អ្នកឃ្លាំមើលចង់ឃើញមានការលើកឡើងពីសិទ្ធិរបស់ជនជាតិដើម ខណៈមានការហែកឋិនទៅកម្ពុជាក្រោម
    អានបន្ត

    អ្នកឃ្លាំមើលចង់ឃើញមានការលើកឡើងពីសិទ្ធិរបស់ជនជាតិដើម ខណៈមានការហែកឋិនទៅកម្ពុជាក្រោម

    អ្នក​ឃ្លាំមើល​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​សេរី​ភាព​ ជំនឿ​សាសនា ​វប្បធម៌​ និង​ការសិក្សាពី​ប្រវត្តិ​សាស្ត្រ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​ឲ្យ​អាជ្ញាធរ​វៀត​ណាម​បើក​ទូលាយ​ពី​បញ្ហា​ទាំង​នេះ​។​ ការ​លើក​ឡើង​នេះ​កើត​ឡើង​ ចំពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដង្ហែ​អង្គ​កឋិនទាន​មួយ​ទៅកាន់​ទឹក​ដីខ្មែរ​កម្ពុជា​ក្រោមនៅ​ថ្ងៃ​ទី​៤ ​វិច្ឆិកា​នេះ​។​ ក្នុង​ពេល​ជា​មួយ​គ្នា ​មាន​សេចក្តី​រាយការណ៍​ពី​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម និង​អ្នក​សារ​ព័ត៌​មាន​ដែល​ទៅ​តាម​អង្គកឋិន​ទាន​ថា​ អាជ្ញាធរ​វៀត​ណាមបាន​រារាំង និង​ដក​ហូត​ទូរ​ស័ព្ទ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ព្រះសង្ឃមួយ​ចំនួន​ដែល​ឡើង​មក​ទទួល​ស្វាគមន៍​អង្គ​កឋិន​ទាន​នេះ​៕

    អានបន្ត
  • លោក ហ៊ុន សែន៖ លី សាម៉េត មិន​អាច​រួច​ខ្លួន​ដោយ​ការ​សុំទោស​នោះ​ទេ
    អានបន្ត

    លោក ហ៊ុន សែន៖ លី សាម៉េត មិន​អាច​រួច​ខ្លួន​ដោយ​ការ​សុំទោស​នោះ​ទេ

    ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជាក់​ច្បាស់​ថា លោក លី សាម៉េត ហៅ​គ្រូមា ដែល​ពី​មុន​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក ហើយ​បាន​យក​ឈ្មោះ​លោក​ឆបោក​អ្នក​ដទៃ​មាន​ទឹកប្រាក់​​រាប់​លាន​ដុល្លារ មិន​អាច​រួច​ខ្លួន​ដោយ​ការ​ចេញ​មុខ​សុំ​ទោស​នោះ​ទេ។ ការ​បញ្ជាប់​បែប​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​លោក លី សាម៉េត ដែល​បាន​បាត់​មុខ​មួយ​រយៈ​ក្រោយ​ បាន​ចេញ​មុខ​បកស្រាយ​​និង​ទទួល​កំហុស​នៅ​ក្នុង​វីដេអូ​ឃ្លិប​មួយ​ ដែល​លោក​បញ្ចេញ​នៅ​ថ្ងៃ​នេះ។

    អានបន្ត
  • អ្នក​កាសែត លោក ម៉ិច ដារ៉ា ប្រកាស​ឈប់​ធ្វើ​សារព័ត៌មាន
    អានបន្ត

    អ្នក​កាសែត លោក ម៉ិច ដារ៉ា ប្រកាស​ឈប់​ធ្វើ​សារព័ត៌មាន

    នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេនៅផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថាជាអ្នកកាសែតដែលហ៊ានរាយការណ៍ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា លើកឡើងថាលោកលែងធ្វើជាអ្នកសារព័ត៌មានទៀតហើយ ដោយសារតែអារម្មណ៍ភិតភ័យ ហើយការចាប់ខ្លួននិងរស់នៅក្នុងពន្ធនាគារបានប៉ះទង្គិចចិត្ត និងអារម្មណ៍របស់លោកខ្លាំង ដែលធ្វើឱ្យលោកមិនអាចបំភ្លេចបាន។ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីចុងខែកញ្ញា ឆ្នាំ ២០២៤ ពីបទញុះញង់ ទាក់ទងនឹងការបង្ហោះព័ត៌មាននិងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការបានដាក់បម្រាមមិនឱ្យលោកចេញទៅក្រៅប្រទេស។

    អានបន្ត
  • អង្គការ​សមាគម​២១​ស្ថាប័ន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត​និង​អ្នក​ការពារ​សិទ្ធិមនុស្ស
    អានបន្ត

    អង្គការ​សមាគម​២១​ស្ថាប័ន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​អ្នកកាសែត​និង​អ្នក​ការពារ​សិទ្ធិមនុស្ស

    អង្គការ​សមាគម​ជាង ២០​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​រហ័ស និង​ជាក់លាក់ ដើម្បី​ធានា​នូវ​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព ចំពោះ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដើម្បី​បញ្ចប់​អំពើ​និទណ្ឌភាព​នៅ​កម្ពុជា។ អង្គការ​សមាគម​ចំនួន ២១​ស្ថាប័ន ដូចជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (សមាគម​អាដហុក) និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃទី​១ វិច្ឆិកា នេះ​ថា ការ​យាយី និង​ការ​គំរាមកំហែង​លើ​អ្នក​សារព័ត៌មាន នៅតែ​ជា​ក្ដី​បារម្ភ​នៅ​ឆ្នាំ​២០២៤ នេះ។

    អានបន្ត
  • ស្ត្រី​រងគ្រោះ​ទៅ​ប្រទេស​ចិន​រៀបរាប់​ពី​ការ​បង្ខំ​ឱ្យ​រៀបការ​ប្តី​ជា​មនុស្ស​គ និង​ក្រុម​គ្រួសារ​ចិន​ធ្វើ​បាប
    អានបន្ត

    ស្ត្រី​រងគ្រោះ​ទៅ​ប្រទេស​ចិន​រៀបរាប់​ពី​ការ​បង្ខំ​ឱ្យ​រៀបការ​ប្តី​ជា​មនុស្ស​គ និង​ក្រុម​គ្រួសារ​ចិន​ធ្វើ​បាប

    ស្ត្រី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​នៅ​ប្រទេស​ចិន​ បង្ហាញ​ការ​ឈឺ​ចាប់ អស់​សង្ឃឹម និង​បាក់​ទឹក​ចិត្ត​ខ្លាំង​ បន្ទាប់​ពី​បាន​នាង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ ​ហើយ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​វិញ។ ស្ត្រី​​រងគ្រោះ​ថា នាង​រង​ការ​ធ្វើ​បាប​ទាំង​រាង​កាយ និង​ផ្លូវ​ចិត្ត បើ​ទោះបីជា ​នាង​បាន​បង្កើត​កូន​ឱ្យ​គ្រួសារ​ចិន​ក៏​ដោយ។

    អានបន្ត
  • ពលរដ្ឋ​កូរ៉េខាងត្បូង​ម្នាក់​នឹង​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​ដោយ​ប្រើ​ព័ត៌មាន​ប្រឌិត​ដល់​ក្រុម​គ្រួសារ
    អានបន្ត

    ពលរដ្ឋ​កូរ៉េខាងត្បូង​ម្នាក់​នឹង​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា​ដោយ​ប្រើ​ព័ត៌មាន​ប្រឌិត​ដល់​ក្រុម​គ្រួសារ

    យុវជន​កូរ៉េខាងត្បូង ម្នាក់ នឹង​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា និង​ហាម​មិន​ឱ្យ​ចូល​ជា​ថ្មី​ឡើយ ដោយសារ​ការ​លាក់​បាំង​ពី​ក្រុម​គ្រួសារ​ពី​មូលហេតុ​មក​កម្ពុជា និង​ប្រើប្រាស់​ព័ត៌មាន​ប្រឌិត​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ថា​មាន​អំពើ​បង្ខាំង ឬ​ការ​ធ្វើ​ទារុណកម្ម។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​១ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា យុវជន​កូរ៉េខាងត្បូង​ម្នាក់​នឹង​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា និង​ហាម​មិន​ឱ្យ​ចូល​ជា​ថ្មី​ឡើយ ដោយសារ​ការ​លាក់​បាំង​ពី​ក្រុម​គ្រួសារ​ពី​មូលហេតុ​មក​កម្ពុជា មូលហេតុ​ដែល​បាន​ការងារ​ធ្វើ និង​ស្ថានភាព​ខ្លួន​នៅ​អំឡុង​ពេល​នៅ​កម្ពុជា។

    អានបន្ត
  • សង្គម​ស៊ីវិល​ជំរុញ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ស៊ើបអង្កេត​ករណី​អ្នក​ជាប់​ឃុំ​ស្លាប់ នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ
    អានបន្ត

    សង្គម​ស៊ីវិល​ជំរុញ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ស៊ើបអង្កេត​ករណី​អ្នក​ជាប់​ឃុំ​ស្លាប់ នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ

    សង្គម​ស៊ីវិល​ជំរុញ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ស៊ើបអង្កេត​ករណី​អ្នក​ដែល​ជាប់​ឃុំ ស្លាប់​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ ស្លាប់​បន្ត​បន្ទាប់ ខណៈ​សាច់ញាតិ​ជន​រង​គ្រោះ​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​យុត្តិធម៌។ ម្ដាយ​របស់​អ្នក​ស្លាប់ នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ លោកស្រី ទឹក រាំ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កូនប្រុស ឈ្មោះ តែន អាយ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៨ឆ្នាំ ករណី​ចាក់​អ្នក​ដទៃ ប៉ុន្តែ​កូន​របស់​គាត់ ទើប​តែ​ជាប់​ឃុំ​បាន​ជាង ៣ខែ ក៏​ស្រាប់​តែ​មន្ត្រី​ពន្ធនាគារ​ទាក់ទង​មក​លោកស្រី ឱ្យ​ទៅ​យក​សព​កូន​ប្រុស នៅ​មន្ទីរពេទ្យ ខេត្តព្រះវិហារ​ទៅ​វិញ។

    អានបន្ត
  • អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា
    អានបន្ត

    អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា

    អង្គការសង្គមស៊ីវិលដែលធ្វើការការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន ស្នើរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតឃាតកម្មលើអ្នកសារព័ត៌មាននៅកម្ពុជា ខណៈដែលមានការប្រារព្ធទិវាស្តីពីការបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន នៅថ្ងៃទី២ខែវិច្ឆិកា។ បើតាមសេចក្តីការណ៍រួមរបស់អង្គការសង្គមស៊ីវិល គិតពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ចំនូន ១៥ នាក់ ត្រូវបានសម្លាប់ ហើយថាពួកគេនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

    អានបន្ត
  • អ្នក​ភូមិ​នៅ​ខេត្តព្រះវិហារ​ព្រួយ​បារម្ភ​ពី​ជីវភាព​ក្រោយ​ពី​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន ហាម​ពួក​គាត់​មិន​ឱ្យ​ប្រមូល​ផល​ស្រូវ
    អានបន្ត

    អ្នក​ភូមិ​នៅ​ខេត្តព្រះវិហារ​ព្រួយ​បារម្ភ​ពី​ជីវភាព​ក្រោយ​ពី​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន ហាម​ពួក​គាត់​មិន​ឱ្យ​ប្រមូល​ផល​ស្រូវ

    អ្នក​ភូមិ​ប្រមាណ ១០០គ្រួសារ នៅ​ខេត្តព្រះវិហារ ព្រួយ​បារម្ភ​ពី​ជីវភាព​កាន់​តែ​លំបាក ក្រោយ​ពី​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​ចិន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) បន្ត​ហាម​អ្នក​ភូមិ​​​មិន​ឱ្យ​ច្រូត​​ស្រូវ ហើយ​គេចវេះ​មិន​ដោះស្រាយ​បញ្ហា។ ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើយ​ក្រោយ​ពេល ដែល​អ្នក​ភូមិ​​បាន​មក​រង់ចាំ​ជួប​អាជ្ញាធរ​ខេត្ត ដែល​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​បញ្ចប់ នៅ​ថ្ងៃ​ទី២ ខែវិច្ឆិកា ប៉ុន្តែ​អាជ្ញាធរ​កុហក​មិន​មក​ជួប​ពលរដ្ឋ​នោះ​ឡើយ។

    អានបន្ត
  • ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី៨០លានដុល្លាដើម្បីពង្រឹងគុណភាពការអប់រំថ្នាក់មធ្យមសិក្សា
    អានបន្ត

    ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី៨០លានដុល្លាដើម្បីពង្រឹងគុណភាពការអប់រំថ្នាក់មធ្យមសិក្សា

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ៣១ ខែវិច្ឆកា ឆ្នាំ២០២៤ បានអនុម័តប្រាក់កម្ចីចំនួន៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា។ ដោយផ្តោតលើជំនាញ «សតវត្សទី២១» ក្នុងការពង្រឹងវិស័យការសិក្សាដោយមានភាពច្នៃប្រឌិត​ ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សស្រី និងសិស្សប្រុស ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ នៅក្នុងគម្រោងមួយនេះ គឺផ្តោតសំខាន់ក្នុងវិស័យអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាព​ប្រកួតប្រជែងផ្នែកមូលធនមនុស្ស និងបង្កើនការសាងសង់ចំនួនអគារសិក្សាបន្ថែមដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន(រួមទាំងបន្ទប់រៀនបន្ថែមចំនួន៤០០)​ ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និងពង្រីកលទ្ធភាពទទួលបានការអប់រំ មធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។

    អានបន្ត
  • សហគមន៍ព្រៃឈើប្រាំបីមុម អំពាវនាវរកជំនួយ ដើម្បីបន្តចុះល្បាត ដោះអន្ទាក់ការពារសត្វព្រៃ
    អានបន្ត

    សហគមន៍ព្រៃឈើប្រាំបីមុម អំពាវនាវរកជំនួយ ដើម្បីបន្តចុះល្បាត ដោះអន្ទាក់ការពារសត្វព្រៃ

    សហគមន៍ព្រៃឈើប្រាំបីមុមក្នុងខេត្តកំពង់ស្ពឺអំពាវនាវដល់សប្បុរសជនឱ្យជួយផ្តល់សម្ភារៈល្បាត ដើម្បី​បន្ត​ការ​ងារអភិរក្សសត្វព្រៃរាប់រយក្បាល និងធនធានធម្មជាតិផ្សេងៗទៀត សម្រាប់មនុស្សជំនាន់ក្រោយ។ សហគមន៍បានលើកឡើងថា អន្ទាក់នៅតែជាកត្តា គំរាមកំហែង ដល់ពពួកសត្វព្រៃ ដែល​ទាម​ទារ​ឱ្យ​គណៈ​កម្មការ​ស​ហគម​ន៍​១៤នាក់ ដាក់វេនគ្នាចុះល្បាតទាំងថ្ងៃ ទាំងយប់ ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់បទល្មើស។

    អានបន្ត
  • ក្រសួង​ជួយ​អ្នកសារព័ត៌មានផ្នែកច្បាប់ជិត៤០​ករណី​ ខណៈ​នៅតែ​​បារម្ភ​ពី​ព័ត៌មាន​ក្លែង​ក្លាយ​លើ​បណ្ដាញ​សង្គម​
    អានបន្ត

    ក្រសួង​ជួយ​អ្នកសារព័ត៌មានផ្នែកច្បាប់ជិត៤០​ករណី​ ខណៈ​នៅតែ​​បារម្ភ​ពី​ព័ត៌មាន​ក្លែង​ក្លាយ​លើ​បណ្ដាញ​សង្គម​

    ក្រសួង​ព័ត៌មានបាន​ឱ្យដឹងថា ក្រសួង​បាន​ផ្ដល់​កិច្ច​គាំពារផ្នែក​ច្បាប់​ដល់​អ្នក​សារព័ត៌មាន​ជិត ៤០ករណី​​ក្នុងរយៈ​ពេល ៩ខែ​នៃ​ឆ្នាំ​២០២៤​។ លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បានថ្លែង​នៅ​​ក្នុង​សន្និសីទកាលពី​ថ្ងៃទី​៣១ ខែតុលាស្តីពី «​ទំនុកចិត្ត​លើ​សារព័ត៌មាន​កម្ពុជា​៖ សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​សម្រាប់​ប្រយោជន៍​សាធារណៈ​» ថា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន បានផ្តល់​ការ​គាំពារ​ផ្នែក​ច្បាប់​ដល់​អ្នកសារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​បាន​ជួបប្រទះ​នឹង​បញ្ហា​ក្នុងពេល​បំពេញការងារ។ លោក​បាន​ឱ្យដឹងថា​ ក្រសួង​បាន​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិវាទ និង​បញ្ហា​នានា សរុប​ចំនួន ២០​ករណី និង​កំពុង​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ការផ្តល់​មេធាវី​ការពារ​ក្តី​ក្នុង​នីតិវិធីតុលាការ​លើករ​ណី​វិវាទ​មួយចំនួនទៀត​។

    អានបន្ត
  • ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ចប់​និទ្ទណ្ឌភាព នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន
    អានបន្ត

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ចប់​និទ្ទណ្ឌភាព នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន

    ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន ២១ស្ថាប័ន ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​និទ្ទណ្ឌភាព​​​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​លើ​អ្នក​សារព័ត៌មាន។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម ចេញ​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ក្នុង​ទិវា​អន្តរជាតិ​ ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ រួម​មាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR) ជា​ដើម បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ធានា​នូវ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព ចំពោះ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារ​ព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស។

    អានបន្ត
  • កម្ពុជា​ជាប់​លេខ​២​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ពលរដ្ឋ​មិន​ចេះ​អក្សរ​ច្រើន​ជាងគេ
    អានបន្ត

    កម្ពុជា​ជាប់​លេខ​២​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ពលរដ្ឋ​មិន​ចេះ​អក្សរ​ច្រើន​ជាងគេ

    កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​២ ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​មិន​ចេះ​អក្សរ​ច្រើន​ជាងគេ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១១ សម្រាប់​ឆ្នាំ​២០២៤ នេះ ខណៈ​ប្រទេស​ទីម័រខាងកើត ជាប់​លេខ​១។

    អានបន្ត
  • អង្គការ​យូណេស្កូ​ស្នើ​ទម្លាក់​បទចោទលើ​លោក ម៉ិច ដារ៉ា និង​ជំរុញ​ឱ្យ​ធានា​សេរីភាព​សារព័ត៌មាន
    អានបន្ត

    អង្គការ​យូណេស្កូ​ស្នើ​ទម្លាក់​បទចោទលើ​លោក ម៉ិច ដារ៉ា និង​ជំរុញ​ឱ្យ​ធានា​សេរីភាព​សារព័ត៌មាន

    តំណាង​អង្គការ​យូណេស្កូ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវ​នាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​កាសែត​ លោក ​ម៉ិច ដារ៉ា ​និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារ​ព័ត៌​មាន​ និង​សុវត្ថិភាព​របស់​អ្នកសារ​ព័ត៌មាន ​តាម​រយៈ​ការ​បង្កើត​យន្តការ​ច្បាប់​ដែល​ការពារ​អ្នក​សារ​ព័ត៌មាន។​ ការណ៍​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​១០​នៃ​ការ​បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ​ក្នុង​រាជធានី​ភ្នំពេញ។​

    អានបន្ត
  • អ្នកនាំពាក្យ៖អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងសង្គមឌីជីថល
    អានបន្ត

    អ្នកនាំពាក្យ៖អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងសង្គមឌីជីថល

    លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល ព្រោះការផ្សាយពិតរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ ខណៈព័ត៌មានក្លែងក្លាយបាននិងកំពុងរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងបែបនេះ ក្នុងឱកាសចូលរួមក្នុងសន្និសីទស្តីពី៖ «ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ» ដែលរៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

    អានបន្ត
  • រដ្ឋាភិបាល​រង​ការ​រិះគន់​ថា ព្យាយាម​បិទ​បាំង​ព័ត៌មាន​អំពី​ការ​បង្ក្រាប​ទីតាំង​នៃ​សម្បុក​ឧក្រិដ្ឋជន​ឆបោក​អនឡាញ
    អានបន្ត

    រដ្ឋាភិបាល​រង​ការ​រិះគន់​ថា ព្យាយាម​បិទ​បាំង​ព័ត៌មាន​អំពី​ការ​បង្ក្រាប​ទីតាំង​នៃ​សម្បុក​ឧក្រិដ្ឋជន​ឆបោក​អនឡាញ

    អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ថា ព្យាយាម​បិទបាំង​ព័ត៌មាន​អំពី​ការ​បង្ក្រាប​ទីតាំង​នៃ​សម្បុក​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។ អ្នកឃ្លាំមើល​ថា ការណ៍​ដែល​រដ្ឋាភិបាល​មិន​បង្ហាញ​តម្លាភាព និង​បិទ​បាំង​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ (Online) នោះ នឹង​ធ្វើ​ឱ្យ​មហាជន និង​អន្តរជាតិ​កាន់​តែ​អស់​ជំនឿ​លើ​ការ​អនុវត្ត​ច្បាប់ និង​មាន​មន្ទិល​សង្ស័យ​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​សម្រួល​ឱ្យ​ក្រុម​ជនល្មើស​អាច​ផ្លាស់ប្ដូរ​ទី​កន្លែង​សម្រាប់​ប្រតិបត្តិការ​អំពើ​ឆបោក​តាម​អនឡាញ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​នៅ​លើ​ទឹកដី​ខ្មែរ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo