កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អង្គការសិទ្ធិមនុស្សអន្តរជាតិFidh ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ
ក្នុងលិខិតចំនួន៣សន្លឹកដែលសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (Fidh)ផ្ញើមករាជរដ្ឋាភិបាលកម្ពុជានោះរួមមាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា រួមនឹងលោក នី សំអុល ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ។
អានបន្ត -
ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ហៅនិស្សិតថតរូបឱ្យលោក កែវ សុវណ្ណឫទ្ធិ ដែលតវ៉ានៅមុខក្រសួងអប់រំទៅសួរនាំ
និស្សិតម្នាក់ដែលជាអ្នកគាំទ្រ និងថតសកម្មភាពតស៊ូមតិ របស់អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ បារម្ភពីការលុបឈ្មោះពីសាកលវិទ្យាល័យ ក្រោយពេលថ្នាក់ដឹកនាំសាលាសួរលោកអំពីមូលហេតុ ដែលលោកចូលរួមតស៊ូមតិនៅមុខក្រសួងអប់រំ និងស្ថាប័នរដ្ឋ។
អានបន្ត -
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងអញ្ជើញនាយក្រឹមមកបញ្ជ្រាបពីគោលការណ៍មិនរើសអើងភេទ
ជាកិច្ចអន្តរាគមន៍នៅចំពោះមុខប្រតិកម្មជាច្រើនពីមហាជនលើលោកអ៊ូ បុណ្ណារ៉ាត់ ហៅនាយក្រឹម គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងពីការរៀបចំអញ្ជើញតារាកំប្លែងជើងចាស់រូបនេះ មកពិភាក្សាដើម្បីបញ្ជ្រាបពីគោលការណ៍មិនរើសអើងនិន្នាការភេទ ក្នុងពេលឆាប់ៗ។
អានបន្ត -
CCHRរៀបចំយុទ្ធនាការ២៦ថ្ងៃ ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដកម្មប្រឆាំងអ្នកសារព័ត៌មាន
CCHR សង្ឃឹមថាយុទ្ធនាការនេះ នឹងជំរុញឱ្យមានការផ្ដន្ទាទោសលើជនល្មើសនៃឧក្រិដ្ឋកម្ម និងអំពាវនាវឱ្យបញ្ចប់នូវអំពើនិទណ្ឌភាពលើករណីរបស់ពួកគេ។
អានបន្ត -
CCHR អំពាវនាវឱ្យបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន
ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានអំពាវនាវឱ្យបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ខណៈដែលអ្នកសារព័ត៌មានចំនួន ១៥ នាក់ ត្រូវបានសម្លាប់តាំងពីឆ្នាំ១៩៩៤ មក ប៉ុន្តែមិនមានការស៊ើបអង្កេតណា ដែលឯករាជ្យ ដើម្បីនាំជនល្មើសមកផ្ដន្ទាទោសនៅឡើយទេ។
អានបន្ត -
អ្នកទិញផ្ទះបុរីពិភពថ្មីតវ៉ាទាមទារឱ្យអ្នកឧកញ៉ា ហុង ពីវ សងប្រាក់ ៥០% ដល់ម្ចាស់ផ្ទះដែលក្រុមហ៊ុនរឹបអូស
អ្នកទិញផ្ទះបង់រំលស់បុរីពិភពថ្មី នាំគ្នាតវ៉ាទាមទារឲ្យអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី ដោះស្រាយប្រាក់ ៥០% ដល់ម្ចាស់ផ្ទះដែលក្រុមហ៊ុនរឹបអូស និងទទួលទិញផ្ទះយកវិញសម្រាប់អ្នកដែលអស់លទ្ធផលបង់រំលស់។
អានបន្ត -
សហគមន៍ឥន្ទធនូ ស្នើប្រធានសិទ្ធិមនុស្សហៅនាយក្រឹមពិភាក្សា និងបំភ្លឺករណីរើសអើង LGBT
មតិយោបល់របស់នាយក្រឹម ឈ្មោះដើម អ៊ូ ប៉ុណ្ណារ៉ាត់ ទៅលើបេក្ខជនម្នាក់ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ កាលពីយប់ថ្ងៃសៅរ៍ ទី២៨ ខែតុលា បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង។ ក្នុងនាមជាគណៈកម្មការមួយរូប នាយក្រឹមត្រូវបានវាយតម្លៃថា បាននិយាយមានលក្ខណៈរើសអើងលើបេក្ខជនមួយរូប ក៏ដូចជាបុគ្គល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
អានបន្ត -
ជនជាតិដើមភាគតិចព្នងអះអាងថា អាជ្ញាធរខេត្តមណ្ឌលគិរី គំរាមកំហែងមិនឲ្យពួកគាត់បង្កើតសហគមន៍
ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគីរី អះអាងថា ប្រធានមន្ទីរអភិវឌ្ឍជនបទ បានគំរាមកំហែងមិនឲ្យពួកគាត់បង្កើតសហគមន៍នៅក្នុងឃុំនេះនោះទេ។
អានបន្ត -
សមត្ថកិច្ចបញ្ជូនជនជាតិចិន ១០នាក់ទៅតុលាការពាក់ព័ន្ធការផលិតវីដេអូអាសអាភាស
មន្ត្រីជាន់ខ្ពស់នគរបាលជាតិអះអាងថា បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនចំនួន ១០នាក់រួមនឹងវត្ថុតាងមួយចំនួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែតុលា ពាក់ព័ន្ធការផលិតខ្សែវីដេអូអាសអាភាស។
អានបន្ត -
ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ ស្នើអាជ្ញាធរជួយអន្តរាគមន៍ បញ្ហាទាហ៊ានចូលឈូសដីព្រៃ
ក្រុមប្រជាសហគមន៍នៃព្រៃមាតាធម្មជាតិ នៅឃុំត្រពាំជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជួបប្រជុំគ្នា នៅថ្ងៃទី២៦ ខែតុលា នៅតំបន់ដីព្រៃដែលត្រូវបានក្រុមទាហ៊ានឈូសឆាយ ។
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្តកំពតស៊ើបអង្កេតមន្ត្រីឃុបឃិតជាមួយអ្នកមានអំណាចធ្វើប្លង់រឹងដីជាង ១០០ហិកតារ មិនប្រក្រតី
ពលរដ្ឋជិត ១០០គ្រួសារអំពាវនាវឱ្យអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ផ្តល់ដំណោះស្រាយ ករណីដីស្រែចម្ការរបស់ពួកគាត់ ត្រូវមន្ត្រីសុរិយោដីឃុបឃិតជាមួយអ្នកមានលុយមានអំណាចធ្វើប្លង់រឹង រំលោភយកអស់ជាង ១០០ហិកតារ។
អានបន្ត -
ឯកអគ្គរដ្ឋទូតEUប្រចាំកម្ពុជានិយាយថាមិនទាន់មានសញ្ញាបើកប្រព័ន្ធអនុគ្រោះពន្ធEBAពេញលេញវិញនៅឡើយទេ
ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា មកដល់ពេលនេះមិនទាន់មានការបញ្ជាក់ជាថ្មីថាសហភាពអឺរ៉ុបនឹងបើកឲ្យកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬEBA ពេញលេញវិញនៅឡើយទេ។
អានបន្ត -
សកម្មជនដីធ្លីខេត្តកោះកុងស្នើឱ្យសាលាឧទ្ធរណ៍ទម្លាក់បទចោទលើពួកគេ
ភ្នំពេញ — សកម្មជនដីធ្លីខេត្តកោះកុងដែលមានវិវាទដីធ្លីជាមួយបុគ្គលម្នាក់ឈ្មោះ ហេង ហ៊ុយ ដែលគេស្គាល់ថាជាឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ក្នុងខេត្តកោះកុង និងជាឧត្តមសេនីយ៍ផ្កាយ២ បានស្នើឱ្យសាលាឧទ្ធរណ៍ខេត្តព្រះសីហនុទម្លាក់បទចោទលើពួកគេ ដោយអះអាងថា ពួកគេមិនបាន «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដូចអ្វីដែលតុលាការធ្លាប់ចោទប្រកាន់ឡើយ។
អានបន្ត -
គណៈកម្មាការសិទ្ធិមនុស្ស៖ សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នារក្សានៅទម្រង់ដដែល ទោះមានការស្នើសុំ
គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា ទោះបីរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា មិនទាន់ទទួលស្គាល់នូវអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏អ្នកស្រលាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ និងរួមរស់នៅជាមួយគ្នាបាន ដោយពុំមានទោសទណ្ឌអ្វីឡើយ។ ប្រភពនេះអះអាងថា ប្រទេសមួយចំនួនក្នុងតំបន់បានចាត់ទុកទង្វើនេះ ជាបទល្មើសព្រហ្មទណ្ឌ។
អានបន្ត -
នៅកម្ពុជា អ្នកស្រឡាញ់ភេទដូចគ្នាអាចរស់នៅជាមួយគ្នាបានដោយពុំមានទោសទណ្ឌឡើយ
ឧទ្ធរណ៍ព្រះសីហនុនឹងប្រកាសសាលដីកាលើបណ្ដឹងទាស់ក្នុងជម្លោះដីធ្លីនៅដើមខែវិច្ឆិកា
អានបន្ត -
រដ្ឋាភិបាលអនុម័តការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ — រដ្ឋាភិបាលនឹងបង្កើតយន្តការថ្មីមួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយសំដៅដល់ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
អានបន្ត -
ពលរដ្ឋរាប់រយនាក់នៅក្បែរតំបន់អង្គរផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះដោយចោទថាសាងសង់ខុសច្បាប់
ពលរដ្ឋរាប់រយនាក់មកពី៧ភូមិនៅក្បែរតំបន់អង្គរ ស្ថិតនៅឃុំខ្នាត ស្រុកពួក និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើដោយចោទថាពួកគាត់សាងសង់ខុសច្បាប់ ខណៈពួកគាត់ព្រួយបារម្ភពីការបណ្ដេញចេញដោយបង្ខំ និងគ្មានទីជម្រក យោងតាមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
អានបន្ត -
សាលាឧទ្ធរណ៍ព្រះសីហនុបើកសវនាការបណ្ដឹងជំទាស់របស់សហគមន៍ដីធ្លីខេត្តកោះកុង
សាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៦ តុលា បើកសវនាការបណ្ដឹងជំទាស់របស់សហគមន៍ដីធ្លីខេត្តកោះកុងចំនួន៩នាក់ ដែលបានប្ដឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តកោះកុង កាលពីខែសីហា កន្លងទៅ ដែលបានសម្រេចឲ្យតំណាងសហគមន៍ម្នាក់ៗជាប់ពន្ធនាគារចំនួន ១ឆ្នាំ និងពិន័យជាប្រាក់សរុបចូលគ្នាចំនួន ៤០លានរៀល ឬប្រមាណ១ម៉ឺនដុល្លារអាមេរិក ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តនៅខេត្តកោះកុង ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ពួកគាត់តវ៉ាទាមទារដីធ្លីរបស់ខ្លួន។
អានបន្ត -
អាជ្ញាធរឃាត់រថយន្តសហគមន៍ដីធ្លីខេត្តកោះកុងដែលទៅចូលរួមស្ដាប់សវនាការនៅថ្ងៃទី២៦ តុលា
អាជ្ញាធរ ស្រុកស្រែអំបិលខេត្តកោះកុង បានឃាត់រថយន្តសហគមន៍ដីធ្លី ដែលកំពុងធ្វើដំណើរទៅកាន់សាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ ដើម្បីចូលរួមស្ដាប់សវនាការតំណាងសហគមន៍របស់ពួកគេនៅថ្ងៃទី២៦ តុលា ។
អានបន្ត -
ពលរដ្ឋខេត្តសៀមរាបរាប់រយនាក់បន្តរារាំងអាជ្ញាធរអប្សរាមិនឱ្យរុះរើផ្ទះពលរដ្ឋដោយបង្ខំ
ពលរដ្ឋរាប់រយនាក់រស់នៅខេត្តសៀមរាប បន្តរារាំងអាជ្ញាធរជាតិអប្សរាមិនឱ្យរុះរើផ្ទះសម្បែង រោងបាយ និងជញ្ជាំងផ្ទះ របស់ពលរដ្ឋ រយៈពេល ២ថ្ងៃជាប់គ្នា។
អានបន្ត