កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
សង្គមស៊ីវិលថា តួលេខជួញដូរស្ត្រីខ្មែរបង្ខំឱ្យរៀបការនៅប្រទេសចិនកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤
សង្គមស៊ីវិលរកឃើញថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៤នេះ ចំនួនស្ត្រីខ្មែរដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវគេបង្ខំឱ្យរៀបការនៅក្នុងប្រទេសចិន មានការកើនឡើងខ្ពស់ជាងករណីជួញដូរមនុស្សផ្សេងៗទៀត។ សង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាល គួរតែត្រួតពិនិត្យឡើងវិញទៅលើមន្ត្រីខ្លះពាក់ព័ន្ធនឹងការរៀបចំឯកសារផ្លូវច្បាប់ ដែលបង្កភាពងាយស្រួលក្នុងការនាំស្ត្រីខ្មែរទាំងនោះចេញទៅក្រៅប្រទេស។ ក្រុមអង្គការក្រៅរដ្ឋាភិបាលបង្ហាញការព្រួយបារម្ភថា ចំនួនស្ត្រីខ្មែរដែលរងគ្រោះដោយអំពើជួញដូរនេះ នឹងបន្តកើនឡើងថែមទៀត ប្រសិនបើរដ្ឋាភិបាលគ្មានវិធីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។
អានបន្ត -
ក្រុមយុវជនខ្លះចាត់ទុកវិធីស្នាមញញឹមខ្មែរបំផុសស្មារតីជាតិនិយម និងបង្ហាញគុណតម្លៃប្រាសាទបុរាណកេរមរតកដូនតា
ក្រុមសិល្បករ និងក្រុមយុវជននៅខេត្តសៀមរាបបានដើរដង្ហែក្បូនទ្រង់ទ្រាយធំក្នុងពិធីស្នាមញញឹមខ្មែរលើកទី០២ នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំផុសស្មារតីជាតិនិយម និងបង្ហាញពីគុណតម្លៃប្រាសាទបុរាណកេរមរតកដូនតា ក្នុងបំណងផ្សព្វផ្សាយពីទេសចរណ៍វប្បធម៌។ ពួកគេស្លៀកពាក់ឈុតបុរាណ បង្ហាញកាយវិការរស់រវើក រំលឹកគុណបុព្វបុរសខ្មែរ និងដើម្បីអបអរ ខួបលើកទី២០ ឆ្នាំ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ សម្តេច ព្រះនរោត្ដម សីហមុនី។
អានបន្ត -
អង្គការសង្គមស៊ីវិលស្នើឱ្យមានបរិយាបន្ននិងភាពត្រឹមត្រូវផ្នែកសិទ្ធិឌីជីថលនៅកម្ពុជា
វេទិកាអ៊ីនធឺណិតភ្នំពេញឆ្នាំ២០២៤ ដែលមានការចូលរួមដោយអង្គការសង្គមស៊ីវិលមកពីស្ថាប័នផ្សេងៗគ្នា ស្នើឱ្យមានបរិយាបន្ននិងភាពត្រឹមត្រូវនៃសិទ្ធិឌីជីថលនៅកម្ពុជា ។ អ្នកចូលរួមមួយចំនួនបាននាំយកប្រធានបទសំខាន់ៗមកជជែកពិភាក្សា ដូចជាវិធីសាស្ត្រាកាត់បន្ថយហានិភ័យពីការបោកប្រាស់តាមអ៊ីនធឺណិត ការយាយីតាមអ៊ីនធឺណិត អក្ខរកម្មព័ត៌មានប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការរឹតត្បិតលើណ្តាញអ៊ីនធឺណិត យេនឌ័រនិងសេរីភាពបញ្ចេញមតិតាមអនឡាញ កិច្ចពិភាក្សាលើតុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា ។
អានបន្ត -
ពលរដ្ឋសង្កាត់ជើងឯកស្នើអាជ្ញាធរក្រុងភ្នំពេញឲ្យពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី
នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕
អានបន្ត -
ថៃអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណការងារ និងស្នាក់នៅរយៈពេល២ឆ្នាំបន្ថែមទៀត
រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៥ ក្នុងរយៈពេល ២ឆ្នាំបន្តទៀតរហូតដល់ឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារកម្ពុជា ស្តីពីលទ្ធផលក្នុងជំនួបទ្វេភាគីរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាលោក ហេង សួរ និងរដ្ឋមន្រ្តីក្រសួងការងារថៃលោក Phiphat Ratchakitprakarn នៅថ្ងៃទី៣០តុលានេះ។
អានបន្ត -
អូស្រ្តាលី អង្គការយូណេស្កូ និងអ្នកពាក់ព័ន្ធសុំឱ្យការពារសុវត្ថិភាពអ្នកកាសែតនិងសេរីភាពសារព័ត៌មាន
អូស្រ្តាលី អង្គការយូណេស្កូ និងអ្នកធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាអំពាវនាវឱ្យការពារសុវត្ថិភាព និងសេរីភាពសារព័ត៌មាន ខណៈអ្នកសារព័ត៌មាននៅតែប្រឈមឧបសគ្គក្នុងការរាយការណ៍ព័ត៌មានរសើបដែលកើតឡើងក្នុងសង្គម។ នេះជាការលើកឡើងតាមរយៈសន្និសីទថ្នាក់ជាតិស្ដីពី ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ។
អានបន្ត -
អ្នកភូមិនៅខេត្តព្រះវិហារដាក់វេនគ្នាដេកយាមស្រូវលើដីជម្លោះ ព្រោះខ្លាចក្រុមហ៊ុនលួចច្រូតស្រូវរបស់ពួកគាត់ទៀត
អ្នកភូមិនៅខេត្តព្រះវិហារ ដាក់វេនគ្នាដេកយាមស្រូវ ព្រោះបារម្ភខ្លាចតំណាង ក្រុមហ៊ុន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) លួចច្រូតស្រូវពួកគាត់ទៀត បើទោះបីជា ពួកគាត់មួយចំនួនព្រមធ្វើកិច្ចសន្យាប្រគល់ដីឱ្យទៅភាគីក្រុមហ៊ុនរួចហើយក្ដី។ មន្ត្រីសង្គមស៊ីវិលថា ការធ្វើទុក្ខបុកម្នេញ ពលរដ្ឋ ពីសំណាក់ក្រុមហ៊ុន និងអាជ្ញាធរនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
អានបន្ត -
សាលាដំបូងខេត្តតាកែវគ្រោងប្រកាសសាលក្រមសំណុំរឿងញុះញង់របស់ លោក ភុន យុទ្ធ នៅថ្ងៃទី១២ វិច្ឆិកា
សាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ តុលា បានបើកសវនាការជំនុំជម្រះលើសំណុំរឿងញុះញង់របស់អ្នករិះគន់បញ្ហាសង្គម និងជាជនមានពិការភាព លោក ភុន យុទ្ធ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែមីនា។ មន្ត្រីសង្គមស៊ីវិលស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់លើលោក ភុន យុទ្ធ និងដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញ។
អានបន្ត -
សហគមន៍ជនជាតិដើមភាគតិចជាច្រើនរងផលប៉ះពាល់ពីការអូសបន្លាយការចុះបញ្ជីកម្មសិទ្ធិដីធ្លី
ប្រជាសហគមន៍ជនជាតិដើមភាគតិចជាច្រើនលើកឡើងថា ពួកគាត់ចំណាយថវិកា និងពេលវេលាជាច្រើនឆ្នាំដើម្បីស្នើសុំឱ្យរដ្ឋាភិបាលចុះបញ្ជីដីធ្លីជាដីសមូហភាព ប៉ុន្តែដំណើរការនៃការចុះបញ្ជីមានភាពស្មុគស្មាញ និងអូសបន្លាយពេលជាច្រើនឆ្នាំ ខណៈពួកគាត់បារម្ភថា ការអូសបន្លាយនេះ អាចធ្វើឱ្យពួកគាត់ប្រឈមនឹងការបាត់បង់ដីធ្លីដោយសារអ្នកមានលុយមានអំណាចមួយចំនួន ដូចករណីដែលសហគមន៍ជនជាតិដើមភាគតិចផ្សេងទៀតបានជួបប្រទះ។
អានបន្ត -
ទិវាសត្វផ្សោតទន្លេមេគង្គ ត្រូវបានប្រារព្ឋឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់សត្វផ្សោត
ប្រជាសហគមន៍ ព្រះសង្ឃ មន្រ្តីអាជ្ញាធរ និងអង្គការសង្គមស៊ីវិលជាង ២០០នាក់បានរួមគ្នាប្រារព្ឋទិវាសត្វផ្សោតទន្លេមេគង្គក្នុងទឹកដីខេត្តក្រចេះ នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់សត្វផ្សោត ខណៈពេលដែលប្រភេទសត្វនេះកំពុងតែគំរាមកំហែងពីការនេសាទខុសច្បាប់។ ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំសម្រាប់សត្វផ្សោតទន្លេមេគង្គជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៤នេះ ទិវានេះ ត្រូវបានប្រារព្ឋឡើងរួមគ្នារវាងអង្គការ WWF រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តក្រចេះ នៅប៉ុស្តិ៍ឆ្មាំទន្លេកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី។ អង្គការ WWF បានឱ្យដឹងថា ទិវានេះប្រារព្ឋឡើងក្នុងគោលបំណង«លើកកម្ពស់ការយល់ដឹងរបស់សាធារណជនទូទៅអំពីសារៈសំខាន់សត្វផ្សោត និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ជាពិសេសច្បាប់ស្តីពីជលផល»។
អានបន្ត -
ក្រុមតស៊ូមតិចង់ឱ្យតុលាការខ្មែរសួរអ្នកដឹកនាំទាំងឪ ទាំងកូន រឿងអ្នកកាសែតសុំទោសបាននៅក្រៅឃុំ
ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) ជំរុញឱ្យចៅក្រមស៊ើបសួរ កោះហៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទៅសាកសួរក្នុងសំណុំរឿងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដើម្បីស៊ើបអង្កេតរកការពិតអំពីមូលហេតុឲ្យនៅក្រៅឃុំ។
អានបន្ត -
យុវជនចោទរដ្ឋាភិបាលគប់គិតជាមួយលោក លី យ៉ុងផាត់ បំផ្លាញបរិស្ថាន ខណៈអ្នកការពារត្រូវជាប់ទោស
សកម្មជនចលនាមាតាធម្មជាតិចោទរដ្ឋាភិបាលថា គប់គិតគ្នាជាមួយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ លក់កោះកុងក្រៅដែលជាទ្រព្យសម្បត្តិរួមរបស់ជាតិ ដើម្បីផលប្រយោជន៍បុគ្គល។ ពួកគាត់អះអាងបែបនេះគឺដោយសារក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត (SEZ) និងសម្ព័ន្ធអាជីវកម្មជាច្រើនរបស់លោក លី យ៉ុងផាត់ មានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មថ្នាក់ជាតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តផ្ដល់អាជ្ញាប័ណ្ណស្របច្បាប់ឱ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ បំផ្លិចបំផ្លាញធម្មជាតិ។ ក្រោយពេលដែលសកម្មជនចលនាមាតាធម្មជាតិត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌ពាក់ព័ន្ធនឹងការការពារធនធានធម្មជាតិ ពេលនេះយុវជនចលនាមាតាធម្មជាតិផ្សេងទៀតបានចេញវីដេអូតស៊ូមតិអំពីកោះកុងក្រៅសាជាថ្មីទៀត។
អានបន្ត -
អង្គការសិទ្ធិមនុស្សខ្មែរក្រោមស្នើអ.ស.បអន្តរាគមន៍ទៅវៀតណាមដោះលែងសកម្មជន២រូបជាបន្ទាន់
អង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដាក់ញត្តិទៅក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន (The United Nations Working Group on Arbitrary Detention) ជំនួសឲ្យសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមពីរនាក់ ដែលតុលាការវៀតណាមបានកាត់ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែពួកគេទាមទារសិទ្ធិជនជាតិដើម។ អង្គការទាំងពីរនេះមានភស្តុតាងបង្ហាញថា អាជ្ញាធរវៀតណាមបានបន្តឃុំខ្លួនជនជាតិដើមខ្មែរក្រោមតាមទំនើងចិត្ត និងស្នើឲ្យវៀតណាមដោះលែងសកម្មជនទាំងពីរជាបន្ទាន់។ មូលនិធិសិទ្ធិមនុស្ស (Human Rights Foundation) និងសហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើឲ្យក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំខ្លួនដោយបំពាន ស៊ើបអង្កេតករណីសកម្មជនសិទ្ធិមនុស្សឈានមុខខ្មែរក្រោមពីរនាក់ ដោយសារតែពួកគេត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំខ្លួនតាមទំនើងចិត្តរំលោភច្បាប់អន្តរជាតិ។
អានបន្ត -
អ្នកកាសែត ដែលរងអំពើហិង្សាមិនទាន់ទទួលបានយុត្តិធម៌ ថែមទាំងរងការប្ដឹងផ្ដល់ទៅតុលាការទៀត
អ្នកកាសែតអនឡាញ (online) របស់គេហទំព័រសំអ៊ាងហតញូស៍ លោក លួន ភារិន និងក្រុមការងារ ដែលត្រូវបានបក្ខពួករបស់ម្ចាស់កន្លែងទូហ្គេមបាញ់ត្រីមួយកន្លែងនៅប៉ោយប៉ែត វាយដំលើរាងកាយតាំងពីខែមីនា រហូតដល់ពេលនេះ មិនត្រឹមតែមិនទទួលបានយុត្តិធម៌នោះទេ ថែមទាំងត្រូវបានម្ចាស់ផ្ទះល្បែងទូហ្គេម ប្ដឹងផ្ដល់ទៅតុលាការទៀត។ សម្ព័ន្ធអ្នកសារព័ត៌មាននៅកម្ពុជាបង្ហាញកង្វល់អំពីអំពើហិង្សា និងការបំភិតបំភ័យតាមផ្លូវច្បាប់ និងតុលាការ ទៅលើអ្នកសារព័ត៌មាន ដែលព្យាយាមធ្វើសេចក្ដីការណ៍អំពីបញ្ហារសើបនៅក្នុងប្រទេសកម្ពុជា។
អានបន្ត -
អ្នកសារព័ត៌មានមួយចំនួនស្នើរដ្ឋាភិបាលសម្រួលឱ្យពួកគេទទួលបានបណ្ណសារព័ត៌មាន
ស្ត្រីជាអ្នកសារព័ត៌មានឯករាជ្យ ឬអ្នកសារព័ត៌មានគ្មានអង្គភាព បន្តទទូចសុំឱ្យក្រសួងព័ត៌មានសម្រួលក្នុងការធ្វើបណ្ណ តាមប្រព័ន្ធអនឡាញ សម្រាប់សម្គាល់អ្នកយកព័ត៌មាន ដើម្បីឲ្យពួកគេអាចចុះយកព័ត៌មានស្របតាមច្បាប់។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិក នៅក្រៅសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញ នាថ្ងៃពុធ អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្ត្រីកម្ពុជា ហៅកាត់ថា CFJ បានឱ្យដឹងថា អ្នកសារព័ត៌មានជាស្ត្រីមួយចំនួនដែលធ្វើការដោយគ្មានស្ថាប័ន បានព្យាយាមស្នើបណ្ណសារព័ត៌មានចេញដោយក្រសួងព័ត៌មានតាមប្រព័ន្ធអនឡាញ តែរាល់ពាក្យស្នើសុំត្រូវបានច្រានត្រឡប់មកវិញដោយមិនផ្តល់ហេតុផលជាក់លាក់។
អានបន្ត -
សហគមន៍ព្រៃឡង់ស្នើឲ្យអាជ្ញាធរបង្ហាញព័ត៌មានជាក់លាក់អំពីកាត់ដីព្រៃក្នុងតំបន់ការពារឲ្យឯកជន
សហគមន៍ការពារព្រៃឡង់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញព័ត៌មានជាក់លាក់អំពីកាត់ដីព្រៃក្នុងតំបន់ការពារព្រៃឡង់ ឲ្យទៅឯកជនធ្វើជាកម្មសិទ្ធិ ដើម្បីបង្ហាញអំពីតម្លាភាព និងយុត្តិធម៌ ពីព្រោះព្រៃឡង់ជាព្រៃរបស់ពលរដ្ឋទាំងអស់គ្នា។ កាលលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីបរិស្ថានខេត្តកំពង់ធំ អះអាងថា ការកាត់ដីព្រៃនៅក្នុងតំបន់ការពារព្រៃឡង់ជិត ៦ពាន់ហិកតារ គឺធ្វើឡើងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល។ បណ្ដាញសហគមន៍ការពារព្រៃឡង់អះអាងថា រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ និងអ្នកធ្វើការងារការពារតំបន់ព្រៃឡង់ មិនដែលទទួលបានព័ត៌មានលម្អិតអំពីការកាត់ឆ្វៀលដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ឲ្យទៅឯកជនធ្វើជាកម្មសិទ្ធិម្ដងណាឡើយ។ សហគមន៍ថា អាជ្ញាធរគួររឹបអូសយកដីដែលមិនមានការអភិវឌ្ឍន៍ពីក្រុមហ៊ុនឯកជនឲ្យទៅប្រជាពលរដ្ឋវិញ។
អានបន្ត -
កម្ពុជាបេ្តជ្ញាពង្រីកគម្របព្រៃឈើដើម្បីសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
ក្រសួងបរិស្ថានកម្ពុជាបានអះអាងពីការប្តេជា្ញចិត្តរបស់ខ្លួនក្នុងការពង្រីកគម្របព្រៃឈើក្នុងប្រទេសកម្ពុជាដើម្បីរួមចំណែកសម្រេចឲ្យបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ការប្តេជ្ញាយ៉ាងដូចនេះត្រូវបានធ្វើឡើងដោយលោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងសន្និសីទស្តីពីជីវចម្រុះរបស់អង្គការសហប្រជាជាតិលើកទី១៦ ឬហៅថា COP16 កាលពីថ្ងៃទី២៩ តុលានៅក្នុងប្រទេសកូឡុំប៊ី។
អានបន្ត -
សមាគមគ្រូបង្រៀនចាត់ទុកការពិន័យប្រាក់ជា«ការចាប់បង្ខំ»ដើម្បីបិទសំឡេងស្ថាប័ន
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចាត់ទុកការផាកពិន័យសមាគម និងបដិសេធការស្នើសុំលើកលែងការផាកពិន័យជា «ការចាប់បង្ខំ» មួយ ក្នុងគោលបំណងបំបិទសំឡេងរបស់ស្ថាប័នដែលធ្វើការលើកកម្ពស់វិស័យអប់រំក្នុងប្រទេស។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលធ្លាប់ត្រូវបានដឹកនាំដោយលោក រ៉ុង ឈុន រងការពិន័យអន្តរការណ៍ដែលនិយ័តករគណនេយ្យ និងសវនកម្ម បានតម្រូវឱ្យសមាគមមួយនេះបង់ប្រាក់ជាង ១៨ លានរៀល ឬប្រមាណ ៤.៥០០ ដុល្លារអាមេរិក ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្មសម្រាប់«ការិយបរិច្ឆេទ» គណនេយ្យ២០២១។ សមាគមនេះរងការព្រមានចំណាត់ការតាមផ្លូវច្បាប់ បើសិនមិនបានបង់ប្រាក់ពិន័យ ក្នុងរយៈពេលយ៉ាងយូរ៩០ថ្ងៃ។
អានបន្ត -
រាជរដ្ឋាភិបាលកាន់តែឯកាពីប្រជាជាតិប្រជាធិបតេយ្យ ល្គឹកណាហ៊ុមព័ទ្ធដោយអាជីវករជាឧក្រិដ្ឋជន
ប្រធានអង្គការសង្គមស៊ីវិលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លើកឡើងថា រដ្ឋាភិបាលប្រទេសកម្ពុជាដែលផ្តុំទៅដោយឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញ លាងលុយកខ្វក់ និងការចាប់ជំរិត នឹងប្រឈមនូវការផ្តាច់ទំនាក់ទំនងពីរដ្ឋាភិបាលប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ។
អានបន្ត -
តុលាការស្ទឹងត្រែងកោះហៅសកម្មជនព្រៃឡង់ លោក អ៊ុក ម៉ៅ តាមបណ្តឹងឈ្មួញរំលោភដីព្រៃ
តុលាការខេត្តស្ទឹងត្រែងបានកោះហៅសកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ ឱ្យបង្ហាញខ្លួនក្នុងសវនាការជាថ្មីទៀត ដើម្បីជំនុំជម្រះក្តី នៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ តាមបណ្តឹងរបស់ឈ្មួញមានអំណាច ដែលរំលោភយកដីព្រៃសហគមន៍ជាង ៣ពាន់ហិកតារ ដើម្បីធ្វើជាកម្មសិទ្ធិបុគ្គល។ សកម្មជនការពារព្រៃឈើរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ អំពាវនាវឱ្យតុលាការផ្តល់យុត្តិធម៌ក្នុងរឿងនេះ ព្រោះលោកថា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
អានបន្ត