កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
VOD ប្រកាសចាប់ផ្តើមដំណើរការសកម្មភាពផ្សាយរបស់ខ្លួនឡើងវិញនៅដើមខែក្រោយពីក្រៅប្រទេស
វិទ្យុសំឡេងប្រជាធិបតេយ្យ (Voice of Democracy) ដែលហៅកាត់ថា (VOD) ប្រកាសចាប់ផ្តើមដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញនៅដើមខែក្រោយ បន្ទាប់ពីត្រូវបានបិទខ្ទប់ពីសំណាក់រដ្ឋាភិបាលកម្ពុជាអស់រយៈពេល ៨ខែកន្លងមក។
អានបន្ត -
សកម្មជនបរិស្ថានថា ការដោះដូរដីរដ្ឋ ៤ទីតាំង នៅខេត្តកណ្ដាល នឹងប៉ះពាល់ដល់ជីវភាពពលរដ្ឋ
សកម្មជនបរិស្ថានបារម្ភថា ការណ៍ដែលរដ្ឋាភិបាលសុំលក់ដីរដ្ឋចំនួន ៤កន្លែង នៅខេត្តកណ្ដាល ដើម្បីសង់ផ្លូវថ្នល់ និងស្ពាន នឹងធ្វើឱ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ។ ក្ដីបារម្ភនេះ គឺកើតឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់លិខិតស្នើសុំលក់ដីរដ្ឋចំនួន ៤កន្លែង ដែលមានទំហំជាង ៣.៧៥៦ហិកតារ ឱ្យទៅក្រុមហ៊ុនឯកជន ដើម្បីសាងសង់ហេដ្ឋារចនាសម្ពន្ធនៅក្នុងខេត្តកណ្ដាល។
អានបន្ត -
ក្រសួងកសិកម្មព្រមានខេមបូចា ពាក់ព័ន្ធនឹងអត្ថបទវាយសកម្មជនដោយភ្ជាប់ឈ្មោះរដ្ឋមន្រ្
ភ្នំពេញ — ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញលិខិតប្រតិកម្មមួយទៅនឹងអត្ថបទដែលចេញផ្សាយជាភាសាអង់គ្លេសរបស់សារព័ត៌មានខេមបូចា ដោយប្រាប់ឱ្យសារព័ត៌មាននេះគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ខណៈព្រមានថានឹងមានវិធានការផ្លូវច្បាប់ដូចសារព័ត៌មានវីអូឌី ដែលត្រូវបានដកអាជ្ញាបណ្ណកាលពីដើមឆ្នាំ២០២៣។
អានបន្ត -
ក្រសួងកសិកម្មប្រាប់ខាមបូចាឲ្យដកឈ្មោះ លោក ឌិត ទីណា ចេញពីអត្ថបទព័ត៌មាន
ក្រសួងកសិកម្មបានចេញលិខិតទៅកាន់និពន្ធនាយកសារព័ត៌មាន ខាមបូចា ដោយស្នើឲ្យដកឈ្មោះ លោក ឌិត ទីណា រដ្ឋមន្ត្រី កសិកម្ម ចេញពីអត្ថបទព័ត៌មានទាក់ទងនឹងករណីវាយដំលើ លោក នី ណាក់ អ្នកជំនាញកសិកម្ម។
អានបន្ត -
ស្ថាប័នទទួលពាក្យបណ្ដឹងប្រទេសហូឡង់ ពិនិត្យបន្ថែមលើបណ្ដឹងប្រឆាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាតាមរយៈកម្ចីឥណទាន
ស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិរបស់ប្រទេសហូឡង់ ទទួលយកពាក្យបណ្ដឹងមួយ របស់អង្គការសង្គមស៊ីវិលចំនួន ២នៅកម្ពុជា ដែលបានចោទក្រុមហ៊ុនវិនិយោគសង្គមអន្តរជាតិ Oikocredit ថាបានរួមចំណែកធ្វើឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
អានបន្ត -
លោក នី ណាក់ ត្រូវការយុត្តិធម៌ ខណៈមិនទទួលបានតម្រុយជនបង្កដែលវាយដំរូបលោក
ភ្នំពេញ — មួយសប្តាហ៍ក្រោយរងការវាយដំយ៉ាងដំណំលោក នី ណាក់ ដែលស្ថានភាពសុខភាពទើបតែបានល្អប្រសើរបន្តិច ថ្លែងថា លោកចង់ឃើញពន្លឺយុត្តិធម៌ ខណៈតម្រុយតាមចាប់ក្រុមជនបង្កដែលប្រើហិង្សាលើរូបលោកមិនទាន់មាននៅឡើយ។
អានបន្ត -
លោក ទេព អស្នារិទ្ធ៖ ក្រសួងព័ត៌មានកំពុងស៊ើបអង្កេត ករណីអ្នកកាសែតរាប់រយនាក់ សុំប្រាក់ពីកាស៊ីណូមួយ
កាលពីដើមខែសីហានេះ កាស៊ីណូ ស្ថិតក្បែរព្រំដែនកម្ពុជា-វៀតណាម ថប ដាយអឹម៉ិន (Top Diamond Casino) បានចេញសេចក្តីជូនតំណឹងថា មានអ្នកសារព័ត៌មានចន្លោះពី ៧០០ ទៅ ៩០០ អង្គភាពបានសុំប្រាក់ឧបត្ថម្ភពីកាស៊ីណូខ្លួនជារៀងរាល់ខែ។
អានបន្ត -
ពលរដ្ឋខេត្តមណ្ឌលគីរីអះអាងថា ក្រុមឈ្មួញកំពុងសម្រុកដឹកឈើមានតម្លៃយកទៅលក់នៅប្រទេសវៀតណាម
ប្រជាពលរដ្ឋខេត្តមណ្ឌលគីរី អះអាងថា ក្រុមឈ្មួញសម្រុកកាប់ឈើមានតម្លៃ ដឹកយកទៅលក់នៅប្រទេសវៀតណាម ដោយពុំមានអាជ្ញាធរណាអើពើទប់ស្កាត់ឡើយ។ អ្នកឃ្លាំមើលជំរុញអាជ្ញាធរពាក់ព័ន្ធឱ្យចុះស្រាវជ្រាវ និងទប់ស្កាត់ជាបន្ទាន់។
អានបន្ត -
ក្រសួងការងារបញ្ចេញតួលេខប្រាក់ឈ្នួលកម្មករ ២០២ដុល្លារ តែនៅពិភាក្សាសម្រេចចុងក្រោយ
សម្រាប់កិច្ចប្រជុំនេះ មិនទាន់សម្រេចលទ្ធផលជាផ្លូវការនោះទេ។ ប៉ុន្តែភាគីទាំងអស់បានលើកយកតួលេខប្រាក់ឈ្នួលកម្មករ មកពិភាក្សាជាមួយអំណះអំណាងរៀងៗខ្លួន។ ក្នុងនោះភាគីនិយោជក ហ៊ានដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករ និយោជិត តែ២០១.៥០ ដុល្លារតែប៉ុណ្ណោះ ខណៈសហជីពតំណាងកម្មករចង់ទាមទារឱ្យលើសនេះ។
អានបន្ត -
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ បន្តការតវ៉ាឱ្យក្រសួងអប់រំបកស្រាយការលុបឈ្មោះចេញពីក្របខ័ណ្ឌ ដើម្បីបង្ហាញតម្លាភាព
អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ បន្តការតវ៉ាឱ្យក្រសួងអប់រំបកស្រាយការលុបឈ្មោះចេញពីក្របខ័ណ្ឌ ដើម្បីបង្ហាញតម្លាភាពក្នុងដំណើរការជ្រើសរើសគ្រូកីឡា។
អានបន្ត -
មេដឹកនាំបក្សប្រឆាំងស្នើសុំទិដ្ឋាការចូលកម្ពុជា ដើម្បីបង់ប្រាក់ពិន័យតាមការបង្គាប់ពី គ.ជ.ប.
ក្រុមមេដឹកនាំនយោបាយគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស ស្នើរដ្ឋាភិបាលកម្ពុជាប្រគល់ទិដ្ឋាការឱ្យពួកគេដើម្បីត្រលប់មកប្រទេសកម្ពុជាវិញ ហើយបង់ប្រាក់ពិន័យតាមការបង្គាប់ពីស្ថាប័នរៀបចំការបោះឆ្នោត។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធដារព្រមានប្តឹងក្រុមហ៊ុនជិត៤០ទៅតុលាការ ក្រោយពេលបោះឆ្នោត
អគ្គនាយកដ្ឋានពន្ធដារព្រមានប្តឹងក្រុមហ៊ុនជិត ៤០ ទៅតុលាការ ពាក់ព័ន្ធនឹងការខកខានបង់ពន្ធតាមការកំណត់។ ការព្រមានប្តឹងនេះធ្វើឡើងស្របពេលការប្រមូលពន្ធរយៈពេល៨ខែ នៅខ្វះ២១ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។
អានបន្ត -
អ្នកឃ្លាំមើលជំរុញឱ្យចាត់វិធានការតឹងរ៉ឹងលើអំពើឆបោកតាមអនឡាញបន្ទាប់ពីជនជាតិជប៉ុនជាង២០នាក់ជាប់ពាក់ព័ន្ធ
អ្នកឃ្លាំមើលជំរុញឱ្យសមត្ថកិច្ចខ្មែរចាត់វិធានការទៅលើអំពើឆបោកតាមប្រព័ន្ធអនឡាញឱ្យបានតឹងរ៉ឹងជាទីបំផុត បន្ទាប់ពីរកឃើញជនជាតិជប៉ុន ជាង ២០នាក់មានពាក់ព័ន្ធករណីនេះ ហើយក៏កំពុងយកប្រទេសកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រព្រឹត្តអំពើល្មើសនេះដែរ។
អានបន្ត -
គ្រួសារសកម្មជនបក្សប្រឆាំងបារម្ភពីបញ្ហាសុខភាពប្ដីដែលកំពុងជាប់ឃុំ
ប្រពន្ធសកម្មជនគណបក្សប្រឆាំងលើកឡើងថា ប្ដីរបស់ពួកគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលប្រឈមដល់អាយុជីវិតប្រសិនបើព្យាបាលមិនទាន់ពេលវេលា។ ពួកគាត់ទទូចឱ្យមន្ត្រីពន្ធនាគារយកចិត្តទុកដាក់ចំពោះសុខភាពអ្នកជាប់ឃុំនយោបាយ និងពិនិត្យព្យាបាលអ្នកជំងឺឱ្យបានដិតដល់។
អានបន្ត -
ជនរងគ្រោះនៃអំពើឆបោកដីធ្លីរបស់សេដ្ឋីធ្លាក់ទៅក្នុងពលកម្មកុមារ និងការចំណាកស្រុកដើម្បីរកប្រាក់សងបំណុល
អ្នកស្រី ស៊ាង ស៊ីណាត ក៏ដូចជាអ្នកជិតខាងច្រើននាក់ទៀតរបស់អ្នកស្រីដែរ បានខ្ចីប្រាក់រាប់ម៉ឺនដុល្លារដើម្បីវិនិយោគក្នុងគម្រោងដីធ្លីរបស់មហាសេដ្ឋីមួយរូប ដែលនាំឱ្យអ្នកស្រីធ្លាក់ទៅក្នុងការជំពាក់បំណុលវណ្ឌក នៅពេលដែលក្រុមហ៊ុននេះឈប់សងប្រាក់ឱ្យមកអ្នកស្រីវិញ។
អានបន្ត -
ពលករខ្មែរនៅប្រទេសថៃ ស្នើឱ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត
ពលករខ្មែររួមជាមួយសកម្មជនគណបក្សប្រឆាំង និងនិស្សិតនៅប្រទេសថៃប្រមាណ៦០នាក់ បានប្រមូលផ្ដុំគ្នានៅតំបន់សួនលួងឡកាវ ក្នុងក្រុងបាងកក (Bangkok) ស្នើឱ្យអង្គការសហប្រជាជាតិ កុំទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
អានបន្ត -
កម្ពុជានិងចិនប្ដេជ្ញាគាំទ្រគ្នាទៅវិញទៅមក និងប្រឆាំងនយោបាយលើបញ្ហាសិទ្ធិមនុស្
ភ្នំពេញ — ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងប្រទេសចិន ភាគីកម្ពុជានិងចិនបានប្តេជ្ញាការពារគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ និងប្រឆាំងនឹងការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ដែលកម្ពុជារងការរិះគន់ថារំលោភបំពានធ្ងន់ធ្ងរប៉ុន្មានឆ្នាំចុងក្រោយនេះ។
អានបន្ត -
គ.ជ.ប ព្រមានប្រើច្បាប់បង្ខំរូបរាងកាយលោក សម រង្ស៊ី និងសមាជិកប្រឆាំងជាង៣០នាក់ទៀត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញលិខិតបង្គាប់ឲ្យលោក សម រង្ស៊ី និងសមាជិកបក្សប្រឆាំងជាង៣០នាក់ទៀតឲ្យបង់ប្រាក់ពិន័យសរុបម្នាក់ៗចន្លោះពី១០ទៅ២០លានរៀល ដោយកំហិតរយៈពេល៣០ថ្ងៃ គិតពីថ្ងៃទី១៣កញ្ញា២០២៣។
អានបន្ត -
បុគ្គលិកក្រុមហ៊ុន Giant Ibis ស្នើលោក ហ៊ុន ម៉ាណែត ដោះស្រាយវិវាទការងារ
កូដករក្រុមហ៊ុនដឹកជញ្ជូន ចាយអ៊ិន អាយប៊ីស ត្រេនស្ព័ត (Giant Ibis Transport) ប្រមាណ១០នាក់ ទាមទារឱ្យថៅកែដោះស្រាយវិវាទការងារដែលអូសបន្លាយជាង៣ឆ្នាំ។ សហភាពការងារកម្ពុជាថា វិវាទការងារនេះបង្ហាញពីភាពកម្សោយរបស់ក្រសួងការងារ ដែលមិនអាចបង្ខំឱ្យភាគីក្រុមហ៊ុនមកគោរពច្បាប់ការងារ។
អានបន្ត -
ក្រុមកម្មករណាហ្គាវើលដ៍ដេករង់ចាំដំណោះស្រាយការងារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍
ដោយអស់សង្ឃឹមក្នុងការទទួលបានដំណោះស្រាយពីរដ្ឋាភិបាលរយៈពេលជាង២ឆ្នាំ ក្រុមកូដករណាហ្គាវើលដ៍នាំគ្នាដេករង់ចាំយុត្តិធម៌នៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Naga World) វិញម្ដង។
អានបន្ត