កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អនុប្រធានគណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួនសកម្មជនថា ជាការដាក់គំនាបខាងនយោបាយ
ភ្នំពេញ — គិតចាប់តាំងពីសប្តាហ៍មុន អាជ្ញាធមានសមត្ថកិច្ចបានចាប់ខ្លួនសកម្មជនគណបក្សជំទាស់ជាបន្តបន្ទាប់ ហើយគិតត្រឹមថ្ងៃអង្គារនេះ មានសកម្មជនយ៉ាងហោចណាស់២៣នាក់ត្រូវបានចាប់ តែក្នុងនោះមាន១៧នាក់ត្រូវបានដោះលែង និង៦នាក់ទៀតកំពុងស្ថិតក្រោមសាកសួរ។ នេះបើតាមអនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន។
អានបន្ត -
នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន២៣នាក់ ពាក់ព័ន្ធនឹងការប្រើឈ្មោះថ្នាក់ដឹកនាំកំពូលៗរបស់បក្សកាន់អំណាច
នគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួន និងសាកសួរមន្ត្រីគណបក្សភ្លើងទៀន២៣នាក់ កាលពីចុងសប្តាហ៍ ដែលតាមចោទថា បានភូតកុហក់ប្រជាពលរដ្ឋ ខណៈប្រមូលស្នាមមេដៃ ដើម្បីបង្កើតគណបក្សនយោបាយថ្មី។
អានបន្ត -
លោក គីមសួរ ភីរិទ្ធ៖ «តិចឬច្រើន រដ្ឋាភិបាលថ្មីនឹងប៉ះពាល់កេរ្តិ៍ឈ្មោះ ដោយសារការគំរាមផ្នែកនយោបាយលើបក្សប្រឆាំង»
គណបក្សភ្លើងទៀន នៅថ្ងៃសៅរ៍ បានចេញមកប្រតិកម្មទៅនឹងសកម្មភាពដែលអាជ្ញាធរ បានចាប់ខ្លួនសកម្មជនរបស់ខ្លួនចំនួន៥នាក់ ក្នុងខេត្តបន្ទាយមានជ័យ ថាជាចាប់ខ្លួនយ៉ាងអយុត្តិធម៌។ តាមសេចក្តីថ្លែងការណ៍ បក្សប្រឆាំងមួយនេះ បានឆ្លៀតរំលេចថា សកម្មជនរបស់ខ្លួនជាហូរហែបានរងនូវការគំរាមកំហែង បើទោះបីជាគណបក្សមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅនេះក្តី។
អានបន្ត -
ប៉ូលិសខេត្តបន្ទាយមានជ័យបន្តឃុំខ្លួនសកម្មជនបក្សភ្លើងទៀន ៦នាក់ រឿងផ្ដិតមេដៃបង្កើតបក្សថ្មី
ប៉ូលិសខេត្តបន្ទាយមានជ័យ បន្តឃុំខ្លួនសកម្មជនបក្សភ្លើងទៀនចំនួន ៦នាក់ និងដោះលែង១៧នាក់ ពាក់ព័ន្ធនឹងការដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សនយោបាយថ្មី។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា រឿងនេះជាការរឹតត្បិតសិទ្ធិនយោបាយរបស់ពលរដ្ឋដោយខុសច្បាប់ ដើម្បីរាំងខ្ទប់មិនឱ្យចូលរួមជីវភាពនយោបាយ។
អានបន្ត -
អង្គការលើកលែងទោសអន្តរជាតិអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដោះស្រាយការបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ
អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោះស្រាយបញ្ហាបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ ខណៈដែលកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៥របស់អង្គការយូណេស្កូចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅប្រទេសអារ៉ាប៊ីសាអូឌីត។
អានបន្ត -
ប៉ូលិសកម្ពុជា -ថៃ ឃាត់ខ្លួនជនជាតិថៃ៤នាក់ ដែលឆបោកតាមអនឡាញ រត់មកលាក់ខ្លួននៅប៉ោយប៉ែត
អគ្គស្នងការនគរបាលជាតិកម្ពុជា បានបញ្ជាក់ថា ជនជាតិថៃទាំងនេះ បានមកសម្ងំលាក់ខ្លួន នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយជាប់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ ដែលបណ្ដាលឱ្យកើតមានអំពើឃាតកម្មលើពលរដ្ឋថៃ មួយគ្រួសារទៀតផង។
អានបន្ត -
ពលរដ្ឋ ៧០គ្រួសារនៅបាត់ដំបង ដែលអ្នកមានអំណាចបិទផ្លូវ ទទូចដល់អាជ្ញាធរឱ្យបើកផ្លូវចេញចូលឡើងវិញ
ពលរដ្ឋចំនួន ៧០គ្រួសារ នៅស្រុកកំរៀង ដែលអ្នកមានអំណាចបិទផ្លូវមិនឲ្យធ្វើដំណើរ ទទូចដល់អាជ្ញាធរខេត្តឱ្យជួយធ្វើអន្តរាគមន៍បើកផ្លូវធ្វើដំណើរនោះឡើងវិញ។ មន្ត្រីអង្គការសង្គមស៊ីវិលថា អាជ្ញាធរខេត្ត គួរតែអញ្ជើញភាគីទាំងអស់មកជជែកតទល់មុខគ្នា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
អានបន្ត -
ក្រោយបើកការស៊ើបអង្កេតហើយ អគ្គស្នងការសម្រេចដកតំណែង មេប៉ុស្តិ៍សំព្រោជ នៃស្រុកស្ទោង
ក្នុងសេចក្តីសម្រេចអនុវត្តវិន័យលើមន្រ្តីនគរបាល របស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១១ កញ្ញា បានសង្កត់ធ្ងន់ថា ការសម្រេចដកហូតមុខតំណែង លោក ហុង សារ៉ុម ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
អានបន្ត -
សហព័ន្ធខ្មែរក្រោមស្នើលោក ចូ បៃដិន ពិនិត្យសិទ្ធិសេរីភាពខ្មែរក្រោមពេលធ្វើទស្សនកិច្ចនៅវៀតណាម
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក ឯកភាពនឹងសំណើរបស់ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានស្នើឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ពិនិត្យលើសិទ្ធិសេរីភាពនានារបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរងនូវការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាមសព្វថ្ងៃនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅខែកញ្ញា នេះ។
អានបន្ត -
គណបក្សភ្លើងទៀនអំពាវនាវឲ្យដោះលែងមន្ត្រី៥រូបដែលចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំង យល់ថា ការចាប់ខ្លួននេះគឺជាការដាក់សម្ពាធបង្ខំឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យបក្សប្រឆាំងចុះខ្សោយ និងចង់រំលាយឬសគល់របស់លោក សម រង្ស៊ី។
អានបន្ត -
សមត្ថកិច្ចខេត្តបន្ទាយមានជ័យបន្តចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនកើនឡើងចំនួន១០នាក់
អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀនកើនឡើងចំនួន ១០នាក់ទាំងគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់យកទៅស្នងការនគរបាលខេត្ត ដើម្បីសួរនាំ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការឃាត់ខ្លួនសកម្មជនបក្សភ្លើងទៀនជាបន្តបន្ទាប់ទាំងគ្មានដីកាបែបនេះគឺជាការគំរាមកំហែង និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អានបន្ត -
សហគមន៍ជនជាតិដើមនៅមណ្ឌលគិរីថា ក្រុមឈ្មួញមានឯកសណ្ឋានជាទាហាន លួចកាប់ទន្ទ្រានដីព្រៃសហគមន៍ជាច្រើនហិកតារ
សហគមន៍ជនជាតិដើមភាគតិចថ្មន ស្ថិតនៅខេត្តមណ្ឌលគិរី អះអាងថា មានក្រុមឈ្មួញមានអំណាច ដែលស្លៀកពាក់ជាទាហាន កំពុងសម្រុកកាប់ទន្ទ្រានដីព្រៃរបស់សហគមន៍ និងតំបន់ការពាររាប់រយហិកតារ បើទោះបីពួកគេស្នើសុំឲ្យអាជ្ញាធរខេត្តជួយទប់ស្កាត់យ៉ាងណាក្ដី។
អានបន្ត -
សមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនសកម្មជនបក្សភ្លើងទៀន ៤នាក់យកទៅសួរនាំ
កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀនចំនួន ៤នាក់ យកទៅស្នងការនគរបាលខេត្តដើម្បីសួរនាំ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន សំណូមឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងសកម្មជនគណបក្សភ្លើងទៀន និងត្រូវដោះលែងសកម្មជនគណបក្សភ្លើងទៀនជាបន្ទាន់ ដើម្បីបង្ហាញពីការបើកលំហប្រជាធិបតេយ្យ។
អានបន្ត -
សេរីភាពមូលដ្ឋាននៅបន្តធ្លាក់ចុះគួរឲ្យព្រួយបារម្
អង្គការសង្គមស៊ីវិលបារម្ភពីការបន្តធ្លាក់ចុះសេរីភាពជាមូលដ្ឋាននៃការបញ្ចេញមតិ និងការជួបជុំ នៅក្នុងរបាយការណ៍ឆ្នាំ២០២២ ស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅប្រទេសកម្ពុជា។
អានបន្ត -
UNESCO និង CIPL ធ្វើគម្រោងផ្ដល់សិទ្ធិដល់ជនជាតិដើមភាគតិចនៅក្នុងខេត្ត ៣
ភ្នំពេញៈ អង្គការយូណេស្កូ (UNESCO) និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL)នឹងធ្វើការជាមួយយុវជនជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារ មណ្ឌលគិរី និងរតនគិរី ដើម្បីបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងឌីជីថលដល់យុវជន ដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការពង្រីកសំឡេង និងភាសារបស់ពួកគេនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដោយប្រើប្រាស់ខ្លឹមសារឌីជីថលសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងចូលរួមក្នុងការដំណើរការអភិវឌ្ឍសង្គមជាតិ។
អានបន្ត -
ពលរដ្ឋជាង ១ ០០០នាក់ បានដាក់បណ្តឹងនៅនិយ័តករអចលនវត្ថុ ក្រោយម្ចាស់បុរីរឹបអូស ផ្ទះ
ភ្នំពេញ៖ បច្ចុប្បន្ន មានពលរដ្ឋជាង១០០០នាក់ បានដាក់បណ្តឹងនៅនិយ័តករអចលនវត្ថុ និងបញ្ចាំ។ នេះជាការលើកឡើងរបស់លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអចលនវត្ថុ និងបញ្ចាំ ដោយបញ្ជាក់ថា មន្ត្រីជំនាញកំពុង ធ្វើការជាមួយម្ចាស់បុរី ដើម្បីរកដោះស្រាយជូនពលរដ្ឋ ដែលផ្ទះត្រូវបានម្ចាស់បុរីរឹបអូសយកទៅវិញ។
អានបន្ត -
គណបក្សភ្លើងទៀនស្វះស្វែងសុំជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពាក់ព័ន្ធលិខិតចុះបញ្ជីគណបក្ស
ភ្នំពេញ — ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានស្នើសុំជួបពិភាក្សាជាមួយរដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ទាក់ទងនឹងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ ដើម្បីបានចូលរួមការបោះឆ្នោតនៅពេលខាងមុខ។
អានបន្ត -
កាស៊ីណូមួយចោទអ្នកកាសែតជិត៧០០នាក់ថាបានទារប្រាក់ ខណៈអ្នកជំនាញបង្ហាញក្តីបារម្ភអំពីវិជ្ជាជីវៈសារព័ត៌មាន
ភ្នំពេញ — ក្រោយមានការចែកចាយតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងកាស៊ីណូមួយថា អ្នកសារព័ត៌មានមកពីអង្គភាពប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិចចំនួន ៧០០ មកទារលុយពីខ្លួននោះ អ្នកជំនាញក្នុងវិស័យសារព័ត៌មាន ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងក្រសួងព័ត៌មាន ស្រាវជ្រាវរកឫសគល់ដែលបណ្តាលឱ្យមានការផ្តល់លុយកាក់ឱ្យអ្នកកាសែតបែបនេះ ព្រោះអ្នកកាសែតមិនអាចទៅជំរិតទារប្រាក់ពីបុគ្គល ឬក្រុមណាមួយបានទេ។
អានបន្ត -
រដ្ឋមន្ត្រីកសិកម្មបានផ្អាកការងារប្រធានមន្ទីរកសិកម្មខេត្តកោះកុង បណ្តោះអាសន្ន ដោយសារពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចេញលិខិតផ្អាកការងារ លោក អ៊ី ម៉េងលាង ជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង បណ្តោះអាសន្ន បន្ទាប់ពីរកឃើញភស្តុតាងមួយចំនួនថាមានភាពមិនប្រក្រតីនៃការអនុវត្តការងារ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
អានបន្ត -
កម្មកររោងចក្រទាមទារប្រាក់ខែគោល២១៥ដុល្លារចាប់ពីឆ្នាំ២០២៤
កម្មកររោងចក្រវាយនភណ្ឌលើកឡើងថា ពួកគាត់មិនអាចទទួលយកតួលេខនៃការដំឡើងប្រាក់ឈ្នួលអប្បបរមានៅជុំទីបីនេះបានឡើយ ដោយទាមទារការដំឡើងប្រាក់ខែគោលឱ្យបានសមស្របនឹងតម្រូវការជីវភាព និងសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលធ្វើការឱ្យមានតម្លាភាព ដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់កម្មករ ចៀសវាងលម្អៀងទៅខាងភាគីនិយោជក។
អានបន្ត