កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
សង្គមស៊ីវិល៖ សេរីភាពមូលដ្ឋានកម្ពុជា ក្នុងឆ្នាំ២០២២ រងការរំលោភបំពានកាន់តែធ្ងន់
របាយការណ៍នេះ មាន១២៩ទំព័រ នាថ្ងៃទី៧កញ្ញា បានបង្ហាញចំណុចសំខាន់នៃរបកគំហើញចំនួន៤ សម្រាប់សំអាងថា សេរីភាពមូលដ្ឋានកាន់តែធ្លាក់ចុះ។
អានបន្ត -
គណបក្សភ្លើងទៀន កំពុងរៀបចំឯកសារស្នើសុំជួបរដ្ឋមន្រ្តីក្រសួងមហាផ្ទៃពិភាក្សាពីការចុះបញ្ជីគណបក្ស
ភ្នំពេញៈ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានប្រាប់ឱ្យដឹងថា គណបក្សកំពុងរៀបចំឯកសារឡើងវិញ ដើម្បីដាក់សំណើសុំជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាថ្មីម្តងទៀត ដើម្បីពិភាក្សាពាក់ព័ន្ធការចុះបញ្ជីគណបក្សនយោបាយ។
អានបន្ត -
តុលាការស៊ើបសួរសកម្មជនដីធ្លីបឹងតាមោកពីរនាក់ប្ដីប្រពន្ធពីបទហិង្សាដោយចេតនា
សាលាដំបូងរាជធានីភ្នំពេញចាប់ផ្ដើមបើកការស៊ើបសួរទៅលើសកម្មជនដីធ្លីបឹងតាមោក ពីរនាក់ប្ដីប្រពន្ធ ក្រោមបទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងនឹងរាជការសាធារណៈ។ មន្ត្រីអង្គការសង្គមស៊ីវិល សោកស្ដាយចំពោះការចោទប្រកាន់របស់តុលាការ និងស្នើឱ្យតុលាការលើកលែងបទចោទប្រកាន់ទៅលើសកម្មជនដីធ្លីទាំងអស់ ដោយឥតលក្ខខណ្ឌ។
អានបន្ត -
សង្គមស៊ីវិលស្នើឱ្យក្រសួងព័ត៌មាន លើកស្ទួយសេរីភាពសារព័ត៌មាន ជាជាងប្រាប់តំណាងអង្គការយូណេស្កូ អំពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
សង្គមស៊ីវិលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយ ចង់ឃើញក្រសួងព័ត៌មាន លើកស្ទួយសេរីភាពសារព័ត៌មាន ជាជាងប្រាប់ទៅតំណាងអង្គការយូណេស្កូ (UNESCO) អំពីការប្រឆាំងព័ត៌មានក្លែងក្លាយ។ ពួកគាត់ ស្នើឱ្យក្រសួងងាកមកបើកលំហសេរីភាពសារព័ត៌មានឯករាជ្យ និងលើកទឹកចិត្តការផ្សាយព័ត៌មានពិត។
អានបន្ត -
មេធាវីការពារក្តីជំរុញឱ្យដោះលែងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន
ភ្នំពេញ — ម្តងហើយម្តងទៀត មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ទទូចឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងកូនក្តីខ្លួនឱ្យមានសេរីភាពឡើងវិញ។ នេះបើតាមសេចក្តីសន្និដ្ឋានការពារក្តីចុះថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៣។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវលំនៅខេត្តកណ្តាលទាមទារសំណង ប៉ុន្តែអាជ្ញាធរបដិសេធ
ប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវលំមួយខ្សែ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទាមទារឱ្យមានការដោះស្រាយសំណង ប៉ុន្តែអាជ្ញាធរបានបដិសេធដោយថា ការអភិវឌ្ឍនេះ គឺដើម្បីបម្រើផលប្រយោជន៍សាធារណៈ។
អានបន្ត -
មេធាវីរបស់លោក ថាច់ សេដ្ឋា ចាត់ទុកភ័ស្តុតាងដាក់បន្ទុកថា ជាភ័ស្តុតាងក្លែងក្លាយនៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ
មេធាវីរបស់លោក ថាច់ សេដ្ឋា ចាត់ទុកភ័ស្តុតាងដាក់បន្ទុកថា ជាភ័ស្តុតាងក្លែងក្លាយនៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ
អានបន្ត -
ចំពេលកិច្ចប្រជុំកំពូលអាស៊ាន ថៃ និងឥណ្ឌូណេស៊ី ជំរុញឲ្យមានការទប់ស្កាត់ការឆបោកតាមអនឡាញនៅកម្ពុជា
ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាកាតា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលពេលនោះលោកប្រធានាធិបតីបានជំរុញឲ្យមានការការពារកាន់តែខ្លាំងបន្ថែមទៀតលើជនជាតិឥណ្ឌូណេស៊ី ពីឧស្សាកម្មឧក្រិដ្ឋកម្មតាមអនឡាញ។
អានបន្ត -
អង្គការសិទ្ធិមនុស្សចំនួនពីរណែនាំរបៀបនៃការដាក់បណ្តឹងតវ៉ាកម្ចីប្រាក់ឥណទាន ក្រោយកូនបំណុលរងការគំរាមកំហែង
ភ្នំពេញ — អង្គការការពារសិទ្ធិមនុស្សចំនួនពីរក្នុងនោះមានអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានបង្ហាញពីរបៀបនៃការដាក់បណ្តឹងតវ៉ាទៅនឹងកម្ចីប្រាក់ឥណទាន ដែលអាចបង្កឱ្យមានការរំលោភសិទ្ធិមូលដ្ឋានរបស់កូនបំណុល និងក្រុមគ្រួសាររបស់អ្នកដែលទទួលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
អានបន្ត -
មេដឹកនាំនយោបាយជំទាស់នៅក្រៅប្រទេសបង្ហាញផែនការជាក់លាក់ពាក់ព័ន្ធបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅបុរីញូវយ៉ក
ភ្នំពេញ — ក្រុមមេដឹកនាំនយោបាយជំទាស់នៅក្រៅប្រទេសប្រកាសពីផែនការជាក់លាក់ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងទឹកដីសហរដ្ឋអាមេរិកជាលើកដំបូងនៅទីក្រុងញូវយ៉កក្នុងនាមជានាយករដ្ឋមន្ត្រី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវឱ្យតុលាការខេត្តកោះកុងសិក្សាវិវាទដីធ្លីរវាងពលរដ្ឋនិងឧកញ៉ា ហេង ហ៊ុយ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ
មន្ត្រីសិទ្ធិមនុស្សក្នុងស្រុក អំពាវនាវឱ្យតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកោះកុង សិក្សាលើករណីវិវាទដីធ្លីដែលពលរដ្ឋរងគ្រោះនូវការចោទប្តឹងពីឧកញ៉ា ហេង ហ៊ុយ នៅស្រុកស្រែអំបិល ឱ្យបានលម្អិត ដើម្បីរកឱ្យឃើញការពិត និងឈានទៅរកដំណោះស្រាយដោយផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ជាជាងការប្រើវិធានការចោទប្តឹង និងចាប់ឃុំខ្លួនពលរដ្ឋរងគ្រោះដូចពេលកន្លងមក។
អានបន្ត -
គរុនិស្សិត កែវ សុវណ្ណឫទ្ធិ ច្រានចោលសំណើក្រសួងអប់រំ ដោយចាត់ទុកថាជាសំណូក
ភ្នំពេញ — គរុនិស្សិតកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាលោក កែវ សុវណ្ណឫទ្ធិ បដិសេធការសម្របសម្រួលរបស់ក្រសួងអប់រំដែលបានផ្តល់លក្ខខណ្ឌចំនួនពីរដែលលោកចាត់ទុកថាជាសំណូក ព្រោះក្រសួងខកខានមិនបានផ្តល់ការពន្យល់ឱ្យច្បាស់ ជុំវិញនិស្សិតឯទៀត ដែលមានអាយុមិនត្រូវតាមការកំណត់សម្រាប់ទទួលបានវគ្គបណ្តុះបណ្តាល តែនៅតែបន្តចូលរៀនបានធម្មតា។
អានបន្ត -
សវនាការលោក ថាច់ សេដ្ឋា៖ មេធាវីស្នើឲ្យលើកលែងការចោទប្រកាន់ ដោយសារដើមចោទគ្មានភសត្តុតាង
សំណុំរឿងចេញសែកស្អុយរបស់អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតុលាការបើកសវនាការជាបន្ត នៅថ្ងៃទី០៦កញ្ញានេះ។ បើតាមការបញ្ជាក់របស់លោក ជូង ជូងី មេធាវីការពារក្តីលោក ថាច់ សេដ្ឋា បានឲ្យដឹងថា សវនាការនៅព្រឹកថ្ងៃពុធនេះ គឺភាគីមេធាវីចុងចោទ បានទាមទារឲ្យដើមចោទបង្ហាញភស្តុតាង ជាសែកច្បាប់ដើម ដែលចោទប្រកាន់ថា ជាសែកស្អុយនោះ។
អានបន្ត -
ក្រុមហ៊ុនសន្តិសុខបន្តស្នើពន្យារពេលទូទាត់ប្រាក់ខែឱ្យបុគ្គលិកក្រោយរងការព្រមានប្តឹងតុលាការ
ក្រុមហ៊ុនសន្តិសុខ Honesty General Security ដែលបានបិទទ្វារកាលពីខែមិថុនាកន្លងទៅ បន្តសុំពន្យារពេលទូទាត់ប្រាក់ខែដល់អតីតបុគ្គលិកចំនួន៤នាក់ជាថ្មីម្តងទៀត ក្រោយរងការព្រមានប្តឹងទៅតុលាការពីសំណាក់សហជីព និងបុគ្គលិកទាំងនោះ ដោយសំអាងថាប្រធានក្រុមហ៊ុនសន្តិសុខ ព្យាយាមគេចវេះប្រមាណ៤ខែមកហើយ។
អានបន្ត -
តំណាងសហជីពកម្មករស្នើដំឡើងប្រាក់ឈ្នួល១៥ដុល្លារបន្ថែម សម្រាប់ឆ្នាំ២០២៤ ខណៈនិយោជកអាចដំឡើងត្រឹមតែ១ដុល្លារ
ភាគីសហជីពបានដាក់ស្នើដំឡើងប្រាក់ឈ្នួលបន្ថែម១៥ដុល្លារលើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន២០០ដុល្លារទៅកាន់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៤ ខណៈភាគីនិយោជកអាចផ្តល់ឱ្យត្រឹមតែ១ដុល្លារបន្ថែម យោងតាមកិច្ចប្រជុំនៅក្រសួងការងារកាលពីថ្ងៃចន្ទ។
អានបន្ត -
យុវជននិងសង្គមស៊ីវិលរិះគន់មន្ត្រីក្រសួងមហាផ្ទៃដែលថា ខ្លួនបានផ្ដល់សេវាសាធារណៈ និងហេដ្ឋារចនាសម្ពន្ធបានល្អថាជារឿងមិនពិត
យុវជននិងសង្គមស៊ីវិល រិះគន់ការលើកឡើងរបស់ក្រសួងមហាផ្ទៃដែលថា ខ្លួនបំពេញការងារបានល្អប្រសើរនោះ ថាមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែកនៅតាមមូលដ្ឋានទេ។ ប្រតិកម្មនេះធ្វើឡើង បន្ទាប់ពី ក្រសួងមហាផ្ទៃបានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែតុលាថា ការបម្រើសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធបានល្អជាបន្តបន្ទាប់។ សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញពាក់ព័ន្ធការអនុវត្តការងារ និងបង្កើនធនធានមនុស្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានគុណភាពការងារនៅថ្នាក់ក្រោមជាតិ។
អានបន្ត -
ក្រោមគម្រោងសាកល្បងរបស់ប.ស.ស កម្មករក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍សង្គមនៅមានកម្រិតនៅឡើយ
ប្រភពចំណូលតែមួយគត់របស់ លោក ឈុំ ដឹម មានប្រហែល ៣០ ០០០ រៀល (៧.៥0 ដុល្លារ) ក្នុងមួយថ្ងៃ ដែលបានមកពីការដឹកអ្នកដំណើរជុំវិញរាជធានីភ្នំពេញតាមរយៈរ៉ឺម៉កកង់បីរបស់គាត់។ អ្នករត់រ៉ឺម៉កកង់បីអាយុ ៤២ឆ្នាំ មកពីខេត្តស្វាយរៀងរូបនេះ បាននិយាយថាមុនជំងឺរាតត្បាតសកល លោករកចំណូលបានប្រហែល ២០ ទៅ ៣០ ដុល្លារក្នុងមួយថ្ងៃ។ ឥឡូវនេះលោករកបានត្រឹមតែបង្គ្រប់ការចំណាយសម្រាប់អាហារ និងសាំង ប្រចាំថ្ងៃតែប៉ុណ្ណោះ។
អានបន្ត -
សកម្មជនដីធ្លីនៅត្បូងឃ្មុំម្នាក់ត្រូវជនមិនស្គាល់មុខវាយរងរបួស ខណៈមកចូលរួមសិក្ខាសាលានៅភ្នំពេញ
សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានជនមិនស្គាល់មុខព្រួតវាយឱ្យរងរបួស ខណៈលោកមកចូលរួមសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ។
អានបន្ត -
អង្គការសង្គមស៊ីវិលជាង២០ស្ថាប័ន ធ្វើពិធីវេទិកាប្រជាពលរដ្ឋស្ដីពីលំហប្រជាធិបតេយ្
អង្គការសង្គមស៊ីវិលសរុប ២១ ស្ថាប័ន រួមគ្នាធ្វើវេទិកាប្រជាពលរដ្ឋ ស្ដីពី ការការពារលំហសេរីភាពពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជា ដែលមានរយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងកំណត់បញ្ហា និងអនុសាសន៍អាទិភាព ពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ដាក់ជូនអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិ និងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅប្រទេសកម្ពុជា ដែលគ្រោងនឹងធ្វើនាខែវិច្ឆិកាខាងមុខ។
អានបន្ត -
យុវជននឹងឈប់ទទួលស្នាមមេដៃពលរដ្ឋនៅសប្តាហ៍ក្រោយជុំវិញការស្នើធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ
ក្រុមយុវជនលើកឡើងថា នឹងឈប់ទទួលយកស្នាមមេដៃ និងលិខិតផ្ទេរសិទ្ធិរបស់ប្រជាពលរដ្ឋនៅត្រឹមថ្ងៃពុធសប្តាហ៍ក្រោយ ហើយគ្រោងដាក់លិខិតនៅសាលារាជធានីភ្នំពេញនៅចុងសប្តាហ៍ដដែល ដើម្បីស្នើសុំធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបគម្រោងបង្កើតអគារសិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អានបន្ត