កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.146


  • សមាជិកព្រឹទ្ធសភា​អាមេរិក​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ លោក ម៉ិច ដារ៉ា និង​ដោះលែង​កញ្ញា សេង ធារី
    អានបន្ត

    សមាជិកព្រឹទ្ធសភា​អាមេរិក​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ លោក ម៉ិច ដារ៉ា និង​ដោះលែង​កញ្ញា សេង ធារី

    សមាជិកព្រឹទ្ធសភា​អាមេរិក លោក ឌិក ឌើប៊ិន (Dick Durbin) មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សាទរ​ការ​ដោះលែង​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យ​បាន​នៅ​ក្រៅ​ឃុំ និង​រំពឹង​ថា នឹង​មាន​ការ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​រូប​នេះ។ សមាជិកព្រឹទ្ធសភា​មក​ពី​រដ្ឋ អ៊ីល្លីណយស៍ (Illinois) លោក ឌិក ឌើប៊ិន បាន​សរសេរ​សារ​អំពាវនាវ​នេះ​នៅ​លើ​បណ្ដាញ​សង្គម អ៊ិច (X) កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា។ លោក​សរសេរ​បញ្ជាក់​ថា​បទចោទប្រកាន់​ដែល​មិន​សម​ផល​លើ​លោក ម៉ិច ដារ៉ា គួរ​ត្រូវ​បាន​គេ​ទម្លាក់​ចោល។

    អានបន្ត
  • ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច​ថា រំលោភ​យក​ដី​ស្រែ និង​ហាម​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ
    អានបន្ត

    ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច​ថា រំលោភ​យក​ដី​ស្រែ និង​ហាម​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ

    ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ស្រុក​គូលេន ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុន​សីលាដាម៉ិច ខូអិលធីឌី (Seladamex Co.,Ltd) ថា បាន​រំលោភ​យក​ដី​ស្រែ និង​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រមូល​ផល​ស្រូវ​ថែម​ទៀត។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ។

    អានបន្ត
  • ក្រុម​អ្នក​តស៊ូ​មតិ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
    អានបន្ត

    ក្រុម​អ្នក​តស៊ូ​មតិ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

    ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​តួអង្គ​តែ​មួយ​គត់​ដែល​កំពុង​បំផ្លាញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​ហេតុ​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​មួយ​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ជា​រឿង​អកុសល​បំផុត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​បំភ្លេច​ចោល​នូវ​គោលបំណង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ចាប់​យក​ការ​ដឹកនាំ​តាម​បែប​បំពាន​សិទ្ធិមនុស្ស បំពាន​រដ្ឋធម្មនុញ្ញ គ្មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​សេរី​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។

    អានបន្ត
  • គ្រួសារ​រំពឹង​ថា តុលាការ​ខេត្ត​តាកែវ​ជំនុំជម្រះក្ដី​ដោយ​យុត្តិធម៌ និង​ដោះលែង​លោក ភុន យុទ្ធ នៅ​ថ្ងៃ​សវនាការ
    អានបន្ត

    គ្រួសារ​រំពឹង​ថា តុលាការ​ខេត្ត​តាកែវ​ជំនុំជម្រះក្ដី​ដោយ​យុត្តិធម៌ និង​ដោះលែង​លោក ភុន យុទ្ធ នៅ​ថ្ងៃ​សវនាការ

    ប្រពន្ធ​របស់​ជនពិការ​ដែល​និយាយ​រិះគន់​មេដឹកនាំក្រុងភ្នំពេញ​រំពឹង​ថា​តុលាការ​ខេត្តតាកែវ នឹង​កាត់ក្តី​ប្តីលោកស្រី​ប្រកប​ដោយ​យុត្តិធម៌ ព្រមទាំង​ទម្លាក់ចោល​ការចោទប្រកាន់ និង​ដោះលែង​ឱ្យ​លោក ភុន យុទ្ធ មាន​សេរីភាព​ឡើងវិញ។ សំណើនេះ​ធ្វើឡើង ស្របពេល​ដែល​តុលាការ​ថ្នាក់ក្រោម​មួយ​នេះ​គ្រោងបើក​សវនាការ​ជំនុំជម្រះក្ដី​សំណុំ​រឿង លោក ភុន យុទ្ធ នៅ​ថ្ងៃ​ទី៣១ ខែ តុលា​ខាងមុខ។

    អានបន្ត
  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ​អប់រំ​សាធារណជន​ពី​អំពើ​និទ្ទណ្ឌភាព​ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន
    អានបន្ត

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ​អប់រំ​សាធារណជន​ពី​អំពើ​និទ្ទណ្ឌភាព​ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា​នេះ បញ្ជាក់​ជា​ថ្មី​ទៀត​ថា មក​ដល់​ពេល​នេះ​អាជ្ញាធរ​រដ្ឋាភិបាល​ខកខាន​មិន​បាន​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព ដើម្បី​នាំ​ជនល្មើស​មក​ជំនុំជម្រះ ដែល​បណ្ដាល​ឱ្យ​ករណី​ទាំងនេះ​មិន​អាច​ដោះស្រាយ ហើយ​ជនរងគ្រោះ​នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌ ខណៈ​ជនល្មើស​នៅ​តែ​បន្ត​រួចខ្លួន​ពី​ការផ្ដន្ទាទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ពួកគេ។ ទាក់ទង​នឹង​បញ្ហា​នេះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចាប់​ផ្ដើម​យុទ្ធនាការ​រយៈពេល​ជិត​១ខែ ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៃ​បទឧក្រិដ្ឋ​លើ​អ្នកសារព័ត៌មាន ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៩​នេះ បន្ត​រហូត​ដល់​ថ្ងៃ​ទី២៦ ខែវិច្ឆិកា។ យុទ្ធនាការ​នេះ​មាន​គោលបំណង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​តួនាទី​អ្នកសារព័ត៌មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​អំពើ​និទ្ទណ្ឌភាព ដែល​កំពុង​បន្ត​ញាំញី​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន​ផង

    អានបន្ត
  • អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​មាន​ព្រះទ័យ​ត្រជាក់ តែ​ព្រះអង្គ​មិន​ទាន់​បាន​ព្យាយាម​សម្រប​សម្រួល​ដោះស្រាយ​វិបត្តិ​នយោបាយ
    អានបន្ត

    អ្នកឃ្លាំមើល​ថា ព្រះមហាក្សត្រ​មាន​ព្រះទ័យ​ត្រជាក់ តែ​ព្រះអង្គ​មិន​ទាន់​បាន​ព្យាយាម​សម្រប​សម្រួល​ដោះស្រាយ​វិបត្តិ​នយោបាយ

    អតីត​មន្ត្រី​ជាន់ខ្ពស់ នៃ​គណបក្សហ៊្វុនស៊ិនប៉ិច និង​ក៏​ជា​មនុស្ស​ស្និទ្ធ​នឹង​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​លោក ប៉ែន សង្ហា លើក​ឡើង​ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី មាន​គុណ​សម្បត្តិ​ជា​ច្រើន ដោយ​ព្រះអង្គ​បាន​​ព្យាយាម​បំពេញ​តួនាទី​តាម​​រដ្ឋធម្មនុញ្ញ គឺ​ព្រះមហាក្សត្រ​ដែល​គ្រងរាជ្យ តែ​មិន​កាន់​អំណាច​ ហើយ​ព្រះអង្គ​​​ក៏​​​ជា​ព្រះមហាក្សត្រ​ដែល​មាន​ព្រះទ័យ​ត្រជាក់​​​​ និង​តែង​បង្ហាញ​ស្នាម​ញញឹម​ទៅ​កាន់​​ប្រជារាស្ត្រ​របស់​ព្រះអង្គ។ ការ​កត់​សម្គាល់​របស់​លោក ប៉ែន សង្ហា ដូច​នេះ​ធ្វើ​ឡើង​ក្នុង​ខួប ២០​ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​នៅថ្ងៃទី២០ តុលា។ ទោះ​ជា​យ៉ាង​ណា​ លោក ប៉ែន សង្ហា ថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​មិន​ទាន់​​ព្យាយាម​​​​សម្រប​សម្រួល​វិបត្តិ​នយោបាយ​ដូច​បិតា​ព្រះអង្គ​ គឺ​ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​នៅ​ឡើយ ក្នុង​ពេល​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ។

    អានបន្ត
  • បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​អំពី​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥
    អានបន្ត

    បក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​អំពី​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥

    បក្ស​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​បារម្ភ​អំពី​តម្លាភាព នៃ​គម្រោង​ចំណាយ​ថវិកាជាតិ​ឆ្នាំ​២០២៥ និង​ស្នើ​ឱ្យ​បង្ហាញ​គម្រោង​លម្អិត​។ ការ​បារម្ភ​នេះ ធ្វើឡើង​បន្ទាប់​ពី​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៥ ខែ​តុលា បាន​អនុម័ត​ថវិកាជាតិ​ជាង ៩​ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ ហើយ​ក្រសួង​ហិរញ្ញវត្ថុ​ថា នឹង​ផ្សព្វផ្សាយ​សេចក្ដី​ព្រាងច្បាប់ ១​សប្ដាហ៍​ក្រោយ ក្រោយ​ទៅ​ដល់​រដ្ឋសភា។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ស្នើ​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ឯកសារ​ព័ត៌មាន​នៃ​គម្រោង​ចំណាយ នៅមុន​ពេល​ដាក់​ជូន​រដ្ឋសភា​អនុម័ត ដើម្បី​ផ្ដល់​ឱកាស​ដល់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​នឹង​ថវិកា លើក​មតិយោបល់​ជា​មូលដ្ឋាន សម្រាប់​ឱ្យ​សមាជិកសភា​តវ៉ា ក្នុង​គោលដៅ​កែ​លម្អ​ការ​ចំណាយ​របស់​រដ្ឋ​ឱ្យ​ត្រឹមត្រូវ​តាម​សេចក្ដី​ត្រូវការ។

    អានបន្ត
  • សកម្មជន​ចលនា​មាតា​ធម្មជាតិ​កំពុង​ជាប់​ឃុំ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ក្លាហាន និង​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ
    អានបន្ត

    សកម្មជន​ចលនា​មាតា​ធម្មជាតិ​កំពុង​ជាប់​ឃុំ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ក្លាហាន និង​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ

    សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​យុវជន​ឱ្យ​ក្លាហាន និង​ហ៊ាន​ប្រឆាំង​ចំពោះ​ភាព​អយុត្តិធម៌ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព ទោះ​ជា​រដ្ឋាភិបាល​ប្រើ​វិធីសាស្ត្រ​បំបាក់​ស្មារតី​យុវជន​យ៉ាង​ណា​ក្ដី។ ពួកគាត់​អះអាង​ថា ការ​ជាប់​ពន្ធនាគារ​គឺ​មិន​គួរ​ឱ្យ​ខ្លាច​ដូច​កម្ពុជា​ត្រូវ​បាត់បង់​ធនធាន​ធម្មជាតិ និង​បាត់បង់​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ បើ​ទោះ​ជា​បាត់បង់​សិទ្ធិ​សេរីភាព​ដោយសារ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្ដី ក៏​យុវជន​ចលនា​មាតា​ធម្មជាតិ​នៅ​តែ​មាន​ឆន្ទៈ​មោះមុត និង​ពេញចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន ហើយ​ចង់​ឃើញ​យុវជន​ជំនាន់​ក្រោយ​ចេះ​រួបរួម​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ។

    អានបន្ត
  • សកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ
    អានបន្ត

    សកម្មជនបរិស្ថានបារម្ភពីកំណើនបទល្មើសព្រៃឈើដោយសារខ្វះកិច្ចសហការពីភាគីពាក់ព័ន្ធ

    កិច្ច​ប្រ​ជុំ​ស្តីពី​ជីវៈ​ចម្រុះ​លើក​ទី​១៦ (COP16) កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ប្រទេស​កូឡុំ​ប៊ី​តាំង​ពី​ថ្ងៃ​ទី​២១​ តុលា ​និងគ្រោង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ ២០២៤។ ​នៅ​ក្នុង​ឱកាស​នេះ​ អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៤​ស្ថាប័នស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចូល​រួម​ជា​មួយ​យុវជន​ ព្រះសង្ឃ ​ជន​ជាតិ​ដើម​ភាគ​តិច និង​សហគមន៍​មូល​ដ្ឋានដើម្បី​ការ​ពារ អភិរក្ស​ព្រៃ​ឈើ និង​រក្សា​ជីវ​ចម្រុះ​នៅ​កម្ពុជា​។​ ក្រុម​សកម្ម​ជន​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​អះ​អាង​ថា​កន្លង​មក ក្រសួង​បរិស្ថាន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អង្គការ​បរិស្ថាន​មួយ​ចំនួន​ក្នុង​ការ​ចូល​រួម​ត្បាត​ព្រៃ​ជា​មួយ​ក្រុម​មន្ត្រី​បរិស្ថាន​។​ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឲ្យ​សកម្មជន​បរិស្ថាន​បារម្ភ​ពី​កំណើន​បទ​ល្មើសព្រៃ​ឈើ​ដោយ​សារ​ខ្វះ​កិច្ច​សហការ​ពី​ភាគី​ពាក់​ព័ន្ធ​៕

    អានបន្ត
  • មន្ដ្រី៖ អាជ្ញាធរមិនដែលហាមឃាត់ ឬរំខានចំពោះសកម្មភាពរបស់អង្គការសង្គមស៉ីវិលឡើយ ឲ្យតែធ្វើសកម្មភាពដោយស្របច្បាប់
    អានបន្ត

    មន្ដ្រី៖ អាជ្ញាធរមិនដែលហាមឃាត់ ឬរំខានចំពោះសកម្មភាពរបស់អង្គការសង្គមស៉ីវិលឡើយ ឲ្យតែធ្វើសកម្មភាពដោយស្របច្បាប់

    លោក កើត ឆែ អភិបាលរងរាជធាជធានីភ្នំពេញ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៉ីវិល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលហាមឃាត់ ឬផ្ដល់ការរំខានណាមួយដល់សកម្មភាពរបស់អង្គការសង្គមស៉ីវិលឡើយ ពោលឲ្យតែសមាគម ឬអង្គការនោះ ធ្វើសកម្មភាពតាមទិសដៅរបស់ខ្លួនដោយស្របច្បាប់។ វេទិកាសន្ទនាជាមួយអង្គការសង្គមស៉ីវិលនេះ ធ្វើឡើងក្រោមប្រធានបទ «ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលមានការចូលរួមពី លោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល។

    អានបន្ត
  • មន្ត្រី៖ ពលរដ្ឋប្រហែល៥ម៉ឺននាក់ នៅក្នុងសហគមន៍ធម្មជាតិ នឹងទទួលផលប្រយោជន៍ពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា
    អានបន្ត

    មន្ត្រី៖ ពលរដ្ឋប្រហែល៥ម៉ឺននាក់ នៅក្នុងសហគមន៍ធម្មជាតិ នឹងទទួលផលប្រយោជន៍ពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

    តាមរយៈការគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក) ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីជំរុញឱកាសសម្រាប់ការអភិវឌ្ឍ ទេសចរណ៍ធម្មជាតិ។ គម្រោងនេះមានវិសាលភាពគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិលើផ្ទៃដីប្រមាណជាង ៣,៨លានហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១៤ និងខេត្តគោលដៅចំនួន៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។ ដោយរំពឹងថាប្រជាពលរដ្ឋជាង ២៥,០០០គ្រួសារ និងប្រហែលជា ៥០,០០០នាក់ នឹងទទួលផលពីគម្រោងនេះ។

    អានបន្ត
  • កម្ពុជា​ច្រានចោល​ការ​ផ្សាយ​អំពី​ការ​បង្ខាំង​និង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​លើ​ទឹកដី​កម្ពុជា
    អានបន្ត

    កម្ពុជា​ច្រានចោល​ការ​ផ្សាយ​អំពី​ការ​បង្ខាំង​និង​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​លើ​ទឹកដី​កម្ពុជា

    ក្រោយ​មាន​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ឈ្មោះ​ KBS News ​អំពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​របស់​ពលរដ្ឋ​កូរ៉េ​ក្នុង​ប្រទេស​កម្ពុជា ​ក្រសួង​មហា​ផ្ទៃ ​និង​ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​អន្តរ​ជាតិ​នោះ ​ដោយ​លើក​ឡើង​ថា​ ជា​ការ​ផ្សាយ​«មួល​បង្កាច់​លាប​ពណ៌​មក​លើ​កម្ពុជា»។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​ទាំង​ពីរ​ដែល​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន។ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា​ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បណ្តាញ​ព័ត៌មាន​ពី​ក្រៅ​ប្រទេស​មួយ​ចំនួន​បាន​ផ្សព្វ​ផ្សាយ​មួល​បង្កាច់​លាប​ពណ៌​មក​លើ​កម្ពុជា​ថា ​«បណ្ដែត​បណ្ដោយ​ឱ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស ​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ ការ​ធ្វើ​ទារុណ​កម្ម​លើ​ពលករ​បរទេស ​និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ Call Center​ ខុស​ច្បាប់​ជាដើម»។​

    អានបន្ត
  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានពីកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្សអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន
    អានបន្ត

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានពីកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្សអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន

    ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានដឹកនាំក្រុមការងារអាយឆា-កម្ពុជា រៀបចំកិច្ចសន្ទនាថ្នាក់តំបន់ស្តីពី ការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon Riverside រាជធានីភ្នំពេញ។ កិច្ចសន្ទនានេះធ្វើឡើងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន ប្រចាំអាយឆា បណ្តាស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន តំណាងមកពីប្រទេសសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យាស្ថាននីតិអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំកម្ពុជា បណ្ដាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានាជិត១០០នាក់។

    អានបន្ត
  •  លោក ហេង គឹមហុង ស្នើឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​ការ​ចូលរួម​ការពារ​ជីវចម្រុះ​
    អានបន្ត

    លោក ហេង គឹមហុង ស្នើឱ្យ​រដ្ឋាភិបាល​បើក​ទូលាយ​ការ​ចូលរួម​ការពារ​ជីវចម្រុះ​

    សន្និសីទ COP-16 របស់អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះបា នចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែតុលា ហើយនឹងបញ្ចប់នៅដើមខែវិច្ឆិកាខាងមុខនេះ។ សន្និសីទ COP-16 នេះធ្វើឡើងនៅទីក្រុងកាលីនៃប្រទេសកូឡំប៊ី។ តំណាងអង្គការសង្គមស៊ីវិលនិងសកម្មជនបរិស្ថានមួយចំនួនរបស់កម្ពុជាមានវត្តមាននៅក្នុងសន្និសីទនោះ។ លោក ហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា ដែលបានចូលរួមក្នុងសន្និសីទនោះ បានផ្តល់បទសម្ភាសន៍ដល់លោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេ៕

    អានបន្ត
  • សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​ទិដ្ឋភាព និង​ស្ថានភាព​ចរិយា​ឧក្រិដ្ឋ (Criminality) នៅ​ប្រទេស​កម្ពុជា
    អានបន្ត

    សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​ទិដ្ឋភាព និង​ស្ថានភាព​ចរិយា​ឧក្រិដ្ឋ (Criminality) នៅ​ប្រទេស​កម្ពុជា

    ប្រទេស​មិន​គោរព​ច្បាប់ បទល្មើស​ឧក្រិដ្ឋ​ក្លាយ​ជា​ធម្មតា អ្នក​ក្តាប់​អំណាច​អាង​អំណាច អ្នក​មាន​អាង​ទឹកប្រាក់ យក​អ្នក​មាន​អំណាច​ជា​អ្នក​ការពារ។ គេ​ចងក្រង​គ្នា​រស់​អាស្រ័យ​នឹង​គ្នា​ទៅវិញ​ទៅមក ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ និង​បក្ខពួក។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​មូលហេតុ​អង្គការ​បរទេស​ដាក់​ពិន្ទុ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលហេតុ​ក្រុមហ៊ុន​ធំៗ​ពី​បស្ចិម​ប្រទេស​មិន​ហ៊ាន​ដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ។

    អានបន្ត
  • អ្នក​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​​នៅ​អូស្ត្រាលី​បារម្ភ​ពី​កម្ពុជា កាន់តែ​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ
    អានបន្ត

    អ្នក​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​​នៅ​អូស្ត្រាលី​បារម្ភ​ពី​កម្ពុជា កាន់តែ​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ

    តំណាង​អង្គការ​សង្គម​ស៊ីវិល តំណាង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​មន្ត្រី​បក្ស​ប្រឆាំង បង្ហាញ​ក្តី​ព្រួយបារម្ភ​ដូចៗ​គ្នា​ថា ប្រទេស​កម្ពុជា នឹង​កាន់តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ សង្គម និង​សេដ្ឋកិច្ច ដូច​អតីតកាល ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​គោរព​និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ពួកគាត់​បាន​លើកឡើង​ក្តី​ព្រួយបារម្ភ​ទាំងនេះ នៅក្នុង​ពិធី​ប្រារព្ធ​ខួប​៣៣​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា។

    អានបន្ត
  • សកម្មជន​បក្ស​ប្រឆាំង​ថា ពួកគាត់​បង្ខំ​ចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ
    អានបន្ត

    សកម្មជន​បក្ស​ប្រឆាំង​ថា ពួកគាត់​បង្ខំ​ចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ

    សកម្មជនបក្សប្រឆាំង​អះអាង​ថា ពួកគាត់​ធ្លាប់​បង្ខំចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច គឺ​ដើម្បី​រក្សាសុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ជាពិសេស​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​ក្រោម​ការ​បញ្ជា​ពី​លោក ហ៊ុន សែន។ ទោះ​ជា​យ៉ាងណា សកម្មជន​មួយ​ចំនួន​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​បាន​ចាកចេញ​ពី​បក្ស​នេះ​វិញ ក្រោយ​ចុះចូល​បានមួយ​រយៈពេល។ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​បង្ខំចិត្ត​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​រត់​ចេញ​មក​បក្ស​ប្រឆាំង​វិញ?

    អានបន្ត
  • ពលរដ្ឋ​ចំនួន​២​ភូមិ នៅ​ខេត្ត​ក្រចេះ​ចោទ​ប្រជា​ការពារ​ភូមិ​រំលោភ​យក​ដី​កប់​សព​រួម​របស់​ពលរដ្ឋ
    អានបន្ត

    ពលរដ្ឋ​ចំនួន​២​ភូមិ នៅ​ខេត្ត​ក្រចេះ​ចោទ​ប្រជា​ការពារ​ភូមិ​រំលោភ​យក​ដី​កប់​សព​រួម​របស់​ពលរដ្ឋ

    ពលរដ្ឋ​ចំនួន​២​ភូមិ នៅ​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ចោទ​ប្រជា​ការពារ​ភូមិ​ថា បាន​រំលោភ​យក​ដី​កប់​សព​រួម​របស់​ប្រជាពលរដ្ឋ​ជិត ៥​ហិកតារ ដែល​មាន​ផ្នូរ​ខ្មោច​ជាង​១០០​នាក់​កំពុង​កប់​នៅ​ទី​នោះ។ ពួកគាត់​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរ​ស្វែង​រក​ដំណោះស្រាយ និង​អនុវត្ត​លើ​ជន​រំលោភ​ដី​ទាំង​នោះ។

    អានបន្ត
  • សង្គមស៊ីវិលស្នើ​ឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមជាមួយយុវជន និងសហគមន៍ ដើម្បីអភិរក្សជីវចម្រុះ
    អានបន្ត

    សង្គមស៊ីវិលស្នើ​ឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមជាមួយយុវជន និងសហគមន៍ ដើម្បីអភិរក្សជីវចម្រុះ

    អង្គការសង្គមស៊ីវិលចំនួន៤ស្ថាប័ន​ រួមមាន សមាគមបណ្ដាញយុវជនកម្ពុជា សង្ឃសហគមន៍រុក្ខាវ័ន បណ្ដាញសហគមន៍ព្រៃឡង់ និងបណ្ដាញសហគមន៍ព្រៃព្រះរកា ស្នើឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមជាមួយយុវជន ព្រះសង្ឃ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដើម្បីការពារ អភិរក្សព្រៃឈើ និងរក្សាជីវចម្រុះក្នុងប្រទេស។ ការស្នើនេះ គឺតាមរយៈសេចក្តី​ថ្លែងការណ៍នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ និងស្របពេល​ដែលសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) ត្រូវប្រព្រឹត្តិទៅនៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ដែល​រដ្ឋមន្ត្រីក្រសួង​បរិស្ថានកម្ពុជាក៏បានទៅចូលរួមផងដែរ។

    អានបន្ត
  • ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»
    អានបន្ត

    ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​បាតុកម្ម​ទាមទារ​ឲ្យ​បារាំង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»

    ពលរដ្ឋ​ខ្មែរ​រស់នៅ​សហភាព​អឺរ៉ុប ព្រមទាំង​អ្នកនយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​នៅ​ទីនោះ​ផង រួមគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បារាំង ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន ឲ្យ​គោរព​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១​។​ ការ​ទាមទារ​នេះ ធ្វើឡើង​តាមរយៈ​ការ​ធ្វើ​បាតុកម្ម​ធំ​មួយ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​សៅរ៍ ទី​២៦ តុលា ដែល​មាន​អ្នកចូលរួម ជាច្រើន​រយ​នាក់ ក្នុង​នោះ ក៏​មាន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ចូលរួម​ដើរ​ក្បួន​ធ្វើ​បាតុកម្ម និង​បាន​ថ្លែង​សារ​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ពេល​នោះ​ដែរ។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo