កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
តុលាការកំពូលបញ្ជូនសំណុំរឿងសូកប៉ាន់ពាក់ព័ន្ធប្អូនស្រីជីដូនមួយលោក ហ៊ុន សែន ទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ
តុលាការកំពូលបានបញ្ជូនសំណុំរឿងអតីតអគ្គនាយករងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ។
អានបន្ត -
ពលរដ្ឋខេត្តឧត្តរមានជ័យជិត១០០គ្រួសារដែលបណ្ដេញចេញពីលំនៅឋានមានជម្លោះជាមួយក្រុមហ៊ុនផលិតស្ករស្នើសុំដីសម្បទានសង្គមកិច្ច
ប្រជាពលរដ្ឋចំនួន៩២គ្រួសារដែលត្រូវបណ្ដេញចេញពីលំនៅឋានបន្ទាប់ពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្នើសុំដីសម្បទានសង្គមកិច្ចចំនួន២ហិកតាក្នុងមួយគ្រួសារ ដោយពួកគេអះអាងថាពុំមានដីសម្រាប់ធ្វើកសិកម្ម។
អានបន្ត -
កូនឈើដាំឡើងវិញ ក្រោយមានអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ផ្សែងហុយទ្រលោមចេញមកពីក្រោយគ្រឿងចក្រជាច្រើនគ្រឿងកំពុងឈូសកម្ទេចកម្ទីឈើនៅតំបន់ព្រៃអភិរក្ស ក្រោយទទួលបញ្ជាទើបតែប៉ុន្មានថ្ងៃមុននេះ។
អានបន្ត -
ក្រសួងកិច្ចការនារី៖ឈុតសម្តែងរបស់ក្រុមយុវជនខ្មែរថាវរៈនៅមុខក្រសួងមានចេតនាមួលបង្កាច់
ក្រសួងកិច្ចការនារី បានបដិសេធទាំងស្រុង លើការចោទប្រកាន់ពីសំណាក់បុគ្គលមួយក្ដាប់តូច មកលើអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារី ដោយគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ជាពិសេសការសំដែងឈុតឆាកនៅខាងមុខក្រសួងកិច្ចការនារីកាលពីពេលថ្មីៗនេះ គឺបានប្រាសចាកពីការពិត មានចេតនាមួលបង្កាច់ ញុះញង់បង្កឱ្យមានការភ័នច្រលំដល់ សាធារណៈជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងកិច្ចការនារី ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៍មាន របស់ក្រសួងសាមីនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ។
អានបន្ត -
ក្រុមស្ត្រីថ្ងៃសុក្រធ្វើពិធីកោរសក់ និងដាក់ញត្តិនៅស្ថានទូតសហគមន៍អឺរ៉ុបនៅព្រឹកថ្ងៃសុក្រ ទី២៦ សីហា
ក្រុមស្ត្រីថ្ងៃសុក្រធ្វើពិធីកោសក់ និងដាក់ញត្តិនៅមុខស្ថានទូតសហគមន៍អឺរ៉ុបនៅព្រឹកថ្ងៃសុក្រ ទី ២៦ សីហា ដើម្បីបង្ហាញនូវការលះបង់ តស៊ូ ទាមទារសិទ្ធិសេរីភាពដល់គ្រួសាររបស់ពួកគាត់ ដែលជាមន្ត្រី និងសកម្មជនគណបក្សប្រឆាំងកំពុងជាប់ឃុំនៅពន្ធនាគារ។
អានបន្ត -
ក្រសួងការងារព្រមានថា ពលករខ្មែរដែលមកវិញដោយសារជឿលើអបិយជំនឿមិនអាចទៅវិញបានឡើយ
តាមរយៈអ្នកនាំពាក្យ កាលពីម្សិលមិញ ក្រសួងការងារ បានចេញការព្រមានចំពោះពលករខ្មែរដែលនាំគ្នាសម្រុកវិលមកកម្ពុជាវិញនៅពេលនេះ ដោយសារតែជឿលើអបិយជំនឿនោះ គឺពួកគេមិនអាចវិលទៅធ្វើការវិញបានឡើយ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី ពលករខ្មែរមួយចំនួនកំពុងសម្រុកនាំគ្នាចាកចេញពីប្រទេសកូរ៉េ ខាងត្បូង ដោយសារតែពួកគេខ្លះជឿលើអបិយជំនឿថា នឹងមានទឹកលិចភពផែនដី តាមរយៈការអះអាងរបស់ លោក ខឹម វាសនា។
អានបន្ត -
ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ ចុះអប់រំណែនាំពលរដ្ឋជាថ្មីទៀត ឱ្យរុះរើខ្ទមខុសច្បាប់ចេញពីដីកម្មសិទ្ធិឯកជន
ព្រះសីហនុៈ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ២៥ សីហា បានចុះទៅអប់រំណែនាំប្រជាពលរដ្ឋជាថ្មីទៀត ឱ្យរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ជាមួយនឹងការព្រមានចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះជនដែលញុះញង់នៅពីក្រោយខ្នងអំពើទាំងនេះ។
អានបន្ត -
សមត្ថកិច្ចកំពុងតាមដានសកម្មភាពកៀរគរមនុស្សរបស់ លោក ខឹម វាសនា
សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសកម្មភាពកៀរគរប្រមូលមនុស្សរបស់លោក ខឹម វាសនា ឱ្យទៅស្នាក់នៅចម្ការរបស់លោក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីគេចផុតពីបាតុភូតគ្រោះធម្មជាតិលិចលង់ពិភពលោក។
អានបន្ត -
លោក ស ខេង ប្រាប់អ្នករាយការណ៍ពិសេសថា កម្ពុជាក៏ជាប្រទេសរងគ្រោះនៃអំពើជួញដូរមនុស្ស
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឆ្លើយតបនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្មនោះ ថា កម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយសារអំពើទាំងនេះ ដោយពួកឧក្រិដ្ឋជនយកកម្ពុជា ជាកន្លែងដើម្បីធ្វើការឆបោកប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្សនេះ។
អានបន្ត -
ក្រសួងកិច្ចការនារី ច្រានចោលការចោទប្រកាន់ពីក្រុមខ្មែរថាវរៈ
ភ្នំពេញៈ ក្រសួងកិច្ចការនារីបានច្រានចោល និងបដិសេធចោលទាំងស្រុងរបស់ក្រុមខ្មែរថាវរៈ ចំពោះទង្វើដែលចោទមកលើអាជ្ញាធរពាក់ព័ន្ធដោយគ្មានភស្តុតាងច្បាស់លាស់។
អានបន្ត -
ឧកញ៉ាល្បីខាងបំផ្លាញព្រៃឈើនៅកម្ពុជាមួយរូបត្រូវបានតែងតាំងជាជំនួយការលោក ហ៊ុន សែន
លោកឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា ដែលកាលពីពេលកន្លងទៅ ធ្លាប់ត្រូវបានប្រមុខរដ្ឋាភិបាលបញ្ជាឱ្យចាត់វិធានការទាក់ទងនឹងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម បច្ចុប្បន្នត្រូវបានតែងតាំងជាជំនួយការលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
អានបន្ត -
ក្រុមយុវជនខ្មែរថាវរៈគ្រោងដុតញត្តិចោលបើក្រសួងកិច្ចការនារីនៅតែមិនអើពើញត្តិពួកគេ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២នេះ ក្រុមយុវជនខ្មែរថាវរៈបានមកក្រសួងកិច្ចនារីដើម្បីចង់ដឹងពីលទ្ធផលនៃញត្តិដែលពួកគេបានដាក់កាលពីមេសាកន្លងទៅ ដែលស្នើឱ្យក្រសួងជួយរកយុត្តិធម៌ដល់កូដករក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគេអះអាងថា បើក្រសួងមិនឆ្លើយតបឱ្យបានសមរម្យក្នុងថ្ងៃនេះទេ ពួកគេនឹងដុតញត្តិនេះចោលជាសារបញ្ជាក់ថា គួរកុំឱ្យមានវត្តមានក្រសួងកិច្ចនារីទៀតធ្វើអ្វី។
អានបន្ត -
មេធាវីស្នើឱ្យផ្ទេរកញ្ញា សេង ធារី ពលរដ្ឋខ្មែរអាមេរិកាំងពីមណ្ឌលឃុំឃាំងនៅខេត្តព្រះវិហារ
មេធាវីស្នើឱ្យផ្ទេរកញ្ញា សេង ធារី ពលរដ្ឋខ្មែរអាមេរិកាំងពីមណ្ឌលឃុំឃាំងនៅខេត្តព្រះវិហារ
អានបន្ត -
មេធាវីថា ការផ្ទេរកូនក្តីលោកទាំង១៤នាក់ទៅពន្ធនាគារត្រពាំងផ្លុង ដើម្បីបញ្ចៀសការសួរសុខទុក្ខពីអ្នករាយការណ៍ពិសេសUN
លោក សំ សុគង់ មេធាវីការពារក្តីឱ្យសកម្មជនគណបក្សប្រឆាំងបានសន្និដ្ឋានថា ការផ្ទេរកូនក្តីរបស់លោកចំនួន១៤រូបពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុងជិតព្រំដែនវៀតណាម គឺដើម្បីបញ្ចៀសពីការសួរសុខទុក្ខអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងនោះ លោកមេធាវីបន្ថែមទៀត ការផ្ទេរកូនក្តីលោកទៅកាន់ឆ្ងាយនេះទៀតសោធ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនិតិវិធីរបស់តុលាការ ស្របពេលដែលពួកគេនៅមិនទាន់មានសាលដីកា ឬសាលក្រមជាស្ថាពរនៅឡើយ។
អានបន្ត -
មន្ត្រីសុរិយោដីនិយាយថា ការអភិវឌ្ឍបឹងតាមោកមានអាទិភាពខ្ពស់ជាងការអភិរក្
មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ការអភិវឌ្ឍបឹងតាមោកនៅភាគខាងជើងរាជធានីភ្នំពេញ មានអាទិភាពខ្ពស់ជាងការអភិរក្ស ដោយបន្ថែមថាមានតែបឹងដូចជាបឹងទន្លេសាបទេដែលមានតម្លៃក្នុងការអភិរក្ស។
អានបន្ត -
ក្រុមយុវជនខ្មែរថាវរៈគ្រោងដុតញត្តិចោលបើក្រសួងកិច្ចការនារីនៅតែមិនអើពើញត្តិពួកគេ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២នេះ ក្រុមយុវជនខ្មែរថាវរៈបានមកក្រសួងកិច្ចនារីដើម្បីចង់ដឹងពីលទ្ធផលនៃញត្តិដែលពួកគេបានដាក់កាលពីមេសាកន្លងទៅ ដែលស្នើឱ្យក្រសួងជួយរកយុត្តិធម៌ដល់កូដករក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគេអះអាងថា បើក្រសួងមិនឆ្លើយតបឱ្យបានសមរម្យក្នុងថ្ងៃនេះទេ ពួកគេនឹងដុតញត្តិនេះចោលជាសារបញ្ជាក់ថា គួរកុំឱ្យមានវត្តមានក្រសួងកិច្ចនារីទៀតធ្វើអ្វី។
អានបន្ត -
នៅជាង២ខែទៀត មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិនឹងផុតបម្រាមធ្វើនយោបាយ
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកនយោបាយជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក៏ប៉ុន្តែអំឡុងពេល៥ឆ្នាំកន្លងទៅនេះ មានមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមិនតិចជាង៣០នាក់ទេ ដែលបានដាក់ពាក្យជាបន្តបន្ទាប់ស្នើសុំសម្បទាធ្វើនយោបាយឡើងវិញ ខណៈការហាមប្រាមសិទ្ធិធ្វើនយោបាយនឹងអស់សុពលភាពនៅអំឡុងជាង២ខែខាងមុខ។ មួយចំនួនទៀតបន្តរស់នៅនិរទេសខ្លួនឯបរទេស ហើយមេដឹកនាំកំពូលៗរបស់គណបក្សនេះស្ទើរទាំងអស់កំពុងជាប់បណ្តឹងធំៗនៅឡើយ។
អានបន្ត -
តុលាការខេត្តបាត់ដំបងសម្រេចឱ្យស៊ើបអង្កេតបន្ថែមលើសំណុំរឿងសកម្មជនបក្សភ្លើងទៀន
សាលាដំបូងខេត្តបាត់ដំបងសម្រេចឱ្យស៊ើបអង្កេតបន្ថែមលើសំណុំរឿងសកម្មជនគណបក្សភ្លើងទៀន លោក ឡី សុខុន កាលពីថ្ងៃទី២៤ ខែសីហា ដោយសារខ្វះសំដីសាក្សីមួយចំនួន ខណៈភរិយាជនជាប់ចោទថាវាជារឿងអយុត្តិធម៌សម្រាប់ប្តីរបស់គាត់ដែលគ្មានកំហុស ព្រោះរឿងនេះពាក់ព័ន្ធនឹងនយោបាយ។
អានបន្ត -
ក្រុមយុវជនខ្មែរថាវរៈ ស្នើរដ្ឋមន្ត្រីក្រសួងកិច្ចការនារីឱ្យលាលែងពីតំណែង
ក្រុមយុវជនខ្មែរថាវរៈ បានតវ៉ានៅមុខក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃព្រហ័ស្បតិ៍ ទី២៥ សីហា ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចុះចេញពីតំណែង ព្រោះក្រសួងនេះ មិនបានជួយដោះស្រាយបញ្ហារំលោភសិទ្ធិស្ត្រីប្រកបដោយប្រសិទ្ធភាពនោះទេ ជាពិសេស ករណីអាជ្ញាធរប្រើហិង្សាលើស្ត្រីបុគ្គលិកណាហ្គាវើលដ៍ (Naga world)។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការទាមទាររបស់ក្រុមយុវជនខ្មែរថាវរៈ គឺជាការដាស់តឿនមួយដល់ក្រសួងកិច្ចការនារី ដែលមិនបានជួយអន្តរាគមន៍លើអំពើហិង្សា និងបៀតបៀនកេរ្តិ៍ខ្មាសលើក្រុមសកម្មជន និងអ្នកតស៊ូមតិជាស្ត្រីកន្លងមក។
អានបន្ត -
ក្ដីបារម្ភពីសុវត្ថិភាពភូមិឃុំកើតឡើងបន្ទាប់ពីអាជីវកម្មល្បែងឡូតូរីកសាយទូទាំងប្រទេស
អាជីវកម្មល្បែងឡូតូរីកសាយភាយទូទាំងប្រទេសដែលធ្វើឱ្យអ្នកឃ្លាំមើលបញ្ហាសង្គមនិងពលរដ្ឋបារម្ភថានឹងបណ្តាលឱ្យមានបញ្ហាចោរកម្មនិងអសន្តិសុខសង្គមដែលបង្កឱ្យមានផលប៉ះពាល់ដល់គោលនយោបាយសុវត្ថិភាពភូមិឃុំដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
អានបន្ត