កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
ហេតុអ្វីមិនអាចទៅដាំដើមឈើវិញដោយសេរីនៅតំបន់ភ្នំតាម៉ៅ? គ្មានចម្លើយពីអាជ្ញាធរ
ចាប់តាំងពីថ្ងៃសុក្រមក ពលរដ្ឋ អង្គការ សង្គមស៊ីវិល សកម្មជនបរិស្ថានមួយចំនួន បានត្អូញត្អែរថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលដាំស្តារកូនឈើនៅតំបន់ភ្នំតាម៉ៅឡើងវិញដោយសេរីនោះឡើយ ហើយក៏មិនបានឃើញគោលការណ៍ជូនដំណឹងណាមួយពីអាជ្ញាធរនោះដែរ។ ទាក់ទងបញ្ហានេះ សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានការបញ្ជាក់ពីអភិបាលខេត្ត ឬរដ្ឋបាលព្រៃឈើខេត្តនោះឡើយ។
អានបន្ត -
អ្នកសារព័ត៌មាន វីអូឌី ៥នាក់ និងក្រុមយុវជនខ្មែរថាវរៈ ៤នាក់ ត្រូវបានអាជ្ញាធរខេត្តតាកែវ ឃាត់ខ្លួនពេលចុះថតរូបនៅបរិវេណភ្នំតាម៉ៅ
អ្នកសារព័ត៌មាន វីអូឌី ចំនួន ៥នាក់ ក្នុងនោះជា ជនជាតិខ្មែរ៤នាក់ និងបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តតាកែវឃាត់ខ្លួន ខណៈពួកគេចុះយកព័ត៌មាន និងថតរូបនៅក្នុងបរិវេណ ភ្នំតាម៉ៅ ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែចេញបញ្ជាឱ្យលុបចោលទាំងអស់ចំពោះសកម្មភាពដោះដូរនិងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន។
អានបន្ត -
ពលរដ្ឋខេត្តបាត់ដំបងនាំគ្នាតវ៉ាឱ្យអាជ្ញាធរបញ្ឈប់គ្រឿងចក្រកាយដីស្រែពួកគាត់នៅចំណុចអាងភាសក្នុងស្រុកឯកភ្នំ
ប្រជាពលរដ្ឋមានដីស្រែនិងលំនៅដ្ឋាននៅចំណុចអាងភាសប្រមាណជិត១០០នាក់ក្នុងចំណោមជាង២០០គ្រួសារបាននាំគ្នាទៅតវ៉ាឱ្យគ្រឿងចក្របញ្ឈប់ការកាយអាចម៍ដីក្នុងស្រែពួកគាត់ និងទាមទាឱ្យអាជ្ញាធរកាត់ឆ្វៀលដីឱ្យពួកគាត់បានកាន់កាប់ស្របច្បាប់នាព្រឹកថ្ងៃទី១៥ ខែសីហា។
អានបន្ត -
មន្រ្តីបក្សភ្លើងទៀនដែលរងអំពើហិង្សាមិនហ៊ានចេញក្រៅផ្ទះ ខណៈសមត្ថកិច្ចមិនទាន់ចាប់បានជនដៃដល់
អនុប្រធានគណបក្សភ្លើងទៀន ប្រចាំខណ្ឌពោធិ៍សែនជ័យ បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដោយមិនហ៊ានចេញក្រៅផ្ទះ ក្រោយរងអំពើហិង្សាពីសំណាក់ជនមិនស្គាល់មុខជាច្រើននាក់ ប៉ុន្តែរយៈពេលប្រមាណ១ខែមកហើយ សមត្ថកិច្ចនៅតែមិនទាន់ចាប់បានជនដៃដល់យកមកផ្តន្ទាទោសនៅឡើយ។
អានបន្ត -
អាជីវករផ្សារអូរឫស្សីស្នើលោក ហ៊ុន សែន ជួយអន្តរាគមន៍បញ្ចុះតម្លៃតូបមកត្រឹម៥០%
អាជីវករកំពុងលក់ដូរនៅផ្សារអូរឫស្សីរាប់រយនាក់ នៅថ្ងៃទី១៥ សីហា នេះ បាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍បញ្ចុះតម្លៃតូប ៥០% បន្ទាប់ពីរដ្ឋបាលផ្សារតម្រូវឲ្យបង់ថ្លៃជួលតូបសម្រាប់អាណត្តិថ្មី ១០០% ខណៈពួកគេរកចំណូលមិនសូវបានដោយប្រឈមនឹងការលក់ដូរអនឡាញបានវាយលុកខ្លាំងចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ មក។
អានបន្ត -
សាច់ញាតិអតីតសកម្មជនបក្សប្រឆាំងទទូចសុំឱ្យតុលាការសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់«មានជាប់ហេតុផលនយោបាយ»
ភ្នំពេញ — ក្រុមគ្រួសារអតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ ស្នើឱ្យសាលាឧទ្ធរណ៍ទម្លាក់បទចោទប្រកាន់លើសាច់ញាតិរបស់ផងខ្លួនចំនួនយ៉ាងហោចណាស់១៣នាក់ ដែលកំពុងជាប់ឃុំ និងប្រឈមមុខនឹងបញ្ហាសុខភាព។
អានបន្ត -
សហជីពចង់ឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរក្នុងឆ្នាំ២០២៣
សហជីពដែលតំណាងកម្មករកាត់ដេរនៅកម្ពុជាលើកឡើងថាពួកគេចង់ឃើញមានការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយ ប៉ុន្តែភាគីរោងចក្រមានការស្ទាក់ស្ទើរដោយសារតែសេដ្ឋកិច្ចសកលមិនស្ថិតស្ថេរ ដែលមូលហេតុចំបងបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។
អានបន្ត -
សមត្ថកិច្ចខេត្តតាកែវឃាត់ខ្លួន យុវជនខ្មែរថាវៈ ៤នាក់ និងអ្នកសារព័ត៌មានVOD ៣នាក់
សមត្ថកិច្ចខេត្តតាកែវឃាត់ខ្លួន យុវជនខ្មែរថាវៈ ៤នាក់ និងអ្នកសារព័ត៌មានវីអូឌី (VOD) ៣នាក់ទៀត នៅព្រឹកថ្ងៃទី ១៦ ខែសីហា។ការឃាត់ខ្លួននេះធ្វើឡើង ក្នុងពេលដែលក្រុមយុវជនខ្មែរថាវរៈ កំពុងប្រមូលស្នាមមេដៃពីប្រជាសហគមន៍ រស់នៅតំបន់ភ្នំតាម៉ៅ ដើម្បីដាក់ញត្តិទាមទារឱ្យមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ខេត្តតាកែវ បំភ្លឺ រឿងខួងដី ធ្វើរបងព័ទ្ធជុំវិញ ព្រៃដែលគេឈូសឆាយ ទំហំប្រមាណ ៦០០ ហិកតារ កាលពីពេលកន្លងទៅ។
អានបន្ត -
សង្គមស៊ីវិលជិត៤០ថ្កោលទោសសកម្មភាពហិង្សារបស់អាជ្ញាធរលើកូដករណាហ្គាវើលដ៍ជាស្ត្រី
សង្គមស៊ីវិលជិត៤០ដែលកំពុងធ្វើការពាក់ព័ន្ធការលើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី ថ្កោលទោសសកម្មភាពហិង្សារបស់អាជ្ញាធរលើកូដករណាហ្គាវើលដ៍ជាស្ត្រី ដោយទាមទារឱ្យរដ្ឋាភិបាលផ្ដន្ទាទោសតាមច្បាប់ទៅលើជនដែលប្រព្រឹត្តអំពើហិង្សាមកលើពួកគេ ដើម្បី«បញ្ឈប់អំពើហិង្សាលើស្ត្រី» និងជាគំរូសម្រាប់ការអនុវត្តច្បាប់នៅកម្ពុជា។
អានបន្ត -
កម្មការិនីរោងចក្រកាត់ដេរ ឃែនធើរេន ស្នើសុំអន្តរាគមន៍ពីលោក ហ៊ុន សែន
ក្រុមកម្មកររោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង ៦០នាក់ នៅព្រឹកថ្ងៃទី១៥ សីហា នាំគ្នាទៅតាមដានញត្តិ ដែលពួកគាត់បានដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីជាងមួយខែមុន។
អានបន្ត -
សហគមន៍ភូមិជើងឯកជាង ៣០គ្រួសារ ធ្វើពិធីសែនបួងសួងសុំកុំឱ្យអាជ្ញាធរភ្នំពេញបណ្ដេញពួកគាត់ដោយបង្ខំ
ប្រជាសហគមន៍តាតុ ៣៥គ្រួសារ បានធ្វើបុណ្យ និងសែនព្រេន សុំសេចក្ដីសុខចម្រើន បញ្ចៀសការបណ្ដេញចេញដោយបង្ខំ។ ប្រជាសហគមន៍ទាំងនោះ រស់នៅភូមិជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជួបជុំគ្នានៅក្នុងភូមិ កាលពីថ្ងៃទី១៤ សីហា ដើម្បីរៀបចំពិធីបុណ្យបែបប្រពៃណី បំណងបន្ទន់ចិត្តអាជ្ញាធររាជធានីភ្នំពេញ និង រដ្ឋាភិបាល អនុញ្ញាតឱ្យពួកគាត់តាំងទីលំនៅតំបន់នោះដោយសុខសាន្ត។
អានបន្ត -
លោកស្រី ចក់ សុភាព៖ មន្ត្រីរដ្ឋាភិបាលគួរផ្លាស់ប្តូរឥរិយាបថ ឈប់ច្រានចោលរបាយការណ៍ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស
លោក Vitit MUNTARBHORN អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៥ដល់ថ្ងៃទី២៦សីហា ដើម្បីជជែកពីបញ្ហាសិទ្ធិមនុស្សជាមួយមន្ត្រីរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល។
អានបន្ត -
មន្ត្រីបក្សភ្លើងទៀនស្នើឱ្យអាជ្ញាធរស្វែងរកចាប់ជនអនាមិកដែលលួចកាត់បំផ្លាញស្លាកសញ្ញាគណបក្សខេត្តព្រះសីហនុ
ត្រូវជនអនាមិកលួច កាត់បំផ្លាញចោល នៅថ្ងៃទី១៣ សីហា។ មន្ត្រីគណបក្សភ្លើងទៀនយល់ថា ការកាប់បំផ្លាញស្លាកគណបក្សនេះ ជាសញ្ញាគំរាមកំហែង និងជំរុញទៅរដ្ឋាភិបាលគួរចាត់វិធានការម៉ឺងម៉ាត់លើជនប្រព្រឹត្តិ។ សង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរគួរតែរកចាប់ជនល្មើសមកផ្ដន្ទាទោស តាមច្បាប់ ដើម្បីកុំពួកគេចេះតែដើរបំផ្លាញស្លាកគណបក្សនយោបាយតាមអំពើចិត្តទៀត។
អានបន្ត -
អយ្យការ បញ្ជូនសំណុំរឿងលោក សុន ឆ័យ ទៅកាត់ក្តីដោយមិនឆ្លងកាត់ការស៊ើបសួរ
លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការភ្នំពេញ ដែលទទួលដោះស្រាយបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានសម្រេចបញ្ជូនបណ្តឹងនេះ ទៅកាន់ចៅក្រមជំនុំជម្រះ ដើម្បីបើកសវនាការជំនុំជម្រះតែម្តង ដោយពុំចាំបាច់ឆ្លងកាត់ចៅក្រមស៊ើបសួរឡើយ។ នេះបើតាមដីការសម្រេចរបស់លោកព្រះរាជអាជ្ញារង ដែលធ្វើឡើង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
អានបន្ត -
អ្នកជំនាញ៖ អ្នកសារព័ត៌មានត្រូវមានក្រមវិជ្ជាជីវៈ និងកុំធ្វើជាចៅក្រមកាត់ក្ដី
ភ្នំពេញ: លោក ប៊ុន លីម បានថ្លែងដោយបានរំឭកហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយបុកបង្គោលភ្លើងធ្លាក់រថយន្តចូលទៅក្នុងប្រឡាយទឹក នៅរាត្រីមួយកាលពីប៉ុន្មានឆ្នាំមុន ពេលនោះមានអ្នកសារព័ត៌មានអនឡាញ ២ នាក់ នៅក្នុងអង្គភាពតែ ១ បានមកដល់ ហើយទាមទារប្រាក់ ១ ២០០ ដុល្លារ ជាថ្លៃខូចខាតបង្គោលភ្លើង តែត្រូវបានលោកបដិសេធ ព្រោះគិតថា ជាថ្នូរមិនធ្វើការឡាយព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍នេះ និងជាទង្វើមិនត្រឹមត្រូវតាមក្រមវិជ្ជាជីវៈអ្នកសារព័ត៌មាន។
អានបន្ត -
តុលាការកាត់ទោស អតីតមេឃុំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ៧នាក់ ក្នុងម្នាក់ៗពី ១៨ ខែដល់ ៣ឆ្នាំ ពាក់ព័ន្ធរឿងញុះញង់មហាជនឱ្យប្រឆាំងរាជរដ្ឋាភិបាល និងប្រមាថអង្គព្រះមហាក្សត្រ (Video inside)
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទចំនួន៧នាក់ ដែលមានសមាសភាពអតីតជាអ្នកតំណាងរាស្ត្រ អតីតជាមេឃុំជាប់ឆ្នោត និងជាសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងម្នាក់ៗដាក់ពន្ធនាគារ កំណត់ពី១៨ខែ រហូតដល់ ៣ឆ្នាំ។ ជនជាប់ចោទទាំងអស់ ត្រូវបានផ្តន្ទាទោសក្នុងសំណុំរឿង «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និង ប្រមាថមើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ» ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា កាលពីឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
អានបន្ត -
អ្នកជំនាញថា ការស្ដារព្រៃឈើភ្នំតាម៉ៅឡើងវិញត្រូវការពេលយ៉ាងហោចណាស់១០ឆ្នាំ
រដ្ឋាភិបាលអាចនឹងត្រូវចំណាយថវិការាប់សែនដុល្លារលើការដាំដើមឈើក្នុងព្រៃភ្នំតាម៉ៅឡើងវិញ ដែលត្រូវបានកាប់បំផ្លាញកាលពីសប្តាហ៍មុន ក្នុងនោះគេក៏សង្កេតឃើញមានការចូលរួមក្នុងការស្ដារ ឬជួសជុលការខូចខាតព្រៃបាត់បង់ឡើងវិញទាំងនេះពីអ្នកស្រឡាញ់បរិស្ថាននានា និងមួយផ្នែកធំដោយឧកញ៉ា ម៉ុង ឫទ្ធី ផងដែរ។
អានបន្ត -
TOP NEWS: តំណាងអយ្យការ សម្រេចចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្តឹង គ.ជ.ប (Video inside)
(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើតាមដីការបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីនៅជាប់បឹងតាមោកស្នើតុលាការទម្លាក់ចោលបទចោទលើពួកគេ៧នាក់
តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្នើតុលាការឱ្យទម្លាក់ចោលបទប្រកាន់លើពួកគេ៧នាក់។
អានបន្ត -
សាលាឧទ្ធរណ៍តំបន់ជួយសម្រួលទាំងនីតិវិធីតុលាការ ទាំងការចំណាយ និងភាពចង្អៀតតាមពន្ធនាគារ
ភ្នំពេញៈ សាលាឧទ្ធរណ៍តំបន់ដែលដំណើរការជិត ២ ឆ្នាំកន្លងមកនេះ ត្រូវបានមន្ត្រីក្រសួងយុត្តិធម៌និងមន្ត្រីពន្ធនាគារអះអាងថា បានជួយដល់នីតិវិធីតុលាការឱ្យមានភាពលឿនឆាប់រហ័ស និងកាន់តែខិតជិតដល់ប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយការកកស្ទះសំណុំរឿង ជាពិសេសភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
អានបន្ត