កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.146
-
អង្គការសង្គមស៊ីវិល ជំរុញរដ្ឋាភិបាលបើកចំហរឱ្យភាគីពាក់ព័ន្ធចូលរួមធ្វើច្បាប់ព្រៃឈើ និងធម្មជាតិ
អង្គការសង្គមស៊ីវិល និងស្ថាប័នក្រៅរដ្ឋាភិបាលមួយ បានជំរុញឱ្យរដ្ឋាភិបាលបើកចំហរដល់អ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល សាធារណជន និងភាគីពាក់ព័ន្ធចូលរួមពិគ្រោះ និងដឹងឮអំពីសេចក្ដីព្រាងច្បាប់ស្ដីពី ច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ ដើម្បីមានមតិយោបល់ចម្រុះកាត់បន្ថយការរិះគន់ និងធ្វើឱ្យកាន់តែប្រសើរចំពោះសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធព្រៃឈើ។
អានបន្ត -
ក្រុមសហជីពទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ការលាបពណ៌និងចោទប្រកាន់អ្នកស្រី យ៉ាង សុភ័ណ្ឌ
ក្រុមសហជីពទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពលាបពណ៌ និងចោទប្រកាន់រាល់ទង្វើទាំងឡាយណាដែលជ្រៀតជ្រែកលើវិវាទការងារតំណាងសហជីព ដែលបំពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន ក្រោយពីក្រសួងការងារចេញលិខិតព្រមានអ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យបញ្ឈប់រាល់សកម្មភាពខ្លួនដែលក្រសួងចោទថាល្មើសច្បាប់។
អានបន្ត -
អង្គការជាតិ-អន្តរជាតិជិត ១០ រៀបចំវេទិកាយុវជនថ្នាក់ជាតិ បង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់យុវជន
ភ្នំពេញៈ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជិត ១០ រួមគ្នារៀបចំវេទិកាយុវជនថ្នាក់ជាតិ ឆ្នាំ ២០២២ ដើម្បីបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់យុវជន បន្ទាប់ពីការស្រាវជ្រាវមួយចំនួនរកឃើញថា ចំណេះដឹង ការចាប់អារម្មណ៍ និងការចូលរួមរបស់យុវជនទាក់ទងនឹងកិច្ចការសង្គម និងនយោបាយនៅមានកម្រិត។
អានបន្ត -
កង្វះឱកាសនិងភាពភ័យខ្លាចពីសុវត្ថិភាពជាឧបសគ្គរបស់យុវជនក្នុងការចូលរួមសកម្មភាពសង្គមនិងនយោបាយ
ភ្នំពេញ — យុវជននៅតែបន្តជួបឧបសគ្គក្នុងការចូលរួមសកម្មភាពសង្គម និងនយោបាយ ដោយសារមានការរឹតត្បិតលម្ហនៃការចូលរួម និងភាពភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន។ នេះបើតាមអង្គការមិនមែនរដ្ឋាភិបាល និងក្រុមយុវជន។
អានបន្ត -
សង្គមស៊ីវិលស្នើរដ្ឋាភិបាលសិក្សាផលប៉ះពាល់បរិស្ថាននិងសង្គម មុនផ្ដល់ដីដល់ក្រុមហ៊ុនឯកជនអភិវឌ្ឍន៍
អង្គការមិនមែនរដ្ឋាភិបាល មើលឃើញថា ការវិនិយោគនៅតំបន់ភ្នំតាម៉ៅ បានធ្វើឡើងដោយខ្វះតម្លាភាព និងហាក់មិនបានសិក្សាឱ្យបានស៊ីជម្រៅពីផលប៉ះពាល់បរិស្ថាននិងសង្គម តាំងពីដើមទីរហូតដល់សម្រេចលុបគម្រោងនៃការអភិវឌ្ឍវិញ ខណៈពលរដ្ឋដែលរស់នៅជុំវិញភ្នំតាម៉ៅ ក៏ឯកភាពដែរថា នេះជាការវិនិយោគដែលខ្វះការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធនានា ហើយយន្តការនៃការអភិវឌ្ឍនេះទៀតសោធ អនុវត្តទៅមិនដើរលើគោលការណ៍និងនីតិវិធីមួយចំនួនដូចមានបញ្ញត្តិនៅច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិថែមទៀតផង។
អានបន្ត -
សហជីពជាង២០ ទាមទារឱ្យក្រសួងការងារបញ្ឈប់ចំពោះការលាបពណ៌តំណាងសហជីពពាក់ព័ន្ធវិវាទណាហ្គាវើលដ៍
សហជីពវិស័យការងារចំនួន២៤ បានទាមទារក្រសួងការងារបញ្ឈប់ជាបន្ទាន់ចំពោះការលាបពណ៌ ការចោទប្រកាន់លើតំណាងសហជីពដែលបំពេញតួនាទីតាមវិជ្ជាជីវៈ និងបញ្ឈប់រាល់ទង្វើជ្រៀតជ្រែកពាក់ព័ន្ធវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ដោយថា ក្រសួងគួរគិតរកដំណោះស្រាយលើករណីនេះ ដើម្បីស្ដារកិត្តិយសជាតិប្រសើរជាង។
អានបន្ត -
យុវជនមួយចំនួននៅតែរងការរឹតត្បិតសេរីភាពក្នុងការទាមទាររឿងអយុត្តិធម៌សង្គម
សង្គមស៊ីវិល និងក្រុមយុវជនមួយចំនួនមកពីបណ្ដារាជធានី-ខេត្ត បានលើកឡើងប្រហាក់ប្រហែលគ្នាថា អាជ្ញាធរមួយចំនួននៅតែបន្តគំរាមកំហែងនិងរឹតត្បិតសេរីភាពបញ្ចេញមតិរបស់យុវជន ពិសេសនៅពេលពួកគាត់ចេញតវ៉ាទាមទាររឿងអយុត្តិធម៌សង្គម។
អានបន្ត -
តុលាការកាត់ទោសថ្នាក់ដឹកនាំនិងសកម្មជន CNRP ៧នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់៣ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយ ចំនួន៧រូប ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់៣ឆ្នាំ ក្រោមបទ «ញុះញង់ និងប្រមាថអង្គព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គម។
អានបន្ត -
ក្រុមសហជីពការពារកូដកម្មនៅណាហ្គាវើលដ៍ថាជាការប្រើប្រាស់សិទ្ធិស្របតាមច្បាប់ការងារ
ភ្នំពេញ — ក្រុមសហជីពបានប្រតិកម្មតបទៅក្រសួងការងារ ដោយទាមទារឱ្យក្រសួងបញ្ឈប់ការលាបពណ៌ចោទប្រកាន់តាមផ្លូវច្បាប់ជាបន្ទាន់លើប្រធានសហជីពមួយរូប ដែលបានចូលរួមសកម្មភាពឃ្លាំមើលកូដកម្មរបស់ក្រុមកូដករប្រឆាំងនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលអូសបន្លាយជិត ៨ ខែមកនេះ។ ពួកគេនិយាយថា ការព្រមាន ការលាបពណ៌ របស់ក្រសួងការងារនេះ ធ្វើឱ្យប៉ះពាល់សេរីភាពរបស់សហជីពដែលការពារប្រយោជន៍របស់កម្មករ។
អានបន្ត -
ស្រ្តីម៉ាស្សានៅខេត្តសៀមរាបត្អូញត្អែរថាទទួលបានចំណូលទាប ទោះបីជាកូវីដ-១៩បានធូរស្បើយ
សៀមរាប៖ បើទោះបីជារដ្ឋាភិបាលប្រទេសកម្ពុជាបានប្រកាសបើកប្រទេស និងទទួលភ្ញៀវទេសចរឡើងវិញកាលពីចុងឆ្នាំ២០២១ យ៉ាងណាក៏ដោយប៉ុន្តែលំហូរភ្ញៀវទេសចរហាក់ដូចជានៅតិចតួចនៅឡើយ។ ការណ៍នេះ ធ្វើឱ្យអ្នកធ្វើការក្នុងវិស័យទេសចរណ៍ ក្នុងនោះមានអ្នកម៉ាស្សាជាដើមនៅតែត្អូញត្អែរពីប្រាក់ចំណូលបើធៀបទៅនឹងមុនបរិបទកូវីដ១៩។
អានបន្ត -
អង្គការសិទ្ធិមនុស្សអំពាវនាវឲ្យពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពដល់ជនជាតិដើមភាគតិច
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បំពេញការប្តេជ្ញាចិត្តក្នុងការពន្លឿនការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីសមូហភាព សម្រាប់សហគមន៍ជនជាតិដើមភាគតិច និងដោះស្រាយឧបសគ្គរារាំងពួកគេក្នុងការចុះបញ្ជីដីសហគមន៍របស់ខ្លួន ដើម្បីរក្សានូវអត្តសញ្ញាណ វប្បធម៌ និងទឹកដីប្រពៃណី។
អានបន្ត -
កម្មករ ២៤៥នាក់ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ហាថៅកែរោងចក្រគេចវេះមិនទូទាត់អត្ថប្រយោជន៍ដល់កម្មករ
ក្រុមកម្មកររោងចក្រ ឃេនធើរេន អឹភើរិលដែលមានចំនួន ២៤៥នាក់ បាននាំគ្នាតវ៉ាទៅនៅខាងមុខតុលាការដំបូងរាជធានីភ្នំពេញ ប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់តុលាការ ហើយបានបន្តទៅដាក់លិខិតសូមអន្តរាគមន៍នៅខុទ្ទកាល័យរបស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី៨ ខែសីហានេះ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ថៅកែដែលបិទទ្វាររោងចក្រ ដើម្បីគេចវេះការទូទាត់ប្រាក់បំណាច់នានានោះ គឺនៅតែបន្តកើតមានឡើងដោយសារអំពើពុករលួយជាប្រព័ន្ធ ហើយពួកគេក៏ស្នើដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលរឹតបន្តឹងច្បាប់ ដើម្បីកុំឱ្យថៅកែទាំងនោះបន្តរំលោភច្បាប់ការងារតទៅទៀត។
អានបន្ត -
បទយកការណ៍៖ ពលរដ្ឋនៅឃុំដារក្នុងខេត្តត្បូងឃ្មុំ ស្នើអាជ្ញាធរស្ថាបនាផ្លូវមួយខែ្ស ព្រោះពិបាកធ្វើដំណើរខ្លាំងនៅរដូវវស្សា
ផ្លូវដីក្រហមមួយខ្សែមានប្រវែងជិត២០គីឡួម៉ែត្រ ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានជង្ហុកធំៗ ទឹកដក់លើផ្លូវ មានភក់ជ្រាំ និងរអិលខ្លាំងផង ដោយបញ្ហានេះបង្កផលលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ ពិសេសក្នុងរដូវវស្សា។
អានបន្ត -
សាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិជាប់ឃុំថាស្វាមីគាត់ធ្លាក់ខ្លួនឈឺព្រោះហូបអាហារគ្មានជីវជាតិ
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិដែលជាប់ឃុំនៅពន្ធនាគារព្រៃស អះអាងថា ប្ដីរបស់គាត់ធ្លាក់ខ្លួនឈឺ ដោយសារហូបអាហារគ្មានជីវជាតិ មន្ទីរឃុំឃាំងតូចចង្អៀត គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងទីកន្លែងខ្វះអនាម័យ។ សាច់ញាតិស្នើឱ្យតុលាការដោះលែងគ្រួសារគាត់មកវិញ ព្រោះតុលាការបានកាត់ទោសដាក់ពន្ធនាគារទាំងអយុត្តិធម៌ទៅលើសកម្មជនគណបក្សសង្គ្រោះជាតិទាំងនោះ។ សាច់ញាតិរបស់សកម្មជនគណបក្សសង្គ្រោះជាតិ បារម្ភពីសុខភាពប្ដីព្រោះមន្ត្រីពន្ធនាគារព្រៃស មិនបានយកចិត្តទុកដាក់ផ្ដល់ម្ហូបអាហារឲ្យបានសមរម្យដល់ជនជាប់ឃុំទាំងនោះទេ និងគ្មានថ្នាំព្យាបាលជំងឺដល់ជនជាប់ឃុំឱ្យបានត្រឹមត្រូវទៀតផង។
អានបន្ត -
អ្នកឃ្លាំមើល៖ការមិនផ្តល់ការងារ និងឯកសណ្ឋានឲ្យមន្ត្រីជាប់ឆ្នោតជាការរើសអើងនយោបាយ
មានឃុំចំនួន៤៤នៅខេត្តកំពង់ធំ មិនទាន់មានឯកសណ្ឋានសម្រាប់មន្ត្រីក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន ហើយក្នុងនោះមាន១៨ឃុំ គឺមិនផ្តល់កន្លែងអង្គុយធ្វើការ។ នេះបើយោងតាមលិខិតរបស់គណបក្សភ្លើងទៀនខេត្តកំពង់ធំ។
អានបន្ត -
កម្មករប្រកាសបន្តដេកយាមមុខរោងចក្រ Canteran បើថៅកែនិងរដ្ឋាភិបាលមិនដោះស្រាយសំណង
កម្មកររោងចក្រ Canteran Apparel ជាង ២០០នាក់ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការចេញដីការក្សាការពារទាំងទ្រព្យសម្បត្តិក្នុងរោងចក្រ អគាររោងចក្រ និងដីរោងចក្រ ដោយពួកគេប្ដេជ្ញាបន្តដេកយាមមុខរោងចក្រ បើសិនជាថៅកែមិនចេញមកដោះស្រាយសំណង និងអត្ថប្រយោជន៍ជូនកម្មករ។
អានបន្ត -
អ្នកឃ្លាំមើលថាលោក ហ៊ុន សែន ខ្លាចព្រៃភ្នំតាម៉ៅក្លាយជាទីតាំងលាក់បំពួនកងទ័ពប្រឆាំងគ្រួសាររបស់ខ្លួន ទើបប្រើល្បិចបំផ្លាញ
អ្នកឃ្លាំមើលអះអាងថា លោក ហ៊ុន សែន ញៀនអំណាច ខ្លាចព្រៃភ្នំតាម៉ៅក្លាយជាទីតាំងលាក់បំពួនកងកម្លាំងប្រដាប់អាវុធសម្រាប់ផ្ដួលអំណាចគ្រួសារត្រកូល ហ៊ុន ទើបប្រើល្បិចបំផ្លាញព្រៃឈើភ្នំតាម៉ៅឲ្យក្លាយជាវាលរហោឋាន ទើបសម្រេចលុបចោល ស.ជ.ណ ទាំងអស់វិញ។
អានបន្ត -
តំណាងអឺរ៉ុបឱ្យកម្ពុជាបញ្ចប់រឿងក្ដីលោក កឹម សុខា ដើម្បីស្ដារសិទ្ធិនយោបាយនិងប្រជាធិបតេយ្យឡើងវិញ
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានជំរុញឱ្យកម្ពុជាបញ្ចប់រឿងក្ដីលោក កឹម សុខា ដើម្បីឱ្យលោកអាចចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ដែលជាផ្នែកមួយក្នុងការស្ដារឡើងវិញនូវសិទ្ធិនយោបាយ និងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
អ្នករស់នៅភ្នំតាម៉ៅ ប្រឈមបាត់បង់អនុផលព្រៃឈើ ជារបរចិញ្ចឹមជីវិត
ក្រុមពលរដ្ឋរស់នៅក្បែរភ្នំតាម៉ៅ បាននាំគ្នាចូលទៅដឹកជញ្ជូនឈើដែលត្រូវបានគេឈូសបំផ្លាញសម្រាប់ធ្វើឧស ក្រោយពីប្រមុខរដ្ឋាភិបាលបានប្រកាសដកហូតដីនៅជុំវិញភ្នំតាម៉ៅមកគ្រប់គ្រងវិញ បន្ទាប់ពីបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញព្រៃឈើយកដីអភិវឌ្ឍអស់រាប់រយហិកតា។
អានបន្ត -
កម្មកររោងចក្រ ឃែនធើរេន តវ៉ាទាមទារទៅតុលាការចេញដីកាជាថ្មីរក្សាការពារទ្រព្យក្នុងរោងចក្រទាំងមូល
កម្មករបម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិតក្នុងសង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ទាមទារឱ្យតុលាការចេញដីការក្សាការពារជាថ្មីទៀត ដើម្បីថែរក្សាទ្រព្យសម្បត្តិរោងចក្រចំនួន៣ចំណុច ខណៈថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់។
អានបន្ត