កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • សមាជិកសភា នឹងចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា​អាយភីយូ​

    គណៈប្រតិភូ​រដ្ឋសភា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សហភាព​អន្តរ​សភា​(IPU)​លើក​ទី​១៣១ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១៧​ខែតុលា ឆ្នាំ​២០១៤​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ឲ្យដឹងថា​គណៈប្រតិភូរ​ដ្ឋ​សភា​នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​។​

  • ពលរដ្ឋ​ខេត្តព្រះវិហារ​ដុត​តូប​យាម​ក្រុមហ៊ុន​ដែល​បិទផ្លូវ​មិន​ឲ្យ​ពួកគេ​ដើរ​ឆ្លងកាត់​​

    អ្នកភូមិ​ជិត​២០០​នាក់ នៅ​ស្រុក​គូលែន ខេត្ដ​ព្រះវិហារ ដុត​កម្ទេច​តូប​យាម​របស់​ក្រុមហ៊ុន​សិលា​ដា​ម៉ិច ដោយសារ​ក្រុមហ៊ុន​នេះបិទផ្លូវ​មិន​ឲ្យ​ពួកគេ​ដើរ​ឆ្លងកាត់​ដី​ក្រុមហ៊ុន​ទៅ​ស្រែចម្ការ និង​ចូល​ភូមិ​របស់​ពួកគេ​។​ ប្រធាន​សហគមន៍​ស្រ​យ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ លោក សែន​ ឡំ ប្រាប់​ VOD ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កាល​ពី​ម្សិលមិញ អ្នកភូមិ​រាប់រយ​នាក់ បាន​ដុត​កម្ទេច​ទីស្នាក់ការ​យាម​មួយ​ខ្នង របស់​ក្រុមហ៊ុន​សិលា​ដា​ម៉ិច ខណៈ​ពួកគាត់​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នោះ​បើកផ្លូវ​ដើរ​ឡើង​វិញ ប៉ុន្ដែ​ក្រុមហ៊ុន​បដិសេធ​។ លោក​បន្ដថា ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​នៅ​ក្បែរ​ក្រុមហ៊ុន​នោះ ពិបាក​ធ្វើ​ដំណើរ​ពេលយប់​ព្រលប់ ដោយសារ​តែ​ក្រុមហ៊ុន​បិទផ្លូវ និង​តម្រូវឲ្យ​ពួកគាត់​ថតរូប​ធ្វើប័​ណ្ណ​ដើរ​ឆ្លងកាត់ បើទោះបី​អាជ្ញាធរ​មិន​ឯកភាព​ក្ដី​។ ទោះជា​យ៉ាងណា លោក​ថា មិន​មាន​ហឹង្សា​កើតឡើង​នោះទេ គ្រាន់តែ​របួស​ពលរដ្ឋ​ម្នាក់ ដោយសារ​ភ្លើង​ឆាបឆេះ​ប៉ុណ្ណោះ​។​

  • ក្រសួងការងារពន្យារពេលប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលគោល

    ក្រសួងការងារ ប្រកាសពន្យារពេលក្នុងការប្រជុំពិភាក្សាដើម្បីកំណត់ប្រាក់ឈ្នួលគោល ទៅខែវិច្ឆិកា ឆ្នាំ២០១៤វិញ ដោយអះអាងថា ដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់់ សម្រាប់ភាគីពាក់ព័ន្ធ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ០៦ ខែតុលាឲ្យដឹងថា កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករ ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា នឹងលើកទៅធ្វើនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤វិញ។ សេចក្ដីប្រាសឲ្យដឹងថា ការលើកពេលប្រជុំពិភាក្សានេះ គឺដើម្បីទុកពេលវេលាសម្រាប់ភាគីពាក់ព័ន្ធធ្វើការពិភាក្សា និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រាយ ដែលអាចឈានទៅរកការស្រុះស្រួលគ្នា និងអាចទទួលយកបានរវាងភាគីទាំងសងខាង។

  • ​មេដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​វៀតណាម​ត្រូវ​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​​

    មេដឹកនាំ​បាតុកម្ម ដែល​ជំរុញ​ឲ្យ​វៀតណាម​សុំ​ទោស​ជា​សាធារណៈ រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​ការបាត់​ទឹកដី​កម្ពុជា​ក្រោម បាន​ទម្លាយ​ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ជន​មិន​ស្គាល់​មុខ​ជាតិ​វៀតណាម​កំពុង​គំរាម​តាម​សម្លាប់​លោក បើ​លោក​មិន​បញ្ឈប់​សកម្មភាព​ដឹកនាំ​ធ្វើ​បាតុកម្ម​ទេ​។​ ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និស្សិត បញ្ញវន្ត​ជាច្រើន​រយ​នាក់ និង​ព្រះសង្ឃ​រាប់​សិប​អង្គ បាន​ធ្វើ​បាតុកម្ម ដើរ​ហែ​ក្បូន​តាម​ដងផ្លូវ​ម្តងទៀត រយៈពេល​៤​ថ្ងៃ​មក​នេះ ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​ចេញមុខ សារភាព​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​ខ្មែរ នូវ​អ្វី​ដែល​ក្រុមបាតុករ​ខ្មែរ​ថា វៀតណាម​កំពុង​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ​មហិច្ឆតា​លេប​ទឹកដី​កម្ពុជា​ក្រោម។​

  • តុលាការ​ខេត្ត​កំពង់ឆ្នាំង​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ឃាតកម្ម​លើ​អ្នក​កាសែត​មាគ៌ា​កម្ពុជា

    ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លើក​យក​សំណុំ​រឿង​ឃាតកម្ម​គិត​ទុក​ជា​មុន ដែល​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាសែត​មាគ៌ា​កម្ពុជា លោក សួន ចាន់ មក​ជំនុំ​ជម្រះ​ដោយ​គ្មាន​វត្តមាន​ជន​ជាប់​ចោទ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​តុលា។ បន្ទាប់​ពី​បើក​សវនាការ​សួរ​ដេញ​ដោល​ជាង​ពីរ​ម៉ោង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅក្រម សាន សុផាត សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ ចៅក្រម និង​តំណាង​អយ្យការ បាន​បន្ត​នីតិវិធី​ដោយ​ចោទ​សួរ​សំខាន់​តែ​ទៅ​លើ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ឪពុក​ម្ដាយ​ជន​ជាប់​ចោទ និង​សាក្សី​មួយ​ចំនួន​ទៀត។ ចៅក្រម​ប្រកាស​ថា ការ​អវត្តមាន​ជន​ជាប់​ចោទ​ទាំង ៦​នាក់​ក្នុង​សំណុំ​រឿង​នេះ​ក្នុង​បន្ទប់​សវនាការ គឺ​ដោយសារ​ពួក​គេ​មាន​ដីកា​តាម​ចាប់​ខ្លួន។ នៅ​អំឡុង​ពេល​នៃ​ដំណើរ​ការ​សវនាការ កូន​របស់ លោក សួន ចាន់ ដែល​ជា​សាក្សី​ដាក់​បន្ទុក បាន​ឆ្លើយ​ចំៗ​ឈ្មោះ​ជន​ជាប់​ចោទ។ ចំណែក​សាក្សី​ដោះ​បន្ទុក ហាក់​មិន​ច្បាស់​លាស់ និង​ឆ្លើយ​មិន​ស៊ី​សង្វាក់​ទៅ​នឹង​អង្គ​ហេតុ ដែល​កើត​ឡើង​លើ លោក សួន ចាន់។

  • ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ព្រួត​គ្នា​វាយ​អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​សៀមរាប

    អំពើ​គំរាម​កំហែង និង​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ នៅ​តែ​កើត​មាន​នា​ខេត្ត​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា។ កាល​ពី​បី​ថ្ងៃ​មុន ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ម្នាក់​ក្នុង​ខេត្ត​សៀមរាប បាន​ហៅ​បក្ខពួក​មួយ​ចំនួន ទៅ​ព្រួត​គ្នា​វាយ​ដុំ​រាង​កាយ​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់។ អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា​ម្នាក់ កំពុង​តែ​ពិចារណា​ទៅ​លើ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប ដើម្បី​ប្រឆាំង​នឹង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់ ដែល​បាន​ហៅ​បក្ខពួក​ទៅ​វាយ​តប់​រូប​គាត់ ដោយ​មាន​ចេតនា​ទុក​ជា​មុន។ លោក សឿង សែត អ្នក​យក​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា ប្រចាំ​ខេត្ត​សៀមរាប មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​តុលា ថា កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់​ឈ្មោះ អ៊ុំ វឌ្ឍនៈ ហៅ ពៅ ប្រជ្រុយ បាន​ហៅ​បក្ខពួក​ទៅ​វាយ​តប់​រូប​គាត់។

  • ខ្មែរ​ ឡាវ​ និង​ម៉ុងតាញ៉ា​ជួប​ប្រជុំ​ទប់ទល់​ឥទ្ធិពល​វៀតណាម

    វ៉ាស៊ីនតោន— សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាមេរិកាំង ​ឡាវ​អាមេរិកាំង​ និង​ម៉ុងតាញ៉ា ​បាន​មក​ជួប​ជុំ​គ្នាជាលើក​ដំបូង​ក្នុងតំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ដើម្បី​ពិភាក្សា​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយ​ប្រទេស​វៀតណាម​មក​លើ​សហគមន៍​របស់​ពួកគេ។ (ចុច​មើល​កម្រង​រូបថត​ត្រង​នេះ) ពួកគេ​ស្នើ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​ប្រទេស​វៀតណាម​ដើម្បី​បញ្ឈប់នូវ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា«សកម្មភាព​ឧក្រិដ្ឋ​ក្នុង​ការ​ធ្វើ​អាណានិគម​បែបថ្មី»​មក​លើ​ប្រទេស​ឡាវ ​និង​កម្ពុជា។

  • ​សង្គម​ស៊ីវិល​អន្ដរជាតិ​ព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​ការ​ធ្វើ​ទុក្ខ​ម្នេញ​លើ​ក្រុមអ្នកតវ៉ា​ប្រឆាំង​នៅ​កម្ពុជា​​

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​សម្ដែង​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ការ​ធ្វើ​ទុក្ខ​ម្នេញ​ដល់​ក្រុម​ពួក​អ្នក​តវ៉ា​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា​ក្រុម​បាតុករ អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ទាមទារ​សិទ្ធិ​ដីធ្លី និង​អ្នកសារព័ត៌មាន​ផងដែរ ។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សហប្រតិបត្តិការ​ដើម្បីក​ម្ពុ​ជា (CCC) ចេញ​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៤​នេះ ឲ្យដឹងថា គណៈប្រតិភូ​អន្ដរជាតិ​មក​ពី​បណ្តាញ​សង្គម​ស៊ីវិល​នៅ​ទូទាំង​ពិភពលោក​ចំនួន​ប្រាំពីរ មក​ទស្សនៈកិច្ច​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​អង្គការ​មិន​រក​ប្រាក់ចំណេញ​ក្នុងស្រុក ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​អំពី​ការ​រឹតបន្តឹង​លើ​សកម្មភាព​សង្គម​ស៊ីវិល​ដែល​ចេះ​តែ​កើន​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។​

  • ​ផៃ ស៊ីផា​ន​៖​ បណ្តឹង​ករណី​ជម្លោះដីធ្លី​១៧៦១​ដោះស្រាយបាន​៣៣៦​

    មន្ត្រី​រដ្ឋាភិបាល​ឲ្យដឹងថា មកដល់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៤ គណកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ទទួល​បាន​ពាក្យបណ្តឹង​សរុប​ចំនួន​១៧៦១ ហើយ​បាន​ដោះស្រាយ​ចំនួន​៣៣៦​និង​កំពុង​ដោះស្រាយ​ចំនួន​១៥៦​ករណី​។​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើង​ដូចនេះស្របពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ប្រារព្ធ​ទិវា​ពិភពលោក​លើក​ទី​២៩ ស្តីពី​សិទ្ធិ​លំនៅដ្ឋាន កាលពី​ថ្ងៃ​ទី​៦​ខែ​តុលា​នេះ​។​

  • ជន​រងគ្រោះ​ដី​ធ្លី​សុំ​ឱ្យ​មាន​ដំណោះស្រាយ​ឆាប់

    ភ្នំពេញ— ប្រជាពលរដ្ឋ​ក្រីក្រ​ អ្នក​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ ព្រះសង្ឃ​ សិស្សានុសិស្ស​ និង​តំណាង​ក្រុម​អង្គការ​សង្គមស៊ីវិល​ប្រហែល​ជាង​១.០០០នាក់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បានទទូចឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ ​បញ្ឈប់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ នឹង​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ដល់ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍ក្នុង​ទីក្រុង​ និង​បណ្ដា​ខេត្ត​កន្លង​មក។

  • មេធាវី​អន្តរជាតិ​ប្ដឹង​មន្ត្រី​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រឿង​រំលោភ​ដី​ពលរដ្ឋ

    មេធាវី​អន្តរជាតិ តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី ដាក់​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ថា អាយស៊ីស៊ី (ICC) នៅ​ទីក្រុង​ឡាអេ (The Hague) នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។ បណ្ដឹង​នោះ ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង ចំពោះ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន។ អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការងារ​ធានា​សិទ្ធិ​លំនៅឋាន និង​សិទ្ធិ​ពលរដ្ឋ ស្វាគមន៍​ចំពោះ​ការ​ដាក់​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ​របស់​មេធាវី​តំណាង​ជន​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី រំពឹង​ថា បណ្ដឹង​នេះ​នឹង​ជួយ​អោយ​ជន​រងគ្រោះ​ទទួល​បាន​យុត្តិធម៌។

  • ​បាតុករ​ជំរុញ​ឲ្យ​សភា​អនុម័ត​ព្យួរ​ការទំនាក់ទំនង​ជា​មួយ​វៀតណាម​​

    បាតុករ​ដែល​ដឹកនាំ​ដោយ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជំរុញ​ឲ្យ​សភា​អនុម័ត​ព្យួរ​ការទំនាក់ទំនង​ជា​មួយ​វៀតណាម​មួយរយៈ រហូតដល់​ប្រទេស​មួយ​នេះ​សុំ​ទោស​ចំពោះ​ការ​ថ្លែង​ខុសពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​។​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាតុករ​ជាប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​១០០​អង្គ​នាក់ ហែ​ញត្តិ​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​យកទៅ​ដាក់​ជូន​រដ្ឋសភា ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​ប្រជុំ​អនុម័ត​ព្យួរ​ការទំនាក់ទំនង​ជា​មួយ​វៀតណាម​។ បាតុករ​ចោទប្រកាន់ថា វៀតណាម​ក្លែងបន្លំ​ប្រវត្តិសាស្ត្រ មាន​ចេតនា​ចង់​យក​ទឹកដី​កម្ពុជា​ទាំងមូល​។​

  • ​យឹម សុវណ្ណ​៖ ការឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​នយោបាយ​​

    គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​បាតុកម្ម​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា​កន្លងទៅជា​រឿង​នយោបាយ និង​ជា​ការបង្ក​ភាព​អាប់អួ​រលើ​កិច្ចព្រមព្រៀង​។​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើឡើង​ដោយ​មិន​មាន​ហេតុផល​ច្បាស់លាស់ និង​អាថ៌កំបាំង​។ លោក​ចាត់ទុកថា ការចាប់ខ្លួន​នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។ លោក​បន្តថា ករណី​នៅ​លើ​ស្ពាន​នាគ គឺជា​រឿង​ដែល​បាន​បញ្ចប់​រួចរាល់​អស់ហើយ ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ទាំងពីរ ហើយ​ការចាប់ខ្លួន​ជា​ថ្មី​នេះ គឺជា​ការ​បង្ក​បរិយាកាស​អាប់អួរ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង មិនឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន​។ លោកមាន​ប្រសាសន៍​ថា «ឥឡូវ​គាត់​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ដាក់​នៅ​ពន្ធ​នា​គារ​ព្រៃ​ស​។ គេ​ចោទ​ប្រកាន់​ពី​បទ​ពាក់​ព័ន្ធ នឹង​អំពើ​ហិង្សាថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា នេះ​ជារឿង​នយោបាយ ជា​ការ​គំរាមកំហែង​នយោបាយ​ដែ​ល​ធ្វើ​ឲ្យ​បរិយាកាស​ហ្នឹង​អាប់​អួរ។ យើង​ស្នើ​សុំ​ឲ្យ​គណបក្ស​ប្រជាជន​ ដែល​ជា​ហត្ថ​លេខីនៅក្នុង​កិច្ច​ព្រម​ព្រៀងដែល​បាន​ចុះ​ថ្ងៃ​ទី​២២ ខែ៨ហ្នឹង ត្រូវ​តែធ្វើ​យ៉ាង​ម៉េច​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ រួច​ហើយ​កុំ​បង្ក​បរិយា​កាស​អាប់​អួរ​ទៅ​ដល់​ស្ថាន​ការណ៍​នយោបាយតទៅទៀត​»។

  • សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​នឹង​ការ​បោះឆ្នោត​ខក​ចិត្ត​នឹង​បក្ស​ជាប់​ឆ្នោត​ទាំងពីរ

    សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ថា អ៊ីរ៉ា (ERA) សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​គណបក្ស​នយោបាយ​ទាំងពីរ​ដែល​ព្រមព្រៀង​គ្នា​ដើម្បី​កំណែ​ទម្រង់​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ហើយ ប៉ុន្តែ​មិន​ធ្វើ​តាម​ការ​ព្រមព្រៀង​គ្នា​នោះ។ ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី ៧ តុលា នៃ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (Comfrel) អង្គការ​សមាគម​ជា​សមាជិក​អ៊ីរ៉ា ចាត់​ទុក​ថា​គោលដៅ​កំណែ​ទម្រង់​នេះ មិន​អាច​សម្រេច​ទៅ​បាន​ទេ បើ​បក្ស​កាន់​អំណាច​មិន​ដែល​ចូលរួម​ទាល់​តែ​សោះ ឯ​បក្ស​ប្រឆាំង​វិញ​ចូល​រួម​ដែរ តែ​នៅ​តិចតួចបំផុត។ សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

  • ​ប្រជាពលរដ្ឋ​ប្រមាណ​២​ពាន់​នាក់​រៀបចំ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​នៅ​ភ្នំពេញ​​

    ប្រជា​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​២​ពាន់​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​សហគមន៍​ដីក្រហម​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​អន្តរជាតិ ជំរុញ​ឲ្យ​បញ្ឈប់​ការបណ្តេញចេញ​។​ ពិធី​ជួបជុំ​នេះ​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក ក្រោយ​ពី​ការ​ថ្លែង​សុន្ទរកថានៅ​តំបន់​ដី​ក្រហម ប្រជា​សហគមន៍ចាប់ផ្តើម​ហែ​ក្បួន​យក​ញត្តិ​ដាក់ជូន​រដ្ឋសភា និង​សាលា​រាជធានី​ភ្នំពេញ ដើម្បីទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការបណ្តេញ​ប្រជា​ប្រពល​រដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​។​ ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​ពិភពលោក​នៅ​ថ្ងៃទី​០៦ ​ខែតុលា ​ឆ្នាំ​២០១៤​នេះ គឺជា​ខួប​លើក​ទី​២៦​។ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​នៅ​ឆ្នាំ​នេះ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ទេ តែ​ខាង​ប្រជា​សហគមន៍​នៅ​តែប្តេជ្ញា​ហែ​ក្បួន​តាម​ការគ្រោងទុក​។ ទោះជា​យ៉ាងណា មិន​មាន​ការប៉ះទង្គិច​គ្នា​ណាមួយ​កើតឡើង​ទេ រហូតដល់​ម៉ោង​ជិត​១០​ព្រឹក​នេះ​៕

  • ​សមត្ថកិច្ច​បន្ត​បិទផ្លូវ​មុខ​ស្ថានទូត​វៀតណាម​ទៀត​នៅ​ព្រឹក​នេះ​​

    សមត្ថកិច្ច​បន្ត​បិទ​មហាវិថីព្រះមុនីវង្ស​នៅមុខ​ស្ថានទូត​វៀតណាម​ទៀត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង​១០០​អង្គ​/នាក់ ​តវ៉ា​ទាមទារ​ឲ្យ​វៀតណាម​ទទួលស្គាល់ប្រ​វតិ្ត​សាស្ត្រពិត​។​ អាជ្ញាធរ​បាន​ដាក់​របាំ​ង​បិទផ្លូវ និង​កម្លាំង​យាម​តឹងរឹង​នៅមុខ​ស្ថានទូត​វៀតណាម ខណៈ​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​មកពី​តាម​បណ្តា​ខេត្ត និង​ព្រះសង្ឃ​ប្រមាណ​ជាង​១០០​អង្គ​/នាក់ នៅ​ប្រមូលផ្តុំ​តវ៉ា​នៅ​កន្លែង​នោះ​។ នៅថ្ងៃ​ចន្ទ​នេះ​ជា​ថ្ងៃទី​៣​ហើយ ដែល​ប្រជាពលរដ្ឋ ​និង​ព្រះសង្ឃ​ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ សុំទោស​ចំពោះ​ការអះអាង​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពីដើម​មក មិនមែន​កាត់​ចេញពី​ប្រទេស​កម្ពុជា​។​ ​តាម​គម្រោងការ​តវ៉ា​ដែល​ដឹកនាំ​ដោយ​សមាគម​ខ្មែរ​កម្ពុ

  • ​អ្នក​តវ៉ា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​បារាំង​ដាក់​សម្ពាធ​លើ​វៀតណាម​​

    បាតុករ​ប្រមាណ​២០០​អង្គ​នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​បារាំង​ដាក់​សម្ពាធ​ឲ្យ​វៀតណាម​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ទាក់ទង ទឹកដី​កម្ពុជា​ក្រោម​។​ ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​បារាំង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​បារាំង​បកស្រាយ​ជុំវិញ ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម ក្នុងពេល​ដែល​ប្រទេស​នេះ​ដាក់​អាណាម​និគលើ​កម្ពុជា​។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ បាតុករ​ក៏​នបា​រៀបចំ​ជា​ញត្តិ​ដាច់ដោយឡែក​មួយ​ទៀត ដាក់​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​សម្ពាធ​ឲ្យ​វៀតណាម​សុំទោស​លើ​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ស្ថានទូត​របស់ខ្លួន​ពេកន្លលងមក​។​

  • ​ពលរដ្ឋ​ខេត្ដ​ព្រះវិហារ​ប្រឆាំង​ក្រុមហ៊ុន​មួយ​បង្ខំ​ឲ្យ​ពួកគេ​ធ្វើ​ប័ណ្ណ​ដើរ​ឆ្លងកាត់​​

    ​ប្រជាពលរដ្ឋ​រាប់រយ​នាក់ នៅ​ស្រុក​គូលែន ខេត្ដ​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​សិលា​ដា​ម៉ិច ដែល​ហាមឃាត់​ពួកគេ​មិន​ឲ្យ​កាត់ដី​ក្រុមហ៊ុន​។​ ​ប្រធាន​សហគម​ព្រៃឈើ ខ្លា​បក់ នៃ​ភូមិស្រ​យ៉ង់​ខាងជើង លោក ហ៊ួន ចាន់​ធឿន ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែតុលា នេះ​ថា ពលរដ្ឋ​ជាច្រើន​ភូមិ នៅក្បែ​ក្រុមហ៊ុន​សិលា​ដា​ម៉ិច ត្រូវ​ក្រុមហ៊ុន​នេះ​ហាមឃាត់ មិន​ដើរ​ឆ្លងកាត់​ទៅ​ធ្វើស្រែ​ចម្កា​រ ​និង​ចូល​ភូមិ​ឡើយ បើ​មិន​មាន​ប័ណ្ណ​សម្គាល់ ដែល​ក្រុមហ៊ុន​ចេញ​ឲ្យ​ពាក់​ជាប់​នឹង​ខ្លួន​ទេ​នោះ​។​ លោក​ថា ក្រុមហ៊ុន​នេះ បាន​ធ្វើ​តូប​យាម​បិទផ្លូវ​ចូល​ភូមិ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ជួប​ការលំបាក​។ លោក​បន្ដថា ពលរដ្ឋ​ទាម​ឲ្យ​ក្រុមហ៊ុន​នោះ បើកផ្លូវ​ដើរ​ឆ្លងកាត់​ជាធម្មតា ព្រោះ​ជា​ផ្លូវ​សាធារណៈ​។

  • ​អ្នក​បាត់បង់​ដី​ទ្រហោយំ​មុខ​រដ្ឋសភា​ទទូច​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​រឿង​បណ្តេញចេញ​​

    អ្នក​បាត់បង់​ដីធ្លី​មួយ​ចំនួន​ដែល​ចូលរួម ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​ពិភពលោក នៅ​ថ្ងៃ​ចន្ទ​នេះ ទ្រហោយំ​មុខ​មន្ទីរ​រដ្ឋសភា ដោយ​ទទួច​ឲ្យ​ថ្នាក់ដឹកនាំ​កំពូលនៃគណ​បក្សនយោបាយ​ដែល​ឈ្នះ​អាសនៈ​ក្នុង​សភា​នា​អាណត្តិ​ទី​៥​នេះ អន្តរាគមន៍​រក​យុត្តិធម៌​រឿង​បណ្តេញចេញ​។​ ​អ្នកស្រី ណាំ ស៊ីម អាយុ​៧០​ឆ្នាំ​មក​ពី​ខេត្ត​កណ្តាល ប្រកាស​តាម​ឧបករណ៍​បំពង​សំឡេង​មុខ​រដ្ឋសភា នៅថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៤​នេះ​ថា គ្រួសារ​គាត់​ត្រូវបាន​សមត្ថកិច្ច​បាញ់​ចំ​ដើមទ្រូង រងរបួស​ធ្ងន់ ក្នុង​ជម្លោះ​ដីធ្លី កាលពី​ឆ្នាំ​២០០៩​។ ​ស្ត្រី​រូប​នោះ​បន្តថា បទល្មើស​នៃ​ការបាញ់ប្រហារ​នោះ ត្រូវ​តុលាការ បង្គាប់​ឲ្យ​ជនដៃដល់​បង់​ជម្ងឺ​ចិត្ត​២០​លាន​រៀល​។​ ​អ្នកស្រី ណាំ ស៊ីម ឲ្យដឹងទៀតថា មកដល់ពេលនេះ​ជិត​១៤​ឆ្នាំ​ហើយ ជនដៃដល់​មិនទាន់​បាន​ប្រគល់ ប្រាក់​សំណង​ឲ្យ​កូន​គាត់​ជា​ជនរងគ្រោះ​ទេ ចំណែក​ដីស្រែ​និង​ផ្ទះសម្បែង​ក៍​ត្រូវ​គេ​រឹបអូស​ដែរ​។

  • ​លោក​រ៉ុង ឈុន​ថា អំពើ​ពុករលួយ​ជា​ឧបសគ្គ​រារាំង​ការបង្កើន​ប្រាក់ខែ​គ្រូបង្រៀន​​

    សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លើកឡើងថា អំពើ​ពុករលួយ​ជា​ឧបសគ្គ​ដ៏​ធំ​ក្នុង​ការដំឡើង​ប្រាក់ខែ​សមរម្យ​ជូន​គ្រូបង្រៀន ជា​មូលហេតុ​ធ្វើឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​ដាំ​ក្បាល​ចុះ​។​ ​លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មានប្រសាសន៍​បែប​នេះ ក្នុង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​១​លាន​រៀល​ក្នុង​មួយ​ខែ ដែល​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៥ ខែតុលា នេះ​។ លោក​ថា តាម​របាយការណ៍​របស់​សហរដ្ឋអាមេរិករ​ក​ឃើញ​ថា អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​បាន​ធ្វើឲ្យ​បាត់​ថវិកាជាតិ​ជាង​៥០០​លាន​ដុល្លារ​។ លោក​បន្ដថា បើ​បំបាត់​អំពើពុករលួយ​បាន នោះ​នឹង​មិន​មាន​ការលំបាក​ក្នុង​ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ និង​គ្រូ​បង្រៀន​ឡើយ​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo