កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អានបន្ត អាជ្ញាធរខេត្តស្ទឹងត្រែងដោះលែងសកម្មជនការពារព្រៃឈើ និងអ្នកសារព័ត៌មាន ៦រូប ក្រោយធ្វើកិច្ចសន្យា
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនៅល្ងាចថ្ងៃទី២៥ វិច្ឆិកា បានដោះលែងសកម្មជនបរិស្ថាន ៥នាក់ និងអ្នកសារព័ត៌មានម្នាក់ ក្រោយពីសួរនាំរយៈពេល២ថ្ងៃជាប់គ្នា ក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ប៉ុន្តែក្រោយពីការដោះលែង ពួកគេហាក់ព្យាយាមរក្សាភាពស្ងៀមស្ងាត់។ ក្រោយការដោះលែងសកម្មជនការពារព្រៃឈើ និងអ្នកសារព័ត៌មានទាំងនោះ មានទឹកមុខស្លេកស្លាំង ភ្នែកខ្មៅ និងញញឹមរាក់ទាក់ទៅកាន់អ្នកទ្រ និងអ្នកឃ្លាំមើល ប៉ុន្តែពួកគេមិននិយាយអ្វី ដែលជាប់ទាក់ទងនឹងបញ្ហានៃការចាប់ខ្លួននោះទេ។
អានបន្ត -
អានបន្ត គ្រួសារស្នើឱ្យតុលាការដោះលែងមេបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅថ្ងៃជំនុំជម្រះក្ដី
គ្រួសារសង្ឃឹមថា ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញនឹងផ្តល់យុត្តិធម៌ដល់ប្រធានបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ដោយលើកលែងការចោទប្រកាន់ និងដោះលែងលោកឲ្យមានសេរីភាពវិញ ក្នុងថ្ងៃបើកសវនាការជំនុំជម្រះក្ដីនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា។ មន្រ្តីសិទ្ធិមនុស្សអំពាវនាវដល់តុលាការឱ្យកាត់ក្ដីឈរលើភាពត្រឹមត្រូវចំពោះអ្នកប្រើប្រាស់សិទ្ធិសេរីភាពស្របតាមច្បាប់ ដើម្បីផលប្រយោជន៍ជាតិ និងជៀសពីការរិះគន់នានាពីសហគមន៍ជាតិ និងអន្តរជាតិ។ គ្រួសារនៅតែទាមទារឱ្យតុលាការកាត់ក្តីដោយឯករាជ្យ និងប្រគល់សេរីភាពជូនលោក ស៊ុន ចន្ធី វិញ។
អានបន្ត -
អានបន្ត សាច់ញាតិស្នើឲ្យមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ពិនិត្យគុណភាពម្ហូបអាហារ ក្រោយមានជនជាប់ឃុំបាត់បង់ជីវិត
សាច់ញាតិជនជាប់ឃុំមួយចំនួននៅពន្ធនាគារខេត្តពោធិ៍សាត់ ស្នើដល់ក្រសួងមហាផ្ទៃឲ្យចុះត្រួតពិនិត្យ គុណភាពម្ហូបអាហារ និងស្ថានភាពរស់នៅរបស់ជនជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ ក្រោយសាច់ញាតិរបស់ពួកគាត់អះអាងថា មានជនជាប់ឃុំមួយចំនួនបាត់បង់ជីវិត នៅក្នុងពន្ធនាគារ។ សាច់ញាតិមួយចំនួន ដែលបានទៅសួរសុខទុក្ខជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី៤ «ម៤» ស្ថិតនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ឲ្យដឹងថា មានជនជាប់ឃុំនៅក្នុងពន្ធនាគារ បានបាត់បង់ជីវិតជាបន្តបន្ទាប់ ប៉ុន្តែមន្ត្រីពន្ធនាគារ បានលាក់បាំងព័ត៌មាននេះ។
អានបន្ត -
អានបន្ត អ្នកឃ្លាំមើលបង្ហាញការហួសចិត្តចំពោះការចាប់ខ្លួនសកម្មជនព្រៃឈើនិងបរិស្ថានចំនួន៦នាក់នៅខេត្តស្ទឹងត្រែង
ក្រុមអ្នកតាមដានបញ្ហាសង្គមមួយចំនួន បង្ហាញការហួសចិត្តចំពោះវិធានការរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ជុំវិញការចាប់ខ្លួនសកម្មជនព្រៃឈើ និងបរិស្ថាន ចំនួន៦នាក់ ក្រោមហេតុផលអនុវត្តច្បាប់កាលពីថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកឃ្លាំមើលបញ្ហាសង្គម និងជាប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានបង្ហាញការហួសចិត្ត ដោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការចាប់ខ្លួនអ្នកការពារព្រៃឈើ ប្រហែលមានតែមួយទេនៅលើពិភពលោក គឺនៅស្រុកខ្មែរនោះឯង។
អានបន្ត -
អានបន្ត ពលរដ្ឋខ្មែររស់នៅស្វីសនិងបារាំងធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលបង្ហាញតម្លាភាពពីរឿងព្រំដែន
ពលរដ្ឋខ្មែររស់នៅប្រទេសស្វីស (Switzerland) និងនៅប្រទេសបារាំងធ្វើបាតុកម្មនៅខាងមុខការិយាល័យរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសស្វីស ដើម្បីជំរុញឲ្យស្ថាប័នអន្តរជាតិមួយនេះទៅនិយាយជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលដឹកនាំដោយឪពុក និងកូននៃត្រកូល «ហ៊ុន» គោរពសិទ្ធិមនុស្សនិងបើកលំហប្រជាធិបតេយ្យគោរពសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋអ្នកនយោបាយ សកម្មជនសង្គម និងលុបបំបាត់អំពើអយុត្តិធម៌ក្នុងសង្គមនិងអំពើពុករលួយជាដើម។
អានបន្ត -
អានបន្ត ព្រះមហាក្សត្រឡាយព្រះហស្តលេខាលុបកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សម្ដែងការអបអរសាទរព្រះរាជក្រមរបស់ព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហមុនី ដែលបានប្រកាសធ្វើនិរាករណ៍នូវកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជាមួយឡាវ និងវៀតណាម នៅពេលនេះ។ លោក ម៉ែន ណាត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ វិច្ឆិកា នេះថា ក្រៅពីលុបកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលកម្ពុជាក៏ត្រូវពិនិត្យ និងលុបចោលកិច្ចព្រមព្រៀងអភិវឌ្ឍន៍ទាំងអស់ក្រោមឆត្រ CLV ផ្សេងទៀតដែរ ដូចជា ដកហូតដីសម្បទានសេដ្ឋកិច្ចពីយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតាក្នុងតំបន់ CLV នេះ។
អានបន្ត -
អានបន្ត លោក អ៊ុំ សំអាន ជំរុញឱ្យឪពុកកូននាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ជំហរខ្មែររឿងកោះគុតឱ្យច្បាស់លាស់
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ជំរុញឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ពលរដ្ឋខ្មែរឱ្យបានច្បាស់អំពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលថាកោះគុតជារបស់ថៃ។ អ្នកវិភាគភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក និងជាអ្នកជំនាញកិច្ចការការទូតអន្តរជាតិ លោក សេង វណ្ណលី ក៏បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily ដែរក្នុងកម្មវិធី Idea Talk កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ថា រាជរដ្ឋាភិបាលត្រូវបញ្ជាក់អំពីគោលជំហរប្រទេសកម្ពុជាឲ្យបានច្បាស់ កុំឲ្យពលរដ្ឋខ្មែរមន្ទិលសង្ស័យអំពីបញ្ហាកោះគុត ដែលភាគីថៃ ថាជារបស់គេតាំងពីយូរមកហើយនោះ។
អានបន្ត -
អានបន្ត សមត្ថកិច្ចចាប់ខ្លួន លោក អ៊ួច ឡេង និងសកម្មជន៥រូបទៀត ដោយចោទថា ចូលតំបន់ហាមឃាត់
នៅថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៤ កងកម្លាំងចម្រុះមានសមត្ថកិច្ច ខេត្តស្ទឹងត្រែង បានឃាត់ខ្លួន លោក អ៊ួច ឡេង និងមនុស្ស៥នាក់ទៀត ដែលអះអាងថា ជាសកម្មជនបរិស្ថាន និងការពារធនធានធម្មជាតិ ក្នុងភូមិស្រែសោម ឃុំតាឡាត់ ស្រុកសេសាន។ សកម្មជនទាំង៦នាក់នោះ ត្រូវបានចោទប្រកាន់ថា បានព្យាយាមចូលទៅក្នុងតំបន់ការពារធម្មជាតិក្រឡាពស់ ដែលជាតំបន់ហាមឃាត់។
អានបន្ត -
អានបន្ត France24៖ គម្រោងដោះដូរកាបូននៅកម្ពុជាកំពុងបរាជ័យដោយការកាប់បំផ្លាញព្រៃឈើ
សារព័ត៌មានបារាំង France24 នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចុះផ្សាយថា គម្រោងដោះដូរកាបូនក្នុងប្រទេសកម្ពុជា កំពុងបរាជ័យ ដែលផ្ទុយពីការសន្យារបស់ខ្លួន។ បរាជ័យ ដោយហេតុថា តំបន់ការពារព្រៃឈើសម្រាប់ដោះដូរហិរញ្ញប្បទានកាបូនទាំងនោះ កំពុងរងការកាប់បំផ្លាញយ៉ាងខ្លាំង ហើយធ្វើឱ្យជនជាតិដើមភាគតិចដែលរស់នៅក្នុងតំបន់នោះ មិនពេញចិត្ត។
អានបន្ត -
អានបន្ត អ្នកជំនាញនិងអ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលស្រាវជ្រាវ និងបិទគ្លីនិកដែលគ្មានអាជ្ញាប័ណ្ណទាំងអស់
អ្នកជំនាញផ្នែកសុខភាព និងអ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលស៊ើបអង្កេត និងបិទទីតាំងគ្លីនិកឯកជនមួយចំនួនដែលអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីបង្ការកុំឱ្យមានករណីពលរដ្ឋស្លាប់បន្តទៀត។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីតុលាការខេត្តតាកែវបានឃុំខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធដែលជាម្ចាស់គ្លីនិកឯកជនមួយកន្លែងព្យាបាលអ្នកជំងឺខុសបច្ចេកទេសបណ្ដាលឱ្យមានមនុស្សស្លាប់។ អ្នកជំនាញ និងអ្នកឃ្លាំមើលសោកស្ដាយដែលរដ្ឋាភិបាលបណ្ដែតបណ្ដោយឱ្យគ្លីនិកមួយចំនួនអាចបើកដំណើរព្យាបាលអ្នកជំងឺខុសវិជ្ជាជីវៈរហូតឈានដល់ករណីមានមនុស្សស្លាប់ និងយកទៅសាកសពទៅផ្លុងចោល។
អានបន្ត -
អានបន្ត ចលនា KMD ថាការចាប់ខ្លួនឪពុកលោក ស៊ន តារា ជាវិធីបំបិទមាត់អ្នកនៅក្រៅស្រុកមិនឱ្យបន្តរិះគន់រដ្ឋាភិបាលតត្រកូល
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (Khmer Movement for Democracy) ចាត់ទុកការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដែលត្រូវជាឪពុកសកម្មជនបក្សប្រឆាំង លោក ស៊ន តារា គឺជាអំពើគាបសង្កត់ឆ្លងដែនដើម្បីបំបិទសំឡេងអ្នករិះគន់នៅក្រៅស្រុក។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ វិច្ឆិកា ថា របបក្រុងភ្នំពេញដែលកំពុងក្តោបក្តាប់ដោយលោក ហ៊ុន សែន កំពុងប្រើលោក សុខ ស៊ុនណារ៉េត ជាចំណាប់ខ្មាំងដើម្បីបំបិទការរិះគន់របស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ន តារា ចំពោះការដឹកនាំមិនត្រឹមត្រូវរបស់ខ្លួន។
អានបន្ត -
អានបន្ត អាជ្ញាធរខេត្តស្ទឹងត្រែងឃាត់ខ្លួនសកម្មជនបរិស្ថានលោក អ៊ូច ឡេង និងសមាជិក ៥នាក់ផ្សេងទៀត
សកម្មជនបរិស្ថានប្រមាណ ៦នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅថ្ងៃទី២៣ ខែវិចិ្ឆកា ឃុំតាឡាត ស្រុកសេសាន។ មន្ត្រីខេត្តស្ទឹងត្រែង អះអាងថា ការឃាត់ខ្លួននេះ គឺជាការអនុវត្តនីតិវិធីរបស់សមត្ថកិច្ច និងកម្លាំងជំនាញពាក់ព័ន្ធ។ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន ជំរុញអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យដោះលែងសកម្មជនបរិស្ថានវិញ ដោយពួកគាត់ចាត់ទុកការឃាត់ខ្លួននេះថា ជាការគំរាមកំហែងលើសកម្មភាពការពារធនធានធម្មជាតិ។
អានបន្ត -
អានបន្ត សហព័ន្ធខ្មែរក្រោមស្នើវៀតណាមឱ្យដោះលែងព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម
សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យជួយឃ្លាំមើលសវនាការតុលាការវៀតណាម ដែលគ្រោងនឹងកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ នៅសប្ដាហ៍ក្រោយ ដើម្បីធានាថា តុលាការវៀតណាមផ្ដល់យុត្តិធម៌ដល់ខ្មែរក្រោម ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន ដោយសារតែការទាមទារសិទ្ធិស្វ័យសម្រេច។ តុលាការវៀតណាមខេត្តលង់ហោ ដែលវៀតណាមហៅថា ខេត្តវិញឡុង (Vinh Long) នឹងបើកសវនាការកាត់ទោសព្រះសង្ឃខ្មែរក្រោម ៥អង្គ និងសកម្មជនសិទ្ធិមនុស្ស ៤នាក់ នៅថ្ងៃទី២៦ និងទី២៧ ខែវិច្ឆិកា ក្រោយចាប់ខ្លួនដាក់ពន្ធនាគារអស់ជាច្រើនខែមកហើយ។ ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមឋិតក្នុងចំណោមមនុស្ស ១៣នាក់ ដែលត្រូវអាជ្ញាធរវៀតណាមបានបង្ក្រាបជាប្រព័ន្ធ ស្របពេលព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមងើបឡើងទាមទារសិទ្ធិស្វ័យសម្រេច។
អានបន្ត -
អានបន្ត Reuters៖ គម្រោងការសាងសង់ព្រែកជីកហ្វូណននៅនឹងថ្កល់ ព្រោះបញ្ហាលុយវិនិយោគពីចិន
គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុន កំពុងជាប់គាំងព្រោះតែបញ្ហាលុយនិយោគពីចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ថ្ងៃទី២១វិច្ឆិកា។ បើតាមReuters ប្រភពពាក់ព័ន្ធក្នុងគម្រោងផ្ទាល់បានទម្លាយឱ្យដឹងថា ទីក្រុងប៉េកាំងគ្មានភាពច្បាស់លាស់ និងមិនបានធ្វើការប្តេជ្ញាចិត្តក្នុងការផ្តល់លុយវិនិយោគដល់គម្រោងព្រែកជីកហ្វូណនជាមួយរដ្ឋាភិបាលកម្ពុជានោះទេ។
អានបន្ត -
អានបន្ត សង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យបង្កើនថវិកាសម្រាប់ថ្នាក់ក្រោមជាតិចំនួន៣០%នៃថវិកាជាតិសរុប
ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ការកើនឡើងនៃថវិកាថ្នាក់ក្រោមជាតិនៅតែមានចំនួនតិចនៅឡើយ បើធៀបជាមួយនឹងស្តង់ដារនៃការប្រើប្រាស់ថវិកាដោយទទូចស្នើឱ្យរដ្ឋាភិបាលគួរតែរៀបចំថវិកាថ្នាក់ក្រោមជាតិប្រហែលជា៣០% នៃថវិកាសរុបរបស់ជាតិ។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថាការកើនឡើងនៃថវិកាថ្នាក់ក្រោមជាតិ នៅតែមានចំនួនតិចនៅឡើយបើធៀបជាមួយនឹងស្តង់ដារនៃការប្រើប្រាស់ថវិកា ហើយរដ្ឋាភិបាលគួរតែ រៀបចំថវិកាថ្នាក់ក្រោមជាតិប្រហែលជា៣០% នៃថវិកាសរុបរបស់ជាតិ។
អានបន្ត -
អានបន្ត តុលាការផ្ដន្ទាទោសលោក នី ណាក់ ដាក់ពន្ធនាគារ ២ឆ្នាំនិងសងជំងឺចិត្តលោក ហេង សួរ ២០០លានរៀល
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសសកម្មជនសង្គម លោក នី ណាក់ ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងសងជំងឺចិត្តទៅដើមបណ្ដឹងលោក ហេង សួរ ចំនួន ២០០លានរៀល ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង»។
អានបន្ត -
អានបន្ត លោក អ៊ុំ សំអាន ថាលោក ហ៊ុន សែន ទំនងសន្យាប្រគល់ទឹកដីខ្មែរ ២ភាគ៣ លើកោះគុតឱ្យទៅថៃ ជាថ្នូរបង្ក្រាបក្រុមប្រឆាំង
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ទម្លាយថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន អាចបានសន្យាប្រគល់ទឹកដីខ្មែរ ២ភាគ៣ លើកោះគុត ឱ្យទៅប្រទេសថៃ ជាថ្នូរនឹងការបង្ក្រាបសកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួនជ្រកកោននយោបាយនៅប្រទេសថៃ និងទប់ស្កាត់ដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ទៅកម្ពុជា។
អានបន្ត -
អានបន្ត លោក ប្រាក់ សុខុន វិលត្រឡប់មកកាន់តំណែងដើមវិញ បន្ទាប់ពីរដ្ឋសភាសម្រេចជាឯកច្ឆន្ទ
លោក ប្រាក់ សុខុន បានវិលត្រឡប់មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីរដ្ឋសភាសម្រេចជាឯកច្ឆន្ទនៅថ្ងៃពុធនេះ បន្ទាប់ពីលោកបានចាកចេញពីតំណែងនេះអស់រយៈពេល ១៤ខែ។ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តឱ្យលោក ប្រាក់ សុខុន មកដឹកនាំក្រសួងការបរទេសវិញ ដោយសំឡេងជាឯកច្ឆន្ទទាំង ១១២សំឡេង។
អានបន្ត -
អានបន្ត តុលាការផ្ដន្ទាទោសលោក នី ណាក់ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ក្នុងសំណុំរឿងញុះញង់ ប្ដឹងដោយលោក ហេង សួរ
គ្រួសារខកចិត្ត ដែលតុលាការផ្ដន្ទាទោសអ្នកជំនាញកសិកម្មលោក នី ណាក់ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០លានរៀល ឬស្មើប្រមាណ ៥ម៉ឺនដុល្លារ ឱ្យទៅដើមបណ្ដឹងដែលជារដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។ មេធាវីការពារក្ដីឱ្យលោក នី ណាក់ ថា នឹងប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការ ដោយចាត់ទុកថានេះ គឺជារឿងអយុត្តិធម៌។ ភរិយាអ្នកជំនាញកសិកម្ម លោក នី ណាក់ ចាត់ទុកការសម្រេចរបស់តុលាការឱ្យលោក នី ណាក់ ចាញ់ក្ដី ហើយត្រូវរងពិន័យឱ្យបង់លុយទៅតុលាការជាង ៧០០ដុល្លារ និងឱ្យទៅលោក ហេង សួរ ប្រមាណ ៥ (៥០.០០០)ម៉ឺនដុល្លារនេះថា ជារឿងដែលឈឺចាប់ និងអយុត្តិធម៌។
អានបន្ត -
អានបន្ត សកម្មជនបក្សប្រឆាំងរៀបរាប់ពីការរងទារុណកម្មផ្លូវចិត្តនិងរត់គេចពីការតាមចាប់ខ្លួនរបស់លោក ហ៊ុន សែន ក្នុងទឹកដីថៃ
សកម្មជនបក្សប្រឆាំងបានទម្លាយពីការទទួលរងនូវអំពើទារុណកម្មផ្លូវចិត្ត និងការរត់គេចពីការតាមចាប់ខ្លួនរបស់ក្រុមបាតដៃទី៣ ដែលទទួលបញ្ជាពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អំឡុងពេលដែលរូបគេកំពុងភៀសខ្លួនរកសិទ្ធិជ្រកកោននយោបាយលើទឹកដីថៃ។
អានបន្ត