កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អានបន្ត កូដករណាហ្គាវើលដ៍បន្តតវ៉ា ទោះមានការចាប់ខ្លួននិងចោទប្រកាន់សកម្មជនផ្សេងទៀតជាបន្តបន្ទាប់
ក្រុមកូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពរបស់ខ្លួន និងទាមទារឱ្យថៅកែគោរពសិទ្ធិការងារ បើទោះបីសកម្មជនការងារ និងបរិស្ថានត្រូវបានចោទប្រកាន់ និងចាប់ខ្លួនជាបន្តបន្ទាប់។
អានបន្ត -
អានបន្ត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រារព្ធពិធីរម្លឹកខួបគម្រប់ ៨ឆ្នាំ នៃមរណភាពបណ្ឌិត កែម ឡី
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CCHR) នៅថ្ងៃទី៩ កក្កដា រៀបចំពិធីរម្លឹកខួប ៨ឆ្នាំ នៃមរណភាពលោកបណ្ឌិត កែម ឡី តាមរយៈសកម្មភាពផ្សេងៗ គ្នា រួមមាន ពិធីបង្សុកូល និងរាប់បាត្រ ការស្មិងស្មាធិ៍រម្លឹកដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ទ្បី ការចាក់បញ្ចាំងវីដេអូខ្លី មានចំណងជើងថា «៨ឆ្នាំនៃការចងចាំ» ជាដើម។ ក្រៅពីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានអានសារពីសាធារណជន ស្ដីពីសេចក្ដីនឹករលឹកចំពោះបណ្ឌិត កែម ទ្បី និងការតំណាលពីអនុស្សាវរីយ វីរភាព និងសេចក្ដីនឹករលឹកចំពោះបណ្ឌិត កែម ទ្បី ផងដែរ។
អានបន្ត -
អានបន្ត ជប៉ុនចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យ និងការបោះឆ្នោតដោយយុត្តិធម៌
ប្រទេសជប៉ុន (Japan) នៅតែបន្តប្ដេជ្ញាជួយកសាងប្រព័ន្ធប្រជាធិបតេយ្យស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងចង់ឃើញកម្ពុជាមានការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌។ ក្រុមអ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហានយោបាយ និងស្ដារប្រជាធិបតេយ្យ ដើម្បីអាចទទួលបានផលប្រយោជន៍ពីក្រុមប្រទេសម្ចាស់ជំនួយ និងក្រុមបណ្ដាប្រទេសលោកសេរីកាន់តែច្រើន។
អានបន្ត -
អានបន្ត តុលាការខេត្ដសៀមរាបសម្រេចឃុំខ្លួនតំណាងពលរដ្ឋម្នាក់ពីបទរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ
សាលាដំបូងខេត្ដសៀមរាបសម្រេចឃុំខ្លួនពលរដ្ឋម្នាក់បណ្ដោះអាសន្ននៅថ្ងៃទី៦ ខែកក្កដា ក្រោយពីក្រុមទាហានភាគភូមិ៤ និងមន្ត្រីបរិស្ថានបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា រុករាន កាប់ឆ្ការ ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិឃុំកន្ទួត ស្រុកស្វាយលើ ខណៈសង្គមស៊ីវិល និងក្រុមគ្រួសារថា ការប្រើប្រព័ន្ធតុលាការមិនអាចដោះស្រាយវិវាទដីធ្លីបាននោះទេ។
អានបន្ត -
អានបន្ត ពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តកោះកុង ៩៥៥គ្រួសារ ប្រមូលផ្ដុំគ្នានៅមុខសាលាស្រុកស្រែអំបិល ទាមទារលក្ខខណ្ឌទទួលបានដីសម្បទានសង្គមកិច្ចឡើងវិញ
សហគមន៍មានទំនាស់ដីធ្លី ៩៥៥គ្រួសារ នៅខេត្តកោះកុង ជួបជុំគ្នានៅសាលាស្រុកស្រែអំបិល ដើម្បីទាមទារឲ្យអាជ្ញាធរចុះវាយតម្លៃលក្ខខណ្ឌទទួលបានដីសម្បទានសង្គមកិច្ចឡើងវិញ។ ការប្រមូលផ្ដុំគ្នានេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋមិនពេញចិត្តចំពោះរបាយការណ៍វាយតម្លៃលក្ខខណ្ឌទទួលបានដីសម្បទាននាពេលកន្លងទៅរបស់អាជ្ញាធរ ដែលពលរដ្ឋក្រីក្រពិតប្រាកដមិនមានឈ្មោះក្នុងបញ្ជី។
អានបន្ត -
អានបន្ត អាជ្ញាធរខេត្តកំពង់ចាម បញ្ជាសមាគមការពារសិទ្ធិមនុស្សអាដហុក ឱ្យរុះរើស្លាកទាមទារឲ្យដោះលែងលោក កើត សារ៉ាយ
ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ចាន់ រស្មី នៅថ្ងៃទី៨ ខែកក្កដា បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ បញ្ជាមន្ត្រី នៃសមាគមការពារសិទ្ធិមនុស្សអាហុក ប្រចាំនៅទីស្នាក់ការខេត្តកំពង់ចាម ឱ្យដោះបដា ដែលទាមទារឲ្យដោះលែងប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គឺលោក កើត សារ៉ាយ ចេញពីមុខទីស្នាក់ការប្រចាំខេត្តនេះ។ អាជ្ញាធរថែមទាំងបង្គាប់បុគ្គលិក នៃសមាគមការពារសិទ្ធិមនុស្សទាំងអស់ ឱ្យសរសេរប្រវត្តិរូបផ្ទាល់ខ្លួន ភ្ជាប់ជាមួយរូបថត និងផ្ញើទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃដដែលនេះ។
អានបន្ត -
អានបន្ត ព្រឹត្តិការណ៍បាល់ទាត់បណ្ឌិត កែម ឡី ត្រូវបានរំសាយដោយសារម្ចាស់ទីតាំងបារម្ភអាជ្ញាធរសួរនាំ
គណៈកម្មការរៀបចំព្រឹត្តិការណ៍បាល់ទាត់បណ្ឌិត កែម ឡី បានសម្រេចរំសាយព្រឹត្តិការណ៍បាល់ទាល់ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា បន្ទាប់ពីម្ចាស់ទីតាំងដែលបានជួលសុំបញ្ឈប់ដោយជូនដំណឹងថា ព្រឹត្តិការណ៍នេះមិនមានការអនុញ្ញាតពីអាជ្ញាធរ។
អានបន្ត -
អានបន្ត ពលរដ្ឋរងគ្រោះពីការដុតបំផ្លាញផ្ទះថា អាជ្ញាធរខេត្តក្រចេះជួយកាងឱ្យក្រុមហ៊ុនវៀតណាម
ពលរដ្ឋមានវិវាទដីធ្លី និងរងការដុតបំផ្លាញផ្ទះសម្បែង ពីសំណាក់ក្រុមហ៊ុនវៀតណាម និងអាជ្ញាធរខេត្តក្រចេះ លើកឡើងថា អាជ្ញាធរស្រុកសំបូរ ខេត្តក្រចេះ កំពុងឆ្លើយដោះសាគេចវេះ និងមិនទទួលខុសត្រូវនូវទង្វើរបស់ខ្លួនដែលបានធ្វើដាក់ប្រជាពលរដ្ឋកន្លងមក។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋបាលស្រុកសំបូរ បានចេញលិខិតបដិសេធជាថ្មីថា ក្រុមហ៊ុនវៀតណាម និងអាជ្ញាធរ មិនបានដុតផ្ទះសម្បែងប្រជាពលរដ្ឋ ដូចការចោទប្រកាន់របស់ពលរដ្ឋរងគ្រោះដីធ្លីនោះទេ។
អានបន្ត -
អានបន្ត ពលរដ្ឋតាមផ្លូវរថភ្លើងក្រុងប៉ោយប៉ែត រស់នៅដោយភាពភ័យខ្លាចពីការបណ្តេញចេញ
ទន្ទឹងរង់ចាំដំណោះស្រាយអស់ជាង១៥ឆ្នាំ ប្រជាពលរដ្ឋតាមបណ្តោយផ្លូវរថភ្លើងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្តរស់នៅភាពដោយភ្លេចខ្លាច អំពីសុវត្ថិភាពក្រុមគ្រួសារ រួមទាំងការបណ្តេញចេញដោយបង្ខំក្នុងពេលណាមួយ។ ភាពភ័យខ្លាចក៏ដោយសារលំនៅឋានតាមផ្លូវរថភ្លើង សុទ្ធសឹងជាសំណង់គ្មានរបៀបរៀបរយ និងគ្មានបណ្ណកម្មសិទ្ធ គ្រាដែល ធ្លាប់មានវិវាទជាមួយអាជ្ញាធរកន្លងទៅ។ ប្រជាពលរដ្ឋ ស្នើឲ្យរដ្ឋាភិបាលនឹងជួយរកដំណោះស្រាយ ផ្តល់ដីជាសំណងសម្រាប់ការសង់លំនៅឋានពិតប្រាកដដល់ពួកគេរស់នៅសមរម្យ។
អានបន្ត -
អានបន្ត សហភាពអឺរ៉ុបរំលឹកពីការដកប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ ក្រោយតុលាការផ្ដន្ទាទោសសកម្មជនបរិស្ថានទាំង ១០នាក់
សហភាពអឺរ៉ុបព្រមានពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត ដោយសារតែរដ្ឋាភិបាលកម្ពុជាបន្តធ្វើទុក្ខបុកម្នេញទៅទៅលើសកម្មជនសិទ្ធិមនុស្ស និងនយោបាយជាពិសេសក្រោយពេលតុលាការកាត់ទោសលើសកម្មជនបរិស្ថានទាំង១០រូបក្នុងនោះ ៥រូប កំពុងជាប់ឃុំក្នុងពន្ធនាគារតាមខេត្តផ្សេងៗគ្នា។ អ្នកវិភាគយល់ថាការកាត់ប្រព័ន្ធអនុគ្រោះពន្ធនេះធ្វើឱ្យប៉ះពាល់ទៅលើពលរដ្ឋ ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានោះឡើយ។
អានបន្ត -
អានបន្ត អង្គការសង្គមស៊ីវិល និងសហគមន៍ជាង ១៥០ ថ្កោលទោស និងចាត់ទុកការផ្ដន្ទាទោសសកម្មជនបរិស្ថានជារឿងអាម៉ាស់
ក្រុមអង្គការសង្គមស៊ីវិល សហជីព និងប្រជាសហគមន៍ជាង ១៥០ស្ថាប័ននៅថ្ងៃទី០៤ កក្កដា បានចេញសេចក្តីថ្លែងការណ៍ពីរផ្សេងគ្នា ថ្កោលទោស ចំពោះការផ្ដន្ទាទោសលើសកម្មជនបរិស្ថាន ១០រូប និងឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ៥រូបក្នុងពន្ធនាគារ ថាជារឿងគួរឱ្យអាម៉ាស់សម្រាប់ប្រជាជាតិខ្មែរ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ ពួកគេស្នើឱ្យតុលាការទម្លាក់បទចោទ និងដោះលែងសកម្មជនបរិស្ថានទាំងនេះជាបន្ទាន់។
អានបន្ត -
អានបន្ត ILO ព្រមានថាកម្ពុជាអាចនឹងត្រូវកំណត់ក្នុងបន្ទាត់ខ្មៅចំនួនពីរ បើនៅតែបន្តចាប់ខ្លួនសហជីពដោយបំពានច្បាប់
អង្គការពលកម្មអន្តរជាតិ International Labour Organization (ILO) ព្រមានថា កម្ពុជាអាចនឹងត្រូវបានកំណត់ក្នុងបន្ទាត់ខ្មៅចំនួនពីរ ឬ Double Footnotes ប្រសិនបើរដ្ឋាភិបាលមិនអាចចាត់វិធានការទប់ស្កាត់ការចាប់ខ្លួន ការឃុំខ្លួន និងកាត់ទោសសហជីព ដែលផ្ទុយពីអនុសញ្ញាលេខ៨៧ ស្ដីពីសេរីភាពនៃសមាគមទេនោះ។
អានបន្ត -
អានបន្ត គ្រួសារស្ដ្រីកម្មករអូសរទេះនៅប៉ោយប៉ែតជួបជីវភាពលំបាកនិងត្រូវប្រឈមការឃ្លាំមើលរបស់តុលាការ
ក្រុមគ្រួសារស្ដ្រីដែលជាកម្មករអូសរទេះ ដែលត្រូវជាប់បណ្ដឹងពីមន្ត្រីគយកន្លងមក កំពុងស្ថិតក្នុងស្ថានភាពជីវភាពលំបាកខ្លាំង ក្រោយរបរអូសរទេះទំនិញត្រូវមន្ត្រីគយហាមឃាត។ ប្រឈមបញ្ហាជីវភាពជារឿងមួយទៅហើយ តែក្រុមគ្រួសារស្ដ្រីជាកម្មករអូសរទេះថែមទាំងត្រូវរងបន្ទុកស្ថិតក្រោមការឃ្លាំមើលពីតុលាការបន្ថែមទៀតដែលប្រការមិនអាចឱ្យពួកគេផ្លាស់ទីលំនៅដើម្បីស្វែងរកមុខរបរថ្មីបាន។
អានបន្ត -
អានបន្ត សកម្មជនចលនាមាតាធម្មជាតិទទូចសុំឱ្យខែកក្កដាជាខែនៃសន្តិភាពជំនួសឱ្យភាពសោកសៅ
ម្នាក់ក្នុងចំណោមសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ទទូចសុំឱ្យខែកក្កដាជាខែនៃសន្តិភាព ជាជាងខែនៃភាពសោកសៅ ដោយកញ្ញាលើកឡើងអំពីឃាតកម្មចំពោះវីរបុរសរបស់កញ្ញា គឺ បណ្ឌិត កែម ឡី ជាអ្នកអត្ថាធិប្បាយនយោបាយ ដែលត្រូវបានឃាតកបាញ់ប្រហារកាលពីថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងស្តារម៉ាត កាល់តិច នាស្តុបបូកគោ ។
អានបន្ត -
អានបន្ត សំណុំរឿងសកម្មជនបរិស្ថាន៖មេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមសាលាដំបូង
លោកសំ ចំរើន សហមេធាវីការពារសិទ្ធិក្រុមសកម្មជនចលនាមាតាធម្មជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ កក្កដានេះថា ក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីខ្លួនដើម្បីសម្រេចថា តើនឹងត្រូវប្តឹងឧទ្ធរណ៍ដោយរបៀប ណា។ ការលើកឡើងរបស់លោកមេធាវី សំ ចំរើនដូច្នេះ គឺបន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦-៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។
អានបន្ត -
អានបន្ត សហជីពនៅកម្ពុជាទាមទារឱ្យអង្គការសង់ត្រាល់បង្ហាញសំណួរនិងសហជីពដែលបានផ្តល់បទសម្ភាស
សហជីពធំៗនៅកម្ពុជាបន្តទាមទារឱ្យអង្គការសង់ត្រាល់បង្ហាញជាសាធារណៈពីសំណួរ និងសហជីពដែលបានផ្តល់បទសម្ភាសន៍ដែលជាធាតុសំខាន់បំផុតក្នុងការធ្វើរបាយការណ៍ដែលនាំឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ បានលើកឡើងថា ”យើងស្នើឱ្យសង់ត្រាល់បង្ហាញនូវភស្តុតាង ហើយយើងនឹងធ្វើការទាំងអស់គ្នាទៅលើអ្វីដែលមាននៅលើរបាយការណ៍របស់គាត់ពិតប្រាកដ”។
អានបន្ត -
អានបន្ត ក្រុមយុវជនប្ដេជ្ញាយកគំរូតាមសកម្មជនចលនាមាតាធម្មជាតិ និងបន្តការពារបរិស្ថាន
ក្រុមយុវជនដែលធ្វើការងារសង្គមប្ដេជ្ញាចិត្តយកគំរូតាមសកម្មជនចលនាមាតាធម្មជាតិ ដើម្បីបន្តការងារការពារបរិស្ថាន និងការទាមទារឲ្យមានយុត្តិធម៌សង្គម បើទោះបីជាត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលក្តី។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការយាយី និងធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបរិស្ថាន និងសកម្មជនសង្គមតទៅទៀត។ក្រុមយុវជនដែលសកម្មក្នុងការងារសង្គម និងការពារបរិស្ថាន ប្ដេជ្ញាចិត្តបន្តបេសកកម្មរបស់សកម្មជនចលនាមាតាធម្មជាតិបន្តទៀត បើទោះបីអាជ្ញាធរចាប់សកម្មជន ៥នាក់ដាក់ពន្ធនាគារ ដើម្បីបំបាក់ស្មារតីពួកគេយ៉ាងណាក្ដី។
អានបន្ត -
អានបន្ត មន្ទីរសុខាភិបាលខេត្តកំពង់ចាម អនុវត្តវិន័យលើឆ្មបម្នាក់ ដែលបានយកលុយពីអ្នកជំងឺមានប័ណ្ណសមធម៌
មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានដាក់វិន័យលើឆ្មបម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ ក្រោយរូបគេយកលុយ៣០ម៉ឺនរៀល ពីអ្នកជំងឺដែលមានប័ណ្ណមូលនីធិសមធម៌សុខាភិបាល។ សេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ កក្កដា ។
អានបន្ត -
អានបន្ត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារៀបចំការរំឭកខួប៨ឆ្នាំនៃឃាតកម្ម លោក កែម ឡី
ខណៈខួបគម្រប់៨ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយល្បីល្បាញមួយរូបគឺ លោក កែម ឡី កំពុងចូលមកដល់ក្នុងខែកក្កដានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CCHR) បានបង្ហាញផែនការរៀបចំការរំឭកខួបនៃមរណភាពលោកកែម ឡី ដែលទទួលបានការគាំទ្រច្រើនពីមហាជនចំពោះការវិភាគនានាលើបញ្ហាសង្គម អំពើពុករលួយ និងនយោបាយនៅកម្ពុជា។
អានបន្ត -
អានបន្ត ជនជាតិដើមភាគតិចជងក្នុងខេត្តកោះកុង ប្រឈមនឹងការចាប់ខ្លួន និងបណ្តឹងនៅតំបន់រេដបូក
ជនជាតិដើមភាគតិចជងបន្តប្រឈមមុខនឹងការចាប់ខ្លួន និងបណ្តឹង បន្ទាប់ពីប្រកបរបរធ្វើស្រែចម្ការវិលជុំលើដីដែលមិនទាន់មានព្រំប្រទល់កំណត់ជាតំបន់ការពារនិងជាតំបន់រេដបូក (REDD+) ច្បាស់លាស់នៅឡើយ។សហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅជុំវិញឧទ្យានជាតិភ្នំក្រវាញ មានការលំបាកក្នុងការប្រមូលអនុផលព្រៃឈើ ឬប្រកបរបរធ្វើស្រែចម្ការវិលជុំនៅក្បែរភូមិរបស់ពួកគាត់ ខណៈពួកគាត់ត្រូវបានជូនដំណឹងថា តំបន់ទាំងនោះស្ថិតនៅក្នុងតំបន់រេដបូក ប៉ុន្តែពុំមានព្រំប្រទល់ច្បាស់លាស់នោះទេ។
អានបន្ត