កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
លោក ស ខេង ព្រមានលោក សម រង្ស៊ី រឿងធ្វើបាតុកម្ម
យ៉ាងណា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៧ ខែសីហា ដោយសម្ដែងការព្រួយបារម្ភអំពីកង្វះតម្លាភាព ចំពោះការផ្ទៀងផ្ទាត់លើការគណនាលទ្ធផលនៃការបោះឆ្នោតនោះ ដែលធ្វើឡើងដោយ គ.ជ.ប ដោយសារតែ គ.ជ.ប មិនបានបង្ហាញនូវក្រដាសទម្រង់លទ្ធផលបឋមពីការិយាល័យបោះឆ្នោត
-
អង្គការលើកលែងទោស អំពាវនាវកុំឲ្យមានហិង្សានៅរាជធានីភ្នំពេញ ដោយសារមហាបាតុកម្ម
អង្គការ លើកលែងទោសអន្តរជាតិ នៅថ្ងៃសុក្រនេះ អំពាវនាវឲ្យអាជ្ញាធរកម្ពុជា និងមេដឹកនាំគណបក្សនយោបាយផ្សេងៗ ការពារហិង្សាដែលអាចកើតឡើងក្រោយការបោះឆ្នោត ដោយភាពអាចទៅរួចនៃការធ្វើមហាបាតុកម្ម និងការចល័តទ័ពចូលមករាជធានីភ្នំពេញ។
-
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា អំពាវនាវឲ្យ ពិភាក្សាឡើងវិញ ក្នុងការបង្កើត គណៈកម្មការ ស៊ើបអង្កេត ភាពមិនប្រក្រតី
ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CCHR) អំពាវនាវឲ្យ មានការពិភាក្សា ឡើងវិញ ចំពោះការបង្កើត គណៈកម្មការ ចម្រុះដើម្បីស៊ើប អង្កេតពីភាពមិនប្រក្រតី ក្នុងការបោះឆ្នោត និងអំពាវនាវ ឲ្យរក្សាភាព អត់ធ្មត់ក្នុងអំឡុង ពេលតានតឹងក្រោយការបោះឆ្នោត។
-
សង្គមស៊ីវិលខ្វល់អំពីកំណើននៃអំពើហិង្សាក្រោយការបោះឆ្នោត
វ៉ាស៊ីនតោន - ក្រុមមន្ត្រីសង្គមស៊ីវិលបានអះអាងថា នឹងមានកំណើននៃអំពើហិង្សាក្រោយការបោះឆ្នោត ក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាត់បង់អាសនៈច្រើនក្នុងរដ្ឋសភា។
-
ក្រសួងមហាផ្ទៃ ព្រមានសម រង្ស៊ីនិងអ្នកចូលរួមថាត្រូវទទួលខុសត្រូវចំពោះច្បាប់ បើសិនមានបាតុកម្មដែលនាំដល់ហិង្សានិងការបំផ្លិចបំផ្លាញ
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ព្រមានដល់ លោក សម រង្ស៊ី និងអ្នកចូលរួមថាពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់បើសិនជាពួកគេធ្វើបាតុកម្មប្រឆាំង នឹងលទ្ធផល នៃការបោះឆ្នោត ហើយបាតុកម្មនោះបានបង្កទៅជាអំពើហិង្សានិងបំផ្លិចបំផ្លាញសន្តិសុខជាតិនិងបំផ្លាញ ទ្រព្យសម្បត្តិ សាធារណៈ និងឯកជន។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភថាលទ្ធផលបោះឆ្នោតមិនមានតម្លាភាព
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃពុធម្សិលមិញ បង្ហាញក្តីបារម្ភពីកង្វះតម្លាភាព ទាក់ទងនឹងការផ្ទៀងផ្ទាត់លើការគណនាលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនបានផ្តល់ទម្រង់លទ្ធផលបឋម ពីការិយាល័យបោះឆ្នោតនីមួយ។
-
រថពាសដែក ត្រូវបានចល័តតាមផ្លូវ មកកាន់រាជធានីភ្នំពេញ
អ្នកវិភាគបញ្ហាសង្គម លោកអ៊ូ វីរៈ មើលឃើញថា មានការចល័តកម្លាំងមែន ប៉ុន្តែការចល័តកម្លាំងនេះ មិនមែនសម្រាប់ធ្វើសង្គ្រាមអ្វីនោះទេ ៖ “ប្រសិនជាយើងមើលទៅ រៀបចំដើម្បីទប់ស្កាត់ ឬមួយក៏ថែរក្សាសណ្តាប់ធ្នាប់នៅពេលមាន ការបាតុកម្មធំ នេះគឺមានមែន មានការប្រែច្រើន បើតាមខ្ញុំមើល មិនមែនជាការទប់កម្លាំង ទៅធ្វើសង្គ្រាមទេ”។
-
ហ្វេសប៊ុក ចាប់ផ្តើមរិះគន់ទូរទស្សន៍ រាយការណ៍លម្អៀងពីព្រឹត្តិការណ៍បោះឆ្នោត
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកសកម្មនឹងហ្វេសប៊ុកម្នាក់ គឺ លោក អ៊ូ វីរៈបានសរសេរនៅលើហ្វេសប៊ុកថា៖« ខ្ញុំកំពុងមើលទូរទស្សន៍បាយ័ន។ ឃោសនា និង លម្អៀងទាំងស្រុងហើយគឺជាប្រភពនៃអំពើអាក្រក់ទាំងអស់។ យើងត្រូវការកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ហើយ ក្រសួងព័ត៌មានមិនគួរជាក្រសួងកុម្មុយនិស្តឃោសនាការ»។
-
ក្រុមហ៊ុន Metfone៖ ហ្វេសប៊ុក ដំណើរការវិញហើយ បន្ទាប់ពីមានបញ្ហាអាប់ដេតប្រព័ន្ធ
សហការីបម្រើសេវាកម្មក្រុមហ៊ុនសេវាទូរស័ព្ទMetfone ដែលគ្រប់គ្រងដោយវៀតណាម នៅរសៀលថ្ងៃពុធនេះ ឲ្យដឹងថា អតិថិជនអាចប្រើហ្វេសប៊ុកបានវិញហើយរហូតមកដល់ពេលនេះ បន្ទាប់ពីបញ្ហា System ត្រូវបានដោះស្រាយ។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈសរសេរនៅលើហ្វេសប៊ុកថា៖«ខ្ញុំបានទទួលរបាយការណ៍ដែលថាហ្វេសប៊ុក ត្រូវបានទប់ស្កាត់សម្រាប់អ្នកដែលប្រើប្រាស់ Metfone (097)»។
-
អ្នកសង្កេតការណ៍បោះឆ្នោតសុំឲ្យគ.ជ.ប.ផ្តល់ឯកសារដើម្បីពិនិត្យមើលភាពមិនប្រក្រតី
វ៉ាស៊ីនតោន — ក្រុមអ្នកសង្កេតការណ៍ការបោះឆ្នោតឯករាជ្យបានស្នើសុំឲ្យគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ឯកសារមួយចំនួនដើម្បីពិនិត្យ មើលភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា។ ក៏ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ថ្លែងថា ខ្លួនពុំអាចផ្តល់ឯកសារពាក់ព័ន្ធក្នុងការផ្ទៀងផ្ទាត់លទ្ធផលនៃការ បោះឆ្នោតដែលកំពុងមានបញ្ហាចម្រូងចម្រាសទេ។ លោក សុខ ខេមរា នៃ វីអូអេបានរាយការណ៍ថា មន្ត្រីគ.ជ.ប.បានអះអាងថា ពេលនេះជាពេលដែលគ.ជ.ប.ជាប់រវល់ខ្លាំង។
-
បទវិភាគ៖ តើមូលហេតុអ្វីបានជាធ្វើឲ្យបក្សប្រជាជនធ្លាក់សំឡេងឆ្នោត?
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានចេញរបាយការណ៍ថា គិតដល់ឆ្នាំ២០១១ មានការប៉ាន់ប្រមាណថា ប្រជាពលរដ្ឋចំនួន ១សែន ៥ពាន់នាក់នៅទូទាំងប្រទេស បានរស់នៅប្រឈមនឹងការបណ្ដេញចេញដោយបង្ខំនៅតាមបណ្ដាសហគមន៍នានានៅ ទីជនបទ និងទីក្រុង។ ប្រជាពលរដ្ឋខ្មែរ និងជនជាតិដើមភាគតិចកំពុងតែត្រូវបានគេបដិសេធសិទ្ធិទទួលបាន លំនៅឋាន សិទ្ធិកាន់កាប់ដីធ្លី និងសិទ្ធិប្រកបមុខរបរ។
-
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្តែងក្តីបារម្ភចំពោះរបៀបនៃការផ្ទៀងផ្ទាត់លទ្ធផលឆ្នោតឡើងវិញ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាអង្គការមួយតាមឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាផងដែរនោះ នៅថ្ងៃពុធនេះបានសម្តែងក្តីបារម្ភចំពោះការផ្ទៀងផ្ទាត់លើការគណនាលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើងវិញ ដែលកំពុងធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាំងពីថ្ងៃទី០៣ ខែសីហា មកនោះ។
-
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា សម្តែងការព្រួយបារម្ភ ទាក់ទង នឹងរបៀប ផ្ទៀងផ្ទាត់ លទ្ធផល បោះឆ្នោត របស់គ.ជ.ប
ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) បានសម្តែងនូវកង្វល់អំពីភាព ខ្វះចន្លោះនៃ តម្លាភាព ក្នុងការគណនាពីលទ្ធផល នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដែលរៀបចំធ្វើឡើង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
-
លោកអ៊ូ វីរៈ៖ គណបក្សនយោបាយត្រូវប្រើឱ្យអស់លទ្ធភាពដើម្បីជៀសវាងហិង្សាក្រោយការបោះឆ្នោត
លោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សបានបញ្ជាក់នៅក្នុងកម្មវិធី ហេឡូវីអូអេនៅថ្ងៃច័ន្ទថាការបោះឆ្នោតនេះជាជំហានវិជ្ជមានមួយធំដែល ពលរដ្ឋគួរតែសប្បាយរីករាយនិងសាទរដោយសារវាបានប្រព្រឹត្តទៅដោយ គ្មានអំពើហិង្សាធំដុំអ្វីកើតឡើង។
-
សាខាគណបក្សសង្គ្រោះជាតិនៅអឺរ៉ុបគ្រោងធ្វើបាតុកម្មដើម្បីប្រឆាំងលទ្ធផលឆ្នោតនៅកម្ពុជា
សាខារបស់គណបក្សសង្គ្រោះជាតិដែលស្ថិតនៅក្នុងសហគមន៍អឺរ៉ុប បានចេញសេចក្តីប្រកាសមួយថា ខ្លួនគ្រោងនឹងរៀបចំធ្វើបាតុកម្មធំមួយនាចុងខែសីហានេះ ដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោតនៅកម្ពុជា។
-
អ្នកភូមិនៅព្រះវិហារ រងការគំរាមពីអាជ្ញាធរ រឿងបោះឆ្នោត ឲ្យគណបក្សប្រឆាំង
អ្នកភូមិជាង៤០គ្រួសារ នៅជនបទដាច់ស្រយាល ស្ថិតក្នុងភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ សម្តែងការព្រួយបារម្ភ និងភ័យខ្លាច ពីសុវត្ថិភាព ដោយសារមេភូមិ ប្រកាសតាមមេក្រូ គំរាមដេញពួកគេចេញពីភូមិ ដកហូតយកដី និងចាប់ដាក់ពន្ធនាគារ អ្នកដែលមិនបានបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា។
-
ក្រុមប្រឹក្សាធម្មនុញ្ញ : រដ្ឋធម្មនុញ ពុំមានចែងតម្រូវឲ្យមាន តំណាងរាស្ត្រ ១២០ រូបក្នុងពេលបើកសម័យប្រជុំដំបូង
ភ្នំពេញ: មានការពិភាក្សានិងបកស្រាយយ៉ាងច្រើនហួសហេតុអំពីថា តើកិច្ចប្រជុំដំបូងរបស់រដ្ឋសភាអាចដំណើរការដោយស្របច្បាប់ជាមួយនឹងតំណាងរាស្ត្រ ១២០ រូប ឬក៏យ៉ាងណា? តាមពិតការបកស្រាយច្បាប់ មិនមែនជាតូនាទីរបស់អ្នកដែលអះអាងខ្លួន ជាអ្នកច្បាប់ ឬក៏អ្នកវិភាគឯករាជ្យនោះទេ ប៉ុន្តែជាតួនាទីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។
-
អ្នកលេងហ្វេសប៊ុក បញ្ចេញមតិ លើការរឹតបន្តឹងហ្វេសប៊ុកក្រោយការបោះឆ្នោត
នាយកកម្មវិធីនៅមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា(ម.ស.ម.ក) និងជាអ្នកលេងហ្វេសប៊ុកម្នាក់ កញ្ញា ចក់ សុភាព មានប្រសាសន៍ថា កន្លងមក យុវជនមានការពេញនិយមខ្លាំង ក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសការវាយប្រហារ ពាក្យសម្តីមួយចំនួន ទៅកាន់មន្ត្រីគណបក្សកាន់អំណាច។
-
សង្គមស៊ីវិល ជំរុញឲ្យមានការស្វែងរកជំនួយពីអន្តរជាតិ ករណីភាពមិនប្រក្រតីនៃការបោះឆ្នោត
សង្គមស៊ីវិល ដែលធ្វើការលើការបោះឆ្នោតមួយចំនួន បានផ្តល់អនុសាសន៍ក្នុងការបង្កើតគណៈកម្មាការត្រួតពិនិត្យ ភាពមិនប្រក្រតីនេះការបោះឆ្នោត ដោយតម្រូវឲ្យមានការសុំជំនួយពីភាគីអន្តរជាតិ ដោយសារនេះជាករណីធំមួយ ដែលត្រូវដោះស្រាយ។
-
គណបក្សធំៗទាំងពីរនៅមានចំណុចច្រើនត្រូវបំពេញបន្ថែម
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសង្កត់ធ្ងន់ទៅលើការកែទម្រង់ខ្លាំងក្លាមួយសម្រាប់គណបក្សប្រជាជនកម្ពុជា។