កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ស្ថានទូត អាមេរិក អំពាវនាវឲ្យមានការចូលរួមពីគ្រប់ភាគី ក្នុងការស៊ើបអង្កេតលើភាពមិនប្រក្រតី
មន្ត្រី ស្ថានទូតអាមេរិក នៅថ្ងៃចន្ទនេះ ជំរុញឲ្យកម្ពុជា ស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយសន្តិវិធី និងសហការគ្នា ដោយមានការចួលរួមពីភាគីទាំងអស់ ដែលដើរតួនាទីស្ថាបនាមួយ។
-
គណបក្សប្រឆាំងអាចត្រូវបានបំផ្លាញប្រសិនបើចូលក្នុងរដ្ឋាភិបាលចម្រុះ
ភ្នំពេញ៖ អ្នកឃ្លាំមើលដំណើរការនយោបាយនៅកម្ពុជាព្រមានថា ការចូលរួមបង្កើតរដ្ឋាភិបាលចម្រុះសម្រាប់អាណត្តិទី៥នេះ គឺជាចំណុចស្លាប់រស់របស់គណបក្សប្រឆាំង។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគិតថា ការបង្កើតរដ្ឋាភិបាលចម្រុះគឺជាច្រកមួយពិបាកនឹងធ្វើទៅបានដោយសារ តែវានឹងមិនមានគណបក្សប្រឆាំងនៅឃ្លាំមើលដំណើរការប្រព្រឹត្តិទៅ របស់រដ្ឋ ហើយវាក៏ជារណ្តៅគ្រោះថ្នាក់របស់គណបក្សសង្គ្រោះជាតិផងដែរ។
-
ស្ថានភាពស្ងប់ស្ងៀមក្រោយពីការភ័យខ្លាចភាពចលាចលក្រោយការបោះឆ្នោតជាតិ
ភ្នំពេញ៖ នាពេលនេះ គេសង្កេតឃើញថា ការបារម្ភអំពីបញ្ហាសន្តិសុខក្នុងទីក្រុង ភ្នំពេញ ក្រោយថ្ងៃបោះឆ្នោត ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែដក់អារម្មណ៍ភ័យខ្លាចនៅឡើយ។
-
CNRP មិនចាប់អារម្មណ៍នឹងការចែកអំណាចទេ
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ជាមួយនឹងភាពជាប់គាំងដែលបង្ហាញសញ្ញាតិចតួចនៃភាពកាន់តែខ្សោយទៅៗ គឺគណបក្សសង្គ្រោះជាតិត្រូវបញ្ចប់និងចេញតួលេខរបស់ខ្លួនឲ្យ បានឆាប់តាមដែលអាចធ្វើទៅបាន។
-
សង្គមស៊ីវិលស្វាគមន៍ជំហរបក្សប្រឆាំងទាមទារបង្កើតគណៈកម្មការចម្រុះ
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជំរុញឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា គួរជួបពិភាក្សានយោបាយគ្នា ទោះបីជាកិច្ចពិភាក្សានោះមិនសំដៅការបែងចែកអំណាចក្តី។ លោកបន្តថា លទ្ធផលបោះឆ្នោតកំពុងស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ប៉ុន្តែប្រសិនបើលទ្ធផលបណ្ដោះអាសន្នដែលប្រកាសដោយអង្គការសង្គម ស៊ីវិលនោះជាការពិត គណបក្សសង្គ្រោះជាតិ ត្រូវមានតួនាទីជាប្រធានរដ្ឋសភា ដើម្បីឲ្យមានតម្លាភាពរវាងនីតិប្បញ្ញតិ និងនីតិប្រតិបត្តិ។
-
លោក សម រង្ស៊ី៖ គណៈកម្មការឯករាជ្យច្បាស់ជាបង្ហាញថា គណបក្សសង្គ្រោះជាតិបានទទួលជ័យជំនះ ដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោត
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតែអះអាងថា គណបក្សរបស់លោកពិត ជាទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ លោក ជឿជាក់ថា គណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត ដែលនឹងត្រូវបានបង្កើតទ្បើងនៅពេលខាងមុខ នឹងបង្ហាញពីជ័យជំនះនេះរបស់គណបក្សលោក។
-
អង្គការក្រៅរដ្ឋាភិបាល៖ ភាពមិនប្រក្រតីអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត
ភ្នំពេញ — អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការសង្កេតការណ៍បោះឆ្នោតកាលពី ថ្ងៃអាទិត្យនិយាយថា ភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងថ្ងៃបោះឆ្នោត នោះអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
-
លោក សម រង្ស៊ី មិនទាន់ឆ្លើយតបចំពោះការផ្តួចផ្តើមចរចាដោយសម្តេចហ៊ុនសែន
ភ្នំពេញ: លោក សម រង្ស៊ី បានប្រយ័ត្នប្រយែង នៅក្នុងការឆ្លើយតបចំពោះការចរចា ដែលផ្តួចផ្តើម ដោយសម្តេច ហ៊ុន សែន ប៉ុន្តែលោកស្វាគមន៍ចំពោះប្រសាសន៍ របស់សម្តេច ទាក់ទងនឹងតម្លាភាព នៅក្នុងការដោះស្រាយបណ្តឹង ក្រោយការ បោះឆ្នោត។
-
គ.ជ.ប បំភ្លឺអំពីការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោត
ន្ទាប់កាលពីពេលថ្មីៗនេះមានការផ្សព្វផ្សាយលទ្ធផលបឋមមិនផ្លូវការអំពីចំនួនអាសនៈ ដែលគណបក្សនយោបាយទទួលបានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការបំភ្លឺថា គ.ជ.ប គ្រាន់តែបានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានធ្វើការកំណត់បែងចែកចំនួនអាសនៈដែលគណបក្សនយោបាយត្រូវទទួលបាននៅឡើយទេ។
-
គណបក្សប្រជាជនកម្ពុជាប្រកាសថា លោកហ៊ុន សែននៅតែជានាយករដ្ឋមន្ត្រី
ភ្នំពេញ — គណបក្សប្រជាជនកម្ពុជាបានប្រកាសនៅថ្ងៃអង្គារនេះថា លោកហ៊ុន សែន នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតស្របពេលដែលគណបក្សកាន់អំណាច យ៉ាងយូរនេះបានបាត់បង់អាសនៈក្នុងរដ្ឋសភាយ៉ាងតិចចំនួន២២ក្រោយពី ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគិតថា ដោយសារគណបក្សជំទាស់មានឥទ្ធិពលក្រោយពីការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាបានផ្តោតអារម្មណ៍លើពាក្យចចាមអារ៉ាមទាក់ទង នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
-
សហគមន៍អឺរ៉ុបជំរុញឲ្យគជបចាត់វិធានការលើភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត
ភ្នំពេញ — សហគមន៍អឺរ៉ុបបានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ វិធានការណ៍លើពាក្យបណ្តឹងនិងភាពមិនប្រក្រតីនៅពេលបោះឆ្នោត។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង ក្រោយពីគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងស្នើឱ្យបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតលើភាពមិន ប្រក្រតីទាំងនោះ។
-
គ.ជ.ប.៖ការអះអាងពីជ័យជំនះរបស់គណបក្សធំៗទាំងពីរមិនមែនជាលទ្ធផលផ្លូវការទេ
វ៉ាស៊ីនតោន — ទោះបីជាគណបក្សទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួនចេញពីការ បោះឆ្នោតកាលពីថ្ងៃអាទិត្យមែន តែមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានបញ្ជាក់ ថា នោះមិនមែនជាលទ្ធផលផ្លូវការទេ។
-
អង្គការអន្តរជាតិប្រតិកម្មនឹងការបាញ់សម្លាប់យុវជនម្នាក់ក្នុងជម្លោះដីធ្លីនៅព្រះវិហារ
អង្គការការពារធនធានធម្មជាតិ ក្លូបប៊ល វីតណែស្ស (Global Witness = GW) ចាត់ទុកការបាញ់សម្លាប់យុវជនដោយទាហាន ក្នុងជម្លោះដីធ្លីនៅខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកក្កដា ថាជាសោកនាដកម្មចុងក្រោយបង្អស់មួយ បង្កឡើងដោយវិបត្តិរឹបអូសយកដីធ្លីនៅកម្ពុជា។
-
សង្គមស៊ីវិលបារម្ភពីបញ្ហាអសន្តិសុខសង្គមក្រោយការបោះឆ្នោត
ប្រធានមជ្ឈមណ្ឌលសិទ្ធិកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា មូលដ្ឋានដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចដោយសារតែកងកម្លាំងប្រដាប់អាវុធខ្វះភាពឯករាជ និងស្ថិតនៅក្រោមកណ្ដាប់ដៃរបស់គណបក្សគ្រប់គ្រងប្រទេស។ លោកបញ្ជាក់ថា ដើម្បីធ្វើឲ្យសង្គមមួយធានាបាននូវស្ថិរភាព លុះត្រាតែកងកម្លាំងប្រដាប់អាវុធមិនមែនជារបស់គណបក្សនយោបាយ។ ប្រជាពលរដ្ឋកម្ពុជា ភាគច្រើន តែងតែជឿលើពាក្យចចាមអារ៉ាម ដោយសារតែខ្វះខាតប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់គ្រាន់ទៅកាន់ប្រជាពលរដ្ឋ។
-
ប្រយ័ត្នបាតុកម្មប្រឆាំងលទ្ធផលការបោះឆ្នោតក្លាយជាបដិវត្តបង្ហូរឈាម!
ជារឿងមួយគួរអោយភ្ញាក់ផ្អើល នៅពេលដែលមេបក្សប្រឆាំងប្រកាសថាគណបក្សរបស់ខ្លួនឈ្នះឆ្នោត ហើយប្រកាសធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតទូទាំង ប្រទេសនៅថ្ងៃទី២៩ កក្កដានេះ នៅខណៈដែលអ្នកសង្កេតការណ៍អន្តរជាតិសំរាប់ការបោះឆ្នោតអាណត្តិទី៥នេះ ទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះក្នុងការបោះឆ្នោត ។
-
មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញត្រូវដកហូតតំណែង ព្រោះបណ្តោយឲ្យមានអំពើហិង្សានៅស្ទឹងមានជ័យ
តាម សេចក្តីរាយការណ៍របស់កាសែតក្នុងស្រុកមួយ ដែលបានដកស្រង់ប្រភពជាមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានគេដកហូតតំណែងជាបណ្តោះអាសន្នហើយ បន្ទាប់ពីបណ្តោយឲ្យមានអំពើហិង្សារហូតដល់ឈានទៅដុតរថយន្តកងរាជ អាវុធហត្ថចំនួន២គ្រឿងនៅមណ្ឌលបោះឆ្នោតស្ទឹងមានជ័យកាលពីថ្ងៃ អាទិត្យ។
-
កុមារ២នាក់ត្រូវរកឃើញថាត្រូវថៅកែធ្វើទារុណកម្មផ្លូវកាយនិង ផ្លូវភេទក្នុងភូមិគ្រឹះ
កុមារក្រីក្រ ២នាក់បងប្អូនមកពីខេត្តសៀមរាប ដែលនៅបម្រើក្នុងផ្ទះឈ្មួញផលិតថង់ប្លាស្ទិក ត្រូវសមត្ថកិច្ចរកឃើញថា មានការបង្ខាំងធ្វើទារុណកម្មផ្លូវកាយ និងផ្លូវភេទច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន ប៉ូលិសក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញា និងអង្គការក្រៅរដ្ឋាភិបាល សហការរំដោះកុមារទាំង២ពីភូមិគ្រឹះលេខ១៩ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលពីថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែប៉ូលិសមិនទាន់បញ្ចប់ការស៊ើបអង្កេតករណីនោះនៅឡើយ។
-
លទ្ធផលឆ្នោតបណ្តោះអាសន្ននៅខេត្តព្រៃវែងប្រឈមនឹងបណ្តឹងច្រើន
ខេត្តព្រៃវែង — គណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួនប្រាំមួយក្នុងខេត្តព្រៃវែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃអាទិត្យម្សិលមិញ នេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានបាត់បង់អាសនៈពីចំនួន៧មកត្រឹម៥វិញ។
-
គណបក្សប្រឆាំងអះអាងថា ខ្លួនឈ្នះគណបក្សកាន់អំណាច
វ៉ាស៊ីនតោន - មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ី និងលោកកឹម សុខាបានអះអាងថា គណបក្សលោកទេជាអ្នកទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនគឺទទួលបាន៦៣ ឬ៦៤អាសនៈ។ លោកអះអាង ថា គណបក្សលោកទេដែលត្រូវរៀបចំរដ្ឋាភិបាល ព្រោះបានទទួលជ័យជម្នះលើសចំនួនអាសនៈច្រើនដាច់ខាត។
-
តើនឹងលែងមានបុរសខ្លាំង ហ៊ុន សែន នៅកម្ពុជាមែនឬ?
អ្នកវិភាគសង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា ពាក្យថា បុរសខ្លាំង មិនសំដៅតែទៅលើប្រជាប្រិយភាពនោះទេ តែសំខាន់ទៅលើការគ្រប់គ្រងដំណើរការរដ្ឋ ការគ្រប់គ្រងយោធា និងប្រព័ន្ធយុត្តិធម៌ជាដើម។ លោកបន្តថា ពាក្យថាបុរសខ្លាំង នៅតែមានសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល ៖ "គាត់នៅកាន់អំណាចអស់បីទសវត្សន៍រូចហើយ ដូច្នេះពាក្យថា បុរសខ្លាំងនេះ ខ្ញុំមើលទៅ នៅតែជាចំណងជើងដែលឯកឧត្តមលោក ហ៊ុន សែន ដដែល"។