កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • មណ្ឌល ព្រៃវែង មានការ​ពង្រាយ​កម្លាំង​ទប់ទល់​ការតវ៉ា​

    ព្រៃវែងៈ វត្តមាន​យោធា​ខ្លាំងក្លា​មួយ​នៅ​ផ្នែក​មួយចំនួន​ក្នុង​ខេត្ត ព្រៃវែង បាន​នាំ​ឲ្យ​មានការ​ចាប់ខ្លួន​បុរស​អាយុ ១៨​ឆ្នាំ​ម្នាក់ កាលពី​រសៀល​ខណៈ​អាជ្ញាធរ​ក្នុង​ឃុំ ក្តឿង​រាយ ស្រុក កញ្ជ្រៀច បានធ្វើការ​បង្ក្រាប​ទៅលើ​អ្នកភូមិ​ដែល​នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​កាលពី​ម្សិលមិញ​។​

  • អាមេរិក ជំរុញ ឱ្យ គ​.​ជ​.​ប ស៊ើប អង្កេត​បញ្ហា​ភាព មិន​ប្រក្រតី​

    ភ្នំពេញ​៖ អ្នកនាំពាក្យ​ស្ថាន ទូត​អាម៉េរិក​ប្រចាំ​កម្ពុជា លោក សន ម៉ាក​ឃិន​ថុ​ស្ស (Sean McIntosh) ​បាន​ថ្លែង​ឱ្យដឹង នៅ​ថ្ងៃ ចន្ទ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៣ ថា អាម៉េរិក​ស្វាគមន៍​ដំណើរការ បោះឆ្នោត​ ​សាកល ប្រកបដោយ​ស​និ្ត​វិធី​នៅ​កម្ពុជា ប៉ុន្តែ​ក៏បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ហៅ​កាត់​ថា គ​.​ជ​.​ប បើក​ការស៊ើបអង្កេត ចំពោះ​ភាពមិនប្រក្រតី ដែល​បាន​កើតឡើង ក្នុងអំឡុង ​ពេល​នៃ​ការបោះឆ្នោត​ផងដែរ​។​

  • បណ្តាញ​សង្គម​នាំ​ឲ្យ​អ្នកនយោបាយ​និង​អ្នកបោះឆ្នោត​ខិតជិត​គ្នា

    ​វ៉ាស៊ីនតោន​៖ អ្នកជំនាញ​វ័យក្មេង​ខាង​ប្រព័ន្ធ​អ៊ីនធឺណិត​ពីររូប​និយាយថា បណ្តាញ​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​ ​លោក ឡា​ច វណ្ណៈ មន្ត្រី​សម្របសម្រួល​គម្រោង​«​សិទ្ធិ​»​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ហេ​ឡូ​វី​អូ​អេ​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ថា បណ្តាញ​សង្គម​មាន​លក្ខណៈពិសេស​ខុសពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ដូចជា​វិទ្យុ​និង​ទូរទស្សន៍​ត្រង់​ថា ទំនាក់ទំនង​ក្នុង​បណ្តាញ​សង្គម​មាន​លក្ខណៈ​ទៅវិញទៅមក និង​ទូលំទូលាយ​។

  • កម្មករ​រោងចក្រ​កាត់ដេរ​យីហោ​QMI​ជាង​១០​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់​

    ខេត្តកណ្តាល ៖ កម្មករ​រោងចក្រ​កាត់ដេរ​យីហោ​QMI​ជាង​១០​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ កក្កដា ២០១៣ ស្ថិតក្នុង​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ។ ការដួលសន្លប់​នេះ​គេ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ ហើយ​កម្មករ​ភ្លាមៗ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

  • អ្នកជំនាញ​៖​គោលនយោបាយ​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​អាចធ្វើ​បាន ប៉ុន្តែ​ត្រូវមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​

    វ៉ាស៊ីនតោន​-​ក្នុងខណៈ​ពេលដែល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​ឈាន​មកដល់​ទីបញ្ចប់​គឺ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការឃោសនា​គឺ​យើង​បានឮ​និង​ឃើញ​នូវ​ការសន្យា​ជាច្រើន​ទាំង​គណបក្សកាន់អំណាច​និង​គណបក្ស​មិន​កាន់អំណាច​ពី​អ្វីដែល​រដ្ឋាភិបាល​រប​ស់​ខ្លួន​នឹងត្រូវ​ធ្វើ​នៅក្រោយពី​ការ​ឈ្នះឆ្នោត​។​

  • ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា បង្ហាញ​ឆន្ទៈ​តាម​ការបោះឆ្នោត​

    មន្ត្រី ជាន់ខ្ពស់​អាមេរិក នៅ​ថ្ងៃ​សុក្រ​នេះ អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់ ចាប់យក​ឱកាស​នេះ ទៅ​បោះឆ្នោត ដើម្បី​ឲ្យ​មន្ត្រី​ជាប់ឆ្នោត​របស់គេ​យល់បាន​ច្បាស់​ពី​ឆន្ទៈ​របស់ខ្លួន​។ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ ប្រទេស​កម្ពុជា លោក William E. Todd មានប្រសាសន៍​នៅលើ​ប្លុក​របស់ខ្លួន​ថា ប្រជាជន​កម្ពុជា​សម​នឹងមាន​សិទ្ធិ​ធ្វើការ​ជ្រើសរើស​ដោយ​សេរី នូវ​អ្នក​ដែល​គេ​ចង់​អោយធ្វើជា​តំណាង​ពួកគេ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ពួកគេ​។​

  • អ្នកវិភាគ​៖ ការមិន​អនុញ្ញាត​ឲ្យ លោក សម រង្ស៊ី ចូលរួម​ការបោះឆ្នោត នឹងធ្វើ​ឲ្យ​ការបោះឆ្នោត មិន​យុត្តិធម៌​

    ក្រោយពី​ការវិល​ត្រ​ទ្ប​ប់​ចូល​ប្រទេស​វិញ កាលពី​ថ្ងៃទី​១៩ ខែកក្កដា​នេះ បន្ទាប់ពី​ទទួលព្រះរាជទាន​លើកលែងទោស មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី បាន​ស្វះស្វែង​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ចូល​ឈ្មោះ​របស់លោក ក្នុង បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ក៏ដូចជា​ការស្នើ​ផ្តល់​សុពលភាព អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​តំណាងរាស្ត្រ​របស់លោក​ម​ក​វិញ​។ ប៉ុន្តែ ការព្យាយាម​របស់លោក ដើម្បី​បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ មិនបាន​ទទួលលទ្ធផល​ជា​វិជ្ជមាន​ទ្បើ​យ​។​

  • អ្នកតាមដាន​សង្គម​៖ មាន​ភាពមិនប្រក្រតី​ច្រើន ខុសពី​អាណត្តិ​សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​

    ​អ្នកវិភាគ​មួយចំនួន ដែល​នឹងចូលរួម​ផ្តល់យោបល់​ទៅលើ​ការបោះឆ្នោត​ខាងមុខ វាយតម្លៃ​ពី​បរិយាកាស​ស្ថានការណ៍ ក្រោយ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថា មាន​ភាពមិនប្រក្រតី​ច្រើន ខុសពី​អាណត្តិ​មុនៗ​។​ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់ថា ការរៀបចំ​របស់​យុទ្ធនា​ការហែក្បួន​របស់ គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​លក្ខណៈ​ផ្ទុយ​ពីគ្នា​ស្រឡះ និង​មានការ​លាប​ពណ៌​គ្នា​ទៅវិញទៅមក​។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា មានការ​រៀបចំ ចាត់ចែង​ច្បាស់លាស់ តែ​ការចូលរួម​ស្ថិតក្រោម​ការគ្រប់គ្រង មិន​ស្របតាម​ឆន្ទៈ និង​មិន​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​សម្តែង​មតិ ឬ​គំនិត​ឡើយ​។

  • CCHR ចេញផ្សាយ ផែនទី និង​ទិន្នន័យ បេក្ខជន​ស្ត្រី សម្រាប់ ការបោះឆ្នោត​

    ​ភ្នំពេញ​៖ មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៣​នេះ បានចេញ ផ្សាយ​ផែនទី និង​ទិន្នន័យ​វិភាគ ស្តីពី​បេក្ខជន​ស្ត្រី ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នៅ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ កក្កដា ខាងមុខនេះ​។​ ​សេចក្តីថ្លែងការណ៍​រប​ស់ CCHR បាន​ឲ្យ​ដឹងថា បេក្ខជន​ស្ត្រី​សរុប ទាំង​បេក្ខជន​ពេញសិទ្ធិ និង​បម្រុង​តាម គណបក្ស នយោបាយ​ទាំងអស់​មាន ២២,៥៥% ក្នុងនោះ​បេក្ខជន ពេញសិទ្ធិ​មាន​១៨,៩៦% និង​បេក្ខជន​បម្រុង មាន​២៥,៦៩​។​

  • ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ប៉ះពាល់​ប្រជាជន​រាប់ពាន់នាក់​

    ​ខេត្តកោះកុង — ប្រជាពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​នៅក្នុង​ខេត្តកោះកុង​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​របស់ខ្លួន ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ធ្វើការ​អភិវឌ្ឍ​តំបន់​លំហែកាយ​ទេសចរណ៍​ខ្នាត​ធំ​។ គ្រួសារ​ភាគច្រើន​បាន​បង្ខំចិត្ត​ផ្លាស់​ទៅ​រស់នៅ​ទីតាំង​ថ្មី ខណៈដែល​ខ្លះទៀត​បានប្រកែក​មិន​ព្រម​ចាក​ចេញពី​ភូមិករ​របស់​ពួកគេ ដោយ​និយាយថា ពួកគេ​សុខចិត្ត​ស្លាប់​នៅក្នុង​ភូមិកំណើត​របស់​ខ្លួន​វិញ​។

  • នគរបាល​ស្វែង​រក​ជន​សង្ស័យ​ក្នុងករណី​វាយ​ប្រហារទឹក​អាស៊ីតលើក​ទី២នៅឆ្នាំនេះ

    នគរ​បាល​​​ក្រុង​ប៉ោយ​​​បែ៉ត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​ឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួកគេ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​ដៃ​​​ដល់​​​ក្នុងករណី​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ហើយ ដែល​​​បាន​​ធ្វើ​​​ឲ្យ​​​ស្ត្រី​​​អាយុ​​​៣០​​​ឆ្នាំ​​​ម្នាក់ចូលសម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ ហើយ​​​ថាពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ឲ្យបានឆាប់​​​​​​តាម​​​ដែល​អាចធ្វើ​​​ទៅ​​​បាន។

  • ក្រុមប្រឹក្សាធម្មនុញ្ញ ក៏​មិន​អាចជួយ​លោក​សមរង្ស៊ី បានដែរ​

    ​ភ្នំពេញ​: ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​ថា ករណី​លោក​សមរង្ស៊ី ស្នើសុំ​ឲ្យ​ស្ថាប័ន​កំពូល​នេះ ធ្វើ​និយ័តកម្ម​ស្ថានភាព​គតិយុត្តិ​របស់លោក​សមរង្ស៊ី​ឡើងវិញ ដោយសារតែ​ព្រះមហាក្សត្រ បាន​លើកលែងទោស​ឲ្យ​លោក​រួចហើយនោះ គឺ​មិន​ស្ថិតនៅក្នុង​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ទេ​។

  • វិទ្យុ ABC 107.5 ប្រកាស​បិទ​កម្មវិធី​វិទ្យុ​ដោយ​ខ្លួនឯង​

    បន្ទាប់ពី​មាន​ការចេញលិខិត​ព្រមាន​របស់ គ​.​ជ​.​ប ចំពោះ​ម្ចាស់​ស្ថានីយ៍​វិទ្យុ ABC FM107.5 MHz អំពី​ផ្សាយ​ព័ត៌មាន​ញុះញង់ និង​បំភិតបំភ័យ​អ្នកបោះឆ្នោត នៅ​ព្រឹក​មិញ​នាយក​វិទ្យុ​នេះ​បានប្រកាស​បិទ​វិទ្យុ​ដោយ​ខ្លួនឯង​។

  • ឥទ្ធិពល​នៃ​ប្រព័ន្ធ​សង្គម (Facebook) លើ​យុទ្ធនាការ​បោះឆ្នោតជាតិ​២០១៣

    នៅថ្ងៃនេះ វិទ្យុ​អូស្ដ្រាលី​បា​នប​ញ្ជើ​ញ​អ្នកស្រី ចក់ សុភាព អ្នកសរសេរ Blog និង​អ្នកប្រើប្រាស់​ប្រព័ន្ធ​សង្គម Facebook ចូលរួម​ពិភាក្សា​ជុំវិញ​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​លើ​យុទ្ធនាការ​បោះឆ្នោត​។ អ្នកស្រី ចក់ សុភាព ក៏​ជា​នាយក​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ផងដែរ​។

  • ​រដ្ឋសភា​ច្រានចោល​ការស្នើសុំ​ផ្តល់​សុពលភាព​លើ​អភ័យឯកសិទ្ធិ​និង​បុព្វសិទ្ធិ​ជា​តំណាងរាស្ត្រ​របស់លោក​ស​ម រង្ស៊ី​

    ​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​ច្រានចោល ការស្នើសុំ​ផ្តល់​សុពលភាព​លើ​អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​ជា​តំណាងរាស្ត្រ​របស់លោក​ស​ម រង្ស៊ី ហើយ​កិច្ចប្រជុំ​នេះ​លើក​យកតែ​របៀបវារៈ​មួយ​ប៉ុណ្ណោះ​មក​ពិភាក្សា​គឺ​ពិនិត្យ​ផ្តល់​អភ័យ​ឯក​សិទ្ឋិ​ដល់​លោក​សម រង្ស៊ី នេះឯង ។​

  • សហជីព​ធំៗ​៣ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់ លោក ឈូក បណ្ឌិត មុន​ការបោះឆ្នោត​

    សហជីព​កាត់ដេរ​ធំៗ​ចំនួន​៣​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល ចាប់ខ្លួន លោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ​នៅ​មុនពេល​បោះឆ្នោត ដើម្បី​លុបបំបាត់​និ​ទណ្ឌ​ភាព​ចំពោះ​អ្នក​មាននៅ​កម្ពុជា​។ ការជំរុញ​នេះ ធ្វើឡើង ក្រោយ​ពេលដែល​តុលាការខេត្ត​ស្វាយរៀង បាន​កាត់ទោស​កំបាំងមុខ លោក ឈូក បណ្ឌិត ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​មួយឆ្នាំ​កន្លះ កាល​ថ្ងៃទី​២៥ ខែមិថុនា និង​ពិន័យ​ជា​ប្រាក់​៣៨​លាន​រៀល តែ​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​ចាប់បាន លោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ​បាន​នៅឡើយ​ទេ​។ លោក ឈូក បណ្ឌិត បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​កម្មករ​ឲ្យ​របួស កាលពីដើមឆ្នាំ​២០១២ ។

  • ​រដ្ឋសភា មិនទាន់​ប្រជុំ​ពិចារណា លើ​ការស្នើសុំ​របស់លោក សម រង្ស៊ី នៅឡើយ​ទេ​

    ​គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​នៅ​មិនទាន់​កំណត់ពេល​ប្រជុំ​ពិចារណា លើ​លិខិត​ស្នើសុំ​ផ្តល់​សុពលភាព អភ័យឯកសិទ្ធិ និង​បុ​ព្ធ​សិទ្ធិ​តំណាងរាស្ត្រ របស់លោក សម រង្ស៊ី នៅឡើយ​ទេ​។ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ រដ្ឋសភា លោក ជាម យៀប ប្រាប់ VOD ថា ការមិនទាន់កំណត់​ពេល​ប្រជុំ​ពី​ការស្នើសុំ​របស់លោក សម រង្ស៊ី ដោយសារ​សមាជិក​នីមួយៗ ជាប់រវល់​បេសកកម្ម​ផ្ទាល់ខ្លួន ៖ “​សម្តេច ប្រធានរដ្ឋសភា គាត់​ប្រាប់​ដំណឹង​ហើយ កោះប្រជុំ ព្រោះ​សុទ្ធ​រវល់​ទាំងអស់គ្នា មាន​ទាន់​ប្រជុំ​អី ម្នាក់ៗ​សុទ្ធ​នៅតាម​មណ្ឌល របស់ខ្លួន​”​។

  • បទ​យកការណ៍​៖ សន្ទុះ​ចូលរួម​របស់​យុវជន​ក្នុង​នយោបាយ​នឹងធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ស្ថានភាព​សង្គម​

    ​ពាក្យចាស់​ខ្មែរ​បុរាណ​ពោលថា យុវជន “​ជា​ទំពាំង​ស្នង​ឬ​ស្សី​” ហើយក៏​ជា​កម្លាំងចលករ​មួយ ជំរុញ​ឲ្យ​ប្រទេសជាតិ​មានការ​ផ្លាស់ប្តូរ និង​ការវិវឌ្ឍ​រីកចម្រើន នៅពេល​អនាគត​។ អំឡុងពេល​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត កន្លងមកនេះ មានតែ​ពីរ​គណបក្ស​ធំៗ​ទេ ដែល​គេ​ឃើញ​មាន​យុវជន​ចូលរួម​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង និង​គណបក្ស​ប្រជាជន​កម្ពុជា​។

  • ​វិភាគ​៖ តើ​នឹងមាន​អ្វី​ផ្លាស់ប្តូរ​សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៥​នេះ​?

    ការបោះឆ្នោត គឺជា​ការផ្លាស់ប្តូរ ឬ​ជ្រើសរើស​អ្នកដឹកនាំ នៅក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​។ ការបោះឆ្នោត​ក៏​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​វាយតម្លៃ​ថ្នាក់ដឹកនាំ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅ ថា តើ​គួរ​បោះឆ្នោត​គាំទ្រ​បន្ត ឬ​បោះឆ្នោត​ជ្រើសរើស​អ្នកថ្មី​មក​ដឹ​នាំ​ជំនួស​វិញ​។ ការបោះ​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​នេះ ជាការ​បោះឆ្នោត​លើក​ទី​៥​ហើយ បន្ទាប់ពី​មាន​កិច្ច​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ លើកឡើងថា កាលណា​សំឡេងគាំទ្រ​គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច​ប្រហាក់ប្រហែលគ្នា​នោះ គណបក្ស​ដឹកនាំ​រដ្ឋាភិបាល នឹង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ​ពោល គឺ​មិន​ធ្វើ អ្វី​តាមតែ​ការយល់ឃើញ​របស់​រដ្ឋា​ភិ​បាល ឬ​ការសម្រេច​របស់​បក្ស​នោះទេ ៖ "​វា​នឹងមាន​ភាព​វិជ្ជមាន ក្នុង​រឿង​បញ្ហា​ផ្សេងៗ បញ្ហា​សង្គម បញ្ហា​ទំនាស់​ផ្សេងៗ បញ្ហា​ព្រៃឈើ​អីហ្នឹង វា​នឹង​អាចមាន​វិជ្ជា​មាន ប្រសិនបើ​រដ្ឋាភិបាល​ដែល​ឈ្នះឆ្នោត​នឹងមិន​ជិះសេះ​លែងដៃ សំខាន់​គណបក្សប្រឆាំង​ហ្នឹង​គាត់​ខ្លាំង​ដែរ​ទៅលើ​រឿង​ហ្នឹង វា​ស្រេច​ទៅលើ​លទ្ធផល​នៃ​ការបោះឆ្នោត​ហ្នឹង​ដែរ​" ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo