-
ក្រុមការពារក្តីសម្រាប់ជនសង្ស័យម្នាក់ក្នុងសំណុំរឿង០០៤ដាក់ញត្តិស្នើសុំមោឃភាពកិច្ចស៊ើបសួរ និងបិទសំណុំរឿង
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ យើងខ្ញុំជាសហមេធាវីការពារឲ្យជនសង្ស័យម្នាក់ក្នុងករណី០០៤បានដាក់ញត្តិស្នើសុំមោឃភាពកិច្ចស៊ើមសួរដោយអនុលោមតាមវិធាន៧៦នៃវិធានផ្ទៃក្នុង ទៅការិយាល័យសហចៅក្រមស៊ើអង្កេតនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ("អ.វ.ត.ក")។ ប្រសិនជាញត្តិនេះត្រូវបានទទួលយក វានឹងមានអនុភាពបញ្ចប់ករណីប្រឆាំងលើកូនក្តីរបស់យើងខ្ញុំ។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្រ្តារ្យ សូរិយា ស៊ូប៊ែឌី
ខ្ញុំជិតនឹងបញ្ចប់បេសកកម្មស្វែងរកការពិតផ្នែកសិទ្ធិមនុស្សលើកទីដប់របស់ខ្ញុំនៅព្រះរាជាណាចក្រកម្ពុជា ហើយវាជាបេសកកម្មលើកទីមួយចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅក្នុងខែកក្កដា ឆ្នាំ២០១៣។ អ្វីដែលខ្ញុំស្នើសុំបញ្ជាក់នោះ គឺជារកឃើញ និងការយល់ឃើញលើកដំបូងរបស់ខ្ញុំអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ចាប់តាំងពីបេសកកម្មលើកចុងក្រោយរបស់ខ្ញុំ។ សេចក្តីសន្និដ្ឋាន និងអនុសាសន៍របស់ខ្ញុំនឹងដាក់ចូលក្នុងរបាយណ៍របស់ខ្ញុំដែលនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែកញ្ញាឆ្នាំនេះ។
អានបន្ត -
-
-
-
-
-
-
ការបន្តខកខានមិនឲ្យជនសង្ស័យក្នុងសំណុំរឿង០០៤បានមើលឯកសារសំណុំរឿងគំរាមកំហែងដល់សិទ្ធិទទួលបានការកាត់ដោយយុត្តិធម៌ និងរដ្ឋបាលយុត្តិធម៌ត្រឹមត្រូវ
ការិយាល័យសហចៅក្រមស៊ើបអង្កេត(ក.ស.ច.ស) នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) បន្តបដិសេធមិនឲ្យក្រុមការពារក្តីរបស់សង្ស័យម្នាក់មានឈ្មោះក្នុងសំណុំរឿង០០៤ មើលសំណុំរឿង។ សំណុំរឿង មានផ្ទុកព័ត៌មានលម្អិតនៃការស៊ើបរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត។ ការមើលព័ត៌មានទាំងនេះ មានសារសំខាន់ណាស់សម្រាប់ការការពារសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ និងធានានូវភាពត្រឹមត្រូវនៃរដ្ឋបាលយុត្តិធម៌។
អានបន្ត -
-
-