-
បញ្ហាប្រឈមជាក់ស្តែងចំពោះការគាំពារមាតុភាព ក្នុងឧស្សាហ៍កម្មកាត់ដេរកម្ពុជា
របាយការណ៍នេះបង្ហាញនូវលទ្ធភាពនៃការស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីបញ្ហាប្រឈមជាក់ស្តែងពាក់ព័ន្ធនឹងការគាំពារមាតុភាពនៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា។
អានបន្ត -
ការស្រាវជ្រាវផ្តោតលើសកម្មភាពអំពីសមភាពយេនឌ័រនិងលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិករោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា
ការសិក្សានេះមានគោលបំណងបង្កើនការយល់ដឹងអំពីសមភាពយេនឌ័រ និងការរើសអើងនៅក្នុងឧស្សាហ៍កម្មកាត់ដេររបស់ប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីលើកកំពស់សុខុមាលភាពសេដ្ឋកិច្ច និងសង្គមនៃកម្លាំងពលកម្ម ដែលភាគច្រើនជាស្រ្តីរបស់ឧស្សាហ៍កម្មនេះ និងដើម្បីផ្តល់ពត៌មានដល់ការបន្តអភិវឌ្ឍគំរូក្រុមហ៊ុនផលិតសម្លៀកបំពាក់ប្រកបដោយការទទួលខុសត្រូវ។
អានបន្ត -
របាយការណ៍ពិភពលោក ២០១៣ កម្ពុជា
ស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទសេកម្ពុជាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ មកដល់ឆ្នាំ ២០១២ ដោយការកើនឡើងនៃឧបទ្វហេតុហឹង្សានៅពេលគណបក្សប្រជាជនកម្ពុជា (គ.ប.ក.) រៀបចំការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១។ នៅថ្ងៃទី១ ខែមិថុនា ជាថ្ងែទី ១០,០០០ (ពោលគឺជាង ២៧ ឆ្នាំ) ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងដំណែងនេះ ធ្វើឲ្យរូបគាត់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំកាន់អំណាចយូរជាងនៅលើពិភពលោក។ នាយករដ្ឋមន្ត្រីដែលសព្វថ្ងៃមានអាយុ ៦០ឆ្នាំ បាននិយាយថាគាត់ចង់ស្ថិតនៅក្នុងដំណែងនេះរហូតដល់គាត់មានអាយុ៩០ឆ្នាំ។
អានបន្ត -
ការចូលរួមរបស់ជនរងគ្រោះគឺជាលក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសនានានៃការជំនុំជម្រះក្តីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)ដែលគេស្គាល់ផងដែរជា សាលាក្តីខ្មែរក្រហម។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១១ អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក បានចាប់ផ្តើមការជំនុំជម្រះក្តីលើកទីពីររបស់ខ្លួន ដោយស្តាប់ភស្តុតាងប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមទាំងបីនាក់។
អានបន្ត -
លទ្ធផលវេទិកា នៅខេត្តក្រចេះ “កំណែទម្រង់ការបោះឆ្នោត និងលំហរប្រជាធិបតេយ្យនៅកម្ពុជា”
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ក្រោមកិច្ចសហការជាមួយបណ្តាអង្គការ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានរៀបចំវេទិកាមួយ ស្តីអំពី “កំណែទម្រង់ការបោះឆ្នោត និងលំហរប្រជាធិបតេយ្យនៅកម្ពុជា (FOREDS)” នៅ ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងគ.ជ.ប ខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធប្រមាណ ៩២នាក់។
អានបន្ត -
លទ្ធផលវេទិកានៅខេត្តកំពង់ធំ“កំណែទម្រង់ការបោះឆ្នោត និងលំហរប្រជាធិបតេយ្យនៅកម្ពុជា”
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ក្រោមកិច្ចសហការជាមួយបណ្តាអង្គការ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានរៀបចំវេទិកាមួយ ស្តីអំពី “កំណែទម្រង់ការបោះឆ្នោត និងលំហរប្រជាធិបតេយ្យនៅកម្ពុជា (FOREDS)” នៅ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងគ.ជ.ប ខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធប្រមាណ ៨៩នាក់។
អានបន្ត -
កម្មវិធីឃ្លាំមើលសវនការសាលាក្តីខ្មែរក្រហម សំណុំរឿង ០០២ របាយការណ៍លេខ ៤៧ សប្តាហ៍ទី ៤២ (១៧ ធ្នូ ២០១២)
នាសប្តាហ៍នេះ មានសវនការត្រឹមព្រឹកថ្ងៃច័ន្ទប៉ុណ្ណោះ។ តុលាការមិនបានពិភាក្សាវែងឆ្ងាយពីបញ្ហាច្បាប់ និង និងនិតិវិធីទេ តែបានអនុញ្ញាតឲភាគីបន្តសូរដេញដោលលើ សាក្សី សួន កានិល ជាអ្នកវាយលេខកូដសម្ងាត់ ហៅថា ម៉ស (More Code) នូវការងារ និងការសង្កេតរបស់គាត់ទាក់ទងនឺងការចម្លៀសប្រជាជានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
អានបន្ត