-
បុរីកីឡា~ទំនាស់ដ៏រុំារ៉ៃនៅតែបន្ត
បន្ទាប់ពីរង់ចាំដំណោះស្រាយអស់រយៈពេលជិតបួនឆ្នាំចាប់តាំងពីមានការបណ្តាញចេញដោយហិង្សា អតីតប្រជាពលរដ្ឋបុរីកីឡាបានខកចិត្តជាខ្លាំងទៅនឹងសេចក្តីសម្រេចប្រកាសឡើងនាពេលថ្មីៗនេះរបស់សាលារាជធានីភ្នំពេញដែលបានបង្ហាញថាភាគច្រើននៃគ្រួសារដែលសេសសល់ត្រូវបានបដិសេធក្នុងការទទួលបានលំនៅដ្ឋាននៅនឹងកន្លែង តាមការសន្យាពីដំបូងរបស់ក្រុមហ៊ុនផានអ៊ីមិច។
អានបន្ត -
ការសួរសុខទុក្ខនៅពន្ធនាគារ
ការរឹតបន្តឹងបែបការិយាធិបតេយ្យនាពេលថ្មីៗនេះបានរារាំងស្ទះ ម.ស.ម.ក ក្នុងការរៀបចំទស្សនកិច្ចនៅពន្ធនាគារ ដែលធ្វើឲ្យបះពាល់ដល់តួនាទីជាវិជ្ជមានរបស់អង្គការសង្គមស៊ីវិល ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ ដើម្បីឃ្លាំមើលទីកន្លែងឃុំឃាំង បង្កើនកិច្ចការពារដល់ជនជាប់ឃុំ និងពង្រឹងតម្លាភាព និងគណនេយ្យភាព។
អានបន្ត -
កម្រងឯកសារសិទ្ធិជាមូលដ្ឋាន៖ ការចូលជាសមាជិកសហជីព
សិទ្ធិសេរីភាពខាងការបង្កើតសមាគម ត្រូវបានការពារដោយបទប្បញ្ញតិ្តមួយចំនួននៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ទោះជាយ៉ាងដូចនេះក្តី ការរំលោភបំពានជាច្រើនលើសេរីភាពខាងការបង្កើតសមាគម ជារឿយៗតែងកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ដែលត្រូវបានមើលឃើញថាជាប្រទេសដ៏គ្រោះថ្នាក់មួយ នៅពេលចូលជាសមាជិកសហជីព។ នៅខែតុលា ឆ្នាំ២០១៣ អង្គការពលកម្មអន្តរជាតិ (“អាយឡូ”) បានដាក់ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមករណីប្រទេសចំនួន ៣ ថាជា ប្រទេសដែលមានគ្រោះថ្នាក់ និងចាំបាច់បំផុតត្រូវដោះស្រាយពាក់ព័ន្ធនឹងសេរីភាពខាងការបង្កើតសមាគម។
អានបន្ត -
បម្រាមលើការជួបប្រជុំ ការដើរក្បួន និង បាតុកម្មនៅកម្ពុជា
ការសម្រេចចិត្តនាពេលថ្មី ៗនេះរបស់រាជរដ្ធាភិបាលកម្ពុជា (រដ្ធាភិបាល) ក្នុងការដាក់ចេញនូវបម្រាមដោយគ្មានពេលកំណត់ទៅលើរាល់ការធ្វើរបាតុកម្ម ការប្រមូលផ្តុំ ឬការដើរក្បួន គឺជាការអនុវត្តន៏មិនសមាមាត្រ និង រំលោភលើសិទ្ធិសេរីភាពការជួបប្រជុំដោយសន្តិវិធី។ គួបផ្សំនឹងការប្រើប្រាស់កម្លាំងហួសហេត្តរបស់កងកម្លាំងរក្សាសន្តិសុខ ទៅលើក្រុមបាតុករ បញ្ហានេះត្រូវបានចាត់ទុកថាជាការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា (កម្ពុជា) ធ្លាក់ដុនដាប ។
អានបន្ត -
ការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") មានកាតព្វកិច្ចត្រូវាគោរពបទដ្ឋានមួយចំនួនអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ រដ្ឋាភិបាលត្រូវតែអនុវត្តតាមគោលការណ៍ ជូស យូហ្សិន្ហ (Jus Cogens) និងច្បាប់ទំនៀមទម្លាប់អន្តរជាតិ ហើយកាតព្វកិច្ចនេះត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិ ដែលខ្លួនបានផ្តល់សច្ចាប័ន។
អានបន្ត -
ឋានានុក្រមច្បាប់នៅកម្ពុជា
លិខិតុបករណ៏គតិយុត្តជាតិ ស្របតាមឋានានុក្រមជាក់លាក់ដែលចាំបាច់ ត្រូវតែចងក្រងឡើងដោយគោរពតាមគោលការន៏នីតិរដ្ធ។ តែយ៉ាងណាក៏ដោយ មានករណីមួយចំនួន ដែលរាជរដ្ធាភិបាលកកម្ពុជា ("រដ្ធាភិបាល") មិនគោរពតាមឋានានុក្រមនេះ ហើយប្រើប្រាស់នូវលិខិតតុបករណ៏គតិយុត្តដែលមានកម្រិតទាបដើម្បីគ្រប់គ្រងលើបញ្ហាសិទ្ធិមនុស្សជាមូលដ្ធាន ។
អានបន្ត -
សលាកប័ត្រព័ត៌មានលេខពិសេសប្រចាំខែធ្នូ ឆ្នាំ២០១៣៖ ក្រុមប្រឹក្សាអាជ្ញាកណ្តាល
សលាកប័ត្រព័ត៌មាននេះ ផ្តល់នូវទិដ្ឋភាពទូទៅអំពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលត្រូវបានបង្កើតឡើង ដោយមានការគាំទ្រពីក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ ("ក្រសួងការងារ") និយោជក និងសហជីព ក៏ដូចជាមានការជួជ្រោមជ្រែងពីអង្គការពលកម្មអន្តរជាតិ ("អាយឡូ") ដោយមានគោលបំណងផ្តល់នូវប្រព័ន្ធសម្រាប់ដោះស្រាយវិវាទការងាររួមប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ សលាកប័ត្រនេះ តាក់តែងឡើងដោយ ម.ស.ម.ក ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសមពន្ធ ("អង្គការ") ដែលធ្វើការដើម្បីលើកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។
អានបន្ត -
ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") បានធ្វើចំណាត់ច្នាក់ច្បាប់ស្តីពីការងារស្ថិតក្នុងព័ណលឿង ដោយសារបើទោះជាមានបទប្បញ្ញត្តិវិជ្ជមានទាំងអស់បានបង្ហាញដោយច្បាប់នេះយ៉ាងណាក្តី ក៏មានបទប្បញ្ញត្តិមួយចំនួនបង្កឲ្យមានអសុវត្ថិភាពការងារ។ ម្យ៉ាងទៀត ច្បាប់ស្តីពីការងារខកខានពុំបានចែងពីប្រព័ន្ធបង្ខំ ដែលដាក់កាតព្វកិច្ចដល់បណ្តារោងចក្រ និងអជ្ញាធរឲ្យអនុវត្តន៍នូវរាល់បទប្បញ្ញត្តិនានាក្នុងច្បាប់ស្តីពីការងារ។
អានបន្ត -
ការប្រើកម្លាំងហួសហេតុទៅលើបាតុកម្មរបស់កម្មករ
ការប៉ុនប៉ងដ៏ហិង្សាយ៉ាងខ្លាំងរបស់អជ្ញាធរថ្មីៗនេះក្នុងការបំបែកបាតុកម្មដែលកម្មករធ្វើឡើង គឺជាគំរូមួយទៀតដែលបង្ហាញឲ្យឃើញពីការមិនគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។
អានបន្ត