-
សេចក្ដីថ្ថែងការណ៍កំណត់ត្រាសិទ្ធិមនុស្សដែលមិនសូវមានស្ថានភាពល្អនៅកម្ពុជានឹងត្រូវត្រួតពិនិត្យនៅអង្កការសហប្រជាជាតិ ខណះពេលដែលការបង្ក្រាបបាតុកម្មនៅតែបន្ត
សម្ពន័ក្រុមអង្គការសិទ្ធិមនុស្សនឹងជំរុញឲ្យសហគមន៏អន្តរជាតិលើកយកករណីការបង្ក្រាបមកលើសេរីភាពបញ្ចេញមតិនៅកម្ពុជាដែលមានសភាពកាន់តែធ្ងន់ធ្ងរមកពិភាក្សានៅឯអង្គការសហប្រជាជាតិទីក្រុងហ្សឺណែនាថ្ងៃស្អែកនេះ ។
អានបន្ត -
សេចក្តីថ្លែងការណ៍ ម.ស.ម.ក ចេញផ្សាយគោលនយោបាយសង្ខេបអំពីវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា ដោយគូសបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃសិទ្ធិមនុស្សនៅក្នុងឧស្សាហកម្មមួយនេះ និងផ្តល់
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយគោលនយោបាយសង្ខេបអំពីឧស្សាហកម្មកាត់ដេរនៅព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”)។ ដោយសារតែមានការកើនឡើងនូវក្តីបារម្ភជាច្រើនអំពីបញ្ហាសិទ្ធិមនុស្សទាក់ទងនឹងវិស័យឧស្សាហកម្មកាត់ដេរ គោលនយោបាយសង្ខេបនេះ ចងក្រងទិន្នន័យដែលប្រមូលបានពីអ្នកស្រាវជ្រាវរបស់ ម.ស.ម.ក និងដាក់ចេញនូវអនុសាសន៍ជាគោលនយោបាយ និងទិដ្ឋភាពច្បាប់ជាក់លាក់ ទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើកំណែទម្រង់ ដែលអាចធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សល្អប្រសើរ។
អានបន្ត -
"សិទ្ធិរបស់កម្មករ ជាសិទ្ធិមនុស្ស" គោលនយោបាយសង្ខេប៖ ឧស្សាហកម្មកាត់ដេរនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ជាអង្គការមិនមែនរដ្ឋាភិបាល ឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ដែលធ្វើការដើម្បីលើកកបម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា")។ ចក្ខុវិស័យរបស់ ម.ស.ម.ក គឺចង់ឲ្យកម្ពុជាក្លាយជាប្រទេសមួយគ្មានអំពើហិង្សា ហើយប្រជាពលរដ្ឋទទួលបានសិទ្ធិជាមូលដ្ឋាន មានសមភាព ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ និងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឈប្រទេសជាតិ។ ម.ស.ម.ក ចង់បាននីតិរដ្ឋ ជាជាងនិទណ្ឌភាព ចង់បានស្ថាប័នរឹងមាំ ជាជាងបុគ្គលខ្លាំង និងចង់បានសង្គមពហុនិយម ដោយក្នងនោះភាពចម្រុះបែបនៃសង្គម ត្រូវបានទទួលយក និងសាទរ ជាជាងព្រងើយយកកន្តើយ ឫដាក់ទណ្ឌកម្ម។
អានបន្ត -
ក្រុមការពារក្តីសម្រាប់ជនសង្ស័យម្នាក់ក្នុងសំណុំរឿង០០៤ដាក់ញត្តិស្នើសុំមោឃភាពកិច្ចស៊ើបសួរ និងបិទសំណុំរឿង
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ យើងខ្ញុំជាសហមេធាវីការពារឲ្យជនសង្ស័យម្នាក់ក្នុងករណី០០៤បានដាក់ញត្តិស្នើសុំមោឃភាពកិច្ចស៊ើមសួរដោយអនុលោមតាមវិធាន៧៦នៃវិធានផ្ទៃក្នុង ទៅការិយាល័យសហចៅក្រមស៊ើអង្កេតនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ("អ.វ.ត.ក")។ ប្រសិនជាញត្តិនេះត្រូវបានទទួលយក វានឹងមានអនុភាពបញ្ចប់ករណីប្រឆាំងលើកូនក្តីរបស់យើងខ្ញុំ។
អានបន្ត