-
ការផ្តន្ទាទោសសមាមាត្រនឹងបទល្មើស ការផ្តន្ទាទោស និងការលុបបំបាត់អំពើហិង្សាដោយអាស៊ីដដ៍មានប្រសិទ្ធភាព នៅកម្ពុជា តាមរយៈការបង្កើត និងការអនុវត្តន៍ច្បាប់
គោលបំណងនៃរបាយការណ៍នេះ គឺធ្វើការវិភាគយ៉ាងទូលំទូលាយមកលើច្បាប់គ្រប់គ្រងអាស៊ីដខ្លាំង ដែលអនុម័តដោយរដ្ឋសភា ដើម្បីវាយតម្លៃពីភាពខ្លាំង និង ភាពខ្សោយរបស់ច្បាប់នេះ ។ ដើម្បីអាចធ្វើបែបនេះបានរបាយការណ៍នេះបានវិភាគច្បាប់អាស៊ីដចេញជុំវិញ ពិភពលោក ពិចារណាពីចំណុច "វិជ្ជមាន"ក្នុងច្បាប់អាស៊ីដផ្សេងៗ ដែលអាចដោះស្រាយបញ្ហា និងចំណុចវិវាទជុំវិញអំពើហិង្សាដោយអាស៊ីដយ៉ាងមានប្រសិទ្ធភាព និងចំណុច "អវិជ្ជមាន" ក្នុងច្បាប់អាស៊ីដផ្សេងៗដែលបរាជ័យក្នុងការដោះស្រាយបទល្មើសទាំងនោះ ។
អានបន្ត -
របាយការណ៍ក្នុងប្រទេស ស្តីពីការអនុវត្តន៍សិទ្ធិមនុស្ស សម្រាប់ឆ្នាំ២០០១
កម្ពុជា ជាប្រទេសប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ជាមួយការបង្កើតរដ្ឋាភិបាលតាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលថ្មីៗដែលប្រារព្ធធ្វើក្នុងឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា(CPP) បានឈ្នះ៩០កៅអី ក្នុងចំណោមកៅអីសភាទាំងអស់ចំនួន១២៣កៅអី។ អ្នកសង្កេតការណ៍ភាគច្រើន បានវាយតម្លៃថា ដំណើរការបោះឆ្នោត គឺមានការប្រសើរជាងការបោះឆ្នោតមុនៗ ប៉ុន្តែមិនបានស្របតាមបទដ្ឋានអន្តរជាតិទាំងស្រុងនោះទេ។ CPP បានពង្រឹងការគ្រប់គ្រងលើ ស្ថាប័នទាំងបីនៃរដ្ឋាភិបាល និងស្ថាប័នជាតិដទៃទៀត ជាមួយនឹងអំណាចដ៏ច្រើនបំផុត ដែលស្ថិតនៅក្នុងដៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
អានបន្ត -
របាយការណ៍សងេ្ខប នៃកិច្ចពិភាក្សាតុមូល ស្តីពី តួនាទីរបស់ស្ត្រីក្នុងការចូលរួមក្នុងវិស័យនយោបាយ នៅថ្នាក់ឃុំ សង្កាត់
គោលបំណងនៃរបាយការណ៍នេះ គឺដើម្បីសង្ខេបអំពីបញ្ហាដែលបានលើកឡើង ក្នុងកិច្ចពិភាក្សាតុមូលស្តីអំពីតួនាទីស្រ្តីក្នុងការចូលរួមក្នុងវិស័យនយោបាយថ្នាក់ឃុំ សង្កាត់ ដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅភោជនីយដ្ឋានហាហ្គាភ្នំពេញ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២ ។ វត្ថុបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីគៀងគរដៃគូរដែលធ្វើការទាក់ទងនឹងស្ត្រីក្នុងវិស័យនយោបាយមកពិភាក្សា ពីសមាសភាពទាក់ទងនឹងយេនឌ័រក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ នាខែមិថុនា ឆ្នាំ២០១២ នេះ ។
អានបន្ត -
របាយការណ៍ ស្តីពីសិទ្ធិដីធ្លី និងសិទ្ធីលំនៅឋាន ឆ្នាំ២០១១
របាយការណ៍នេះ ផ្តោតទៅលើទិន្នន័យ ស្តីពីការសម្បទានដីសេដ្ឋកិច្ច ចេញដោយអនុក្រឹត្យ នៅឆ្នាំ២០០១។ របាយការណ៍នេះ ក៏រៀបរាប់អំពីមូលហេតុ ចំពោះការបណ្តេញចេញដោយបង្ខំ វិធីសាស្ត្រដែលគេប្រើប្រាស់ អំឡុងពេលជម្លៀសចេញ និងការជះឥទ្ធិពល លើជីវភាពរស់នៅក្នុងគ្រួសារ ការអប់រំ និងសុខភាព ព្រមទាំងស្នើសុំឲ្យមានដំណោះស្រាយ ផងដែរ។
អានបន្ត -
សិទ្ធិយល់ដឹង ឬ វប្បធម៌នៃការលាក់បាំង
របាយការណ៍នេះពិនិត្យមើល លើគោលការណ៍នៃសេរីភាពខាងព័ត៌មាន ស្ថានភាពសិទ្ធិខាងព័ត៌មានក្នុងច្បាប់អន្តរជាតិ និងផ្នែកខ្លះដែលមានចែងពីសិទ្ធិ នៅក្នុងច្បាប់ជាតិរបស់កម្ពុជា ។ របាយការណ៍នេះ ក៍ពិនិត្យទៅលើភាពប្រឈម ដែលប្រជាពលរដ្ឋខ្មែរសាមញ្ញពើបប្រទះជាប្រចាំថ្ងៃក្នុងការទទូលបានព័ត៌មាន ព្រមទាំងលើកឡើងជាអនុសាសន៍សម្រាប់នីតិបញ្ញត្តិ រចនាសម្ព័ន្ធ និងផ្លាស់ប្តូរគោលនយោបាយដែលចាំបាច់ ដើម្បីធានាថាសិទ្ធិនេះត្រូវបានគោរព ស្របតាមនិយាមអន្តរជាតិ ។
អានបន្ត -
របាយការណ៍ ស្តីពីចំណាកស្រុក របស់ពលករ/ពលការីនី កម្ពុជា
ក្នុងអំឡុង ៤ ខែដើមឆ្នាំ២០១២នេះ ចំនួនពាក្យបណ្តឹង សុំឲ្យជួយអន្តរាគនម៍ របស់គ្រួសារពលករ/ពលការីនី ចំណាកស្រុក បានកើនឡើងជាង ៥ដងលើស ពីចំនួនពាក្យបណ្តឹង ដូចគ្នានេះ កាលពី៤ខែដើមឆ្នាំមុន (ចំនួនពាក្យបណ្តឹងដែលសមគមនអាដហុក ទទួលបាន ក្នុងរយៈពេលបួនខែដើមឆ្នាំ នេះមាន ១៤១ ករណី រីឯឆ្នាំ ២០១១ ក្នុងរយៈពេលដូចគ្នា មានតែ២៣ករណីប៉ុណ្ណោះ)។
អានបន្ត -
ក្រឡេកមើលក្រោយ ហើយដើរទៅមុខ
គោលបំណងនៃការបោះពុម្ពនេះ គឺជាគោលមូលដ្ឋាននៃការសិក្សា អំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងអាស៊ីអាគ្នេយ៍ ដែលទាក់ទងនឹង តួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់(SAARC) ដែលជាក្រុមក្នុងតំបន់មួយ។ យើងសង្ឃឹមថា ការបោះពុម្ព និងរបាយការណ៍ជាបន្តបន្ទាប់នេះ នឹងជួយតាមដាននូវការអភិវឌ្ឍន៍ នៃតួនាទីរបស់SAARC ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស នៅឆ្នាំខាងមុខៗទៀត និងបង្កើតការចាប់អារម្មណ៍និងពិភាក្សា ឲ្យខ្លាំងជាងមុន បន្ទាប់ពីការអភិវឌ្ឍន៍នេះ។
អានបន្ត