-
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្រ្តារ្យ សូរិយា ស៊ូប៊ែឌី
ខ្ញុំជិតនឹងបញ្ចប់បេសកកម្មស្វែងរកការពិតផ្នែកសិទ្ធិមនុស្សលើកទីដប់របស់ខ្ញុំនៅព្រះរាជាណាចក្រកម្ពុជា ហើយវាជាបេសកកម្មលើកទីមួយចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅក្នុងខែកក្កដា ឆ្នាំ២០១៣។ អ្វីដែលខ្ញុំស្នើសុំបញ្ជាក់នោះ គឺជារកឃើញ និងការយល់ឃើញលើកដំបូងរបស់ខ្ញុំអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ចាប់តាំងពីបេសកកម្មលើកចុងក្រោយរបស់ខ្ញុំ។ សេចក្តីសន្និដ្ឋាន និងអនុសាសន៍របស់ខ្ញុំនឹងដាក់ចូលក្នុងរបាយណ៍របស់ខ្ញុំដែលនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែកញ្ញាឆ្នាំនេះ។
អានបន្ត -
ការបន្តខកខានមិនឲ្យជនសង្ស័យក្នុងសំណុំរឿង០០៤បានមើលឯកសារសំណុំរឿងគំរាមកំហែងដល់សិទ្ធិទទួលបានការកាត់ដោយយុត្តិធម៌ និងរដ្ឋបាលយុត្តិធម៌ត្រឹមត្រូវ
ការិយាល័យសហចៅក្រមស៊ើបអង្កេត(ក.ស.ច.ស) នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) បន្តបដិសេធមិនឲ្យក្រុមការពារក្តីរបស់សង្ស័យម្នាក់មានឈ្មោះក្នុងសំណុំរឿង០០៤ មើលសំណុំរឿង។ សំណុំរឿង មានផ្ទុកព័ត៌មានលម្អិតនៃការស៊ើបរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត។ ការមើលព័ត៌មានទាំងនេះ មានសារសំខាន់ណាស់សម្រាប់ការការពារសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ និងធានានូវភាពត្រឹមត្រូវនៃរដ្ឋបាលយុត្តិធម៌។
អានបន្ត -
អាជ្ញាធរ ត្រូវតែបង្ហាញពីទីកន្លែងដែលឃុំខ្លួនអ្នកត្រូវបានឃាត់ខ្លួនទាំងនោះ ឲ្យបានឆាប់បំផុត
ថ្ងៃ៦ ខែមករា ឆ្នាំ២០១៤ - សមាជិកគ្រួសារ មេធាវី និងក្រុមគ្រូពេទ្យឯករាជ្យជំនាញមួយចំនួន ត្រូវបានគេបដិសេធផ្តល់ព័ត៌មានអំពីទីកន្លែងដែលបានឃុំខ្លួនអ្នកដែលត្រូវបានចាប់ខ្លួនទាំង ២៣ នាក់ នៅក្នុងអំឡុងពេលនៃការបង្ក្រាបយ៉ាងខ្លាំងក្លានៅរាជធានីភ្នំពេញ។ អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ រួមមានយ៉ាងតិចអ្នកការពារសិទិ្ធមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក។
អានបន្ត