-
អង្គការលីកាដូ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅក្នុងពន្ធនាគារកម្ពុជា
ថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៣ - នៅពេលដែលប្រជាពលរដ្ឋជាច្រើនពាន់នាក់ប្រមូលផ្តុំគ្នាទូទាំងប្រទេស ដើម្បីប្រារព្ធនូវទិវាសិទ្ធិមនុស្សអន្តរជាតិ អង្គការលីកាដូ ក៏នឹងប្រារព្ធទិវាសិទិ្ធមនុស្សនេះ ជាមួយនឹងអ្នកជាប់ពន្ធនាគារ ពីបណ្តាពន្ធនាគារទំាង១៨កន្លែង ទូទាំងប្រទេសកម្ពុជាផងដែរ។
អានបន្ត -
ម.ស.ម.ក នឹងរៀបចំសិក្ខាសាលាបូកសរុបមួយក្រោមចំណងជើង "ស្ថានភាពសេរីភាពបញ្ចេញមតិ"
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា របស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នឹងរៀបចំសិក្ខាសាលាបូកសរុបមួយក្រោមប្រធានបទ "ស្ថានភាពសេរីភាពបញ្ចេញមតិ"។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆមាសលើកទី៦ ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ដោយធ្វើការវាយតម្លៃលើការគោរពបទដ្ឋានជំនុំជម្រះដោយយុត្តិធម៌របស់តុលាការ
នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ នេះគម្រោងសង្កេតការណ៍សវនាការរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ចេញផ្សាយរបាយការណ៍ប្រចាំឆមាសលើកទី៦ ស្ដីពីវិសាលភាពនៃការអនុវត្តន៍សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងនីតិវិធីត្រឹមត្រូវតាមច្បាប់នៅតុលាការកម្ពុជា ("របាយការណ៍")។
អានបន្ត -
ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដើរហែក្បូន ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិនៅប្រទេសកម្ពុជា
ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ - ព្រះសង្ឃ និងប្រជាពលរដ្ឋចំនួន៥០០ អង្គ នាក់រៀបចំក្បួនដង្ហែធម្មយាត្រា-សិទ្ធិយាត្រាចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ (IHRD) រួមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនទៀត នឹងចូលរួមប្រារព្ធទិវាបុណ្យសិទ្ធិមនុស្សនេះដែរ។
អានបន្ត -
ម.ស.ម.ក សម្ភោធ “សិទ្ធិហាប់” មជ្ឈមណ្ឌលបច្ចេកវិជ្ជាសម្រាប់សិទ្ធិមនុស្សដំបូងគេនៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បើកសម្ពោធ “សិទ្ធិហាប់” ជាមជ្ឈមណ្ឌលបច្ចេកវិជ្ជាសម្រាប់សិទ្ធិមនុស្ស ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា (“កម្ពុជា”) ដែលអ្នកបង្កើតបច្ចេកវិជ្ជាថ្មីៗ និង អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស អាចជួបជុំគ្នា ដើម្បីចែករំលែកគំនិត ផ្លាស់ប្ដូរពត័មាន និងចំនេះដឹង ចូលរួមវគ្គបណ្ដុះបណ្ដាលប្រចាំសប្ថាហ៍ វាទិកា និងការជជែក និង អភិវឌ្ឍនូវវិធីសាស្ត្រថ្មីៗនិងបច្ចេកវិជ្ជាៗ ដើម្បីប្រើប្រាស់ សម្រាប់ ការពារនិងលើកកម្ពស់ សិទ្ធិមនុស្ស។
អានបន្ត -
ការបញ្ឈប់អំពើហិង្សាលើស្រ្តីនៅគ្រប់ ទីកន្លែង
ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ - នៅខណៈដែលសហគមន៏អន្តរជាតិប្រារព្ធទិវា យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាផ្នែកយែនឌ័រចាប់ផ្តើមពី ថ្ងៃទី២៥ ខែវិចិ្ឆកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ យើងខ្ងុំជាអង្គការសង្គមស៊ីវិលដែល មានរាយនាមដូចខាងក្រោម សូមធ្វើការអំពាវនាវឲ្យរាជរដ្ឋាភិបាលសូមលោក មេត្តាបញ្ឈប់នូវរាល់ការប្រើប្រាស់អំពើហិង្សាលើស្រ្តី ដែលបានប្រព្រឹត្តឡើង ដោយភ្នាក់ងាររបស់រដ្ឋ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយផែនទី និងទិន្នន័យស្រ្តីជាប់ឆ្នោតក្នុងការបោះឆ្នោតតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០១៣
ក្នុងឳកាសនៃទិវាលុបបំបាត់អំពើហិង្សាប្រឆាំងនឹងស្រ្តី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ចេញផ្សាយផែនទី និងទិន្នន័យវិភាគស្ដីពីតំណាងរាស្ត្រស្ដ្រីដែលទទួលបានអាសនៈក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ("ការបោះឆ្នោតតំណាងរាស្ត្រ") នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងមក។
អានបន្ត -
ម.ស.ម.ក ចេញផ្សាយការវិភាគផ្លូវច្បាប់មួយលើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដើម្បីជាការប្រារព្ធទិវាបញ្ចប់និទណ្ឌភាពអន្តរជាតិឆ្នាំ២០១៣
ដើម្បីប្រារព្ធទិវាបញ្ចប់និទណ្ឌភាពអន្តរជាតិឆ្នាំ២០១៣ នៅថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា "ម.ស.ម.ក" ចេញផ្សាយនូវអត្ថបទវិភាគផ្លូវច្បាប់មួយលើបទចោទធ្វើឡើងប្រឆាំងនឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និងនាយកនគរបាល ស ចាន់ថា ("ការវិភាគផ្លូវច្បាប់") ដែលកើតចេញពីករណីបាញ់ប្រហារទៅលើកម្មការរិនីរោងចក្រកាត់ដេរចំនួន ៣ នាក់
អានបន្ត