-
សេចក្តីថ្លែងការណ៍រួមស្តីពីការបំភិតបំភ័យពីរាជរដ្ឋាភិបាល និងការផ្សព្វផ្សាយរបស់ទូរទស្សន៍
យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដូចមាននៅក្នុងបញ្ជីខាងលើនេះ [គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការលីកាដូ និងអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា] មានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងទៅនឹងបរិយាកាស ការបំភិតបំភ័យពីរាជរដ្ឋាភិបាល និងការជ្រៀតជ្រែកនៅក្នុងពេលបោះឆ្នោត។
អានបន្ត -
ជម្រាបជូន ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
កម្មវត្ថុ: ករណីស្នើសុំចុះឈ្មោះក្នុងបញ្ជី បោះឆ្នោត និង ក្នុងបញ្ជីផ្លូវការបេក្ខជន ឈរឈ្មោះ បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ សម្រាប់មណ្ឌលខេត្តកណ្តាល។
អានបន្ត -
សេចក្តីថ្លែងការណ៍ លោក គុជ វែង ជាសកម្មជនការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិប្រចាំខេត្តពោធិសាត់គួរត្រូវបាននៅក្រៅឃុំបណ្តោះអាសន្ន
លោក គុជ វែង ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ខណៈដែលលោកទៅចំការនៅចំណុចភ្នំព្រះ ភូមិក្បាលត្រាច ឃុំក្បាលត្រាច ស្រុកក្រគ ខេត្តពោធិ៍សាត់ ហើយបញ្ជូន ខ្លួនគាត់ទៅ ដាក់ឃុំរហូតមកដល់ថ្ងៃនេះ ដោយចោទប្រកាន់គាត់ពីបទ ឆបោក ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១០ នៅភូមិខ្សាច់ល្អិត ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។
អានបន្ត -
គួរធ្វើដូចម្តេចប្រសិនបើ អ្នកបោះឆ្នោត រកមិនឃើញឈ្មោះ ក្នុងបញ្ជីបោះឆ្នោត នៅថ្ងៃបោះឆ្នោត
នៅថ្ងៃអាទិត្យទី ២៨ ខែ កក្កដាឆ្នាំ ២០១៣ វេលាម៉ោង ៧ព្រឹក ខាងមុខ ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេសដែលមានចំនួន ១៩០០៩ ការិយាល័យ នឹងត្រូវបើកទ្វារសម្រាប់ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥។
អានបន្ត -
គំរូសន្លឹកឆ្នោតមិនបានការ ២
សន្លឹកឆ្នោតមានគំនូសសញ្ញាក្នុងប្រអប់បួនជ្រុង ទ្រវែង នៃគណបក្សនយោបាយលើសពីមួយ គណបក្ស ។ សន្លឹកឆ្នោតមានគំនូសសញ្ញាមួយ ឬច្រើននៅក្រៅប្រអប់បួនជ្រុងទ្រវែង នៃ គណបក្ស នយោបាយណាមួយ ទោះបីជាសន្លឹកឆ្នោតនោះមាន ឬគ្មានគំនូសសញ្ញាគាំទ្រ ក្នុងប្រអប់បួនជ្រុងទ្រវែង នៃគណបក្សនយោបាយ ក៏ដោយ។
អានបន្ត -
សេចក្តីបំភ្លឺ អំពីការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ មាត្រា ៣៧ថ្មី ចែងថាការបើកបញ្ជីចុះឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ត្រូវចាប់ផ្តើមកៅសិប (៩០) ថ្ងៃមុន ថ្ងៃបោះឆ្នោត...
អានបន្ត -
ស្របពេលទិវាយុត្តិធម៌អន្តរជាតិនេះ ម.ស.ម.ក សូមរំឮកដល់រដ្ឋាភិបាលកម្ពុជាឲ្យគោរពនូវឯករាជ្យភាពនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ព្រមទាំងធានាថាកេរ៌ិ្តដំណែល ជាវិជ្ជាមានរបស់តុលាការនេះ ត្រូវបានតុលាការជាតិ អនុវត្តិតាម
ស្របពេលទិវាយុត្តិធម៌អន្តរជាតិថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សូមរំឮកដល់រដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") និង សហគមន៍អន្តរជាតិ អោយបង្កើននូវកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីការពារ និងលើកម្ពស់ឯករាជ្យភាពនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ("អ.វ.ត.ក") នឹងចាត់វិធានការជាក់ស្តែងដើម្បីធានានូវកេរ៌ិ្តដំណែលជាវិជ្ជាមានរបស់ខ្លួនក្នុងតុលាការជាតិកម្ពុជា។
អានបន្ត -
គំរូសន្លឹកឆ្នោតមិនបានការ ១
សន្លឹកឆ្នោតមានខ្នាតតូចជាងសន្លឹកឆ្នោតផ្លូវការរបស់ គ.ជ.ប។ សន្លឹកឆ្នោតមានខ្នាតធំជាងសន្លឹកឆ្នោតផ្លូវការរបស់ គ.ជ.ប។
អានបន្ត