-
សេចក្តីជូនដំណឹង
ថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួល សំណួរពីរប្រជាជនដែលមានចម្ងល់ថា មន្ត្រីនគរបាល ចរាចរណ៍ រាជធានីភ្នំពេញ បានផាកពិន័យអ្នកបើកបរ យានជំនិះដែលគ្មាន ប័ណ្ណបើកបរដោយមិនបានចេញបង្កាន់ដៃ បង់ប្រាក់ពិន័យ ឲ្យអ្នកបើកបរនោះទេ។
អានបន្ត -
សេចក្តីថ្លែងការណ៍ អង្គការសង្គមស៊ីវិល ស្តីពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រឆ្នាំ ២០១៣
យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលមានរាយឈ្មោះដូចខាងក្រោម សូមគាំទ្រ ការបោះឆ្នោតដែលប្រព្រឹត្តិទៅដោយ សេរី និងយុត្តិធម៌ នីត្យានុកូលភាព និងការជឿទុកចិត្ត ដោយពេញលេញពីគណបក្សនយោបាយ សំខាន់ៗ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាង រាស្ត្រ ឆ្នាំ២០១៣ នេះ។
អានបន្ត -
សរុបរយៈពេល ៥ថ្ងៃនៃសភាពការណ៍ទូទៅស្តីពីការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥
គិតត្រឹមថៃ្ងទី០១ ខែ កក្កដា ឆ្នាំ ២០១៣ ការឃោសនារកសំឡេងឆ្នោតរប់គណបក្ស នយោបាយ ដែលចូលរួមប្រកួប្រេជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ មានរយៈពេល ៥ថ្ងៃហើយ។
អានបន្ត -
វេទិកាពិភាក្សាថ្នាក់ជាតិស្តីអំពី "វិធានការពិសេសដើម្បីដោះស្រាយបញ្ហាស្ត្រី និង កុមារនៅកម្ពុជា"
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុតិ្តធម៍នៅកម្ពុជា ("ខុមហ្រែ្វល") មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") អង្គការចំរើនស្ត្រី ("WfP") គណៈកម្មាធិការលើកស្ទួយស្រ្តីក្នុងវិស័យនយោបាយ ("គសន") អង្គការអន្តរជាតិអេស្បាញ សន្តិភាពនិងអភិវឌ្ឍន៍ ("PYD") UN Women និង ក្រុមស្រ្តីដើម្បីទាំងអស់គ្នា នឹងរៀបចំវេទិកាពិភាក្សាថ្នាក់ជាតិរួមគ្នាស្តីអំពី វិធានការពិសេសដើម្បីដោះស្រាយបញ្ហាស្រ្តី និងកុមារនៅកម្ពុជា" នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
អានបន្ត -
សេចក្ដីថ្លែងការណ៍ ការវាយស្រ្តី អោយរលូតកូន ជាអំពើ រំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់
សមាគមការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកថា ការបង្ក្រាប ទៅលើក្រុមបាតុករ សមាគមបឹងកក់ ដែលធ្វើឲ្យស្ត្រីមាន ផ្ទៃពោះ ២នាក់ រងរបួសមា្នក់ និងម្នាក់ទៀត រងរបួស រហូតដល់រលូតកូន ដែលមានអាយុ ២ ខែ កន្លះនៅក្នុងផ្ទៃ ដោយអាជ្ញាធរ រាជធានី ភ្នំពេញ នៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៣ ជាអំពើរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ។
អានបន្ត -
បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូបានចាប់ផ្តើមបិទផ្សាយនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត
សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០១៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរៀបចំនូវគ្រប់មធ្យោបាយ ដើម្បីជួយសម្រួលដល់អ្នកបោះឆ្នោត ឲ្យងាយរកឃើញឈ្នោះរបស់ពួកគេក្នុងបញ្ជីឈ្មោះបោះឆ្នោតពោលគឺតាមគេហទំព័រ (www.voterlist.org.kh) លេខទូរស័ព្ទពិសេសប្រាំ ខ្សែ (០១១/០១៦/០៨១/០៨៦/០៩៩ ៩៨ ៧៧ ៦៦) និងការចុះចែកប័ណ្ណ ព័ត៌មានអ្នកបោះដល់គេហដ្ឋានផ្ទាល់ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី ០១ ដល់ថ្ងៃ ទី២៥ មិថុនា កន្លងមកនេះ។
អានបន្ត -
"យើងទាំងអស់គ្នាត្រូវការសិទ្ធទទួលបានព័ត៌មាន និងសិទ្ធក្នុងការជ្រើសរើស" សង្គមស៊ីវិលសូមសំណូមពរដល់រាជរដ្ឋាភិបាល សូមមេត្តារក្សាសេរីភាពសារព័ត៌មាន
ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៣៖ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោមសូមស្វាគមន៍ដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការលុបចោលនូវវិធានការណ៍ដ៏មានការភ្ញាក់ផ្អើល ដែលបានចេញកាលពីសប្តាហ៍មុន ក្នុងការត្រួតពិនិត្យចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក នៅក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៣ ហើយយើងខ្ញុំ ក៏សូមមិនទទួលយកនូវសេចក្តីសម្រេច ក្នុងការអនុវត្តវិធានការ ត្រួតពិនិត្យ ចាប់ពិរុទ្ធបែបនេះ កាលពីពេលមុន។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយផែនទីរោងចក្រកាត់ដេរនៅប្រទេសកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ចេញផ្សាយផែនទីអំពីរោងចក្រកាត់ដេរ ដែលដំណើរការនៅប្រទេសកម្ពុជា និងចង្វាក់ផ្គត់ផ្គង់របស់រោងចក្រ ("ផែនទីរោងចក្រការ់ដេរ")។ ផែនទីរោងចក្រកាត់ដេរនេះផ្តល់ព័ត៌មានពិស្តាររបស់រោងចក្រនីមួយៗ រួមមាន ទីតាំងរបស់រោងចក្រ សញ្ជាតិរបស់ថៅកែ ប្រភេទផលិតផលដែលផលិត ចំនួនកម្មករ កម្មការិនី និងម៉ាកជាក់លាក់ដែលផ្គត់ផ្គង់ប្រសិនជាអាចរកបាន។
អានបន្ត -
ក្រសួងព័ត៌មានហាមស្ថានីយវិទ្យុទាំងអស់មិនឲ្យផ្សព្វផ្សាយកម្មវិធីវិទ្យុបរទេសក្នុងអំឡុងយុទ្ធនាការបោះឆ្នោត
ក្រសួងព័ត៌មានបានចេញលិខិតចំនួយពីរទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់នៅប្រទេសកម្ពុជា ដើម្បីហាមឃាត់មិនឲ្យជនបរទេសដែលរស់នៅកម្ពុជាធ្វើសកម្មភាព និងចូលរួមឃោសនាបោះឆ្នោតដើម្បីគាំទ្រគណបក្សមួយ ហាមឃាត់ស្ថានីយវិទ្យុទាំងអស់មិនឲ្យផ្សព្វផ្សាយកម្មវិធីវិទ្យុបរទេសជាខេមរភាសាកក្នុងអំឡុងមួយខែពេញនៃយុទ្ធនាការបោះឆ្នោត នឹងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយ និងការផ្សព្វផ្សាយបន្តពីវិទ្យុបរទេសទាំងអស់អំពីការស្ទង់មតិ លទ្ធផលនៃការស្ទង់មតិដែលទាក់ទងនឹងដំណើរការបោះឆ្នោត។
អានបន្ត -
ការពិនិត្យផ្ទៀងផ្ទាត់ឯកសារបញ្ជាក់អត្តសញ្ញាណ របស់អ្នកបោះឆ្នោត ទៅនឹងបញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃបោះឆ្នោត ក្នុងការិយាល័យបោះឆ្នោត
ដើម្បីជួយសម្រួលដល់អ្នកបោះឆ្នោត នៅថ្ងៃបោះឆ្នោត គណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានចេញសេចក្តីណែនាំ បន្ដដល់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គ.ធ/ខប)ដើម្បីឲ្យណែនាំបន្តដល់ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ/សប) និងគណៈកម្មការការិយាល័យបោះឆ្នោត (គកប) ស្តីពីការត្រួតពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ អ្នកបោះឆ្នោតក្នុងបញ្ជីឈ្នោះបោះឆ្នោតនៅការិយាល័យ បោះឆ្នោត...
អានបន្ត -
បទសម្ភាសន៍ឯកឧត្តម អ៊ឹម សួស្តី ប្រធាន គ.ជ.ប ស្តីពី ដំណើរការបោះឆ្នោតកន្លង មក និងការវិវត្តន៍ថ្មីៗនៃការបោះឆ្នោត នាពេលបច្ចុប្បន្ន
កាលពីថ្ងៃសៅរិ៍ ទី២២ ខែមិថុនា ឆ្នាំ ២០១៣ វេលា ម៉ោង ៨:០០ ព្រឹក ឯកឧត្តម អ៊ឹមសួស្តី ប្រធាន គ.ជ.ប បានអនុញ្ញាតឲ្យក្រុមអ្នកយកព័ត៌មាន ផ្នែកព័ត៌មានសាធារណៈ (PIB) ចូលជួបធ្វើបទសម្ភាសន៍ ទាក់ទងទៅនឹង ដំណើរការបោះឆ្នោតកន្លងមកនិង ការវិវត្តថ្មីៗ នៃការបោះឆ្នោត នាពេលបច្ចុប្បន្ននេះ។
អានបន្ត