-
សេចក្តីថ្លែងការណ៍ ស្តីពីការព្រួយបារម្ភចំពោះបរិយាកាស មុនអំឡុងពេលបោះឆ្នោត ជាតិ អាណត្តិទី ៥ ឆ្នាំ ២០១៣
គណៈកម្មាធិការខុមហ្វ្រែល(COMFREL) គណៈកម្មាធិការប្រព្រឹត្តិកម្ម(CHRAC) គណៈកម្មាធិការនិចហ្វិក(NICFIC)សមាគមនអាដហុក (ADHOC) មជ្ឈមណ្ឌលសិទ្ធិកម្ពុជា(CCHR) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC)...
អានបន្ត -
គណបក្សនយោបាយចំនួន៦ ប្តេជ្ញាលុបបំបាត់អំពើពុករលួយពេលឈ្នះឆ្នោត
គណបក្សនយោបាយ ចំនួនប្រាំមួយ(០៦) ដែលចុះឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដោយប្តេជ្ញាចិត្ត នឹងប្រយុទ្ធប្រឆាំងអំពើពុករលួយ ពេលខ្លួនឈ្នះឆ្នោត។
អានបន្ត -
កិច្ចប្រជុំផ្សព្វផ្សាយនីតិវីធីនៃការឃោសនាបោះឆ្នោត
នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីនីតិវីធី នៃការឃោសនាបោះឆ្នោត និងកម្មវិធីឃោសនាបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ ដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានសរុបប្រមាណ ៥០នាក់។
អានបន្ត -
ស្ថាប័នរដ្ឋសភាកម្ពុជា ត្រូវបានរុះរើនៅមុនពេលបោះឆ្នោតជាតិ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (ជាស្ថាប័ននិតិបញ្ញត្តិដ៏សំខាន់)ត្រូវបានដាក់អោយនៅក្នុងស្ថានភាពវិបត្តិធម្មនុញ្ញភាព នៅក្នុងរយៈពេលតិចជាងពីរខែមុនពេលមានការបោះឆ្នោតជាតិ។ កាលពីសប្តាហ៍មុន គណកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាជិកទាំងអស់មកពី គណបក្សកាន់អំណាច បានសម្រេចដកសមាជិកតំណាងរាស្ត្រនៃគណបក្សប្រឆាំងទាំង ២៩ រូបពីតំណែងទំណាងរាស្ត្ររបស់អ្នកទាំងនោះ។
អានបន្ត -
សេចក្តីជូនដំណឹង
អគ្គលេខាធិការធ្ឋានរដ្ឋសភា សូមជំរាប ជូនសាធារណជនជ្រាបថា នៅវេលាម៉ោង ០៩:០០នាទី ព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា...
អានបន្ត -
សេចក្តីថ្លែងការណ៏របស់លោកស្រី JEN PSAKI អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការបណ្តេញចេញគណបក្សប្រឆាំងពីរដ្ឋសភាជាតិកម្ពុជា
សហរដ្ឋអាមេរិកមានក្តីកង្វល់ជាខ្លាំងចំពោះព័ត៌មាន ដែលថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាជាតិកម្ពុជា ដែលមានសមាជិកទាំងអស់មកពីគណបក្សកាន់អំណាច បានបណ្តេញសមាជិកសភាមកពីគណបក្សប្រឆាំងពីរដ្ឋសភាជាតិ។ ទង្វើបែបនេះផ្ទុយយ៉ាងច្បាស់ក្រឡែតទៅនឹងស្មារតី នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំមួយ។
អានបន្ត -
ម.ស.ម.ក បង្ហាញពីការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងផលប៉ះពាល់មកលើសេរីភាពបញ្ចេញមតិនៅកម្ពុជា ដែលអាចនឹងកើតមានដោយសារតែច្បាប់ស្តីពីការប្រឆាំងការមិនទទូលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") មានការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីព្រាងច្បាប់ថ្មី ស្តីពីការប្រឆាំងការមិនទទូលស្គាល់ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ("ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម") ដែលមានការអំពាវនាវដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រសិនបើច្បាប់នេះត្រូវបានអនុម័តមែន ច្បាប់នេះនឹងរឹតបន្តឹងមកលើសេរីភាពបញ្ចេញមតិតាមរយៈការដាក់កំហិតមិនត្រឹមត្រូវមកលើការពិភាក្សាជាសាធារណៈ ការស្រាវជ្រាវ និងការអប់រំអំពីសម័យខ្មែរក្រហម ក៏ដូចជាការប៉ុនប៉ងធ្វើឲ្យការបង្រ្កាបមតិតរបស់អ្នកប្រឆាំងក្លាយទៅជាស្របច្បាប់។
អានបន្ត -
សេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់ របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មកលើ សម្ព័ន្ធ សហជីព CCAWDU ចំពោះករណីហិង្សានៅរោងចក្រសាប្រ៊ីណា
សម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា C.CAWDU មានការសោកស្តាយយ៉ាងខ្លាំងចំពោះ លោកជាមន្នី ប្រធាន សហជីពសេរីកម្មករនៃព្រះរាជាណាចក្រ កម្ពុជា ដែលបានថ្លែងក្នុងសន្និសិទរបស់ខ្លួន កាលពីថ្ងៃ ទី ០៤ ខែ មិថុនា ឆ្នាំ ២០១៣ ដោយចោទប្រកាន់មកលើសម្ព័នសហជីពយើងខ្ញុំខ្វះការពិត ទាក់ទងទៅនឹង ហិង្សានៅរោងចក្រសាប្រ៊ីណា ខេត្ត កំពង់ស្ពឺ កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៣ កន្លងមកនេះ។
អានបន្ត