-
មុនពេលសវនាការសាលាឧទ្ធរណ៍លើករណីរបស់អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានកំណត់ធ្វើនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ ឈានចូលមកដល់ ម.ស.ម.ក ចេញផ្សាយនូវការវិភាគផ្នែកច្បាប់មួយស្តីពីការចោទប្រកាន់ និងការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញ
ការលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២ សកម្មជនសិទ្ធិលំនៅដ្ឋានមួយរូបមកពីសហគមន៍បឹងកក់នៅរាជធានីភ្នំពេញ គឺអ្នកស្រី យ៉ោម បុប្ផា ត្រូវបានគេចោទប្រកាន់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការវាយប្រតប់មួយដែលបានកើតឡើងនៅជិតផ្ទះរបស់អ្នកស្រី កាលពីថ្ងែទី០៧ ខែសីហា ឆ្នាំ២០១២។
អានបន្ត -
ការលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២ សកម្មជនសិទ្ធិលំនៅដ្ឋានមួយរូបមកពីសហគមន៍បឹងកក់នៅរាជធានីភ្នំពេញ គឺអ្នកស្រី យ៉ោម បុប្ផា ត្រូវបានគេចោទប្រកាន់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការវាយប្រតប់មួយដែលបានកើតឡើងនៅជិតផ្ទះរបស់អ្នកស្រី កាលពីថ្ងែទី០៧ ខែសីហា ឆ្នាំ២០១២។
អានបន្ត -
បន្ទាប់ពីមានការប្រឆាំងតវ៉ាកើតមានឡើងជាបន្តបន្តាប់ ម.ស.ម.ក អំពាវនាវឲ្យសាលារាជធានីដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅភ្នំពេញ
បន្ទាប់ពីមានការប្រើប្រាស់កម្លាំងមិនសមាមាត្រពីសំណាក់មន្រ្តីអនុវត្តច្បាប់ ប្រឆាំងនឹងសកម្មជនការពារលំនៅដ្ឋាន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ នៅមុខសាលាក្រុងភ្នំពេញ បាតុកម្មក្នុងចំណោមបាតុកម្មប្រឆាំងនឹងការបណ្តេញចេញជាច្រើន ដែលនាពេលថ្មីៗនេះបានបង្កជាអំពើហិង្សា អាស្រ័យហេតុនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") អំពាវនាវសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់សាលាក្រុងភ្នំពេញដោះស្រាយជម្លោះដីធ្លីនានា ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។
អានបន្ត -
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ថោ្កលទោសចំពោះ ការបង្ក្រាបរបស់ សាលារាធានី ភ្នំពេញ ទៅលើក្រុមបាតុករអហិង្សា កាលពី ថ្ងៃ ទី ២៩ ខែ ឧសភាឆ្នាំ ២០១៣
ក្រុមអង្គការមិនមែនរដ្ឋាភិបាល ធ្វើការលើកកំពស់សិទ្ធិនៅក្នុងប្រទេសកម្ពុជា ថ្កោលទោសចំបោះការបង្ក្រាបយ៉ាងសាហាវឃោរឃៅរបស់សាលារាជធានីភ្នំពេញ ទៅលើក្រុមបាតុករ អហិង្សា ជាពិសេស ស្ត្រីអ្នកតវ៉ា មកពី សហគមន៍បឹងកក់ បុរីកីឡា ព្រលានយន្តហោះ ៣៤៧ និងអតីត សហគមន៍បឹងកក់ ដែលបានធ្វើការទាមទារឲ្យមាន ដំណោះស្រាយដីធ្លី...
អានបន្ត -
ពាក្យបណ្តឹងដាក់ទៅគណៈកម្មាធិការសិទ្ធិមនុស្សប្រទេសថៃ ស្តីពីបញ្ហាសម្បទានដីស្ករអំពៅនៅកម្ពុជា
អង្គការសង្គមស៊ីវិលចំនួនពីរ៖ អង្គការ លីកាដូ និងអង្គការ សមធម៌កម្ពុជា បានដាក់ពាក្យបណ្តឹងក្នុងនាមឲ្យដើមបណ្តឹងចំនួន ៦០២ គ្រួសារ ស្តីពីការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជាប់ពាក់ព័ន្ធនឹងដីសម្បទានស្ករអំពៅ គ្រប់គ្រងដោយក្រុមហ៊ុនថៃដ៏ធំមួយ ឈ្មោះ សារជីវកម្មស្ករសមីតរិ៍ប៉ូល (Mitr Phol Corporation)។
អានបន្ត -
ការដឹកជញ្ជូនអ្នកទោសមកកាន់សាលាឧទ្ធរណ៍មានភាពប្រសើរឡើង ប៉ុន្តែមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើង
ភ្នំពេញ (ថ្ងែទី២៧ ខែឧសភា ឆ្នាំ២០១៣)៖ របាយការណ៍ថ្មី ដែលចេញផ្សាយដោយអង្គការ លីកាដូ បានរកឃើញថា បន្ទាប់ពីពន្យាពេលអស់ជាច្រើនឆ្នាំ អជ្ញាធរពន្ធធនាគារបានចាប់ផ្តើមដឹកជញ្ជូនអ្នកទោស ដែលនៅតាមបណ្តាខេត្តនានាមកកាន់សវនាការសាលាឧទ្ធរណ៍របស់អ្នកទាំងនោះនៅរាជធានីភ្នំពេញ ប៉ន្តែការខកខានក្នុងការបញ្ចូនត្រឡប់ទៅវិញ គឺកំពុងធ្វើឲ្យដំណើរការនេះប្រព្រឹត្តទៅមិនបានល្អ។
អានបន្ត -
វេទិកាពិភាក្សាគោលនយោបាយ "ទស្សនៈរបស់គណបក្សនយោបាយស្តីពី បរិស្ថាន និងដីធ្លី ក្នុងប្រទេសកម្ពុជា"
វេទិកាពិភាក្សាគោលនយោបាយលើប្រធានបទ "ទស្សនៈរបស់គណបក្សនយោបាយស្តីពី បរិស្ថាន និងដីធ្លី ក្នុងប្រទេសកម្ពុជា" នឹងរៀបចំឡើងនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារ ខ្សាច់មាស ផ្លូវ ២៣តុលា សង្កាត់០៤ ខេត្តព្រះសីហនុ។
អានបន្ត -
មន្រ្តី គ.ជ.ប ជួបជាមួយប្រតិភូបរទេសស្វែងយល់ការបោះឆ្នោតនៅកម្ពុជា
កាលពីថ្ងែទី ២២ ខែឧសភា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់តាំងមន្រ្តី ៣រូប ជាតំណាងជួបជាមួយប្រតិភូបរទេសចំនួន ៦ប្រទេស មកស្វែងយល់លើការប្រើប្រាស់ប្រព័ន្ធ IVR (Interactive Voice Response System ) ដែលកម្ពុជាប្រើជាលើកដំបូងសម្រាប់ផ្តល់សេវាព័ត៌មានបោះឆ្នោតដល់អ្នកបោះឆ្នោត។
អានបន្ត -
មណ្ឌលរាជធានី ខេត្ត ដែលគណបក្សនយោបាយបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣
មណ្ឌលរាជធានី ខេត្ត ដែលគណបក្សនយោបាយបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣
អានបន្ត -
សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្រ្តាចារ្យ សុរិយា ប្រាសាទ ស៊ូប៊ែឌី
ថ្ងៃនេះ ខ្ញុំបានបិទបញ្ចប់បេសកកម្មស្វែងរកការពិតអំពីសិទ្ធិមនុស្សលើកទីប្រាំបួនរបស់ខ្ញុំមកកាន់ព្រះរាជាណាចក្រកម្ពុជាហើយៗ អ្វីដែលខ្ញុំសូមលើកមកគូសបញ្ជាក់នោះគឺការរកឃើញដំបូងរបស់ខ្ញុំ និងការគិតអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ចាប់តាំងពីបេសកកម្មលើកមុនរបស់ខ្ញុំ។ សេចក្តីសន្និដ្ឋាន និងអនុសាសន៍ចុងក្រោយរបស់ខ្ញុំ និងបញ្ចូលក្នុងរបាយការណ៍របស់ខ្ញុំ ដែលខ្ញុំនឹងដាក់
អានបន្ត -
សេចក្តីប្រកាសរបស់ គ.ជ.ប ស្តីពី លទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត
លទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
អានបន្ត