-
អង្គការសង្គមស៊ីវិលសូមអំពាវនាវអោយដោះលែងសមាជិកព្រឹទ្ធសភាគណបក្សជំទាស់ជាបន្ទាន់
កាលពីព្រឹកថ្ងៃអាទិត្យ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ("គ.ស.រ") លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារព្រៃស បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មតណ្ឌដោយបទល្មើសដាច់ដោយឡែកពីគ្នា។
អានបន្ត -
សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥
សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥
អានបន្ត -
អង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការផ្ដន្ទាទោសទៅលើសកម្មជនគណបក្សជំទាស់ទាំង ១១ នាក់
នៅថ្ងៃអង្គារ ទី ២១ ខែកក្កដា ឆ្នាំ២០១៥ សកម្មជនទាំង ១១ នាក់ របស់គណបក្សជំទាស់ គណបក្សសង្រ្គោះជាតិកម្ពុជា ("គ.ស.ជ") ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងរយៈពេលចាប់ពី ៧ ទៅ ២០ ឆ្នាំ ពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មដែលកើតឡើងនៅខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ។ យើងជាអង្គការមិនមែនរដ្ឋាភិបាលដែលមានរាយនាមដូចខាងក្រោម សូមថ្កោលទោសជាខ្លាំងចំពោះការផ្ដន្ទាទោសទាំងនេះ ដេលផ្អែកលើការចោទប្រកាន់ប្រឌិត និងជាការមិនគោរពសិទ្ធិទទួលបានការជំនុំជម្រះក្ដីដោយយុត្តិធម៌។
អានបន្ត -
សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ស្ដីពីការអនុម័តទៅលើច្បាប់ស្ដីពី សហាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់រដ្ឋសភា
ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ៖ យើងជាអង្គការសង្គមស៊ីវិល ដូចមានឈ្មោះខាងក្រោមសូមធ្វើការច្រានចោលនូវច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរដ្ឋសភាបានធ្វើការអនុម័តជាឯកច្ឆ័ន្ទ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ និងសូមធ្វើការអំពាវនាវឲ្យព្រឹទ្ធសភាបដិសេធនូវសេចក្ដីព្រាងច្បាប់នេះ ឬក៏សុំឲ្យមានការកែប្រែនូវសេចក្ដីព្រាងច្បាប់នេះ ដោយពិចារណាអំពីកង្វល់ដែលបានលើកឡើងដោយភាគីពាក់ព័ន្ធនានា។
អានបន្ត -
លិខិតចំហរបស់ ម.ស.ម.ក គោរពជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៖ ម.ស.ម.ក ស្នើសុំឲ្យពិចារណាកែសម្រួលបន្ទាន់ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬក៏បដិសេធសេចក្ដីព
យោងតាមកម្មវត្ថុខាងលើ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ដែលជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជាសួមជម្រាបជូនសម្ដេចមេត្តាជ្រាបថា ម.ស.ម.ក សួមលើកជាថ្មីម្ដតទៀតអំពីក្ដីបារម្ភយ៉ាងខ្លាំងទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ("ច្បាប់អង្គការសមាគម") ដែលនឹងត្រូវលើកយកមកពិភាក្សា និងបោះឆ្នោតពីសំណាក់សមាជិកព្រឹទ្ធសភានៅចុងសប្តាហ៍នេះ។
អានបន្ត -
អង្គការ លីកាដូ ថ្កោលទោសការកាត់ទោស និងផ្តន្ទាទោសមន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំង ១១នាក់
ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៥ - នារសៀលនេះ មន្ត្រី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន ១១នាក់ ត្រូវបានកាត់ទោសពីបទល្មើសពាក់ព័ន្ធនឹងការធ្វើកុបកម្ម និងផ្តន្ទាទោសដាក់ពន្ធនាគារ ៧ឆ្នាំ និង ២០ឆ្នាំ។ អ្នកទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារម១ ភ្លាមៗបន្ទាប់ពីផ្តន្ទាទោសរួច។ មានតែមេធាវីម្នាក់ប៉ុណ្ណោះក្នុងចំណោមមេធាវីទាំង ៩នាក់ ដែលការពារជនជាប់ចោទ មានវត្តមាននៅក្នុងសវនាការនាថ្ងៃនេះ បន្ទាប់ពីមេធាវី ៨នាក់ផ្សេងទៀត បានពហិការដោយមិនចូលរួមក្នុងសវនាការ។ នៅពេលដែលចៅក្រម បានកោះហៅដោយឥតព្រាងទុក ឲ្យធ្វើសេចក្តីសន្និដ្ឋានបិទ ជនជាប់ចោទជាច្រើន បានស្នើសុំពន្យារពេលរហូតដល់មេធាវីរបស់អ្នកទាំងនោះអាចចូលរួមវិញបាន។ ចៅក្រមបានបដិសេធសំណើសុំនេះ ហើយបាននាំគ្នាចូលបន្ទប់ពិភាក្សារយៈពេល ១៥ នាទី មុនពេលត្រឡប់មកវិញជាមួយនឹងសាលក្រម និងការផ្តន្ទាទោសនានា។ នៅពេលចៅក្រមទាំងនោះចូលទៅពិភាក្សា នគរបាល និងកងរាជអាវុធហត្ថបានចូលក្នុងបន្ទប់សវនាការ ហើយនៅផ្លូវដើរខាងក្រៅបន្ទប់នោះត្រូវបានបិទនៅពេលជាមួយគ្នានោះដែរ។
អានបន្ត -
Statement by the Spokesperson on the Law on Associations and NGOs in Cambodia
"On 13 July a Law on Associations and NGOs passed through Parliament in Cambodia. The law touches on sensitive issues requiring in-depth consultation of all stakeholders. Regrettably, a number of important concerns were not sufficiently taken into consideration. The law has the potential to considerably restrict the activity of NGOs. In any country, a vibrant civil society is a prerequisite for the realisation of full social, economic and political potential. Associations and NGOs, both local and international, have contributed greatly to the rebuilding of Cambodian society. Development cooperation between the EU and Cambodia relies to a large degree on NGOs. Full respect of the constitutional provisions concerning pluralism and freedom of association and expression must be upheld."
អានបន្ត -
សង្គមស៊ីវិលអំពាវនាវដល់ព្រឹទ្ធសភា សូមបដិសេធច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
ថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៥ - យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការខកចិត្តយ៉ាងខ្លាំងចំពោះគណបក្សកាន់អំណាចដែលបានបោះឆ្នោតអនុម័តជាឯកច្ឆន្ធកាលពីម្សិលមិញទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយសូមអំពាវនាវដល់ព្រឹទ្ធសភាកម្ពុជា សូមលោកមេត្តាបដិសេធច្បាប់នេះ។ ការបោះឆ្នោតនៅក្នុងសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភាជាតិកាលពីម្សិលមិញ គឺជាការវិវឌ្ឍន៍មួយដ៏អាក្រក់សម្រាប់ក្រុមសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា និងជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធនាការជាទូទៅមួយរបស់រាជរដ្ឋាភិបាល ដើម្បីរឹតត្បិតសិទិ្ធសេរីភាពប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទិ្ធប្រជាធិបតេយ្យ។
អានបន្ត