-
ការបដិសេធសិទិ្ធបោះឆ្នោត៖ការបន្លំភាព មិនប្រក្រតី និងការគំរាមកំហែង នៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣
របាយការណ៍នេះនឹងចងក្រងនូវលទ្ធផលពីអ្នកសង្កេតការណ៍ចំនួន១៧៣នាក់ ជាបុគ្គលិកនិងដៃគូដែលបានចុះទៅសង្កេតការណ៍តាមមណ្ឌលបោះឆ្នោតជាង១០០កន្លែង១។ នៅក្នុងប្រទេសកម្ពុជា មានមណ្ឌលបោះឆ្នោតចំនួន ១៩,០០៩មណ្ឌល។ ជាការពិត របាយការណ៍នេះមិនមានបំណងក្នុងការវិភាគឲ្យបានលំអិតទៅលើភាពមិនប្រក្រតីនៅក្នុងថ្ងៃបោះឆ្នោតនោះទេ ប៉ុន្តែគឺជាការផ្តល់នូវរូបភាពមួយចំនួនដែលបង្ហាញអំពីតម្រូវការការស៊ើបអង្កេតបន្ថែម។
អានបន្ត -
ឯកសារដាក់ស្នើ ទៅកាន់អង្គការសហប្រជាជាតិ សម្រាប់ ដំណើរការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ ស្ដីពីប្រទេសកម្ពុជា
ស្ថាប័នដែលមានរាយនាមដូចជាមជ្ឃមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក) សមាគមប៊ិចអន្តរជាតិ សមាគមប៊ិចកម្ពុជា សមាគមអ្នកបោះពុម្ពអន្តរជាតិ អង្គការមាត្រា១៩ មជ្ឃមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សាព្វផ្សាយឯករាជ្យ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍
អានបន្ត -
គោលនយោបាយនេះ សង្ខេបពីខ្លឹមសារនៃកិច្ចពិភាក្សាតុមូលទាំង ៦ ("កច្ចពិភាក្សា") ស្តីពីការលើកកម្ពស់ភាពជាតំណាង និងការចូលរួមក្នុងវិស័យនយោបាយ នៅក្នុងប្រទេសកម្ពុជា ដែលកិច្ចពិភាក្សានេះ បានសម្របសម្រួលដោយឯករាជ្យ ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") ឬមានកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដទៃផ្សេងៗ ("អង្គការ")។
អានបន្ត -
របាយការណ៍គោលនយោបាយកំណែទម្រង់ដីធ្លី៖ របកគំហើញពីកិច្ចពិភាក្សាតុមូល និងវេទិកាគោលនយោបាយ
ការផ្សព្វផ្សាយគោលនយោបាយដែលច្បាស់លាស់់របស់គណបក្សនយោបាយ មុនពេលការបោះឆ្នោតគឺចាំបាច់ ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រើឆន្ទៈនយោបាយរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធិភាព។ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") ដែលប្រជាពលរដ្ឋមួយចំនួនធំ បានក្លាយជាជនរងគ្រោះដោយសារការបណ្តេញចេញបង្ខំ និងអសន្តិសុខនៃកម្មសិទ្ធិដីធ្លី ទាំងដោយសារតែរដ្ឋ និងស្ថាប័នឯកជន នោះគឺរឹតតែមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឲ្យគណបក្សនយោបាយឆ្លុះបញ្ចាំង និងដោះស្រាយវិប្តិដីធ្លីក្នុងពេលបច្ចុប្បន្ន។
អានបន្ត -
ការអនុវត្តន៍ការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងតុលាការកម្ពុជា
ខ្លឹមសារសង្ខេបនេះ ពិនិត្យមើលលើការអនុវត្តន៍វិធានការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងតុលាការជាតិនៅព្រះរាជាណាចក្រកម្ពុជា ("កម្ពុជា") រិះរកជម្រើសផ្សេងក្រៅពីការឃុំខ្លួនបណ្តោះអាសន្ន និងផ្តល់អនុសាសន៍ដើម្បីធ្វើកំណែទម្រង់លើប្រព័ន្ធនៃការឃុំខ្លួនបណ្តោះអាសន្ននាពេលបច្ចុប្បន្ននេះ។
អានបន្ត -
របាយការណ៍ សវនកម្មផ្ទៃក្នុងលើបញ្ជីបោះឆ្នោត ឆ្នាំ ២០១២
គ្រប់ប្រទេសលើសកលលោក ដែលប្រើបញ្ជីបោះឆ្នោតសំរាប់កំណត់ ភាពមានសិទ្ធចូលរួម នៅក្នុងការបោះឆ្នោត បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើឲ្យបញ្ជីបោះឆ្នោតមានភាពសុក្រឹត ជៀសវាងការបាត់បង់ សិទ្ធរបស់ពលរដ្ឋ រួមទាំងការលួចបន្លំបោះឆ្នោតទៀតផង។
អានបន្ត -
របាយការណ៍សង្ខេបនៃកិច្ចពិភាក្សាតុមូល ស្តីអំពី យន្តការក្នុងការលើកកម្ពស់ការចូលរួម និង ភាពជាតំណាងរបស់ស្ត្រីក្នុងនយោបាយនៅថ្នាក់ជាតិ ប្រព្រឹត្តិទៅនា រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៣
របាយការណ៍នេះសង្ខេបអំពីបញ្ហានានាដែលបានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី “យន្តការក្នុងការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រីក្នុងនយោបាយនៅថ្នាក់ជាតិ” (“កិច្ចពិភាក្សា”) ដែលបានប្រព្រឹត្តិទៅនាថ្ងៃ ២៨ ខែមីនា ឆ្នាំ ២០១៣ នៅរាជធានីភ្នំពេញ។ កិច្ចពិភាក្សានេះរៀបចំឡើងដោយគម្រោងលើកស្ទួយសមាសភាពស្ត្រីក្នុងវិស័យនយោបាយនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”)។
អានបន្ត -
លទ្ធលផលពីសមាជប្រជាជនកម្ពុជានៅក្នុងភូមិភាគទាំង ៣ មុនពេលយុទ្ធនាការបោះឆ្នោតចាប់ផ្តើម
សំរាប់ការចេញផ្សាយជាបន្ទាន់៖ សមាជប្រជាជនកម្ពុជាបានខិតជិតមកដល់ ជាមួយនឹងលទ្ធផលបណ្តោះសាសន្នខ្លះៗដែលបានពីព្រឹត្តិការណ៍របស់ពួកយើងនៅក្នុងភូមិភាគចំនួនបី នៅជុំវិញព្រះរាជាណាចក្រកម្ពុជា ពេញមួយខែមិថុនា មុនពេលការបោះឆ្នោតជាតិខាងមុនខនេះ។
អានបន្ត -
របាយការណ៍សង្ខេប ការអង្កេតនិងការវាយតម្លៃលើការអនុវត្តកម្មវិធីនយោបាយដែលមានសូចនាករច្បាស់លាស់របស់រាជរដ្ឋាភិបាលនិងមន្ត្រីជាប់ឆ្នោតនីតិកាលទី៤
នៅពេលចូលកាន់តំណែង នាយករដ្ឋមន្ត្រីបានប្រកាសដាក់ជាផ្លូវការនូវកម្មវិធីនយោបាយរបស់ខ្លួនចំនួន ៤៨(២)ចំណុច ដែលមានការសន្យាជាច្រើនទៀត នៅក្នុងចំនុចមួយៗនៃកម្មវិធីនយោបាយនេះ រួមទាំងការអនុវត្តន៍កំណែទម្រង់វិស័យធំៗឲ្យបានស៊ីជំរៅទៀតផង។
អានបន្ត