-
និយតកម្មប្រព័ន្ធផ្សព្វផ្សាយ និង សេរីភាពបញ្ចេញមតិនៅកម្ពុជា
កំណត់ត្រាសង្ខេបនេះ បង្ហាញអំពីទិដ្ឋភាពទូទៅ នៃការធ្វើនិយតកម្មនេះទៅលើសេរីភាពបញ្ចេញមតិ៕ កំណត់ត្រាសង្ខេបនេះ បានគូសបញ្ចាក់ថា គេគួរធ្វើនិយតកម្មឲ្យបានតឹងរឹង ចំពោះវិស័យផ្សព្វផ្សាយគន្លឹះមួយចំនួនប៉ុណ្ណោះ រីឯវិស័យផ្សព្វផ្សាយផ្សេងទៀត ដែលរងគំនាប គឺមិនគួរធ្វើនិយតកម្មតឹងរឹងនោះឡើយ៕
អានបន្ត -
គោលនយោបាយសង្ខេប ៖ សេរីភាពបញ្ចេញមតិនៅក្នុងព្រះរាជាណាចក្រ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) គឺជាអង្គការមិនមែនរដ្ឋាភិបាល (អង្គការ) មិនចូលបក្សសម្ព័ន ឯករាជ្យដែលធ្វើការដើម្បីលើកកម្ពស់ និង ការពារលទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយនៅក្នុងព្រះរាជាណាចក្រមួយគ្មានអំពើហិង្សាដែលក្នុងនោះប្រជាពលរដ្ឋទទួលបានសិទ្ធិជាមូលដ្ឋាន មានសមភាព ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ និង ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍ប្រទេស ។
អានបន្ត -
ការដោះលែងដោយមានលក្ខខណ្ឌលើអ្នកការពារសិទ្ធិមនុស្ស រំលោភលើសិទ្ធិជាមូលដ្ឋាននៃសេរីភាពខាងការបញ្ចេញមតិ និងជួបប្រជុំ
កំណត់ត្រាសង្ខេបនេះ ពិព័ណ៏នាអំពីការអនុវត្តន៍កើនឡើងជាបន្តបន្ទាប់ប្រកបដោយគ្រោះថ្នាក់របស់រដ្ឋាភិបាលកម្ពុជា ("រដ្ឋាភិបាល") ជុំរិញការបង្ខិតបង្ខំលើអ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ា និងប្រជាពលរដ្ឋសព្វថ្ងៃឲ្យចុះហ្ថលេខាទៅលើលិខិតកិច្ចសន្យាព្រមព្រៀងមិនចូលរួមក្នុងការធ្វើបាតុកម្មនៅពេលអនាគតឫសកម្មភាពខុសច្បាប់នានាជាថ្នូរទៅនឹងការដោះលែង ជាលក្ខខណ្ឌមួយដើម្បីរួចផុតពីការចោទប្រកាន់។ ការអនុវត្តន៍នេះ បង្ហាញពីការរឹតត្បិតមិនស្របច្បាប់ទៅលើសិទ្ធិសេរីភាពខាងបញ្ចេញមតិ និង ជួបប្រជុំរបស់អ្នកការពារសិទ្ធិមនុស្ស និង បុគ្គលឯកជន ហើយជាការរឹតបន្តឹងដ៏គ្រោះថ្នាក់លើបរិយាកាសបំពេញការងាររបស់អ្នកការពារសិទ្ធិមនុស្ស ។
អានបន្ត -
សេចក្តីថ្លែងការណ៍ ស្តីអំពី ការប្រឈមរបស់ពលករខ្មែរនៅប្រទេសថៃ ក្នុងឆ្នាំ២០១៣ ជាពិសេស អំពើទារុណកម្មធ្ងន់ធ្ងរលើកម្មការីនីខ្មែរដោយថៅកែជនជាតិថៃ
នៅក្នុងឆ្នាំ២០១៣កន្លងមកនេះ សមាគមអាដហុក បានទទួលពាក្យបណ្តឹង និងអន្តរាគមន៍ លើករណីរំលោភសិទ្ធិពលករខ្មែរនៅប្រទេសថៃ យ៉ាងហោចណាស់មានប្រមាណ៧៥ករណី ដែលក្នុងនោះ ពលករមួយចំនួនទទួលរងការធ្វើទារុណកម្ម បង្អត់អាហារ ជាប់ពន្ធនាគារ គំរាមកំហែងវាយធ្វើបាប មិនបើកប្រាក់ខែ ជួញដូរបន្ត រំលោភបំពានផ្លូវភេទ និង មួយចំនួនបាត់ដំណឹងដោយសារក្រុមហ៊ុនបិទទ្វារ ព្រមទាំងមានការទទួលរងការបាញ់ប្រហារបណ្តាលឲ្យស្លាប់[1] ស្លាប់ក្នុងពេលបំពេញការងារ និងស្លាប់ក្នុងបន្ទប់ស្នាក់នៅជាដើម ។
អានបន្ត