-
CHRAC ស្វាគមន៍ចំពោះការលុបចោលបទចោទប្រកាន់ ប្រឆាំងនឹងជនជាប់សង្ស័យថាបានសម្លាប់លោកជា វិជ្ជា
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផ្នែកសិទ្ធិមនុស្សចំនួន១៧ ស្វាគមន៍ចំពោះសេចក្តីសម្រេច នាថ្ងៃទី១៩មីនា ដែលធ្វើឡើងដោយលោកហ៊ីង ធីឫទ្ធិ ជាចៅក្រមតុលាការក្រុងភ្នំពេញ សម្រាប់ការលុបចោលបទចោទប្រកាន់ ប្រឆាំងនឹងបុរសពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់មេដឹកនាំកម្មករលោកជា វិជ្ជា។
អានបន្ត -
ជនជាប់សង្ស័យពីរនាក់ ដែលត្រូវបានចាប់ខ្លួនពីបទធ្វើឃាតលោកជា វិជ្ជា គួរតែគេដោះលែង
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ អំពាវនាវសុំឲ្យដោះលែងប៊ន សំណាង និងសុខ សំអឿន ដែលត្រូវបានចាប់ និងឃុំខ្លួន ពីបទធ្វើឃាតលោកជា វិជ្ជា នាថ្ងៃទី២២មករា។ CHRAC ជឿជាក់ថា ភស្តុតាងប្រឆាំងនឹងជនជាប់សង្ស័យ គឺមានមិនគ្រប់គ្រាន់ ហើយការចាប់ខ្លួនពួកគេ គឺមិនត្រឹមត្រូវតាមនីតិវិធីច្បាប់។
អានបន្ត -
អង្គការក្រៅរដ្ឋាភិបាលគួរគេអនុញ្ញាតឲ្យជួបប្រជុំគ្នាដើម្បីប្រឆាំងនឹងអំពើពុករលួយ
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ជំរុញឲ្យរដ្ឋាភិបាលផ្តល់ការអនុញ្ញាតដល់អង្គការសិទ្ធិមនុស្ស និងប្រឆាំងអំពើពុករលួយ និងគណកម្មាធិការឯករាជ្យដើម្បីឃ្លាំមើលអំពើពុករលួយនៅកម្ពុជាដើម្បីរៀបចំការជួបជុំគ្នាមួយ ដែលប្រារព្ធធ្វើនៅចំទិវាប្រឆាំងនឹងអំពើពុករលួយអន្តរជាតិ។ ការជួបប្រជុំគ្នានេះត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី១៤ ខែធ្នូ នៅសួនច្បារមុខវត្តបទុមវតី។
អានបន្ត -
អ្នកស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញា មិនត្រូវគេបង្ខំឲ្យត្រឡប់ទៅវៀតណាមវិញទេ
គណកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅកម្ពុជា(CHRAC) ជាគណកម្មាធិការចម្រុះនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៧ ថ្កោលទោសចំពោះការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញាចំនួន១១រូប ដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ឲ្យទៅប្រទេសវៀតណាម ជាទីកន្លែង ដែលពួកគេទំនងនឹងប្រឈមមុខនឹងការធ្វើទារុណកម្ម ដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញ។
អានបន្ត