• ការឃោសនាបោះឆ្នោត​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ក្នុង​ខេត្តសៀមរាប​

    ការឃោសនាបោះឆ្នោត​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ក្នុង​ខេត្តសៀមរាប​

    ​ក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃទី ១៥ នៃ​ការ​ឃោ​នា​រក​សំឡេងឆ្នោត​របស់​គណបក្ស នយោបាយ​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​២៧​ខែ មិថុនា ដល់​ថ្ងៃទី ២៦ ឆ្នាំ ២០១៣ មាន​ភាពស្ងប់ស្ងាត់​។

    អានបន្ត
  • សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ ការអង្កេតក្នុង​ដំណាក់កាល​ឃោសនា​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រអាណត្តិទី៥ ​២០១៣ ក្នុង​រយៈពេល​ ២សប្តាហ៍

    សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ ការអង្កេតក្នុង​ដំណាក់កាល​ឃោសនា​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រអាណត្តិទី៥ ​២០១៣ ក្នុង​រយៈពេល​ ២សប្តាហ៍

    ខុមហ្វ្រែល​បាន​សង្កេតឃើញថា ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០១៣ រហូតមកដល់​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១៣ បានកើត​ឡើង​នូវ ភាពមិន ប្រក្រតី នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំនួន ១២០ ករណី​ដែល​ក្នុងនោះ​មានដូចជា ៖ ១. ការបំផ្លាញ​សំភារៈ​ឃោសនា​របស់ គណបក្សនយោបាយ​មាន​២៩ ករណី​នៅ​ខេត្ត​​កំពង់ចាម កណ្តាល ក្រចេះ កំពត បន្ទាយមានជ័យ ព្រៃវែង ឧ​ត្ត​រ​មានជ័យ សៀមរាប និង កំពង់ឆ្នាំង​...

    អានបន្ត
  • ម​.​ស​.​ម​.​ក អំពាវ​នាវ​​ឲ្យ​​មាន​ការ​​អត់​ឱន​​គ្នា​​ក្នុង​ចំណោម​​អ្នក​គាំ​ទ្រ​​​គណបក្ស​នយោបាយ មុន​នឹង​​ការ​បោះឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​​ឈាន​​មក​ដល់​

    ម​.​ស​.​ម​.​ក អំពាវ​នាវ​​ឲ្យ​​មាន​ការ​​អត់​ឱន​​គ្នា​​ក្នុង​ចំណោម​​អ្នក​គាំ​ទ្រ​​​គណបក្ស​នយោបាយ មុន​នឹង​​ការ​បោះឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​​ឈាន​​មក​ដល់​

    បន្ទាប់​ពី​​មាន​ការ​​ប៉ះ​ទង្គិច​​គ្នា​​ដោយ​​ហិង្សា​​កាល​ពី​​ថ្ងៃ​ទី​​០៥ ខែ​កក្កដា ឆ្នាំ​២០១៣ រវាង​​ក្រុម​​អ្នក​គាំ​ទ្រ​គណបក្ស​​សង្គ្រោះ​​ជាតិ ដែល​​កំពុង​​ដង្កែ​​ក្បួន​​ឃោសនា​​នៅ​ក្នុង​​ខណ្ឌ​​ចំកា​មន រាជ​ធានី​​ភ្នំពេញ និង​​ក្រុម​អ្នក​គាំ​ទ្រ​​គណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​កំពុង​តែ​​ចូល​រួម​​ពិធី​ជប់​លៀង​​នៅ​ក្បែរ​នោះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា សូម​​អំពាវ​នាវ​​ដល់​​ប​ណ្ដា​​អ្នក​គាំ​ទ្រ​​គ្រប់​​គណបក្ស​​ទាំង​អស់​​មេត្តា​​អធ្យា​ស្រ័យ​​ឲ្យ​​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​កំឡុង​ពេល​​ការ​បោះ​ឆ្នោត​​នេះ​។​

    អានបន្ត
  • សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី សវនកម្ម​ផ្ទៃក្នុង​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១២

    សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី សវនកម្ម​ផ្ទៃក្នុង​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១២

    ​ក្នុង​បំណង​បញ្ជាក់​ពី​ភាព​សុចរិត​របស់ គ​.​ជ​.​ប លើ​ការរៀបចំ​បញ្ជី​បោះឆ្នោត ការកំណត់​គុណភាព បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១២ និង​កំណត់​ពី​ភាពត្រឹមត្រូវ នៃ​ការអះអាង​របស់ អង្គការ​មិនមែន​រដ្ឋាភិបាល លើ​ការបាត់បង់​ឈ្មោះ​អ្នកមាន​សិទ្ធ បោះឆ្នោត​ក្នុង​​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១២ គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជួល​ក្រុមហ៊ុន​ឯកជន​មួយ​ឲ្យ​ធ្វើ​សវនកម្ម ​លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២​។​

    អានបន្ត
  • សេចក្តីជូនដំណឹង

    សេចក្តីជូនដំណឹង

    ​សហភាព​ការងារ​កម្ពុជា CLC សូម​ជម្រាប​ជូនដំណឹង​ដល់ សមាគម សហព័ន្ធ​សហជីព និង​សមាជិក​សមាជិកា​រទាំង​អស់​ជ្រាបថា​ចាប់ពី ថ្ងៃ ទី ២៧ ខែ មិ​ថុ​នា រហូតដល់​ថ្ងៃ ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ គឺជា​ពេលវេលា​ដែល​គណបក្សនយោបាយ ធ្វើការ​​ឃោសនា​ដើម្បី​ស្វែងរក​សម្លេងឆ្នោត និង​កាបោះឆ្នោត សភាតំណាងរាស្ត្រ​អាណត្តិ​ទី ៥ នៅ​ថ្ងៃ ទី ២៨ ខែកក្កដា ឆ្នាំ​២០១៣ ​ខាងមុខនេះ​។

    អានបន្ត
  • សង្គម​ស៊ីវិល​អំពាវ​នាវ​ឲ្យ​គណបក្ស​នយោបាយ​លើក​កម្ពស់​បញ្ហាស្រ្តី ​និង​កុមារ​បន្ថែម​ទៀត​

    សង្គម​ស៊ីវិល​អំពាវ​នាវ​ឲ្យ​គណបក្ស​នយោបាយ​លើក​កម្ពស់​បញ្ហាស្រ្តី ​និង​កុមារ​បន្ថែម​ទៀត​

    នៅ​ថ្ងៃទី​០៣ ​ខែ​កក្កដា ​ឆ្នាំ២០១៣​ ក្រុម​អង្គការ​សង្គម​ស៊ីវិល ​("សង្គមស៊ីវិល")​ បាន​រួមគ្នា​រៀប​ចំ​វេទិកា​ពិភាក្សា​កម្មវិធី​នយោបាយ​ថ្នាក់​ជាតិ​ស្តីពី ​"វិធាន​ការ​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រ្តី ​និង​កុមារ​នៅ​កម្ពុជា ​("វេទិកាពិកាក្សា")​។ សង្គម​ស៊ីវិល​សូមស្វាគមន៍​ចំពោះ​ការពិភាក្សា​របស់​តំណាង​គណបក្ស​នយោបាយ​ទាំង៧​ក្នុង​ចំណោម​គណបក្ស​ទាំង៨​ ដែល​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ថ្ងៃអាទិត្យ​ ទី២៨​ កក្កដា ​ឆ្នាំ​២០១៣​។​

    អានបន្ត
  • សេចក្តីជូនដំណឹង អំពីការ​ចាក់ផ្សាយ​នូវស្ប៉ត​អប់រំអ្នកបោះឆ្នោត​ជន​ជាតិដើម​ភាគតិច​ តាម​រយៈបណ្តាញទូរទស្សន៍

    សេចក្តីជូនដំណឹង អំពីការ​ចាក់ផ្សាយ​នូវស្ប៉ត​អប់រំអ្នកបោះឆ្នោត​ជន​ជាតិដើម​ភាគតិច​ តាម​រយៈបណ្តាញទូរទស្សន៍

    ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (​ខុមហ្វ្រែល​) មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង និង​គោរព​អញ្ជើញលោក លោកស្រី នាង​កញ្ញា មេត្តា ជ្រាបថា គណៈកម្មាធិការ​ខុមហ្វ្រែល បាន​ផលិត ស្ប៉ត​អប់រំ​អ្នកបោះឆ្នោត​ជន​ជាតិ​ដើម​ភាគតិច​មួយ ដែល​នឹង​ចាក់​ផ្យា​យ​តាមរយៈ​បណ្តាញ ទូរទស្សន៍ ក្នុងស្រុក​មួយចំនួន និង​បណ្តាញ​វីដេអូ​អ៊ី​ន​ធើ​ណែ​ត (​យូ​ធូប​) ក្នុង​ខែកក្កដា ឆ្នាំ​២០១៣ នេះ​។​

    អានបន្ត
  • ការត្រៀមខ្លួន​របស់​ប្រព័ន្ធ ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដើម្បី​តាមដាន​ដំណើរការ​បោះឆ្នោត​និង​អភិបាលកិច្ច​

    ការត្រៀមខ្លួន​របស់​ប្រព័ន្ធ ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដើម្បី​តាមដាន​ដំណើរការ​បោះឆ្នោត​និង​អភិបាលកិច្ច​

    ​ស​ម្ព័​ន​អ្នកសារព័ត៌មាន​អាស៊ីអាគ្នេយ៍ (SEAPA) ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែលជា​ដៃគូរ​មាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុជា និង​រៀបចំ​កិច្ចប្រជុំ និង​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​នៅ​រាជធានី ​និង​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី ១១ ដល់ ១៥ ខែកក្កដា ឆ្នាំ ២០១៣ ។​

    អានបន្ត
  • គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តម្កល់ សេចក្តីសម្រេច របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តម្កល់ សេចក្តីសម្រេច របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង​

    ​បណ្តឹង​របស់​ឈ្មោះ កែវ ថៃ តំណាង​គណបក្ស ស​ង្រោះ​ជាតិ ដែល​ប្តឹង​លោកស្រី កែវ សុផាត ជា​ចៅក្រម​សង្កាត់​កំពង់ឆ្នាំង និង លោក ហ៊ុន ធី ជា​សមាជិក ក្រុមប្រឹក្សា សង្កាត់​កំពង់ឆ្នាំង ពីបទ​បំផ្លាញ ស្លាក​គណបក្ស សង្គ្រោះ​ជាតិ ត្រូវបាន​គណៈកម្មាធិកា​រ​​ជាតិ​រៀបចំ​ការបោះឆ្នោត(​គ​.​ជ​.​ប​) យកមក​ពិនិត្យ​ដោះស្រាយ​នា​សម័យប្រជុំ​ពេញអង្គ នៃ គ​.​ជ​.​ប នៅ​ថ្ងៃ ទី ០៨ ខែកក្កដា​ ឆ្នាំ​២០១៣​។​

    អានបន្ត
  • វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធ​ល នៃ​ការបោះឆ្នោត​

    វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធ​ល នៃ​ការបោះឆ្នោត​

    ​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង​៨:00 ព្រឹក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត ដល់​មន្ត្រី​​បោះឆ្នោត​នៅ គ​.​ជ​.​ប និង​មន្ត្រី​មក​ពីំ គណៈកម្មការ​រាជា​ធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​/​ខ​ប​) ព្រមទាំង​តំណាង​គណបក្ស​​នយោបាយ និង​អ្នក សង្កេតការណ៍​បោះឆ្នោត​សរុប​ប្រមាណ ២៨០​នាក់​។​

    អានបន្ត
  • យើង​ទាំងអស់​ត្រូវ​សម្លេង​និង​ជម្រើស : ជូន​ចំពោះ​បេក្ខជន​ព្រឹទ្ធសភា​

    យើង​ទាំងអស់​ត្រូវ​សម្លេង​និង​ជម្រើស : ជូន​ចំពោះ​បេក្ខជន​ព្រឹទ្ធសភា​

    ​យើងខ្ញុំ​ជា​បគ្គ​លិ​ក និង​ជា​សមាជិក​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ដូចខាងក្រោម​នេះ ហើយ​ជា​ដៃគូ​ការងារ​​ក្រុម​គ្រូ​សារ និង មិត្តភក្តិ​ទាំងអស់ របស់​យើងខ្ញុំ​ទាំងអស់គ្នា ដែល​បាន​ចុះ​ឈ្នោះ​បោះឆ្នោត នៅ​ទូទាំងប្រទេស​កម្ពុជា​​នឹង​បោះឆ្នោត ជូន​តែ​បេក្ខជន តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងឡាយ​ដែល​ផ្តល់​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​​ពេលវេលា​តែប៉ុណ្ណោះ​។​

    អានបន្ត
  • សេចក្តីជូនដំណឹង​

    សេចក្តីជូនដំណឹង​

    ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សូម​ជូនដំណឹង ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ អន្តរជាតិ អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ទាំងអស់ ឲ្យ​បាន​ជ្រាប់ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៣ ​វេលា​ម៉ោង ១០:00 ព្រឹក គ​.​ជ​.​ប នឹងមាន​រៀបចំ សន្និសីទ​សារព័ត៌មាន​ដើម្បី​បង្ហាញ​អំពី លទ្ធផល​នៃ​សវនកម្ម​ផ្ទៃក្នុង​​លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២​សម្រាប់​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល ទី​៥ ឆ្នាំ​២០១៣​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo