កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំក្រសួងមហាផ្ទៃឱ្យ​ស៊ើបអង្កេតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បន្ទាប់ពីមានការលើកឡើងថា អង្គការនេះជាប់ពាក់ព័ន្ធនឹង «បដិវត្តន៍» លោកថ្លែងថា «អង្គការ​នេះ​ត្រូវតែបិទព្រោះពួកគេធ្វើតាមបរទេស»។ ជាការឆ្លើយតប ម.ស.ម.ក បានបញ្ជាក់ជាថ្មីនូវគោលជំហរឯករាជ្យពីគណបក្សនយោបាយទាំងអស់ និងបានស្នើរដ្ឋាភិបាល «ចូលរួមកិច្ចសន្ទនាប្រកបដោយអត្ថន័យមួយ» ជាមួយតំណាងរបស់ខ្លួនដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ទាំងនេះ។ មួយសប្តាហ៍ក្រោយមក លោកនាយករដ្ឋមន្ត្រីបានប្រាប់សារព័ត៌មានថា ការស៊ើបអង្កេតទាំងនោះពុំបានបង្ហាញនូវកំហុសឆ្គងណាមួយឡើយ និងថា ម.ស.ម.ក ត្រូវបានអនុញ្ញាតឱ្យ​បន្តប្រតិបត្តិការរបស់ខ្លួន។

    PPP | Fresh News | VOA | PPP | Fresh News | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អតី​ត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៤នាក់​ ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ​ ព្រោះ​ពួកគេ​បានប្រមូល​ផ្តុំ​មនុស្ស​ក្នុង​សង្កាត់មួយ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​បង្កើត​ចលនា​ស្ត្រីរួប​រួម​គ្នាមួយ។

    Khmer Time | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួង​មហាផ្ទៃ​បាន​ប្រកាសថា​ ម.ស.ម.ក និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​កំពុង​ត្រូវ​បាន​ឃ្លាំមើល​បន្ទាប់ពីមាន​ការ​ចោទប្រកាន់ថាអង្គការ​ទាំង​នោះ​បាន​ចូលរួម​ក្នុង «បដិវត្តន៍​»​ ក្នុង​អំឡុង​សវនាការ​តុលាការ​កំពូល​ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការចោទប្រកាន់ពីបទក្បត់ជាតិ ដោយ​យោង​តាម​សកម្មភាពរបស់លោក កឹម សុខា ទោះបីជាសំណុំ​រឿង​របស់​លោក​ពុំទាន់ត្រូវបាន​កាត់់ក្ដី​ក៏ដោយចុះ។ សាលដីកាសម្រេចនោះត្រូវបានក្រុមអង្គការសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើនថ្កោលទោស ព្រោះជាការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ។

    Khmer Time | VOA | PPP | Khmer Time | VOA | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺ លោក យាង សុធារិន និងលោក អួន ឈិន ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែវិច្ឆិកា នោះ កំពុងស្ថិតក្នុងការឃុំខ្លួននៅទីស្នាក់ការនគរបាលរាជធានីភ្នំពេញ ដោយអាជ្ញាធរអះអាងថាអ្នកទាំងពីរនាក់នោះកំពុងស្ថិតក្នុងការស៊ើបអង្កេតចំពោះការបញ្ជូនរបាយការណ៍ព័ត៌មានទៅឱ្យទីស្នាក់ការវិទ្យុអាស៊ីសេរី។ នៅថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកទាំងពីរ​ត្រូវបាន​ចោទប្រកាន់ពីបទ​ចារកម្ម ជាបទចោទ​ដែលអាច​នឹងធ្វើ​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​រយៈពេល ៧ ទៅ ១៥ ឆ្នាំ​។ ក្រោយ​មក ពួកគេត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំបណ្ដោះអាសន្ន​ នៅ​ខែ​សីហា ឆ្នាំ២០១៨។

    PPP | Khmer Time | VOA | PPP | Khmer Time | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង តាមរយៈលិខិត បានស្នើឱ្យ​មន្ត្រីខេត្តបង្កើត «កម្លាំងពិសេស» ដើម្បីឃ្លាំមើល និងទប់ស្កាត់ក្រុមនានាដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាល ដោយស្នើឱ្យក្រុមនេះ «បង្ក្រាបជាបន្ទាន់» ក្នុងករណីមានព្រឹត្តិការណ៍នេះកើតឡើង។ ជាលទ្ធផលសកម្មជនគណបក្សសង្គ្រោះជាតិត្រូវបានរារាំងមិនឱ្យធ្វើដំណើរទៅកាន់រាជធានីភ្នំពេញដើម្បីចូលរួមសវនាការរបស់តុលាការកំពូលទាក់ទងនឹងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ។

    Khmer Time | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​ត្រូវបាន​ក្រសួង​មហាផ្ទៃ​ព្យួរ​ប្រតិបត្តិការ​រយៈពេល​៦០​ថ្ងៃ ដោយ​សារ​រំលោភលើ​​មាត្រា​២៤ នៃ​ច្បាប់​ស្តីពីសមាគម​ អង្គការ​ ដែល​តម្រូវ​អោយ​អង្គការ​ សមាគម​ ចុះ​បញ្ជីត្រូវ​ ឯក​រាជ្យ​ផ្នែក​នយោបាយ​ ដោយ​សារ​មូល​ហេតុ​ជុំវិញ​ការ​អំពាវនាវ​ឱ្យ​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​ការ​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ។

    PPP | Khmer Time | VOD | RFA | PPP | Khmer Time | VOD | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មេធាវីរបស់លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់ពាក្យ​បណ្តឹង​ប្រឆាំងនឹង​​លោក​ លឺ ឡាយ​ស្រេង អតីត​ឧបនាយករដ្ឋ​មន្ត្រីពីបទបរិហារកេរ្តិ៍ទាក់ទងនឹង​ការ​លើក​ឡើង​ក្នុងពេល​សន្ទនាតាមទូរសព្ទជាលក្ខណៈឯកជន​មួយ​ដែល​បាន​បែក​ធ្លាយ​នៅលើ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម។ តាមរយៈការសន្ទនា​ជាមួយលោកស្រី គី លម្អង ដែលដូចគ្នានឹង​ លោក លឺ ឡាយស្រេង ជា​អតីត​មន្ត្រីគណបក្ស​ហ្វ៊ុន ​ស៊ិន​ប៉ិច លោកបាន​ចោទប្រកាន់គណបក្ស​រាជានិយម​មួយនេះជុំវិញ​ការ​ទទួល​ប្រាក់ជាថ្នូរ​នឹង​អាសនៈដែលពួកគេ​​ទទួល​បាន​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយ។

    PPP | Khmer Time | PPP | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋប្រមាណជា​ ១០០នាក់ដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីត្រូវបានរារាំងមិនឱ្យដើរហែក្បួនដើម្បីប្រារព្ធទិវាលំនៅដ្ឋានពិភពលោកក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ញើលិខិតមួយច្បាប់ទៅតំណាងប្រជាពលរដ្ឋដោយបានលើកឡើងថាការស្នើប្រារព្ធទិវានោះបង្កហានិភ័យដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

    Khmer Time | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    តាម​រយៈលិខិត​បន្ទាន់​មួយ​នៅ​ថ្ងៃទី២ ខែ​តុលា ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ខេត្ត​ឱ្យ​រាយការណ៍​ជា​បន្ទាន់ចំពោះ​សកម្ម​ភាព​ណាមួយ​ដែល​អនុវត្ត​ដោយ​អង្គការ​ ឬ​សមាគមមូលដ្ឋាន​ណាមួយ​ដែល​ពុំមាន​ការ​ជូន​ដំណឹង​ជាមុន​ ដោយ​បន្ថែម​ថា​ អាជ្ញា​ធរ​អាច​បញ្ឈប់សកម្មភាព​ដែល​មាន​ការ​គ្រោង​ទុក​ទាំងនោះ​ ប្រសិន​បើ​ប៉ះពាល់​ដល់​ «សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​»។ លិខិត​នោះ​ព្រម​ទាំង​បា​ន​បញ្ជាក់ថា​ សមាគម​ និង​អង្គការ​ដែល​មាន​បំណង​ធ្វើ​សកម្ម​ភាព​ក្នុង​ដែន​ដីនៃ​ក្រុង​ ឬ​ខេត្ត​ណាមួយ​ត្រូវ​ជូន​ដំណឹង​ដល់​ក្រសួង​មហាផ្ទៃ​អំពីប្រភេទ​សកម្ម​ភាព​នោះ​ក្នុង​រយៈពេល​៣ថ្ងៃ​នៅ​មុន​ការ​ចាប់​ផ្តើម​។

    PPP | VOA | PPP | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អង្គការសមធម៌កម្ពុជាដែលធ្វើការងារផ្នែកសិទ្ធិដីធ្លី ត្រូវបានក្រសួងមហាផ្ទៃព្យួរប្រតិបត្តិការអស់រយៈពេល ៣០ថ្ងៃ មកហើយទាក់ទងនឹងការរំលោភច្បាប់ស្តីពីសមាគម អង្គការ និងលក្ខន្តិកៈរបស់អង្គការខ្លួន។ តាមរយៈលិខិត ក្រសួងមហាផ្ទៃស្នើឱ្យអង្គការនេះបញ្ជូនរបាយការណ៍នៃគណនេយ្យធនាគារ សកម្មភាពអង្គការ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងរបាយការណ៍របស់អង្គការនេះ​ ទាក់ទងនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករភ្នំពេញ នៅខេត្តឧត្តរមានជ័យ។

    PPP | VOA | Khmer Time | PPP | VOA | Khmer Time

  • កំពង់ស្ពឺ

    កំពង់ស្ពឺ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​ ហ៊ុយ​ ឧត្តម​ ត្រូវបាន​ចាប់ខ្លួន​ និង​ចោទប្រកាន់ក្រោម​មាត្រា​ ៤៩៤ និង​មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ​ ដែលមាត្រា​ទាំងពីរនេះទាក់ទងនឹងបទ​ ញុះញង់ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ដោយលោក ថាន់​ ខុង ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្តក្រចេះ​​ ដោយសារ​បាន​ច្រៀង​ចម្រៀង​ ​បង្ហោះលើ​ហ្វេសប៊ុករិះគន់លោក​នាយករដ្ឋ​មន្ត្រីហ៊ុន​ សែន​ ក្នុង​ឆ្នាំ២០១៣។

    PPP | Khmer Time | PPP | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ព្រះតេជគុណ ព្រហ្ម ធម្មជាតិ បានសរសេរលិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃស្នើឱ្យ​លុបព្រះនាមព្រះអង្គជាប្រធានអង្គការមាតាធម្មជាតិ និងស្នើឱ្យ​លុបឈ្មោះអង្គការចេញពីបញ្ជីក្រសួង។ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន សហស្ថាបនិក​នៃ​អង្គការ​នេះ​ បានថ្លែងថា ការសម្រេចនេះគឺដោយសារការបន្តយាយីទៅលើសកម្មជនរបស់ពួកគាត់។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីអង្គការ។

    PPP | Khmer Time | VOD | Fresh News | RFA | PPP | Khmer Time | VOD | Fresh News | RFA

  • កោះកុង

    កោះកុង

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្មជនអង្គការមាតាធម្មជាតិពីរនាក់ត្រូវបាននគរបាល​ខេត្ត​កោះ​កុង​ឃាត់ខ្លួន។ អ្នក​ទាំងពីរ​នាក់នោះបាន​ថតរូបភាព​ទូក​ដែល​សង្ស័យ​ថាត្រៀម​ដឹក​ខ្សាច់ស៊ីលីកាខុស​ច្បាប់ចេញ ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​កោះកុង​ ស្ថិត​នៅ​ស្រុកគិរីសាគរ​។ ទូក​ដែល​កំពុង​បូម​ខ្សាច់នោះ ដូចជា​ទូក​របស់​ក្រុម​ហ៊ុន​ LPY គ្រប់គ្រង​ដោយ​លោក​ លី យ៉ុង​ផាត់ ដែល​ជា​សមាជិកព្រឹទ្ធសភា។ សកម្មជន​ទាំង​ពីរ​ ​ត្រូវ​បាន​ផ្តន្ទា​ទោសពី​បទ​រំលោភសិទ្ធិ​ឯកជនភាព និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស និង​ដាក់ទោស​ឱ្យ​ជាប​់ពន្ធនាគារយៈពេល ១ឆ្នាំ ដោយព្យួរទោសរយៈពេល ៧ខែ។ សកម្មជន​ទាំង​ពីរ​ ត្រូវ​ដោះលែង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីជាប់ពន្ធនាគារ​ចំនួន ៥ខែ​រួច​មក​។

    Khmer Time | LICADHO | RFA | PPP | Khmer Time | LICADHO | RFA | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក កៅ កឹមហួន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសថា កម្ពុជានឹងបង្កើត «ក្រុមស្រាវជ្រាវ» រួមគ្នាមួយ ជាមួយប្រទេសចិនដើម្បីស៊ើបអង្កេតទៅលើអត្ថិភាពនៃ «បដិវត្តន៍ពណ៌»។ ពាក្យនេះត្រូវបានគេប្រាស់ដើម្បីពណ៌នាចលនាប្រឆាំងក្នុងដែនយុត្តាធិការផ្សេងៗ រួមទាំងសកម្មភាព​នៅ​មជ្ឈិមបូព៌ាផង។ លោក ហួន បានថ្លែងថាក្រុមស្រាវជ្រាវនេះ នឹង​ផ្ដល់​នូវចំណេះដឹងដល់សាធារណជនអំពីមូលហេតុដែលបដិវត្តន៍ទាំងនេះកើតឡើង ហើយបន្ទាប់មកដាក់អនុសាសន៍នានាសម្រាប់ការតាក់តែងគោលនយោបាយ។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    វិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យរបស់ខ្លួនប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដែលបានប្រតិបត្តិការ​អស់រយៈពេល ១២ឆ្នាំ​ បន្ទាប់ពីខកខានក្នុង​ការ​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹង​ការតម្រូវឱ្យបង់ពន្ធ និងវិវាទទាក់ទងនឹងអាជ្ញាប័ណ្ណជាមួយក្រសួងព័ត៌មាន។ វិទ្យុអាស៊ីសេរី ដែលទទួលបានមូលនិធិពីសហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួននឹងបន្តប្រតិបត្តិការចេញពីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។

    Khmer Time | Fresh News | PPP | Khmer Time | Fresh News | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សារព័ត៌មានឯករាជ្យជាភាសាអង់គ្លេស ដឹ ខេមបូឌា ដេលី ដែលជាញឹកញាប់បានចេញផ្សាយអត្ថបទព័ត៌មានរិះគន់គោលនយោបាយសាធារណៈ និងចេញផ្សាយពីប្រធានបទនានា ដូចជាបញ្ហាសង្គម អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ត្រូវ​បានបង្ខំចិត្តឲ្យ​បិទទ្វារ បន្ទាប់ពីមានវិវាទទាក់ទងនឹងការបង់ពន្ធចំនួន ៦.៣ លាន ដុល្លារអាមេរិក។ ក្នុងពេលដំណាលគ្នានេះ អ្នកស្រី ដេបូរ៉ា​ គ្រីស័រ ស្ទីល (Deborah Krisher Steele) ចាងហ្វាងរង និងលោក ដាកក្លាស ស្ទាល (Douglas Steele) បណ្តាធិការ ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ទន្ទឹមនេះអ្នកស្រីដេបូរ៉ា​ គ្រីស័រ ស្ទីល ក៏ប្រឈមនឹងការចោទប្រកាន់ទាក់ទងនឹងការបង្ហាញជាសាធារណៈនូវទំនាក់ទំនងពាក់ព័ន្ធនឹងពន្ធ និងដោយសារអ្នកស្រីបានលើកឡើងថាការបិទនោះធ្វើឡើងដោយហេតុផលនយោបាយ។ នាយកដ្ឋានពន្ធដារព្រមទាំងបានបង្កក់គណនេយ្យធនាគារអង្គការជំនួយពិភពលោកដើម្បីកម្ពុជា និងជំនួយសង្គ្រោះជប៉ុនដើម្បីកម្ពុជា ដែលអង្គការទាំងពីរនេះពាក់ព័ន្ធនឹងលោក ប៊ើណាត គ្រិហ្ស៊ើ (Bernard Krisher) ស្ថាបនិកកាសែត ដឹ ខេមបូឌា ដេលី។

    RFA | PPP | VOA | Khmer Time | RFA | PPP | VOA | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក កឹម សុខា មេដឹកនាំគណបក្សជំទាស់គឺគណបក្សសង្គ្រោះជាតិ ត្រូវបាននគរបាលជាង១០០នាក់ ចាប់ខ្លួនបើទោះជាលោកមានអភ័យឯកសិទ្ធិសភា និងបើទោះជាគ្មានដីកាចាប់ខ្លួនក៏ដោយ។ អាជ្ញាធរថ្លែងថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ផ្អែកតាម «វីដេអូមួយ ផ្សាយដោយបណ្តាញផ្សព្វផ្សាយកម្ពុជាមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងភស្តុតាងដទៃទៀតដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន» តាំងពីឆ្នាំ២០១៣ ដែលបង្ហាញពីការ «សមគំនិតរវាងលោក កឹម សុខា ជាមួយរដ្ឋអំណាចបរទេស ដែលប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា»។ លោកត្រូវបានចោទប្រកាន់ពីក្បត់ជាតិក្រោមមាត្រា ៤៤៣ (សន្ទិដ្ឋិភាពជាមួយបរទេស) នៃក្រមព្រហ្មទណ្ឌកម្ពុជា។

    CD | Khmer Time | PPP | Reuters | VOA | CD | Khmer Time | PPP | Reuters | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានដាក់សំណើទៅតុលាការកំពូល ស្នើលុបគណបក្សនយោបាយចំនួន៩ ដោយចោទប្រកាន់ថាគណបក្សទាំងនោះបានរំលោភច្បាប់ស្តីពីគណបក្សនយោបាយដោយខកខានបញ្ជូនរបាយការណ៍ប្រចាំឆ្នាំរបស់ពួកគេទៅក្រសួង។ គណបក្សដែលពាក់ព័ន្ធរួមមាន គណបក្សប្រជាជាតិខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សសង្គមខ្មែរនិយម គណបក្សសង្គមថ្មី គណបក្សខ្មែរជាតិនិយម គណបក្សនាងនាគនារីខ្មែរ គណបក្សពន្លឺសេរីភាព គណបក្សស្ត្រីសង្គ្រោះកម្ពុជា និងគណបក្សសេរីបង្រួបបង្រួមជាតិ។ តុលាការបានព្យួរគណបក្សចំនួន៤ភ្លាមៗ រួមមាន គណបក្សនាងនាគនារីខ្មែរ គណបក្សពន្លឺសេរីភាព គណបក្សស្ត្រីសង្គ្រោះកម្ពុជា និងគណបក្សសេរីបង្រួបបង្រួមជាតិ ចំណែក​ឯ គណបក្ស១១ ផ្សេងទៀតទទួលការព្រមាន និងទុករយៈពេលចន្លោះ ១៥ ដល់៩០ ថ្ងៃ ដើម្បីដាក់ឯកសារផ្សេងៗទៅក្រសួង ក្រោមការគំរាមចាត់វិធានការផ្លូវច្បាប់។

    Khmer Time | PPP | Khmer Time | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អ្នកសារព័ត៌មានចំនួនពីរនាក់ដែលធ្លាប់បម្រើការងារឱ្យ​កាសែត ដឹ ខេមបូឌា ដេលី គឺ អូន ភាព និងហ្ស៊ូមប៊ើ ផេតធើ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទាក់ទងនឹងការចេញផ្សាយព័ត៌មានអំពីការបោះឆ្នោតឃុំ/សង្កាត់ក្នុងខេត្តរតនៈគិរី។ ពួកគាត់បានលើកឡើងថា សំណួរដែលពួកគេសួរទៅកាន់ប្រជាពលរដ្ឋ គឺទាក់ទងនឹងការផ្សព្វផ្សាយពីការបោះឆ្នោត។ មេធាវីរបស់ពួកគាត់បានលើកឡើងថា ពួកគាត់ទើបតែទទួលបានដំណឹងពីការចោទប្រកាន់នេះនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។

    PPP | CPJ | PPP | CPJ