កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ស្ទឹង​ត្រែង

    ស្ទឹង​ត្រែង

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    យុវជន​​ ជុំ ​ហួរ និង​ ​ជុំ ​ហួត ដែល​​ជា​សកម្ម​ជន​បរិស្ថានកម្ពុជា​ទាំងពីរនាក់​​ត្រូវបាន​អាជ្ញាធររបស់​ប្រទេសឡាវ​​ឃាត់​​ខ្លួន​ ខណៈកំពុង​ថត​យក​រូប​ភាព​នៃការ​សាងសង់​ទំនប់​ដនសាហុង។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នក​ចូល​រួម​ត្រូវបាន​​រុញ​ច្រាន​ ​បដាត្រូវ​បាន​ដក​ហូត​ និង​​ក្រុមមនុស្សជាច្រើន​​​ត្រូវបាន​បំបែកពី​សំណាក់​នគរបាល​បង្ក្រាប​កុបកម្ម​ និង​បុគ្គលិក​សន្តិសុខ​​ នៅ​ក្នុង​ពិធី​​ប្រមូល​ផ្តុំដោយសន្តិវិធី​មួយដើម្បី​រម្លឹក​​ព្រឹត្តិការណ៍​​លើក​ទីពីរ​នៃ​បាញ់​សម្លាប់នៅ​លើ​ផ្លូវ​វែង​ស្រេង​។​​

    LICADHO | PPP | CAM | LICADHO | PPP | CAM

  • ស្វាយ​រៀង

    ស្វាយ​រៀង

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    នគរបាល​ប្រើប្រាស់​រថយន្ត​បាញ់ទឹក​ទៅលើ​កម្ម​ករ​ដែល​ធ្វើ​កូដកម្ម​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយ​រៀង​។ កម្ម​ករ​ចំនួន​៥៨ ត្រូវបាន​ចាប់​ខ្លួន​។

    CCHR | PPP | CCHR | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    ច្បាប់់ស្តីពី​ទូរគមនាគមន៍​​ដែល​មាន​លក្ខណៈរឹត​ត្បិត​ខ្លាំងត្រូវបាន​អនុម័ត​។ ក្រុម​សង្គម​ស៊ីវិល​ព្រមាន​ថា​ ច្បាប់នេះ​នឹង​​ប៉ះពាល់​ទៅលើ​សេរីភាព​ខាង​ការ​បញ្ចេញ​​មតិ​ និង​ឯក​ជន​ភាព​របស់បុគ្គល។​

    Global Voice Advox | LICADHO | Global Voice Advox | LICADHO

  • រតនៈគិរី

    រតនៈគិរី

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    សកម្ម​ជន​សិទ្ធិ​ដីធ្លីមានលោក សួត សឿន លោក អែម ចាន់ និង​លោក ជ្រឹក ទួក ត្រូវបាន​សាលា​ដំបូង​​ខេត្ត​រតនៈគិរីកាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​ពីរ​ឆ្នាំ​។ ការ​កាត់ទោស​នេះ​ធ្វើ​ឡើង​ក្នុង​បរិបទ​នៃ​ទំនាស់​ដីធ្លី​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១២ នៅពេល​ដែល​កម្ម​ករ​ជួល​ដោយ​ឈ្មួញ​ម្នាក់​នៅ​រាជធានីភ្នំពេញ​បាន​ចាប់​ផ្តើម​ឈូស​ឆាយ​ដីរាប់​រយ​ហិក​តា​ក្នុង​ស្រុក​បរកែវ​ ដោយ​មាន​ការ​គំាទ្រ​ពី​នគរបាល​ប្រដាប់​ដោយ​អាវុធ​។

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​ចេញ​ដី​កាបង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក ​សម​ រង្ស៊ី ប្រធានគណៈបក្ស​សង្គ្រោះ​ជាតិ។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ប្រើ​ប្រាស់​ដីកាចាប់​ខ្លួន​នេះ​ជាមូល​ដ្ឋាន​ដើម្បី​ដក​តួនាទី​ជាសមាជិក​រដ្ឋ​សភារបស់​លោក​ សម រង្ស៊ី​​។

    CCHR | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក​ ញ៉យ​ ចំរើន​ និង​លោក​ គង់ សភា​ ដែល​ជា​តំណាង​រាស្ត្រ​គណៈបក្ស​ជំទាស់​ ត្រូវ​បាន​វាយ​ដំ​នៅ​ខាង​ក្រៅ​​​រដ្ឋ​សភា​ខណៈមាន​ការ​តវ៉ា​មួយ​ជំទាស់នឹង​លោក​ កឹម​ សុខា​ អនុប្រធាន​គណៈបក្ស​សង្គ្រោះ​ជាតិ រហូត​​មាន​​អំពើ​ហិង្សា​។ ក្រោយ​មក ​ការ​ស៊ើប​អង្កេត​បង្ហាញ​ថា​ សមាជិក​នៃ​កង​អង្គរក្សរបស់​​នាយក​រដ្ឋ​មន្ត្រី​ជា​អ្នក​វាយ​ប្រហារ​។

    CAM | PPP | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក​ នី ចរិយា​ ដែល​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស និងបុគ្គលិក​​សមាគម​អាដហុក​ ត្រូវបាន​កោះ​ហៅ​ឱ្យ​​ផ្តល់​ភស្តុតាង​ទាក់ទង​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ទៅលើ​រូប​លោកនៅ​សាលាដំបូង​រាជ​ធានីភ្នំពេញ​​។

    CAM | PPP | CAM | PPP

  • កោះកុង​

    កោះកុង​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក វ៉ែន​ វ៉ន​ ដែល​ជា​សកម្ម​ជន​បរិស្ថាន​ និង​ជា​តំណាង​ប្រជាពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគតិច ត្រូវបាន​ចាប់​ខ្លួន​ពី​បទ​ប្រមូល​អនុផល​ព្រៃឈើដោយ​គ្មាន​លិខិត​អនុញ្ញាត​ និង​ការ​បំផ្លិច​បំផ្លាញ​វត្ថុ​តាង​។ បទ​​ចោទប្រកាន់​ទាំង​នេះ​ផ្តើម​​ចេញ​ពី​ការ​សាង​សង់​មណ្ឌលតូច​មួយ​​សម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​ជាទីសម្រាប់​ប្រជុំ​របស់​​​​សកម្ម​ជន​មូល​ដ្ឋាន​ក្នុង​ជ្រលង​អារ៉ែង​។

    CCHR | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​រារាំង​បាតុករ​ក្នុងការ​​ធ្វើ​ដំណើរឆ្ពោះ​ទៅកាន់គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ នៅ​ទិវា​លំនៅដ្ឋាន​ពិភពលោក​។ ក្រុម​បាតុករ​ទាំងនោះ​បាន​ធ្វើដំណើរ​ដោយ​សន្តិវិធី​ពី​សហគមន៍​ដីក្រហម​​ឆ្ពោះ​ទៅកាន់​រដ្ឋ​សភា​ ជាទី​ដែល​ពួកគាត់​ត្រូវ​ដាក់ញត្តិ​ទៅកាន់តំណាង​រាស្ត្រ។

    CAM | CAM

  • ស្វាយ​រៀង

    ស្វាយ​រៀង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    សកម្មជន​ដីធ្លី និង​បុរស​ជា​បងប្អូន​ រួមមាន​ ​សួន​ សីហា សួន​ ហុងលី និង​ សួន​ ហូ ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ទាក់ទង​នឹង​បទ​ចោទ​​ឈូស​ឆាយ​ដី។

    CAM | CAM

  • កំពត

    កំពត

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក លី កឹម​ធុយ និងលោក លី កឹម​ហៀង​ ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ការ​តវ៉ា​មួួ​យ​ពាក់ព័ន្ធ​ទៅនឹង​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​កំពត​។​ អ្នក​ទាំង​ពីរ​​ទាមទារ​ដើម្បី​ឱ្យ​ពល​រដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​អភិវឌ្ឍន៍​តេជោ ស្រុក​ឈូក​ ទទួល​បាន​ដីឡូតិ៍​ដែល​ត្រូវបាន​សន្យាថា​​នឹង​ប្រគល់ជូន​ដល់​ពួកគាត់។

    CAM | CAM

  • កោះ​កុង

    កោះ​កុង

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អ្នក​តវ៉ា​ចំនួន​១៧នាក់​ រួមមាន​ទាំង បុគ្គលិក​អង្គការ និងអ្នក​ធ្វើ​ការ​ផ្នែក​​​ព័ត៌មាន​ ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់ពី​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​ដែល​ជា​ការ​បង្ហាញ​ពីការ​​គំាទ្រ​ជម្លោះ​ដីធ្លី​របស់​សហគមន៍​ជីខ​ក្រោម​។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ និង​អ្នក​ជួយ​សង្គ្រោះ​​របស់​អង្គការ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវបាន​ឃុំ​ខ្លួនផង​ដែរ​។

    LICADHO | LICADHO

  • កោះ​កុង

    កោះ​កុង

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    នគរបាល​ខេត្ត​កោះកុង​បាន​ឆ្មក់​ចូល​ទីស្នាក់ការ​របស់​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ បន្ទាប់ពីការ​ចាប់​ខ្លួន​ក្រុម​សកម្ម​ជន​ចំនួន​បីនាក់។

    KHT | KHT

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    យុវជន គង់ រ៉ៃយ៉ា ដែល​ជានិស្សិត​សាកល​វិទ្យាល័យ​ខេមរៈ ត្រូវ​បាន​ចាប់​ខ្លួន ​បន្ទាប់ប្រកាស​​ឱ្យ​មាន​ «បដិវត្តន៍​ពណ៌» តាម​រយៈបណ្តាញ​សង្គម​ហ្វេសប៊ុក​។ លោក​ អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​អង្គការ​លីកាដូ​ ​រិះ​គន់ចំពោះ​សេចក្តីសម្រេច​នោះ​ ព្រោះថា​ការ​បង្ហោះ​របស់យុវជន​​ គង់ រ៉ៃយ៉ា​ «គ្រាន់តែ​ជាការ​បញ្ចេញគំនិត​»។

    LICADHO | LICADHO

  • កោះកុង​

    កោះកុង​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ គឺ លោក ទ្រី សុវិគា​ លោក​សាន់​ ម៉ាឡា​ និង​លោក ស៊ីម​​ សំណាង​ ត្រូវបាន​ចាប់​ខ្លួន​បន្ទាប់ពីបដិសេធ​បង្ហាញ​ខ្លួន​ដើម្បី​សាកសួរ​ទាក់ទង​ទៅនឹង​ការ​ចូលរួម​របស់​ពួកគេ​ក្នុងការ​តវ៉ា​លើ​ការ​បូម​ខ្សាច់។ សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ម្នាក់​​ទៀត​ ឈ្មោះ​ ម៉េង ហេង​ ចោទប្រកាន់នគរបាល​ថាបាន​អាន​ដីកា​ចាប់ខ្លួន​មិន​ច្បាស់លាស់ និង​បាន​ដកហូត​ទូរសព្ទ​របស់​អ្នក​ដែល​បាន​ថត​សកម្ម​ភាព​ចាប់​ខ្លួន​នោះ។

    PPP | PPP

  • កោះកុង​

    កោះកុង​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នក​គាំទ្រ​ចំនួន ​៤០ នាក់​របស់​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ មាន​​លោក ទ្រី សុវិគា​ លោក​សាន់​ ម៉ាឡា​ និង​លោកស៊ីម​​ សំណាង​ ត្រូវ​បាន​រារាំង​ពី​សំណាក់​អាជ្ញា​ធរ​មិន​ឱ្យ​ចូល​ទៅ​កាន់ក្រុង​កោះ​កុង​ដែល​ជា​កន្លែង​ដែល​អ្នក​ទាំង​នោះ​គ្រោង​រៀប​ចំការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលាដំបូង​ខេត្ត​។

    KHT | LICADHO | KHT | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក​ ហុង សុខហួរ​ ដែល​ជា​សមាជិកព្រឹទ្ធសភាមក​ពី​​គណៈបក្ស​ជំទាស់ត្រូវបាន​ចាប់​ខ្លួន​ក្នុង​រាជធានីភ្នំពេញ​ ដោយ​​ត្រូវបាន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ចោទប្រកាន់ពីបទក្បត់ជាតិ​ទាក់ទង​ទៅនឹង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក​។

    PPP | LICADHO | PPP | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    ព្រឹទ្ធសភាមក​ពី​គណៈបក្ស​ជំទាស់ទាក់ទង​ទៅនឹង​ការ​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ ​ការ​បង្ហោះ​ឯក​សារ​នោះ​បរិយាយ​ពីអនុសញ្ញា​ក្លែង​ក្លាយ​រវាង​ប្រទេសកម្ពុជា និង​វៀត​ណាម​ ដែល​ថា​សម្តេច​ហេង​ សំរិនសម្រេច​រំលាយ​​ព្រំដែន​រវាង​ប្រទេសទាំង​ពីរ។

    CAM | KHT | CAM | KHT

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    កង​រក្សា​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​វាយ​ដំលើ​​សកម្ម​ជន​សិទ្ធិ​ដីធ្លី​ និង​អ្នក​សារព័ត៌មាន​នៅ​ជិត​សាលា​រាជធានីភ្នំពេញ​។ កង​សន្តិសុខ​ទាំង​នោះ​បាន​រារាំង​អ្នក​សារព័ត៌មានក្នុងការ​ធ្វើការ​សម្ភាសសកម្ម​ជន​ ព្រម​ទាំង​ប៉ុន​ប៉ង​ដកហូត​ម៉ាស៊ីន​ថត​​របស់​ពួកគេ​ថែម​ទៀត​ផង​។

    CAM | PPP | CAM | PPP