កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • កំពង់ឆ្នាំង

    កំពង់ឆ្នាំង

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អ្នក​តវ៉ា​ដោយ​សន្តិវិធី​មកពីខេត្តកំពង់ឆ្នាំង​​ត្រូវបាន​វាយ​ដំ​ ខណៈពួកគាត់ហែក្បួន​ឆ្ពោះមក​កាន់​រាជធានី​​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ទំនាស់​ដីធ្លី​របស់ពួកគាត់​ដែល​អូស​បន្លាយ​ពេល​ជាយូរ​មក​ហើយ​។​

    PPP | PPP

  • កណ្តាល​

    កណ្តាល​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    ប្រធានយុវជនរបស់​គណបក្ស​សង្គ្រោះ​ជាតិចំនួន​បីនាក់​ត្រូវបាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ​ដើម្បី​សាកសួរ​។

    LICADHO | CAM | LICADHO | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    កង​រក្សាសន្តិសុខ​ខ័ណ្ឌដូន​ពេញ​ប្រើ​ប្រាស់អាវុធអេឡិចត្រូនិច និង​ដំបងក្នុងពេល​​ប៉ះទង្គិច​ជាមួយសកម្ម​ជន​ដីធ្លី។

    PPP | PPP

  • កំពង់ឆ្នាំង

    កំពង់ឆ្នាំង

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក​ ម៉ាង យ៉ាវ ត្រូវបាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់គាត់​នៅ​​ខេត្ត​កំពង់​ឆ្នាំង ​បន្ទាប់ពីរង​ការ​​ចោទ​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ការ​បង្ក​របួស​ស្នាម​ក្នុង​ទំនាស់​ជា​ហូរហែ​​ជាមួយ​​​ក្រុម​ហ៊ុន​ ខេ.ឌី.ស៊ី អន្ត​រជាតិ​។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សមាជិក​សភា​ជាប់​ឆ្នោតមក​ពី​គណបក្ស​សង្គ្រោះជាតិចំនួនប្រាំ​ពីរនាក់​ និងមេដឹក​នាំ​នៅ​​មូលដ្ឋាន​ម្នាក់របស់​បក្ស​​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទផ្តើម​គំនិតក្នុង​​អំពើ​ហិង្សាដោយ​មាន​ស្ថាន​ទម្ងន់​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ និង​ដឹកនាំ​ចលនាបះបោរ​ ទាក់ទងទៅ​​នឹង​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ រួមមាន​ លោកស្រី មូ សុខហួរ​ លោក មែន សុថាវរិទ្ធ លោក កែវ ភារម្យ និង​លោក ហូ វ៉ាន់ ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​​សន្តិសុខ​ខ័ណ្ឌ​ និង​អ្នក​តវ៉ា​នៅ​ជិត​ទីលានប្រជាធិបតេយ្យ​​​ក្នុងរាជ​ធានីភ្នំពេញ។​​

    CAM | LICADHO | VOA | CAM | LICADHO | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    នគរបាលបង្ក្រាប​​កុបកម្ម​ប៉ះទង្គិច​ជាមួយ​ព្រះសង្ឃ និង​សិស្ស​​ខ្មែរក្រោមដែល​​រស់នៅ​កម្ពុជា​នៅ​មុខ​ស្ថានទូត​វៀតណាម។

    RFA | RFA

  • កំពង់ឆ្នាំង

    កំពង់ឆ្នាំង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ក្រុប​ហ៊ុន​មួយដែល​​ជាកម្ម​សិទ្ធិ​ភរិយា របស់លោក​ ស៊ុយ សែម ​រដ្ឋមន្ត្រីរ៉ែ ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប៉ះទង្គិច​ដោយ​ហិង្សាជាមួយអ្នក​ភូមិ ដែល​ជំទាស់​នឹង​ការ​ប៉ុនប៉ង​បន្តសម្បទានដី​របស់​ក្រុមហ៊ុន។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    រដ្ឋ​សភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​បី​ដែល​ពាក់ព័ន្ធ​នឹង​តុលាការ​។

    CCHR | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​រារាំងការជួបប្រជុំ​របស់គណបក្ស​សង្គ្រោះជាតិយ៉ាងអំពើហិង្សា ដែលធ្វើឱ្យ​អ្នកសារព័ត៌មាន​ និង​អ្នក​សង្កេតការណ៍មួយ​ចំនួន​​រង​របួស។

    CCIM | PPP | CCIM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    កម្លាំង​សន្តិសុខ​វាយប្រហារដោយ​ប្រើ​ដំបងឈើ​​ និង​ដំបង​ឆក់លើ​​អ្នក​តវ៉ា​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធីមួយ​នៅ​ទីលានប្រជាធិបតេយ្យ​​​។ អ្នក​ឈរមើល​ហេតុការណ៍​ក្បែរនោះ​ជាច្រើននាក់បាន​រង​របួស​ ដោយមាន​ម្នាក់រង​ការវាយ​ដំយ៉ាងដំណំ។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ការហាមប្រាមលើ​ការ​ប្រមូល​ផ្តុំទាំងអស់ជាសាធារណៈ​ចាប់​ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ តទៅ​ត្រូវ​បាន​ប្រកាស​​ដោយ​លោក ​ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញនៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សាលារាជធានី​។

    CCHR | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សន្តិសុខ​ និង​អ្នក​គាំទ្រ​លោក ​ម៉ម​ សូណង់ដូ បានបណ្តាលឱ្យ​មនុស្សម្នាក់​រង​របួស​ និង​ម្នាក់ទៀត​ជាប់ពន្ធនាគារ។

    CAM | LICADHO | CAM | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    អង្គការ​សង្គម​ស៊ីវិល​ស្នើ​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ឱ្យអនុញ្ញាតឱ្យមាន​ការ​ចូល​រួម​ក្នុងដំណើរ​ការតាក់​តែង​​ច្បាប់ពាក់​ព័ន្ធ​នឹង​​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ចំនួន​បី​។ អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​នយោបាយ​ព្រួយ​បារម្ភ​ថាច្បាប់ទាំងនេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ឯករាជ្យ​ភាព​របស់​​តុលាកា​រ។

    CAM | PPP | RFA | CAM | PPP | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អាជ្ញាធរ​ប្រកាសថាទីលានប្រជាធិបតេយ្យនឹង​នៅតែ​ហាមប្រាមមិនឱ្យ​មាន​ការ​ជួប​ប្រជុំដោយ​គ្មាន​កាល​កំណត់នៅឡើយ។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អាជ្ញាធររារាំង​សកម្ម​ជនដីធ្លីក្នុង​ការ​​ដើរហែក្បួន​ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធីក្នុងការប្រារព្ធ​ទិវាសិទ្ធិ​នារីអន្តរជាតិ។

    CAM | PPP | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្ម​ជន​បឹងកក់ចំនួនបីនាក់ត្រូវ​បាន​ចាប់ខ្លួន ​បន្ទាប់ពីមាន​បាតុកម្មនៅខាងក្រៅសាលារាជធានី​ដែល​ទាមទារសំណងបន្ថែមចំពោះការបាត់បង់ផ្ទះសម្បែងតាមរយៈការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​ត្រឹម​តែមួយសប្តាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពីនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ថ្លែងបញ្ជាក់ឡើង​វិញ​ពីសិទ្ធិ​សេរីភាពខាងការ​ប្រមូលផ្តុំនៃ​រដ្ឋធម្ម​នុញ្ញ។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    យុវជន​ប្រាំពីរនាក់​ដែល​ជាសមាជិកនៃអង្គការតស៊ូមតិ និង​យុត្តិធម៌សង្គមត្រូវជាប់​ពន្ធនាគារ ខណៈកំពុងដើរ​ហែក្បួន​ដើម្បីសន្តិភាព​។

    CAM | CCHR | CAM | CCHR

  • កោះកុង​

    កោះកុង​

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ផ្ទះ​សម្បែង និង​ផល​ដំណាំរបស់ពលរដ្ឋ ២៩ គ្រួសារ​ក្នុងស្រុក​បទុម​សាគរត្រូវបាន​ទាហានដែល​ធ្វើការឱ្យ​ក្រុម​ហ៊ុន​ចិន​ដុត​បំផ្លាញ។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កង​រាជ​អាវុុធ​ហត្ថ​បំបែក​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធីមួយដែល​ដឹក​នាំ​ដោយ​លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ។

    PPP | Video | PPP