កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
-
-
-
មណ្ឌលគិរី
ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស
អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមអាដហុកចំនួនបីនាក់ដាក់ពាក្យបណ្តឹងប្តឹងអ្នកទទួលបានដីសម្បទានពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីពួកគេត្រូវបានបដិសេធការចូលទៅកាន់តំបន់មួយដែលស្ថិតនៅក្រោមការស៊ើបអង្កេតពីបទល្មើសព្រៃឈើ។
-
-
-
ភ្នំពេញ
ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់
យ៉ាងហោចណាស់មនុស្សបួននាក់ត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធបើកការបាញ់ប្រហារទៅលើកម្មករកាត់ដេរដែលធ្វើបាតុកម្មនៅសួនឧស្សាហកម្មកាណាឌីយ៉ា។
-
-
-
ភ្នំពេញ
ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់
អ្នកស្រី អេង សុខុម ត្រូវបានស្លាប់ ក្រោយពីកងកម្លាំងនគរបាលប្រើអាវុធដែលអាចប៉ះពាល់ដល់អាយុជីវិតទៅលើក្រុមកម្មកររោងចក្រដែលធ្វើការតវ៉ាដង្ហែរក្បួនសំដៅទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី។
-
ភ្នំពេញ
សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ
ពស់វែកមួយស្បោងត្រូវបានបោះចូលតាមបង្អួចផ្ទះរបស់គ្រួសារមួយដែលបដិសេធទទួលសំណងដែលជាថ្នូរនឹងការចាកចេញពីផ្ទះរបស់ពួកគាត់នៅតំបន់បឹងកក់។ គ្រួសារនោះនិយាយថា នេះជាផ្នែកមួយនៃសកម្មភាពគំរាមកំហែងបង្ខំឱ្យពួកគាត់ចេញពីផ្ទះរបស់ខ្លួន។
-
-
-
-
-
-
-
-
-
ភ្នំពេញ
ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់
លោក ម៉ៅ សុខចាន់ ត្រូវបានបាញ់ស្លាប់ ហើយមនុស្សប្រាំបួននាក់ផ្សេងទៀតត្រូវរងរបួសនៅពេលកងកម្លាំងប្រដាប់អាវុធប្រើប្រាស់គ្រាប់កាំភ្លើងបាញ់ទៅលើអ្នកធ្វើដំណើរ ប្រជាពលរដ្ឋរស់នៅទីនោះ និងបាតុករ។ ហេតុការនេះកើតឡើងនៅថ្ងៃទីមួយនៃការតវ៉ាអហិង្សារៀបចំដោយគណៈបក្សសង្គ្រោះជាតិ។