កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    បុរស​ប្រាំមួយ​នាក់​​ដែល​ជាប់​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​​នៅ​ក្នុង​បាតុកម្ម​មួយ​ដឹក​នាំ​ដោយ​គណៈបក្ស​សង្គ្រោះជាតិ ដែល​ប​ណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​​របួស​ច្រើន​នាក់​ ត្រូវបាន​សាលា​ដំបូងរាជធានី​ភ្នំពេញសាក​​សួរ​។

    CAM | ADHR | CAM | ADHR

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    មនុស្ស​បួន​នាក់ដែល​​ត្រូវ​បាន​ចាប់​ខ្លួន ​ខណៈ​ពេល​ដែលខ្លួនកំពុង​​ចែក​ផ្កា (ដែល​ជានិមិត្ត​សញ្ញា​នៃសន្តិភាព) ដល់​កង​កម្លាំង​រាជអាវុធហត្ថ​​ ត្រូវបានរង​ការ​ចោទ​ប្រកាន់​ថា​បាន​ចែក​ខិតប័ណ្ណ​ជំរុញ​​ឱ្យ​មាន​​រដ្ឋប្រហារ​យោធា ហើយត្រូវ​បានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ពី​បទ​ញុះញង់​ដោយ ទោះ​បី​ជា​មិន​មាន​ភស្តុតាងគ្រប់​គ្រាន់​​ក៏ដោយ។

    PPP | CAM | PPP | CAM

  •  ​ព្រះវិហារ​

    ​ព្រះវិហារ​

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កសិករ​រាប់​សិប​នាក់​នៅ​​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ព្រះវិហារ ​ត្រូវ​​បាន​គំរាម​កំហែង​ក្នុងការ​​ជម្លៀស​ចេញ​ពី​ភូមិ​​ បន្ទាប់​ពី​ពួកគាត់​បាន​​ចូលរួម​គាំទ្រគណៈបក្សសង្គ្រោះជាតិ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែមុន។

    CAM | PPP | CAM | PPP

  • កំពង់ស្ពឺ

    កំពង់ស្ពឺ

    ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

    លោក សាន់ សឿន អាយុ ៦៧ ឆ្នាំ ជា​សកម្មជន​គណៈបក្សសង្គ្រោះជាតិ​​ចេញមុខ​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​​ ត្រូវ​បាន​ធ្វើ​ឃាត។

    VOA | PPP | VOA | PPP

  • កោះកុង

    កោះកុង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ប្រជា​ពលរដ្ឋ​ជាង​ ១០០ គ្រួសារ​រស់​នៅក្នុង​​ស្រុក​គីរី​សាគរ និង​ស្រុក​បុទុមសាគរ ក្នុង​ខេត្ត​កោះកុង​ត្រូវ​បាន​បង្គាប់​ឱ្យ​ចេញ​ពី​ដី​របស់​ពួកគាត់​ក្នុង​រយៈពេល​តិច​ជាង​ពីរ​ខែ។ សហគមន៍​នឹង​ត្រូវ​ផ្លាស់​ទៅ​នៅ​លើ​ដី​ដែល​គ្មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​សាធារណៈ និង​គ្របដណ្ដប់​ទៅ​ដោយ​ព្រៃ ​ដែលមនុស្ស​ជាច្រើន​យល់​​ថា​មិន​អាច​រស់នៅ​បាន។

    PPP | PPP

  • កំពង់ចាម

    កំពង់ចាម

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​ម្នាក់​គំរាម​ថា «កម្ទេច» អ្នក​គាំទ្រ​គណៈបក្ស​សង្គ្រោះជាតិ​ចំនួន​៥នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បិទខ្ទប់​ផ្លូវ​ដោយ​ប្រើ​ម៉ូតូ។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កង​​កម្លាំងអាវុធហត្ថត្រូវ​រង​ការគប់​នឹង​ដុំ​ថ្ម ហើយ​រថ​យន្ត​ត្រូវ​ដុត ​ក្រោយ​ពី​​បាតុកម្ម​ប្រឆាំង​នឹង​​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ បាន​ឈាន​ដល់​កុប​កម្ម​។

    CAM | RT | CAM | RT

  • កណ្ដាល

    កណ្ដាល

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក ប៊ុន សុខុម អ្នក​គាំទ្រ​គណៈបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​​សាលា​ដំបូង​ខេត្ត​កណ្ដាលចោទ​ពី​បទបង្ក​ហិង្សា​ដោយ​ចេតនា ​ក្រោយ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​គាំទ្រ​គណៈ​ប្រជាជន​កម្ពុជា និង​គណៈបក្ស​សង្គ្រោះជាតិ។

    CAM | PPP | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    លោក សៀង ហេង អាយុ​៧០ ឆ្នាំ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​​ជាមួយ​​មន្ត្រីសាលារាជធានី​​ភ្នំពេញ​ ត្រូវ​​រង​ការ​វាយប្រហារ។ លោក​​ ហេង ជឿថាយានយន្ត​​ដែល​​ជាប់​ពាក់ព័ន្ធ​នឹង​​ហេតុ​ការណ៍​នេះ​​គឺ​​ជា​យានយន្ត​តែ​មួយ ​ដែល​បាន​តាម​គាត់​កាល​ពី​ពេល​មុន។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្មជនសហគមន៍​បឹង​កក់​ម្នាក់​បាន​រលូត​កូន ​បន្ទាប់​ពី​មន្ត្រី​នគរបាលម្នាក់​​បាន​ទាត់​ចំ ពោះ​របស់​គាត់​ក្នុង​អំឡុង​ពេល​​​តវ៉ា​ទាម​ទារ​សិទ្ធិ​ដី​ធ្លី​មួយ​នៅ​ខាង​មុខ​សាលា​រាជ​ធានី​​ភ្នំពេញ។

    PPP | Cambodia Herald | PPP | Cambodia Herald

  • ​កំពង់ស្ពឺ

    ​កំពង់ស្ពឺ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    តំណាង​សហជីព​​ ១៦​ នាក់​ត្រូវ​បាន​​ចោទ​​ប្រកាន់​ពី​បទ​​ល្មើស​​ជា​ច្រើន​ ក្រោយ​ពី​ការ​តវ៉ា​នៅ​ក្រៅ​រោង​ចក្រ​មួយ។

    CAM | CAM

  • កណ្ដាល

    កណ្ដាល

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    បន្ទាប់​ពី​ការ​ប៉ះទង្គិចយ៉ាង​​ហិង្សា​ជា​លើក​ទីពីរ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ ថ្នាក់​ដឹក​នាំ​សហជីព​ចំនួន​​ប្រាំបី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​រោង​ចក្រ​មួយ​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​​ម៉ាក ណៃគី។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អាជ្ញាធរ​ប្រើ​ឡាន​ទឹក​បាញ់​ទៅ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​មក​ពី​សហគន៍​បឹង​កក់ បុរីកីឡា និង​សហគមន៍ព្រ​​លាន​យន្ត​ហោះ​​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដោះស្រាយ​​ជម្លោះ​ដី​ធ្លី​របស់​ពួកគេ។

    LICADHO-Video | LICADHO

  • ពោធិសាត់

    ពោធិសាត់

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក គុច វេង ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ប្រឆាំង​នឹង​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទក្លែង​បន្លំ។

    PPP | PPP

  • រតនៈគិរី

    រតនៈគិរី

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អ្នកភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​​ចារ៉ាយ​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនៈគិរី​ តវ៉ា​ប្រឆាំង​ក្រុុម​ហ៊ុន​វៀតណាមដែល​តំណាង​សហគមន៍​បាន​ចោទ​ប្រកាន់​ថា​បាន​ឈូសឆាយ​ដី​​អភិរក្ស និង​បង្ខំ​​អ្នក​ភូមិ​ឱ្យ​ទទួល​យក​សំណង​មិន​សមរម្យ។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    សមាជិក​សហជីព​មក​ពី​​សម្ព័ន្ធ​​សហ​​ជីពប្រជាធិប​តេយ្យ​​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ី.ខៅ.ឌូ) ចំនួនដប់​នាក់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ ​តែ​ទោស​នោះ​ត្រូវព្យួរ។​​ ការ​កាត់​ទោស​នេះ​​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​នៅ​រោង​ចក្រ អ៊ី ហ្គាមិន ក្នុង​ខេត្ត​កណ្ដាល​​ប្រមាណ​ជិត​បី​ឆ្នាំ​មុន។

    PPP | LICADHO | PPP | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    អ្នកគាំទ្រអ្នកស្រី​​ យ៉ោម បុប្ផា ដែល​ជា​សកម្មជនបឹងកក់​​ជាប់​ពន្ធនាគារ ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​អត់​អាហារ​មុនពេល​សវនាការ​​របស់​សាលា​​ឧទ្ធរណ៍ចាប់​ផ្តើម។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ អ្នក​ស្រី បុប្ផា ក៏បដិសេធ​ទទួល​ទាន​អាហារ​នៅ​ពន្ធនាគាររាជធានី​ភ្នំពេញ​ផងដែរ។

    LICADHO | PPP | VOA | Video | LICADHO | PPP | VOA

  • កណ្ដាល

    កណ្ដាល

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សមាជិក​​របស់​សម្ព័ន្ធ​​សហ​​ជីពប្រជាធិប​តេយ្យ​​កម្មករ​កាត់​ដេរ​កម្ពុជា​ចំនួនប្រាំពីនាក់រង​ការ​វាយ​ដំ​នឹង​ដំបង​ឈើ បំពង់ទីប និង​ដុំ​ថ្ម​ បន្ទាប់ពី​ការ​តវ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រ​មួយ​នៅ​ក្នុង​ស្រុក​ស្អាង។

    PPP | PPP

  • ​​​កណ្ដាល

    ​​​កណ្ដាល

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    កូដករ​ប្រាំពីរនាក់​ ក្នុង​នោះ​មាន​ស្ត្រី​មានផ្ទៃពោះ​ម្នាក់​ត្រូវ​រង​របួស​​ដោយសារ​នគរបាល​នៅ​ខាង​ក្រៅរោង​ចក្រ​មួយ។​ កម្មករ​ប្រមាណ​​ ២០០ នាក់​នៅ​រោង​ចក្រ អ៊ី ហ្គាម៉ិន បាន​តវ៉ា​ទាម​ទារឱ្យ​​មាន​ការ​ទទួល​យក​​សមាជិក​សហជី​ព​ចំនួន​៤១ ដែល​​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​ឆ្នាំ​២០០៧ ឱ្យចូល​ធ្វើ​ការ​ដូច​ដើ​ម​វិញ។

    CCHR | PPP | CCHR | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អាជ្ញាធរបានឃុំខ្លួន​ព្រះសង្ឃពីរអង្គ បន្ទាបពីព្រះ​តេជគុណបានសូត្រប្រោះព្រំក្នុងការធ្វើកូដកម្មរបស់កម្មករ​រោងចក្រនៅរាជធានីភ្នំពេញ។ ព្រះចៅ​អធិការវត្តបាន​រិះគន់​ព្រះសង្ឃទាំងពីរអង្គនេះ ដោយ​យោង​តាមវិធានការរបស់​សង្ឃ​ដែល​ជា​ថ្នាក់លើ​របស់​ខ្លួន ក្នុងការ​គ្រប់គ្រង​ឱ្យបាន​តឹង​រឹងទៅ​លើ​ព្រះសង្ឃ​ដែល​ចូល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

    RFA | CCHR | RFA | CCHR