កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សមាជិក១៣ នាក់ នៃអតីតគណបក្សបេះដូងជាតិត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទក្លែងបន្លំខណៈដែលកម្ពុជា ត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ក្នុងខែឧសភា និងការបោះឆ្នោតនៅខែកក្កដា។

    Cambojanews | Ucanews

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    គេហទំព័រព័ត៌មានគាំទ្ររដ្ឋាភិបាលកម្ពុជាមួយបានចុះផ្សាយព័ត៌មានលម្អិតពីការសន្ទនាតាមទូរស័ព្ទរវាងមន្ត្រីគណបក្សជំទាស់កំពូលមួយរូបជាមួយនឹងស្រីកំណាន់របស់ខ្លួន។ អ្នកសង្កេតការណ៍ម្នាក់បាននិយាយថា ការផ្សព្វផ្សាយការសន្ទនាតាមទូរស័ព្ទឯកជនដោយគ្មានការយល់ព្រមគឺជាការប៉ុនប៉ងបំផ្លាញកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គូប្រជែង និងជាការរំលោភសិទ្ធិឯកជន។ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ លើកឡើងថា ការផ្សាយឡើងវិញការសន្ទនាឯកជន គឺជាបទឧក្រិដ្ឋ ដែលមានចែងក្នុងមាត្រា៣៦៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

    RFA

  • កោះរ៉ុងសន្លឹម

    កោះរ៉ុងសន្លឹម

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ម្ចាស់រមណីយដ្ឋានកោះរ៉ុងសន្លឹមចំនួន៣ កំពុងតទល់នឹងដីកាបណ្តេញចេញកាលពីខែកុម្ភៈ របស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបិទអាជីវកម្ម។ ម្ចាស់រមណីយដ្ឋាន Moonlight ដែលមានទីតាំងនៅឆ្នេរសារាសិន បាននិយាយថា ម្ចាស់បួននាក់ផ្សេងទៀតបានចាកចេញហើយ បួននាក់ទៀតកំពុងរៀបចំចាកចេញ ហើយបីនាក់ទៀតនៅតែរក្សាជំហរហូតដល់បញ្ហាត្រូវបានដោះស្រាយ។

    Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    សកម្មជនបក្សជំទាស់ពីរនាក់គឺលោក យឹម ស៊ីនន និងលោក ហ៊ុន កុសល ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។ ការចោទប្រកាន់នេះជាប់ទាក់ទងនឹងការបង្ហោះតាមបណ្តាញសង្គមអំពីតួនាទីរបស់នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ និងពិធីដុតភ្លើងគប់កីឡាស៊ីហ្គេមនៅប្រាសាទអង្គរវត្ត។

    Khmer Times | Cambodianess

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យតុលាការក្រុងភ្នំពេញ បង្ខំឱ្យអនុវត្តសេចក្តីសម្រេចរបស់តុលាការកំពូល ដែលផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហារកេរ្តិ៍។ តុលាការកំពូលបានច្រានចោលបណ្តឹងសាទុក្ខរបស់លោក ឆាយ កាលពីខែមុន ដើម្បីបដិសេធសេចក្តីសម្រេចរបស់តុលាការជាន់ទាបដែលបង្គាប់ឱ្យលោកបង់ប្រាក់សំណងចំនួន ១ លានដុល្លារ ដល់គណបក្សប្រជាជនកម្ពុជា និងពិន័យជាប្រាក់ចំនួន ៥.០០០ ដុល្លារ ពីបទបរិហារកេរ្តិ៍គណបក្សប្រជាជន និង គ.ជ.ប។

    Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    ក្រសួងព័ត៌មានបានព្រមានថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសារព័ត៌មានខេមបូចា (CamboJANews) ប្រសិនបើ មិនព្រមកែតម្រូវការបកស្រាយខុសក្នុងព័ត៌មានដែលមានចំណងជើងថា "ក្រសួងព័ត៌មានដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួនបី បន្ទាប់ពីមានរបាយការណ៍ស្តីពីតួនាទីមន្ត្រីជាន់ខ្ពស់ក្នុងការក្លែងបន្លំដីធ្លី"។

    PPP | Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    នៅថ្ងៃទី១៦ ខែមីនា ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណការផ្សាយរបស់អង្គភាពសារព័ត៌មានភាសាខ្មែរ គឺ សារព័ត៌មានកម្ពុជា-អាស៊ាន រស្មីកំពង់ចាម និងដំណឹងក្នុងស្រុកដោយសារបានរំលោភបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមិនបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីអង្គភាពសារព័ត៌មានទាំងនេះចេញផ្សាយព័ត៌មានអំពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធក្នុងករណីបន្លំយកដីធ្លី។

    Cambojanews

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    ក្រសួងយុត្តិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបដិសេធសំណើសុំឱ្យមានការដោះលែងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនប្រាំបួននាក់ដែលកំពុងស្ថិតក្នុងការឃុំខ្លួនពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គម»។ ការចោទប្រកាន់ទាំងនេះធ្វើឡើងឆ្លើយតបទៅនឹងវិវាទការងាររបស់កម្មករទាំងនោះជាមួយក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សទាមទារឱ្យមានការដោះលែងសកម្មជនទាំងនោះជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំងកញ្ញា ឈឹម ស៊ីថរ និងជនជាប់ចោទប្រាំបីនាក់ផ្សេងទៀតដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស។

    PPP

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ពលរដ្ឋជាង៣០០គ្រួសារប្រឈមនឹងការបណ្តេញចេញដើម្បីទុកឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍដីធ្លីក្នុងខណ្ឌឫស្សីកែវ ស្ថិតនៅភាគខាងជើងនៃស្ពានជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយក្នុងខែកញ្ញា ឆ្នាំ២០២២ ផ្តល់ដីតាមតំបន់មាត់ទន្លេឱ្យដល់ក្រុមហ៊ុន អេតវ៉ាន់ ត្រាស់ ខេមបូឌា ខូអិលធីឌី។ ប្រជាពលរដ្ឋប្រមាណ៨០ភាគរយរស់នៅក្នុងតំបន់នោះនឹងត្រូវប្តូរទីលំនៅទៅកាន់ខណ្ឌព្រែកព្នៅវិញ។

    Cambojanews

  • ពោធិ៍សាត់

    ពោធិ៍សាត់

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    While marching across the country, Soy Sat, a senior Buddhist monk calling on the RGC to restore social ethics and resolve the current national issues, was detained and questioned by the authorities for his alleged ties with the opposition Candlelight Party. Police officers in Pursat hold the monk, accusing him of participating in a meeting organized by Candlelight Party Vice President Rong Chhun. After three hours of intense questioning and once we denied any political party did not sponsor the march, authorities allowed him to resume his path.

    RFA | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទក្បត់ជាតិ ដាក់ឱ្យស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ហាមប្រាមការជួបប្រាស្រ័យទាក់ទងជាមួយបរទេស និងបុគ្គលផ្សេងទៀតក្រៅពីសមាជិកគ្រួសាររបស់លោក និងហាមប្រាមធ្វើសកម្មភាពនយោបាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ការផ្តន្ទាទោសនេះធ្វើឡើងរយៈពេលពីរបីខែប៉ុណ្ណោះនៅមុនការបោះឆ្នោតសកល។ ការសម្រេចនេះធ្វើឡើងផ្អែកលើការចោទប្រកាន់ថាលោក កឹម សុខា មានការសមគំនិតជាមួយរដ្ឋអំណាចបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល តុលាការបានលើកឡើងថាសុន្ទរកថារបស់លោក កឹម សុខា ក្នុងឆ្នាំ២០១៣ ដែលលោកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ គឺភស្តុតាងសំខាន់ ប៉ុន្តែភស្តុងតាងនេះពុំមែនជាភស្តុងតាងដោយមានការប្រមូលចងក្រងគួរឱ្យទុកចិត្តបាននោះទេ។ សេចក្តីសម្រេចនោះគេជឿថាធ្វើឡើងដោយមានហេតុផលនយោបាយ ដោយរងការថ្កោលទោសពីក្រុមសិទ្ធិមនុស្ស ស្ថានទូតនានា និងអង្គការអន្តរជាតិដទៃផ្សេងទៀត។ មេធាវីការពារក្តីរបស់លោក សុខា បានប្រកាសថាកូនក្តីរបស់លោក នឹងប្តឹងទាស់នឹងសេចក្តីសម្រេចនេះ។

    HRW | Aljazeera | cambojanews | Cambojanews

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញបានតម្កល់សាលក្រមផ្តន្ទាទោសលើអ្នកស្រី កឹម តុលា រយៈពេល១៨ខែ។ អ្នកស្រីគឺជាអតីតមេឃុំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរម្លាយទាក់ទងនឹងការបញ្ចេញមតិជាច្រើនរិះគន់លើរដ្ឋាភិបាល និងព្រះមហាក្សត្រ។ អ្នកស្រី ធ្លាប់ត្រូវបានផ្តន្ទាទោសកំបាំងមុខពីបទញុះញង់ប្តួលរំលំរដ្ឋាភិបាលនៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ តុលាការព្រមទាំងបានចេញដីការចាប់ខ្លួនអ្នកស្រីផងដែរ។ មេធាវីការពារក្តីបានប្តឹងឧទ្ធរណ៍ជំទាស់នឹងការផ្តន្ទាទោសលើអ្នកស្រី ដោយបានស្នើឱ្យតុលាការធ្វើការជំនុំជម្រះម្តងទៀត។

    Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ បន្ទាប់ពីបានចេញផ្សាយអត្ថបទព័ត៌មានដែលចម្រូងចម្រាសមួយ។ នៅថ្ងៃទី០៩ ខែកុម្ភៈ វីអូឌី បានចេញផ្សាយអត្ថបទមួយស្រង់សម្តីលោក ផៃ ស៊ីផាន ដែលបានថ្លែងថាលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាកូនប្រុសនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើលិខិតផ្តល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារទៅឱ្យប្រទេសតួកគី និងស៊ីរី ដែលកំពុងរងគ្រោះរញ្ជួយដី ជំនួសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ យោងតាមលោក ផៃ ស៊ីផាន ករណីដែលថាលោក ហ៊ុន ម៉ាណែត ចុះកិច្ចព្រមព្រៀងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសតួកគីនេះស្របគ្នាហ្នឹងពេលដែលលោកនាយករដ្ឋមន្ត្រីកំពុងបំពេញបេសកកម្ម តែយ៉ាងណាក្តី លោក ហ៊ុន ម៉ាណែត បានបដិសេធព័ត៌មានដែលបានផ្សព្វផ្សាយនោះ ដោយបានអះអាងថាលោកពុំបានចុះហត្ថលេខាផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសតួកគីនោះទេ។ ក្រោយមកលោកនាយករដ្ឋមន្ត្រីបានទាមទារឱ្យវិទ្យុវីអូឌី ធ្វើការសុំទោសជាសាធារណៈចំពោះរដ្ឋាភិបាល និងកូនប្រុសរបស់លោកក្នុងរយៈពេល២៤ ម៉ោង ជាការឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលបានបញ្ចេញយោបល់លើករណីនេះ។ ដំបូងឡើយលោកនាយករដ្ឋមន្ត្រីទុកពេលឱ្យវិទ្យុវីអូឌីរយៈពេល៧២ម៉ោង ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងផ្តល់ប្រភព និងធ្វើការសុំទោសចំពោះការចេញផ្សាយព័ត៌មានមិនពិត។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វីអូឌី បានពិភាក្សាជាមួយក្រុមការងារក្រសួងព័ត៌មាន ហើយក្រោយមកបានចេញលិខិតមួយបង្ហាញការសោកស្តាយចំពោះករណីនោះដោយសារមានការច្រឡំ និងបានពន្យល់ថាអង្គភាពសារព័ត៌មានបានដកស្រង់សម្តីរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងបានសុំការអធ្យាស្រ័យពីលោកនាយករដ្ឋមន្ត្រី តែយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីមិនពេញចិត្តនឹងសេចក្តីថ្លែងរបស់វីអូឌី និងបានលើកឡើងថាការឆ្លើយតបនោះមិនអាចទទួលយកបាន និងបានបង្គាប់ឱ្យក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណរបស់វីអូឌីដើម្បីការពារកិត្តិយសរបស់រដ្ឋាភិបាល និងបញ្ចប់ការផ្សាយដោយសារជាព័ត៌មាន «មួលបង្កាច់» ទោះបីជាក្រោយមកនៅថ្ងៃដដែលនោះ វីអូឌី បានចេញលិខិតមួយផ្សេងទៀតសុំអភ័យទោសចំពោះករណីទាំងនេះក៏ដោយ។

    PPP | RFA | cambojanews | cambojanews | VOD | Khmer Time

  • កណ្តាល

    កណ្តាល

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    លោក ញឹម សនស៊ីដា សមាជិកសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានចោទប្រកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ថា បានឃាត់ខ្លួនរូបលោកអស់រយៈពេលជាច្រើនម៉ោង និងបង្ខំឱ្យលោកផ្ដិតស្នាមមេដៃលើកិច្ចសន្យា ពាក់ព័ន្ធនឹងការថតរូបភាពឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង ព្រមទាំងបានដកហូតទូរស័ព្ទរបស់លោកផងដែរ។ អ្នកសារព័ត៌រូបនេះបានជូនដំណឹងដល់មន្ត្រីគយអំពីស្ថានភាពនោះ។ តែយ៉ាងណាក្តី លោកនៅតែត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីសាកសួរដោយសារលោកពុំមានលិខិតបញ្ជាបេសកកម្ម និងមិនបានប្រាប់មន្ត្រីនគរបាលអំពីរូបភាពនានាដែលបានថត។ ក្រោយមកអ្នកសារព័ត៌មានរូបនេះត្រូវបានដោះលែងវិញ ប៉ុន្តែអាជ្ញាធរបានដាក់សម្ពាធទៅលើអ្នកទាំងនោះឱ្យសន្យាមិនឱ្យរូបភាពទាំងនោះបែកធ្លាយដល់បណ្តាញព័ត៌មានឡើយ។

    VOD

  • បាត់ដំបង

    បាត់ដំបង

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    តុលាការកំពូលបានតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងដែលសម្រេចផ្តន្ទាទោសលោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានទាន់ហេតុការណ៍នៅសៀមរាបដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យប្រាក់ចំនួន៣លានរៀល។ លោក ពិសិដ្ឋ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកចោទប្រកាន់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការប្រព្រឹត្តអំពើពុករលួយ និងបានលើកឡើងជាមន្ទិលជុំវិញប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដ១៩ ខណៈដែលអង្គការសុខភាពពិភពលោកពុំទាន់ទទួលស្គាល់នៅឡើយនាពេលនោះ។ ជាងនេះទៀត តុលាការកំពូលបានសម្រេចប្តូរបទចោទលើអ្នកសារព័ត៌មានរូបនេះពីបទញុះញង់ទៅជាប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ បង្កចលាចល និងរំខានសន្តិសុខសង្គម។ អង្គការសង្គមស៊ីវិលបានសោកស្តាយចំពោះសេចក្តីសម្រេចនេះ និងបានសម្តែងការព្រួយបារម្ភអំពីការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា និងការដែលរដ្ឋាភិបាលប្រើលេសទប់ស្កាត់កូវីដ១៩ដើម្បីបំបិទសំឡេងជំទាស់។

    VOD

  • ប៉ៃលិន

    ប៉ៃលិន

    ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌

    មន្ត្រីអាជ្ញាធរខេត្តប៉ៃលិនបានបដិសេធសំណើរបស់សមាជិកគណបក្សភ្លើងទៀនស្នើសុំតម្លើងស្លាកគណបក្សចំនួន៤ ដោយលើកហេតុផលថាមានគណបក្សនយោបាយផ្សេងទៀតបានបម្រុងទីតាំងនោះទុកដើម្បីតម្លើងស្លាករបស់ពួកគេដែរ។ នៅថ្ងៃទី២០ ខែមករា គណបក្សភ្លើងទានបានស្នើអាជ្ញាធរឃុំសាលាក្រៅដើម្បីសុំតម្លើងស្លាកគណបក្ស។ តែយ៉ាងណាក្តី អាជ្ញាធរបានបដិសេធលិខិតដែលទទួលបាននៅថ្ងៃទី២៥ ខែមករា ព្រោះគណបក្សផ្សេងទៀតបានស្នើសុំដើម្បីតម្លើងគណបក្សនៅលើទីតាំងទាំងនេះបានមុនទៅហើយ។

    VOD | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    អង្គការលីកាដូ និងអង្គការសង្គមស៊ីវិលផ្សេងទៀត ត្រូវបានបង្ខំឱ្យលុបវីដេអូរ៉េបមួយមានចំណង​ជើងថា "ឈាមកម្មករ" ដែលរៀបរាប់ពីការបង្ក្រាបដ៏ឃោរឃៅរបស់រដ្ឋាភិបាលលើការតវ៉ារបស់កម្មករកាលពីប្រាំបួនឆ្នាំមុន ដែលប៉ូលិសបានបាញ់សម្លាប់មនុស្សបួននាក់ និងរបួសជាច្រើននាក់ទៀតនៅរាជធានីភ្នំពេញ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា វីដេអូ «បានហួសព្រំដែន» ដោយផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គស្នងការនគរបាលជាតិ តម្រូវឱ្យពួកគេចាត់វិធានការចាំបាច់ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយរបស់ខ្លួននៅលើបណ្ដាញសង្គម ដោយលើកឡើងពីខ្លឹមសារញុះញង់ និងបង្កភាពអសន្តិសុខក្នុងសង្គម។ ជាងនេះទៅទៀត អាជ្ញាធរបានគំរាមតំណាងអង្គការសង្គមស៊ីវិលថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះពួកគេ ប្រសិនបើវីដេអូឃ្លីបនេះមិនត្រូវបានលុបចោល។ ដោយខ្លាចមានផលប៉ះពាល់ អង្គការទាំងនោះក៍បានដកវីដេអូចេញពីគេហទំព័រ និងទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន។ យ៉ាងណាក៏ដោយ បុគ្គលិកអង្គការលីកាដូ បួននាក់ត្រូវបានកោះហៅទាក់ទង​នឹង​ការ​ចែករំលែកវីដេអូនោះ។

    VO | VOA | cambojanews | RFA | VOD

  •  ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាក់ទងនឹងការចោទប្រកាន់ពីបទមិនគោរពកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ដែលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ ទោះបីជាយ៉ាងណា ការចោទប្រកាន់នានាលើរូបលោកមិនត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ។ យោងតាមចៅក្រមស៊ើបសួរ លោក សេដ្ឋា បានចេញមូលប្បទានបត្រក្លែងក្លាយនៅឆ្នាំ ២០១៩។ ករណីនេះត្រូវបានគេជឿថាមានហេតុផលនយោបាយ ដោយសារថារដ្ឋាភិបាលបាននឹងកំពុងដៅមុខសញ្ញាលើមេដឹកនាំគណបក្សជំទាស់នៅមុនការបោះឆ្នោត។ គណបក្សភ្លើងទៀនបានថ្កោលទោសចំពោះការឃុំខ្លួនលោកសេដ្ឋា ហើយបានស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែង និងការចាប់ខ្លួនទាំងអស់លើមេដឹកនាំរបស់ខ្លួន ជាពិសេសនៅមុនការបោះឆ្នោតសកលខាងមុខ។

    VOD | freshnewsasia | RFA | PPP | VOD

  • កំពង់ស្ពឹ

    កំពង់ស្ពឹ

    អំពើហិង្សាលើសកម្មជន

    ព្រះតេជគុណ តឹក ម៉ៅ ជាព្រះសង្ឃមួយអង្គដែលព្យាយាមការពារព្រៃមេត្តាធម្មជាតិក្នុងខេត្តកំពង់ស្ពឺ រងការគំរាមកំហែងប្រើអំពើហិង្សាធ្ងន់ធ្ងរ នៅពេលដែលព្រះតេជគុណអង្គនោះកំពុងថតយករូបភាពទាហានភ្ជួរឈូសឆាយដីសហគមន៍ព្រៃមេត្តាធម្មជាតិ។ អាជ្ញាធរបានគំរាមយ៉ាងកំរោល និងបានដកហូតយកទូរស័ព្ទរបស់ព្រះតេជគុណមិនឱ្យព្រះអង្គថតរូបភាព។ លោកថ្លែងថានេះពុំមែនជាករណីទីមួយទេដែលលោកធ្លាប់ជួបប្រទះក្នុងតំបន់ព្រៃនេះនៅពេលធ្វើការតស៊ូមតិដើម្បីទាមទារសិទ្ធិដីធ្លីរបស់សហគមន៍។

    VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    Sam eang សមាជិក ៣៦រូប នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ រួមទាំងអតីតប្រធាន សម រង្ស៊ី និងអតីតអនុប្រធាន លោកស្រី មូរ សុខ​ហួរ ត្រូវបានកាត់ទោសពីបទឃុបឃិតក្នុងសាលក្រមថ្មីរបស់តុលាការក្រុងភ្នំពេញ ពីបទជាប់ពាក់ព័ន្ធក្នុង ការ​ប៉ុនប៉ង​វិល​ត្រឡប់​របស់​លោកស្រី មូរ សុខហួរ ចូល​ប្រទេស​ក្នុង​ឆ្នាំ ២០២១។ ក្នុងចំណោមនោះ មានមន្ត្រីគណបក្សសង្គ្រោះជាតិ ១១នាក់ រួមទាំងមេដឹកនាំទាំងពីរ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ និងត្រូវបានដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត ៥ឆ្នាំ ចំណែក ២៥នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ បើទោះបីជា ៣នាក់ផ្សេងទៀតត្រូវបានផ្អាកការកាត់ទោសក៏ដោយ។ សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​កាត់ទោស​ភាគច្រើន​មិន​មាន​វត្តមាន​នៅ​ពេលកាត់ក្តី ​ដោយសារពួគគេ​បាន​រត់​ចេញ​ពី​ប្រទេស​ ​ហើយបន្ទាប់មកក៏មានការ​ចេញ​ដីកា​ចាប់​ខ្លួន។ សាលក្រម​នេះ​ជា​សាលក្រម​លើក​ទី​ប្រាំ​ហើយ​ក្នុង​ការ​កាត់​ក្តី​ដែល​កំពុង​បន្ត​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​ដែល​បន្ទុក​មក​លើ​មេដឹកនាំ​និងជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។

    VOD | cambojanews | RFA | RFA | Aljazeera. | VOD