កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ព្រះសីហនុ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
បន្ថយមកនៅត្រឹមតែ១០ខែ ដោយសម្រេចថាគាត់នឹងជាប់គុកដប់ខែជំនួសឱ្យការកាត់ទោសពីរឆ្នាំ។ លោក ចេន បៅរ៉ុង ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីពីបទញុះញង់ឱ្យមានការរើសអើង ធ្វើសេចក្ដីប្រកាសមិនពិត ការជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ និងការប្រើប្រាស់វិញ្ញាបនបត្រវិជ្ជាជីវៈដោយខុសច្បាប់នៅក្នុងខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ និងបញ្ជូនទៅកាន់ខេត្តព្រះសីហនុ បន្ទាប់ពីលោកបាននិយាយអំពីករណី «ទាសករលក់ឈាម» ដែលជនជាតិចិនម្នាក់បានអះអាងថា ឈាមរបស់គាត់ត្រូវបានបូមដើម្បីសងបំណុលថៅកែម្ចាស់ទីតាំងឆបោក។ លោក ចេន បៅរ៉ុង ក្រោយមកត្រូវបានកាត់ទោសរួមជាមួយនឹងជំនួយការរបស់លោក (គឺលោក ចេន ហ្សៅហ៊ូ (Chen Xiaohua) និងគ្រូពេទ្យ(ឈ្មោះ តាន់ ហ្សៅម៉ី (Tan Xiaomei) និងជនរងគ្រោះជាជនជាតិចិន ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ គាត់ត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃទី ២ ខែមករាឆ្នាំ ២០២៣ ៕
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
Same eang សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់ការផ្តន្ទាទោសយុវជន កាក់ សុវណ្ណឆៃ ដែលមានជំងឺអូទីស្សឹម ពីបទញុះញង់ និងប្រមាថមន្ត្រីសាធារណៈ នៅឆ្នាំ២០២១ ជុំវិញសារដែលលោកផ្ញើក្នុងក្រុមជជែកឯកជន និងការបង្ហោះហ្វេសប៊ុករិះគន់រដ្ឋាភិបាល ឆ្លើយតបនឹងការលើកឡើងរបស់ឪពុកលោកដែលជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ។ ទោះបីជាយ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍ក៏បានបន្ធូរបន្ថយទោស ប៉ុន្តែមិនបានលុបចោលវិធានការសាកសួរលើលោក សុវណ្ណឆៃ នោះទេ។ ការជំនុំជម្រះលើបណ្តឹងសាទុក្ខលើកទីពីរនេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលបានតម្កល់ការផ្តន្ទាទោសរបស់ សុវណ្ណឆៃ ប៉ុន្តែតុលាបានបញ្ជាឱ្យមានការជំនុំជម្រះឡើងវិញនូវសំណុំរឿងរបស់គាត់លើលក្ខខណ្ឌត្រួតពិនិត្យរបស់តុលាការនៅក្នុងខែតុលា ឆ្នាំ ២០២២។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ តម្កល់សាលក្រមផ្ដន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងនឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ លោក សុន ឆ័យ ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបរិហារកេរ្តិ៍ទៅលើគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីលោកបានបរិហារអំពីភាពមិនប្រក្រតី និងការក្លែងបន្លំការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា។ សាលាឧទ្ធរណ៍ក៏បានបង្គាប់ឱ្យ លោក សុន ឆ័យ សងជំងឺចិត្តចំនួន ១ លានដុល្លារ កើនឡើងមួយភាគបីនៃការផាកពិន័យដោយសាលាដំបូង (៧៥ ម៉ឺនដុល្លារ)។ ប៉ុន្មានថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានក្នុងសុន្ទរកថាជាសាធារណៈ នៅក្រុងព្រះសីហនុថា បុគ្គលណាដែលបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជននឹងត្រូវរងបណ្តឹង។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការប្តឹងលោក សុន ឆ័យ គឺដើម្បីលុបបំបាត់វប្បធម៌បរិហារកេរ្តិ៍។
cambojanews | cambodianess | freshnewsasia | VOD | cambojanews
-
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
សកម្មជនបរិស្ថាន លោក គុជ វេង រាយការណ៍ថា អាជ្ញាធរឃុំ នៃខេត្តពោធិ៍សាត់ បានរារាំងរូបលោកមិនឱ្យប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។ លោកថា ប៉ូលិស និងសន្តិសុខ បានរារាំងអ្នកចូលរួម ៤០ នាក់មិនឱ្យចូលទៅវត្តរតនរង្សី ឃុំក្បាលត្រាច ដែលជាកន្លែងគ្រោងរៀបចំកម្មវិធីនេះ។ ចៅសង្កាត់រងឃុំបានពន្យល់ថា លោក គួច វេង ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរស្រុកមុននឹងរៀបចំកម្មវិធីនេះ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា ចំណាត់ការរបស់អាជ្ញាធរខេត្តពោធិ៍សាត់ គឺត្រឹមត្រូវ ដោយសារអ្នករៀបចំកម្មវិធីមិនបានអនុវត្តតាមនីតិវិធី។ នៅទីបំផុត អ្នកចូលរួមបានប្រារព្ធទិវាសិទ្ធិមនុស្សនៅផ្ទះសមាជិកសហគមន៍។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំ របស់ប្រធានសហជីពណាហ្គាវើល៍ កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានចាប់ខ្លួនព្រលានយន្តហោះភ្នំពេញ និងបានឃុំខ្លួន បន្ទាប់ពីត្រឡប់មកពីបរទេសវិញ ដោយសំអាងថាកញ្ញាបានរំលោភលក្ខខណ្ឌសុំនៅក្រៅឃុំ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើល៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលកញ្ញាត្រឡប់ពីចូលរួមសន្និសីទការងារនៅប្រទេសអូស្ត្រាលី។ សមត្ថកិច្ចបានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ពីបទល្មើសលក្ខខណ្ឌសុំនៅក្រៅឃុំ ដោយធ្វើដំណើរទៅក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់កញ្ញាបានឱ្យដឹងថាលោកមិនបានដឹង ឬត្រូវបានជូនដំណឹងអំពីការត្រួតពិនិត្យ ឬលក្ខខណ្ឌផ្សេងៗ រួមទាំងការរឹតបន្តឹងក្នុងការធ្វើដំណើរនោះទេ។ ក្រោយពីត្រូវប៉ូលិសអន្តោប្រវេសន៍សួរនាំនៅព្រលានយន្តហោះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស។ កញ្ញា និងមេដឹកនាំសហជីពណាហ្គាវើល៍ផ្សេងទៀតត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារ កាលពីខែមករា ឆ្នាំ២០២២ ហើយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្នុងខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានយល់ព្រមជាមួយក្រសួងការងារ ដើម្បីបញ្ចុះបញ្ចូលឱ្យបញ្ឈប់កូដកម្ម និងអនុញ្ញាតឱ្យមានការចរចា។
-
បន្ទាយមានជ័យ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
Prumnea: បន្ទាប់ពីដាក់លិខិតជូនដំណឹងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយបែតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ត្រូវបានហាមមិនឱ្យលើកស្លាករបស់សមាគមនៅខាងក្រៅការិយាល័យប្រចាំក្រុងប៉ោយប៉ែត។ រដ្ឋបាលក្រុងមានប្រសាសន៍ថា សមាគមត្រូវតែមានលិខិតយល់ព្រមពីម្ចាស់ផ្ទះផងដែរ។ លោក ប៊ុនថន បាននិយាយថាសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ដែលមានទីស្នាក់ការកណ្ដាលនៅភ្នំពេញធ្វើការដើម្បីប្រាប់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាជននៅតាមទីជនបទអំពីសិទ្ធិរបស់ពួកគេ ត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ។ ដូចនេះ សមាគមតម្រូវឱ្យជូនដំណឹងទៅកាន់អាជ្ញាធរតែប៉ុណ្ណោះ ដោយមិនចាំបាច់មានការស្នើសុំនោះទេ។ អភិបាលក្រុងប៉ោយប៉ែត មានមតិថាលោកមិនបានដឹងពីហេតុការណ៍នេះ ប៉ុន្តែបានបញ្ជាក់ថាអង្គការមិនអាចត្រូវបានរារាំងក្នុងការលើកស្លាកនោះទេ ប្រសិនបើអង្គការបានចុះបញ្ជីត្រឹមត្រូវ។
-
ស្វាយរៀង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
Hong Kong អធិការនគរបាលក្រុងបាវិតត្រូវបានរាយការណ៍ថាបានសម្លុតអ្នកសារព័ត៌មានលួសសេងញូស៍ ឈ្មោះ ព្រំ ចាន់ថា និងអ្នកសារព័ត៌មានផ្សេងទៀតឱ្យលុបវីដេអូផ្សាយផ្ទាល់ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។ អធិការនគរបាលក្រុងរូបនេះ ក៏បានដណ្ដើមយកទូរស័ព្ទទៅលុបដោយខ្លួនឯង និង គំរាមវាយខ្នោះទៀតផង ក្រោយអ្នកសារព័ត៌មានបដិសេធមិនព្រមធ្វើតាម។ លោក លួស សេង ចាងហ្វាងសារព័ត៌មានអនឡាញ លួសសេងញូស៍ (LSN) បានប្រាប់ថាលោកបានដាក់ពាក្យប្តឹងអធិការនគរបាលក្រុងបាវិតរូបនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងឱ្យសហការីរបស់ខ្លួន លោក ព្រំ ចាន់ថា ពីបទ «គំរាមកំហែង» លើលោក ព្រំ ចាន់ថា និងអ្នកសារព័ត៌មានផ្សេងទៀត។ លោក លួស សេង បន្តថាព្រះរាជអាជ្ញាខេត្តស្វាយរៀងបានស្នើឱ្យលោកក្នុងនាមអ្នកតំណាង សម្របសម្រួលគ្នា ដោយកុំដាក់ពាក្យប្ដឹងផ្ដល់អី យ៉ាងណាមិញ លោកថានឹងធ្វើការស៊ើបអង្កេតលើករណីនេះ ។
-
កំពង់ស្ពឺ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
Promnea: កម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៅក្នុងរោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ បានផ្ញើលិខិតមួយទៅក្រសួងការងារសុំឱ្យមានការថ្កោលទោសរោងចក្រចំពោះការរើសអើងសហជីបនៅក្នុងរោងចក្រ។ កម្មកររូបនោះ បាននិយាយថាពួកគេត្រូវបានបញ្ឈប់ពីការងារប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីបង្កើតសហជីបមួយគាំទ្រកម្មករដែលមានឈ្មោះថាសហជីបសិទ្ធិកម្មករខ្មែរ នៅខែមិថុនា ឆ្នាំ២០២២ ដើម្បីការពារកម្មករពីការរំលោភសិទ្ធិការងារដោយរោងចក្រ។ នៅក្នុងលិខិតនេះ សមាជិកសហជីបទាំង៣នាក់ដែលត្រូវបានបណ្ដេញចេញពីការងារបានស្នើឱ្យក្រសួងការងារជួយអន្តរគមន៍ម្ដងទៀត បន្ទាប់រោងចក្រមិនបានអនុវត្តនូវការបញ្ជារបស់ក្រសួងបង្គាប់ឱ្យរោងចក្រទទួលយកពួកគេចូលធ្វើការវិញតាមរយៈលិខិតមួយ។ ប្រធានរដ្ឋបាលរបស់រោងចក្របានបដិសេធចំពោះការចោទប្រកាន់របស់កម្មករថាជាការរើសអើងសហជីព ដោយបញ្ជាក់ថាកម្មករ-កម្មការិនីទាំង៣នាក់នេះត្រូវបានបញ្ឈប់ដោយសាររោងចក្រគ្មានការឱ្យធ្វើ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
The Supreme Court upheld the Phnom Penh Appeal Court's verdict convicting five current and former staff members of the human rights organization Cambodian Development and Human Rights Association (ADHOC) without detailing the reason behind the ruling. Ny Sokha, Yi Soksan, Lim Mony, Nay Vanda, and Ny Chakrya, also known as the "ADHOC 5," were arrested in 2016 and charged with bribery of a witness after ADHOC provided financial assistance to a woman allegedly romantically involved with opposition leader Kem Sokha. They were first convicted and sentenced to five years of imprisonment by the Phnom Penh Municipal Court in September 2018, a verdict the Appeal Court upheld in May 2022. The case has been widely criticized as politically motivated as the prosecution failed to present witnesses or provide reliable evidence to substantiate the charges.
-
សៀមរាប
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
Hong Kong មេភូមិបល្ល័ង្ក ខេត្តសៀមរាប លោក ពេញ ព្រន ត្រូវបានដកចេញពីមុខតំណែង បន្ទាប់ពីព្យាយាមចូលរួមការតវ៉ាដែលរៀបធ្វើឡើងដោយប្រជាពលរដ្ឋជាង ២០០ គ្រួសារនៅទីតាំងថ្មី រុនតាឯក ដើម្បីតវ៉ាទៀមទាដីស្រែចម្ការរបស់ខ្លួនវិញដែលមានទីតាំងនៅឧទ្យានអង្គរ។ មេភូមិរូបនេះបានអះអាងថា ជម្លោះដីធ្លីបានចាប់ផ្តើមនៅឆ្នាំ២០០៥ នៅពេលដែលអាជ្ញាធរអប្សរា ដែលគ្រប់គ្រងឧទ្យានអង្គរ បានយកដីស្រែរបស់អ្នកភូមិ ដោយសន្យាផ្ដល់សំណង តែអ្នកភូមិនៅតែមិនទទួលបាននោះទេ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយមកដីស្រែចម្ការនោះត្រូវបានបញ្ចូលក្នុងទីតាំងដែលត្រូវផ្លាស់ប្តូរទីលំនៅ ដែលរដ្ឋាភិបាលកម្ពុជាជ្រើសរើសឱ្យប្តូរទីតាំងថ្មីមានចំនួនប្រហែល ៤,០០០ នាក់ដែលត្រូវបានបណ្តេញចេញពីឧទ្យានអង្គរ។ មេឃុំបល្ល័ង្ក បានបញ្ជាក់ថា លោក ពេញ ព្រេន ត្រូវបានបណ្តេញចេញពីដំណែង ដោយសារកំហុសជាច្រើនដែលលោកត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ជាពិសេសការយកលុយប្រជាពលរដ្ឋ និងការប្រមាថព្រះសង្ឃ និងថ្នាក់ដឹកនាំកំពូល ព្រមទាំងការប្តឹងពីអ្នកភូមិផងដែរ។ ទោះជាយ៉ាងណក៏ដោយ ក្រុមអ្នកតវ៉ាបានរាយការណ៍ថា លោក ពេញ ព្រេន បានធ្វើសកម្មភាពយ៉ាងខ្លាំងក្នុងការព្យាយាមការពារអ្នកភូមិពាក់ពន្ធនឹងជម្លោះដីធ្លី ហើយថាការបណ្តេញលោកចេញ គឺជាការគំរាមកំហែងបញ្ឈប់ការតវ៉ាចំពោះការសម្រេចចិត្តរបស់អាជ្ញាធរជាតិអប្សរាប៉ុណ្ណោះ។
-
-
បាត់ដំបង
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
Hong Kong មន្ត្រីគណបក្សភ្លើងទៀនខេត្តបាត់ដំបង លោក ឡី សុខុន ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ ខែ។ លោកត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅខែមិថុនា ឆ្នាំឆ្នាំ២០២២ បន្ទាប់ពីព្យាយាមចងក្រងឯកសារក្លែងបន្លំអំឡុងពេលបោះឆ្នោតឃុំសង្កាត់។ សកម្មជនគណបក្សភ្លើងទៀនបានថតវីដេអូដែលពាក់ព័ន្ធនឹងការឈ្លោះជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកាន់បញ្ជីឈ្មោះអ្នកបោះឆ្នោត និងកត់ត្រាឈ្មោះរបស់មន្រី្តទាំងនោះ។ វីដេអូនេះក៏បង្ហាញ លោក សុខុន ដើរតាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ទៅផ្ទះអ្នកភូមិ ហើយឱ្យលុយមួយចំនួន ទោះបីអ្នកភូមិបដិសេធថា មិនបានទទួលសំណូកដើម្បីបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ក៏ដោយ។ ក្រោយពេលកើតហេតុ អ្នកភូមិបានដាក់ពាក្យប្តឹងពីបទរំលោភ ចំពោះ លោក សុខុន ប៉ុន្តែក្រោយមកបានដកពាក្យប្តឹងវិញ។ ករណីនេះ ត្រូវបានគេជឿថា ជារឿងនយោបាយ ខណៈគណបក្សភ្លើងទៀន បានចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សកាន់អំណាច ថាបានប្រព្រឹត្តិភាពមិនប្រក្រតី ក្នុងអំឡុងការបោះឆ្នោត។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
Hong Kong អ្នកសារព័ត៌មានរបស់ សំឡេងសហរដ្ឋអាមេរិក វីអូអេ និងសំឡេងប្រជាធិបតេយ្យ វីអូឌី មិនត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មាននៅវិមានសន្តិភាព ទីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីឆ្លើយសំណួរជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិកិច្ចប្រជុំកំពូលនេះ។ អ្នកសារព័ត៌មានទាំងនេះត្រូវបានបដិសេធមិនឱ្យចូលយកព័ត៌មាន ២ម៉ោងមុននឹងសន្និសីទចាប់ផ្តើម បើទោះបីជាមានកាតឆ្លងកាត់ដែលអនុញ្ញាតដោយក្រសួងព័ត៌មានក៏ដោយ។ ក្រោយហេតុការណ៍នេះ ស្ថាប័នសារព័ត៌មានចំនួន៣ រួមមានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (CamboJA) និងក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដើម្បីអំពាវនាវដល់រដ្ឋាភិបាល ពន្យល់ពីករណីរើសអើងលើអ្នកសារព័ត៌មាន និងមូលហេតុមិនអនុញ្ញាតឱ្យចូលយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននេះ។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថាលោកមិនដឹងច្បាស់អំពីនិតិវិធីនោះទេ។ តំណាងរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានប្រសាសន៍ថា ការរឹតបន្តឹងនេះគឺដោយសារតែកន្លែងមានកំណត់។
RFI | RFA | VOA | VOD | opc-cambodia
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
អតីតមេឃុំគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជុំវិញការផ្ដន្ទាទោសនាពេលថ្មីៗនេះ ខណៈហៀបនឹងធ្វើដំណើរទៅក្រៅប្រទេស ដើម្បីជួបស្វាមី។ នាងត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសរាជធានីភ្នំពេញនៅថ្ងៃបន្ទាប់។ អ្នកស្រី កឹម តុលា ត្រូវបានកាត់ទោសពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំ កាលពីខែសីហា ឆ្នាំ២០២២ រួមជាមួយសកម្មជនអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀត នៅក្នុងសវនាការដែលជឿថា មានហេតុផលនយោបាយ។ តុលា បានបញ្ជាក់ថា នាងមិនបានដឹងថា នាងត្រូវបានប៉ូលិសចាប់ខ្លួននោះទេ។
-
កំពង់ចាម & ខេត្តមួយចំនួនទៀត
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្នុងសុន្ទរកថាជាសាធារណៈនៅខេត្តកំពង់ឆ្នាំង លោកនាយករដ្ឋមន្ត្រីបានគំរាមរំលាយគណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំងដ៏ធំមួយ ជុំវិញទំនាក់ទំនងដែលពាក់ព័ន្ធជាមួយលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានបង្កើតគណបក្ស ហើយបានអំពាវនាវឱ្យសមាជិកចាកចេញពីគណបក្សនេះ។ មិនយូរប៉ុន្មាន គណបក្សភ្លើងទៀនបានរាយការណ៍ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនក្នុងខេត្តផ្សេងៗត្រូវបានអាជ្ញាធរមូលដ្ឋានបង្ខិតបង្ខំឱ្យផ្តិតមេដៃលើលិខិតថ្កោលទោសអតីតប្រធានគណបក្សសង្គ្រោះជាតិ។ បើតាមគណបក្សប្រឆាំង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនប្រហែល ២០០នាក់ បានចុះហត្ថលេខាលើញត្តិនេះដោយមានការភ័យខ្លាច។ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដោយអំពាវនាវឱ្យបញ្ឈប់ការបំភិតបំភ័យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន និងបដិសេធមិនជាប់ពាក់ព័ន្ធជាមួយ លោក សម រង្ស៊ី។ បន្ទាប់ពីការគម្រាមកំហែង និងសកម្មភាពបង្ខិតបង្ខំទាំងនេះ គណបក្សកាន់អំណាចបានប្រកាសនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ថា ខ្លួនបានស្វាគមន៍សមាជិកថ្មីយ៉ាងហោចណាស់២.០០ នាក់ ដែលភាគច្រើនជាអ្នករត់ចោលជួរគណបក្ស ភ្លើងទៀន ទៅកាន់ជួរគណបក្សខ្លួន។ ការគំរាមរបស់នាយករដ្ឋមន្ត្រីក្នុងការរំលាយគណបក្សណាមួយដែលនឹងចូលរួមជាមួយលោក សម រង្ស៊ី ជាពិសេសគណបក្សភ្លើងទៀន បានកើតឡើងបន្ទាប់ពីលោក សម រង្ស៊ី បានហៅព្រះមហាក្សត្រថាជាជនក្បត់ជាតិ ក្នុងពេលថ្លែងសុន្ទរកថា។
-
បាត់ដំបង
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលចែកចាយគ្រឿងទេស និងការផ្គត់ផ្គង់ម្ហូបអាហារដល់គ្រួសារជាងមួយម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តបាត់ដំបង ពេលដែលចុះសួរសុខទុក្ខក្នុងខេត្តភាគខាងលិច ដែលរងផលប៉ះពាល់ដោយទឹកជំនន់ចុងក្រោយនេះ។ បន្ទាប់ពីមានជំនន់ទឹកភ្លៀងខ្លាំងនៅតាមបណ្តាខេត្ត លោកនាយករដ្ឋមន្ត្រីបានសម្រេចចិត្តធ្វើដំណើរទស្សនកិច្ចដើម្បីផ្តល់ជំនួយសង្គ្រោះដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដែលលោកត្រូវបានចោទថាបានទាញយកប្រយោជន៍នេះ ដើម្បីយុទ្ធនាការឃោសនាបោះឆ្នោត។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
កម្មករចំនួន៩នាក់ ត្រូវបានក្រុមហ៊ុន Eastcrown Footwear Industries ដែលផ្គត់ផ្គងសម្ភារៈដល់ក្រុមហ៊ុនកីឡាPuma បញ្ឈប់ពីការងារ បន្ទាប់ពីពួកគាត់ប៉ុនប៉ងបង្កើតសហជីព។ ពួកគាត់ ចាត់ទុកថាខ្លួនជាជនរងគ្រោះនៃការកេងប្រវ័ញ្ញ និងបំពានច្បាប់ការងារ។ កម្មការអះអាងថា ពួកគាត់ត្រូវបានបង្ខំឱ្យធ្វើការថែមម៉ោង មិនអនុញ្ញាតឱ្យឈប់សម្រាក និងតម្រូវឱ្យចូលរួមប្រជុំអំឡុងពេលសម្រាកអាហារថ្ងៃត្រង់។ ពីដំបូងឡើយ ក្រុមហ៊ុនបានព្យាយាមបញ្ចុះបញ្ចូលឱ្យពួកគាត់ចូលជាសមាជិកសហជីពរបស់រោងចក្រ ក៏ប៉ុន្តែពួកគាត់បដិសេធ។ យោងតាមកម្មករ សហជីពដែលមានស្រាប់មិនដែលជួយកម្មករម្តងណាឡើយ។ កម្មករចំនួន៧នាក់ត្រូវបានបណ្តេញចេញពីការងារ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ខណៈកម្មករពីរនាក់ផ្សេងទៀតទទូលបានលិខិតបញ្ចប់កិច្ចសន្យារនៅថ្ងៃទី២២ និង២៤ ខែតុលា ឆ្នាំ២០២២។ ក្រុមហ៊ុនEastcrown Footwear Industries ច្រានចោលការរារាំងបង្កើតសហជីព ប៉ុន្តែបដិសេធមិនផ្តល់សេចក្តីលម្អិតបន្ថែម។ក្រុមហ៊ុន Puma បញ្ជាក់ថាខ្លួនបានទៅធ្វើទស្សនកិច្ចនៅរោងចក្រ និងមិនរកឃើញបញ្ហានៃការបង្ខំឱ្យធ្វើការលើសម៉ោងឡើយ បន្ថែមពីនេះក្រុមហ៊ុនក៏បានដោះស្រាយជាសំណងទឹកប្រាក់ដល់កម្មករដែរ។ ប៉ុន្តែកម្មករនិយាយថាខ្លួនមិនបានដឹងពីទស្សនកិច្ចរបស់ក្រុមហ៊ុនPuma ឬសំណងអ្វីឡើយ។ កម្មករដែលត្រូវបានបណ្តេញចេញពីការងារបានដាក់បណ្តឹងទៅក្រសួងការងារ។
-
-
ត្បូងឃ្មុំ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោក ប៉ូ ហ៊ីនលាន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិត្រូវបានរកឃើញស្លាប់នៅក្នុងវាលស្រែមួយនៅជិតផ្ទះរបស់គាត់ក្នុងខេត្តត្បូងឃ្មុំ។ រាងកាយរបស់គាត់មានរបួសគ្រាប់កាំភ្លើងដែលនេះបង្ហាញថាគាត់ត្រូវបានគេបាញ់សំលាប់។ លោក ប៉ូ ហ៊ីនលាន ត្រូវបានរាយការណ៍ថាបានចាកចេញពីផ្ទះពេលព្រឹកព្រលឹមដើម្បីទៅរកត្រី។ ប៉ុន្មានម៉ោងក្រោយមកអ្នកភូមិបានឮសំឡេងបាញ់ជាច្រើនគ្រាប់។ បន្ទាប់ពីត្រូវបានជូនដំណឹងនៃឧប្បត្តិហេតុនេះភរិយារបស់ លោក ប៉ូ ហ៊ីនលាន បានទៅវាលស្រែហើយបានរកឃើញប្តីរបស់ខ្លួនត្រូវបានគេសម្លាប់។ មន្ត្រីប៉ូលិសដែលមានឯកសណ្ឋានពីរនាក់ នៅកន្លែងកើតហេតុបានប្រាប់គាត់ថាប្រជាការពារភូមិមួយបានបាញ់សម្លាប់ប្តីរបស់គាត់ចោល។ ទោះជាយ៉ាងណាក៏ដោយអ្នកស្រីបានបញ្ជាក់ថាប្រជាការពារភូមិគ្មានអាវុធទេ ហើយថាមានតែមន្ត្រីប៉ូលិសប៉ុណ្ណោះដែលមាន បើតាមប្រធានភូមិបានបញ្ជាក់។ គេជឿថាការសម្លាប់លោក ប៉ូ ហ៊ីនលាន គឺស្ថិតនៅក្នុងដៃរបស់ប៉ូលិស និងបានធ្វើឡើងដើម្បីភ្ជាប់ទៅនឹងការនេសាទខុសច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយលោក ប៉ូ ហ៊ីនលាន ដែលត្រូវបានគេស្គាល់ថាជាអ្នកគាំទ្រគណបក្សប្រឆាំងដ៏មានសក្តានុពលមួយ ហើយមានចម្ងល់ជាច្រើនទាក់ទងនឹងការពិតនៃអំពើឃាតកម្មចំពោះលោក ខណៈដែលក្រុមអ្នកគាំទ្រគណបក្សប្រឆាំងត្រូវបានកំណត់គោលដៅកាន់តែខ្លាំងឡើងនៅក្នុងខេត្តត្បូងឃ្មុំនេះ។ ក្រោយពេលកើតហេតុ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំនួន៣នាក់ និងប្រជាការពារភូមិចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនដោយអធិការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
-
ស្ទឹងត្រែង
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
បុរសម្នាក់ដែលបានសង្ស័យថាលួចរថយន្តរបស់មន្ត្រីអាវុធហត្ថត្រូវបានចាប់ខ្លួនដោយហិង្សា និងដាក់ខ្នោះនៅចំពោះមុខកូនតូចរបស់បុរសរូបនោះ។ វីដេអូរនៃហេតុការណ៍នេះ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បង្ហាញពីមន្ត្រីសមត្ថកិច្ចកំពុងស្ទាក់ឃាត់រថយន្តមួយគ្រឿង ហើយចាប់ និងទាត់ធាក់ជនសង្ស័យដោយមិនចាំបាច់។ វីដេអូដ៏ដែលក៏បានលឺពីការស្រែកដាក់មន្ត្រីសមត្ថកិច្ចមិនឱ្យវាយបុរសរូបនេះ និងបានថាបុរសរូបនេះមិនបានលួចរថយន្តឡើយ។ វីដេអូដែលត្រូវបានចែករំលែកជាង២ម៉ឺនដងបានបង្ករឱ្យមានការរិះគន់ជាសាធារណៈចំពោះមន្ត្រីសមត្ថកិច្ច។ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានការពារថា ការប្រើប្រាស់អំពើហិង្សារបស់សមត្ថកិច្ចនៅក្នុងការចាប់ខ្លួននេះ គឺពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្ម។ សមត្ថកិច្ចខេត្តស្ទឹងត្រែងក៏បានប្រាប់ផងដែរថា ការប្រើប្រាស់អំពើហិង្សានេះជាការត្រឹមត្រូវ ពីព្រោះបុរសរូបនេះត្រូវបានសង្ស័យពីការលួចរថយន្តរបស់មន្ត្រីអាវុធហត្ថ។