កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
ក្រុមហ៊ុន Giant Ibis Transport ពុំបានគោរពតាមច្បាប់ការងារ និងពុំបានគោរពតាមកាលបរិច្ឆេទនៃការផ្តល់សំណងដែលបានព្រមព្រៀងដល់បុគ្គលិកចំនួន៣០នាក់ដែលត្រូវបញ្ឈប់ពីការងារដែលក្រុមហ៊ុនបាន ជំពាក់ប្រាក់ឈ្នួលរយៈពេល១ឆ្នាំ។ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១៣ ខែឧសភា ក្នុងការផ្តល់សំណងនៅត្រឹមថ្ងៃទី២២ ខែឧសភា។ ក្រុមហ៊ុនបានជំពាក់បុគ្គលិកដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារទាំង៣០នាក់នោះនូវប្រាក់បំណាច់កិច្ចសន្យា និងប្រាក់អតីតភាពការងារចំនួន ៧០០០ ដល់ ៨០០០ពាន់ដុល្លារ ក្នុងម្នាក់ៗ ដែលគិតជាសាច់ប្រាក់ជាង១០០០០០ដុល្លារ ដែលក្រុមហ៊ុនមិនទាន់បានបើកឱ្យបុគ្គលិកទាំងនោះចាប់តាំងពីខែមេសា ឆ្នាំ២០២០។ ក្រុមហ៊ុនបានប្រាប់បុគ្គលិកទាំងនោះថានឹងផ្តល់សំណងដល់ពួកគេ ប៉ុន្តែពុំទទួលឱ្យចូលធ្វើការងារវិញនោះទេ។ ប៉ុន្តែក្រុមហ៊ុនបានអះអាងថាខ្លួនបានគណនាប្រាក់ដែលជំពាក់បុគ្គលិកទាំងនោះខុស និងត្រូវការពេលវេលាថែមទៀត ហើយបានពន្យារកាលបរិច្ឆេទរហូតដល់ថ្ងៃទី០៧ ខែមិថុនា។
-
ភ្នំពេញ
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
Phearaគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធសំណើសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយសារមិនបានភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយជាមួយក្រសួងមហាផ្ទៃ។ ប៉ុន្តែ ឯកសារនេះបានបាត់ក្នុងឆ្នាំ២០១៧ ក្នុងពេលដែលការិយាល័យគណបក្សសង្គ្រោះជាតិត្រូវបានឆ្មក់ចូលឆែកឆេរពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាល។
-
ភ្នំពេញ
ការរំលោភលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌
ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានបដិសេធកែប្រែសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបដិសេធចុះឈ្មោះគណបក្សខ្មែររួបរួមជាតិសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកការពារសិទ្ធិមនុស្ស និងកញ្ញា ឈឹម ស៊ីថរ ថ្នាក់ដឹកនាំសហជីព ដាក់ពន្ធនាគារព្រៃសរយៈពេលពីរឆ្នាំពីបទញុះញង់។ សមាជិកសហជីពប្រាំនាក់ផ្សេងទៀត (រួមមាន ឈឹម សុខន ហៃ សុភាព ឃ្លាំង សុបិន្ត និង ទូច ស្រីមាស ហើយ និង ស៊ុន ស្រីពេជ្រ ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៨ ខែ ហើយសមាជិកសហជីព ៣ នាក់ (សុខ គង្គា រី សុវណ្ឌី និងសុខ ណារិទ្ធ) ត្រូវបានកាត់ទោសរយៈពេល១ ឆ្នាំ ប៉ុន្តែទោសរបស់ពួកគេបានព្យួរ។
-
រតនៈគីរី
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
លោក ចាន់ វិបុល អ្នកស្រាវជ្រាវឯករាជ្យ ត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយរៀបចំឡើងដោយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
-
ក្រចេះ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
អាជ្ញាធរខេត្តក្រចេះបានចាប់ខ្លួនសកម្មជនបួននាក់ ខណៈពួកគេបង្ហោះវីដេអូផ្សាយផ្ទាល់លើហ្វេសប៊ុកនៅតាមបណ្តោយទន្លេមួយនៅខេត្តក្រចេះ។ ក្នុងអំឡុងពេលថតវីដេអូផ្សាយផ្ទាល់លើហ្វេសប៊ុក សកម្មជនទាំងនោះបានពន្យល់អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងអត្ថប្រយោជន៍នៃការផ្តល់ដំណោះស្រាយវិជ្ជមានចំពោះបញ្ហានានា។ ក្រោយមកនគរបាលខេត្តក្រចេះបានសាកសួរពួកគេអស់រយៈពេលប្រមាណ២ម៉ោងនៅមុនពេលដោះលែងវិញបន្ទាប់ពីបានចុះកិច្ចសន្យាដោយមានផ្តិតស្នាមមេដៃកម្រិតសកម្មភាពរបស់ពួកគេ និងតម្រូវឱ្យពួកគេជូនដំណឹងដល់អាជ្ញាធរជាមុន។
-
ក្រចេះ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម
អាជ្ញាធរខេត្តក្រចេះបានឃាត់ខ្លួនបុគ្គលិកសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាចំនួន១៧នាក់ ដើម្បីសាកសួរខណៈពួកគេធ្វើដំណើរត្រឡប់ពីកម្មវិធីប្រជុំបុគ្គលិកនៅខេត្តរតនៈគិរី។ បុគ្គលិកសមាគមចំនួន៣នាក់ត្រូវបានឃាត់ខ្លួនរយៈពេលមួយយប់ (រួមមាន លោក ថេង សារឿន ប្រធានសមាគម លោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់ និងលោកថាច់ ហាច មន្ត្រីគម្រោង) ហើយត្រូវបានបញ្ជូនខ្លួនមកកាន់ខេត្តរតនៈគិរីនៅព្រឹកថ្ងៃទី១៨ ខែឧសភា ដើម្បីសាកសួរបន្ថែម។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានអ្នកគាំទ្រ និងមេដឹកនាំគណបក្សភ្លើងទៀន ថាពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ប្រសិនបើពួកគេធ្វើបាតុកម្មប្រឆាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបានបញ្ជាទៅអាជ្ញាធរ និងសមត្ថកិច្ច ជាពិសេសកងកម្លាំងប្រដាប់អាវុធ កុំឱ្យលើកលែងទោសដល់អ្នកគាំទ្រ ឬថ្នាក់ដឹកនាំគណបក្សណាដែលហ៊ានតវ៉ា។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមចាប់ខ្លួន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគម្រោងរបស់គណបក្សភ្លើងទៀន ក្នុងការប្រមូលផ្តុំអ្នកគាំទ្រ ដើម្បីតវ៉ានឹងការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការចុះឈ្មោះគណបក្ស។ លោកបន្ថែមថា គណបក្ស ភ្លើងទៀនអាចប្តឹងជំទាស់ការសម្រេចរបស់ គ.ជ.ប ទៅក្រុមប្រឹក្សាធម្មនុញ្ញ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
អនុប្រធានថ្មីនៃគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានបាត់បង់សិទ្ធិឈរឈ្មោះជាបេក្ខជនទាំងជានាយករដ្ឋមន្ត្រី និងតំណាងរាស្រ្ត។ ការដកសិទ្ធិនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្ញើលិខិតទៅក្រសួងយុត្តិធម៌ ដើម្បីបញ្ជាក់ថាតើលោក ឈុន មានសិទ្ធិឈរឈ្មោះជាបេក្ខជនដែរឬទេ។ ការដកសិទ្ធិរបស់គាត់គឺដោយសារតែការចាប់ខ្លួនរបស់គាត់នៅថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ" ហើយត្រូវបានផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ លោក រ៉ុង ឈុន នៅតែស្ថិតក្រោមនីតិវិធីរបស់តុលាការនៅឡើយ ដូច្នេះគាត់មិនមានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជាតិនោះទេ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
មានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះសម្រាប់ការបោះឆ្នោតសភានៅកម្ពុជាក្នុងខែកក្កដា នេះបើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ គណបក្សចំនួនប្រាំបួនមិនទាន់ត្រូវបានអនុម័តនៅឡើយទេ រួមទាំងគណបក្សភ្លើងទៀន (ជាគណបក្សតែមួយគត់ដែលមានឱកាសប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
គណបក្សភ្លើងទៀន ជួបហានិភ័យដោយមិនអាចចុះឈ្មោះចូលរួម និងដាក់បញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តម្រូវឱ្យគណបក្សទាំងអស់បញ្ជូនតែឯកសារដើមប៉ុណ្ណោះ ប៉ុន្តែ គណបក្សភ្លើងទៀន បាននិយាយថា ឯកសារដើមរបស់ខ្លួនមួយចំនួនបានបាត់ក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលីសកាលពីឆ្នាំ ២០១៧ ។ គណបក្សភ្លើងទៀន បានស្នើឱ្យក្រសួងមហាផ្ទៃផ្តល់សិទ្ធិថតចម្លងឯកសារដើមរបស់ពួកគេ ប៉ុន្តែត្រូវបានបដិសេធ។
-
ភ្នុំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
អនុប្រធានគណបក្សភ្លើងទាន បាននិយាយថា លោកមិនបារម្ភពីការចាប់ខ្លួននៅពេលណាមួយមុនការបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដានោះទេ។ ការអធិប្បាយរបស់លោកធ្វើឡើងបន្ទាប់ពីសេចក្តីរាយការណ៍របស់កាសែតគាំទ្ររដ្ឋាភិបាលដែលបានព្រមានអំពីការចាប់ខ្លួនដែលអាចកើតមានប្រសិនបើលោកត្រូវបានរកឃើញថាបានរំលោភលើការកំណត់របស់តុលាការ។
-
ភ្នំពេញ
អំពើហិង្សាលើសកម្មជន
សហភាពការងារកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលឱ្យ បញ្ឈប់ម្ចាស់រោងចក្រដែលបំពានច្បាប់ការងារ និងអនុញ្ញាតឱ្យកម្មករមានសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្ម។ ប្រធាន សហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ក្នុងព្រឹត្តិការណ៍ថ្ងៃទី១ ខែឧសភា ថា មុនឆ្នាំ២០១៣ ស្ថានភាពសិទ្ធិកម្មករ និងតំណាងសហជីពល្អព្រោះ គឺអាជ្ញាធរ មិនបានដាក់កម្រិតការតវ៉ា ឬបាតុកម្មទេ។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៤ មកសិទ្ធិសេរីភាពក្នុងការជួបប្រជុំជាសាធារណៈត្រូវបានរឹតត្បិតតាមរយៈការចោទប្រកាន់ព្រហ្មទណ្ឌ និងការជាប់ពន្ធនាគារ។
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
សវនាការលើប្រធានសហជីពណាហ្គាវើលកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព ៨ នាក់ផ្សេងទៀតបានបន្ត ខណៈចៅក្រមបដិសេធក្នុងការចាក់សំឡេងជាង ៥០ ពីកិច្ចប្រជុំក្នុងកម្មវិធី (Zoom) ដែលស្នើដោយចុងចោទ។ ចៅក្រមបាននិយាយថាខ្លឹមសារសំឡេងអាចត្រូវបានដាក់បញ្ចូលក្នុងសុន្ទរកថាថ្លែងបិទបញ្ចប់របស់មេធាវីចុងចោទ។
-
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
តុលាការកម្ពុជាបានចោទប្រកាន់បន្ថែមទៀតដល់ថ្នាក់ដឹកនាំបក្សជំទាស់ដែលកំពុងជាប់ឃុំ ដែលនេះទំនងជាការរារាំងរូបលោកក្នុងការធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតខែកក្កដា។ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានចោទប្រកាន់កាលពីខែកក្កដា ពីបទចេញសែកប្រាក់ក្លែងក្លាយ។ ថ្មីៗនេះ គាត់ត្រូវបានចោទប្រកាន់ពីបទ "ញុះញង់ឱ្យមានភាពចលាចលក្នុងសង្គម" ជុំវិញការថ្លែងក្នុងសុន្ទរកថាមួយកាលពីឆ្នាំមុន ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
-
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ត្រូវបានគេចោទប្រកាន់ពីបទមិនស្មោះត្រង់។ អង្គភាពសារព័ត៌មាន Fresh News ដែលស្និតនឹងរដ្ឋាភិបាល បានបញ្ចេញសំឡេងបែកធ្លាយ បង្ហាញពីការសន្ទនាដ៏ស្និទ្ធស្នាលរបស់លោក ជាមួយស្រីកំណាន់ម្នាក់។ ក្រោយពីការបែកធ្លាយនេះ គណបក្សភ្លើងទៀនបានប្រកាសផ្អាកតួនាទីលោក សុធារ៉ាយុទ្ធ កាលពីថ្ងៃទី១២ ខែមេសា ដោយតែងតាំងលោក គង់ ម៉ូនីកា ជាអគ្គលេខាធិការស្តីទីជំនួសវិញ។
-
-
ភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
អ្នកជាប់ឃុំម្នាក់នៅក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ ត្រូវខ្វាក់ភ្នែកម្ខាង បន្ទាប់ពីត្រូវមន្ត្រីម្នាក់វាយ។ នាយកកិច្ចការទូទៅនៃអង្គការលីកាដូ បាននិយាយថា វាជាករណីទារុណកម្ម និងកង្វះសេវាថែទាំសុខភាពសម្រាប់អ្នកជាប់ឃុំ ដែលធានាដោយច្បាប់។ រហូតមកដល់ពេលនេះមិនទាន់មានការផាកពិន័យ ឬចាប់ខ្លួនមន្ត្រីនោះទេ ព្រោះរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។
-
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
គណបក្សជំទាស់ជាច្រើនមិនបានចុះឈ្មោះចូលរួមការបោះឆ្នោត នៅខែ កក្កដា ទេ ហើយនឹងរង់ចាំរហូតដល់នាទីចុងក្រោយ ពីព្រោះដោយសារការបំភិតបំភ័យ ការគំរាមកំហែង និងការវាយប្រហារ។ គណបក្សភ្លើងទៀនកំពុងមានបញ្ហាក្នុងការជ្រើសរើសបេក្ខជន ដោយសារតែការគំរាមកំហែង និងការវាយដំលើរាងកាយលើសកម្មជនរបស់ខ្លួន។
-
-
ភ្នំពេញ
ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់
យុវជនដែលជាអ្នករៀបចំកម្មវិធីនៃគណបក្សភ្លើងទៀនមួយរូបដែលកំពុងទិញកាហ្វេ ត្រូវបានបុរសពីរនាក់ពាក់អាវខ្មៅ បើកបរម៉ូតូសំដៅមករកហើយទាញដំបងដែកមកវាយគាត់ចំស្មា។ ករណីនេះជាអំពើហិង្សាមួយក្នុងចំណោមអំពើហិង្សាយ៉ាងតិចប្រាំពីរលើសមាជិកបក្សជំទាស់ចាប់តាំងពីខែ មករា មក។