កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល និង​អាជ្ញាធរ​មក​ពី​សង្កាត់​ចាក់​អង្រែ​លើ ទី​ក្រុងភ្នំពេញ​ បាន​មក​ដល់​សហគមន៍ព្រែក​តាគង់​​ និង​បាន​លុបចោល​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក ដែលរៀប​ចំដោយសហគមន៍។ នគរបាល​បាន​ប្រាប់​ដល់​សហគមន៍​ថា ទិវា​នេះគឺខុស​ច្បាប់ ហើយ​តំណាង​សហគមន៍​ក៏ត្រូវ​បាន​ចាប់ខ្លួន និង​យក​ទៅ​កាន់​សាលា​សង្កាត់។ តំណាង​សហគមន៍​រូប​នេះ ត្រូវបាន​បង្ខំ​ឱ្យ​ផ្តិត​មេដៃ​លើ​លិខិត​មួយ ដោយ​សន្យា​ថា​ នឹង​មិនរៀប​ចំ​ព្រឹត្តការណ៍​បែប​នេះ​នៅ​ថ្ងៃ​ខាងមុខទេ បើគ្មាន​ការ​អនុញ្ញាត​ពីអាជ្ញាធរ។

    CCHR | Khmer Cheayden | PPP | RFI

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូង​រាជធានី​ភ្នំពេញ បានផ្តន្ទា​ទោស​ អ្នកការពារ​សិទ្ធិ​មនុស្ស ៤នាក់ និង​មន្រ្តី​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ៥ឆ្នាំ ដោយព្យួរទោស​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រក​ឃើញថា​មាន​ទោស ពីបទ​សូកប៉ាន់​សាក្សី. លោក នី​ សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​ លោក នី ចរិយា ដែលជារឿយៗ ត្រូវ​បាន​ហៅ​ថា អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំង៥ ត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​​សូកប៉ាន់ អ្នក​កាត់សក់​ម្នាក់​ឱ្យ​កុហក​អំពី​ទំនាក់ទំនង​ស្នេហា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំងដែលជាប់​ពន្ធនាគារ លោក កឹម​ សុខា។ សវនាការ​ពេញ​មួយថ្ងៃ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​សាក្សី​សំខាន់ៗ ពីរនាក់ គឺ អ្នកកាត់សក់ ខុម ចាន់តារាទី ហៅស្រីមុំ និង​មេធាវី​របស់​នាង គឺអ្នកស្រី ទ្រី ឈួន។ មេធាវី​ការពារ បានព្យាយាម​លើក​ឡើង​ថា​សាក្សី​ទាំង​ពី​រនាក់ ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​អាក្រក់ និង​ព្យាយាម​ចៀសវាង​ពី​សវនាការ។ សវនាការ​នេះ ត្រូវ​បាន​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មើល​ឃើញថា​ មាន​ការ​ជាប់ពាក់​ព័ន្ធ​នឹងបញ្ហា​នយោបាយ។​​

    VOD | VOA | Khmer Times | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នី ចរិយា អតីត​អ្នកធ្វើ​ការ​សិទ្ធិ​មនុស្ស ត្រូវ​បាន​តុលាការ​កំពូលបើក​សវនាការ​កាល​ពី​ព្រឹក​មិញនេះ ស្ដីពី​ បទ​បរិហារកេរ្តិ៍ បទ​ប្ដឹងបរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់សម្ពាធ​លើ​យុត្តាធិការ​។ នៅ​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ ២០១៨ តុលាការ​កំពូល បាន​បង្វិល​សំណុំ​រឿង​នេះត្រលប់​មកកាន់​សាលា​ឧទ្ធរណ៍​វិញ ដើម្បី​ឲ្យ​មានសវនាការ​ម្ដង​ទៀត​ ដោយ​បាន​លើក​ឡើង​ថា​​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់។ មក​ទល់​បច្ចុប្បន្ន​ ពុំមាន​ការ​វិវឌ្ឍន៍​ថ្មី​ណា​ផ្សេង​ទៀត​នោះទេ។​ ​

    RFA | VOD | PPP | PPP

  • ខេត្ត​ពោធិសាត់

    ខេត្ត​ពោធិសាត់

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មន្រ្តី​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​បញ្ជូន​អ្នកសារព័ត៌មាន​ពីរនាក់ ដែលធ្វើ​ការ​ឱ្យ​ទូរទស្សន៍​អនឡាញ TNM ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ដោយសារ​តែ​រង​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ការ​រាយការណ៍​របស់ពួកគេ​ពី​រឿង​ជម្លោះ​ដីធ្លី រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំថ្ម​ដា និងក្រុមហ៊ុន​ MDS អាហរ័ណ នីហរ័ណ។ ក្រោយ​មក​ពួក​គេ​ក៏ត្រូវ​បាន​ដោះលែង។

    PPP | Khmer Times | Khmer Times | Fresh News | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួង​ការងារ​បាន​ស្នើ​ទៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ ឱ្យ​ហាមឃាត់ចម្រៀង​មួយបទចំណង​ជើងថា «សល់់តែចិត្តស្មោះ» ដែលបានលើក​ឡើង​ពីលក្ខខណ្ឌ​ការងារ​ដែលអន់ថយរបស់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ ក្នុង​ព្រះរាជាណាចក្រ​ ដោយ​បាន​លើក​ឡើង​ថា​ ការ​និយាយ​បែបនេះនឹង​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ធ្វើ​ការតាម​ផ្ទះ ដោយ​សារ​ថា​លក្ខខណ្ឌ​ការងារ​មាន​ការ​ប្រសើរ​ឡើង​ហើយ។

    PPP | Khmer Times | RFA | Fresh News Asia | VOD Hot NEws | Fresh News | VOA | Khmer Times | Channel News Asia

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    តុលាការ​កំពូល បានបដិសេធ​ការ​ប្ដឹងមោឃភាព​នីតិវិធីឃាត់ខ្លួន​ របស់​អតីត​អ្នកសារព័ត៌មាន​របស់ វិទ្យុ​អាស៊ី​សេរី លោក ឈិន​ និង​លោក យាង សុធារិន ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ចារកម្ម»។ ​

    Khmer Times | PPP | HRW | VOD | VOA | RFA KH | VOD

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់ខ្លួនអ្នក​វិភាគ​នយោបាយ លោក គឹម សុខ ពីបទ​មិនស្ដាប់បង្គាប់​របស់​តុលាការ​។ លោក​ គឹម សុខ បាន​រត់​​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ បន្ទាប់​ពី​លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ស្នើ​ថា​ លោកគួរ​តែ​ត្រូវបាន​ចាប់ខ្លួន ដោយសារ​ខកខាន​ក្នុង​ការបង់ប្រាក់​សង​ជំងឺ​ចិត្ត​ដែល​លោក​ជំពាក់​ពីបទ​ចោទ​បរិហារកេរ្តិ៍ បន្ទាប់​ពី​លោក​បានខក​ខាន​ក្នុង​ការ​ចូលបង្ហា​ញ​ខ្លួន​ដើម្បី​ឱ្យ​តុលាការ​សាកសួរពី​បទ​បរិហារកេរ្ត៍​មួយផ្សេង​ទៀត។

    Teangtaut | VOA | LICADHO | PPP

  • ខេត្ត​ស្វាយ​រៀង

    ខេត្ត​ស្វាយ​រៀង

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​ក្នុង​ខេត្ត​ស្វាយ​រៀង បាន​បិទ​សិក្ខាសាលា​ស្ដីពី​ការ​ចិញ្ចឹម​មាន់ ដែលរៀប​ចំ​ដោយ​សមាគម​កសិករ​ថ្នាក់ជាតិ ដោយ​អះអាង​ថា​ការរៀប​ចំ​សិក្ខាសាល​ា​នេះ ពុំបានទទួលការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​។ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បានលើក​ឡើង​ថា ពួកគេ​បាន​ផ្ដល់​ដំណឹង​ដល់​អាជ្ញាធរ​ឃុំ និង​ភូមិ​ត្រឹមត្រូវហើយ។ រយៈពេល​កន្លងៗ​មក អាជ្ញាធរ​មូលដ្ឋាន បានបិទ​នូវ​ការ​ជួប​ជុំ​ដែលរៀប​ចំដោយ​សមាគមនេះ រាប់​សិប​ដង​មកហើយ រួម​ទាំង​ វគ្គបណ្ដុះបណ្ដាល វេទិកា​អភិវឌ្ឍន៍​សហគមន៍​ និង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ដោយ​អះអាង​ថា​ក្រុម​នេះ​ពុំបាន​ការ​អនុញ្ញាត។ នេះគឺជា​លើក​ទីពីរ ដែល​សិក្ខា​សាល​ស្ដីពី​ការ​ចិញ្ចឹម​មាន់ត្រូវបាន​បិទ ក្នុងស្រុក​រមាស​ហែក​នេះ។

    LICADHO | PPP | VOA | Fresh News | Thmey Thmey

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​សម្រេច​ហាមឃាត់ កញ្ញា សេង សូណា ដែលជា​សិល្បៈការិនី មិនឱ្យ​មាន​វត្តមាន​លើ​ឆាក ឬ​ទូរទស្សន៍ ដោយសារតែកញ្ញា​ស្លៀកពាក់ស៊ិច​ស៊ី​ជ្រុល។​

    PPP | Khmer Times | Fresh News | VOD

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អភិបាល​រាជធានី​ភ្នំពេញ ត្រូវបាន​រាយការណ៍​ថា​បាន​ប្រាប់​ទៅ​កាន់​ស្នង​ការ​នគរបាល​ដែលត្រូវ​បាន​តែងតាំង​ថ្មីៗ ឱ្យ​បន្ត​រារាំង​ការ​តវ៉ា​ប្រឆាំង និងរាល់​បទល្មើស​ដែល​មាន​​នៅ​ក្នុង​រាជធានី។​

    Khmer Times | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អតីតថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​ជាប់​ក្នុង​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រយៈពេល​ជាង​ ១ឆ្នាំ ពី​បទ​ក្បត់​ជាតិ ដែលជា​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​មើល​ឃើញ​ថា​ក្រោម​ហេតុផល​នយោបាយ។ ប៉ុន្តែ តុលាការ​បាន​កំហិត​ឱ្យ​លោក​អាច​មានសិទ្ធិ​ដើរ​ហើរ​ត្រឹម​តែ​បរិវេណ​ជិតៗ​ផ្ទះ​របស់លោក​នៅ​ទីក្រុង​ភ្នំពេញប៉ុណ្ណោះ និង​ហាម​ឃាត់​លោក​ក្នុង​ការ​ជួប​ជា​មួយ​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ ឬ​បុគ្គល​ដែល​អាច​​មានទំនាក់ទំនង​ជាមួយ​នឹង​បទ​ក្បត់​ជាតិរបស់​លោក​។ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត​ លើក​ថា​លក្ខខណ្ឌ​នេះ​ដូចជា​តឹង​តែង ដោយ​សារតែ​​ស្មើ​នឹង​ការ​ដាក់​ឃុំខ្លួន​ក្នុង​ផ្ទះ។ មក​ទល់​បច្ចុប្បន្ន ពុំមាន​ការកំណត់ថ្ងៃ​សវនាការ​លើ​សំណុំ​រឿង​របស់​លោក​នៅ​ឡើយ​ទេ។

    LICADHO | Fresh News | VOD | RFA | LICADHO | HRW | CSO | VOA

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មន្រ្តី​នៃនាយកដ្ឋាន​វប្បធម៌ សហការណ៍​ជាមួយ​នឹងមន្រ្តី​នគរបាល បាន​ដក​ហូត​សៀវភៅ​ដែលបោះពុម្ព​ដោយ​គ្មាន​ការ​អនុញ្ញាត​ សរសេរ​ដោយ​អតីត​សមាជិក​សភា​ លោក យ៉ែម ប៉ុញ្ញរិទ្ធិ​។ សៀវភៅដែល​មាន​ចំណង​ជើង​ថា «ចក្ខុវិស័យ​ក្នុង​ការ​ផ្សះផ្សាជាតិ និង​ការ​រៀបចំ​សង្គម​ជាតិ» ដែលត្រូវបាន​សរសេរ​ជាភាសា​ខ្មែរ ដោយលោក ប៉ុញ្ញរិទ្ធិ និង​បោះពុម្ព​ផ្សាយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌​ មន្រ្តី​រដ្ឋាភិបាល​បាន​លើក​ឡើង។​

    PPP | Khmer Times | Fresh News | NEC

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នក​ផលិត​ភាពយន្ត​ជនជាតិ អូស្រ្តាលី លោក ចេមស៍ រីកឃិតសុន ត្រូវ​បាន​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦ឆ្នាំ ពី​បទ​ចោទចារកម្ម និង​ប្រមូល​ព័ត៌មាន​ដែលត្រូវ​បាន​ចាត់ទុកថាប៉ះពាល់ដល់​ការការពារ​ប្រទេស​ជាតិ ដោយ​បាន​បង្ហោះ​ ដ្រូន នៅ​លើ​ការ​ដង្ហែ​ក្បួន​ដែលរៀប​ចំដោយ​គណបក្ស​ប្រឆាំង​ដែលបាន​រំលាយ​ចោល​របស់​​កម្ពុជា​។ លោក​ត្រូវបាន​ដាក់ក្នុង​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេលជាង ១ឆ្នាំ ចាប់​តាំង​ពី​ការ​ចាប់ខ្លួន​របស់លោក​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១៧។ លោកត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ២០១៨ និង​បាន​ត្រលប់​ទៅ​កាន់ប្រទេស​អូស្រ្តាលី​វិញ​។​

    VOA | Khmer Times | PPP | PPP | Khmer Times | NEC

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    សកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី និង​សមាជិក​ប្រាំនាក់ផ្សេង​ទៀត នៃ​សហគមន៍​នេះ ត្រូវ​បាន​រក​ឃើញ​ថាមាន​ទោស ដោយបាន «គំរាម​សម្លាប់» អតីត​សមាជិក​សហគមន៍​ ថ្វី​បើ​អតីត​សមាជិក​សហគមន៍​ម្នាក់នេះ បាន​ដកពាក្យ​បណ្ដឹង​ទៅ​ហើយក្ដី។ ពួកគេត្រូវ​បាន​ផ្តន្ទា​ទោស​ ៦ខែ ដោយព្យួរ​ទោស​។ ចំណែកឯបទ​ចោទ​មួយទៀតពីបទ «ជេរ​ប្រមាថ​ជា​សាធារណៈ» ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទម្លាក់ចោល។​

    Khmer Times | Fresh News | PPP | Khmer Times | VOA KH

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    តុលាការ​កំពូល​ តម្កល់​សាលដីកា​ អំពីសេចក្ដីសម្រេច​បដិសេធ​ លោក កឹម​ សុខា ឱ្យ​នៅ​ក្រៅ​ឃុំ។ លោកត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ និង​ឃុំខ្លួន​ក្នុង​ផ្ទះ​ ក្នុង​ខែកញ្ញា ឆ្នាំ២០១៨។

    Fresh News ENG | VOA | Khmer Times | VOA | AI Jazeera | Thmey Thmey | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សកម្មជនបុរីកីឡា និង​អតីត​សហគមន៍​បឹងកក់ បានអះអាង​នៅ​ព្រឹក​នេះ​ថា អាជ្ញាធរ​បាន​ហាមឃាត់ពួកគេ ក្នុង​ការ​ព្យាយាម​ទៅជួប​នឹង​ នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ដើម្បី​ស្នើ​សុំដី​ពួក​គេ​ត្រលប់​មក​វិញ​។

    PPP | VOA | Fresh News ENG | Thmey Thmey | Fresh News ENG | Fresh News | VOA | PPP | Freh News ENG

  • កោះកុង

    កោះកុង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    សាលាខេត្ត​កោះកុង បាន​សម្រេចផ្តន្ទា​ទោស តំណាង​សហគមន៍​ របស់ក្រុមគ្រួសារ​ដែលជាប់ពាក់ព័ន្ធ ឈ្មោះ ហេង សុខ​ បន្ទាប់​ពី​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​តំណាង​​ក្រុមហ៊ុន លី យ៉ុងផាត់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​។

    LICADHA | PPP | Fresh News ENG | NEC

  • ខេត្ត​កំពង់​ស្ពឺ

    ខេត្ត​កំពង់​ស្ពឺ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    អង្គការ​អភិរក្ស​បរិស្ថាន និង​មន្រ្តី​មក​ពី​ក្រសួង​បរិស្ថាន ត្រូវ​បាន​រារាំង​ពី​ការធ្វើ​អធិការកិច្ច​ដីចំនួន ៥១ ហិកតា នៅ​តំបន់​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ ​ដែលត្រូវ​បាន​រាយការណ៍​ថា​ដីនេះ​ត្រូវបាន​ចាប់យកដោយខុស​ច្បាប់។

    VOD | Khmer Times | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ទេព វន្នី ត្រូវ​បានជាប់​ក្នុង​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ​មក​ហើយ ដោយ​សារតែការ​ចោទ​ប្រកាន់ដែលមាន​លក្ខណៈ​នយោបាយ ក្នុង​គោលបំណងបំបិទ​មាត់​អ្នកស្រី​​​ បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ២០១៦ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សារអ្នកស្រី​បាន​ចូលរួមក្នុង​ការតវ៉ាដោយ​សន្តិវិធី​ ដើម្បី​គាំទ្រ​​អ្នកការពារ​សិទ្ធិ​មនុស្ស​ ៥​នាក់ ដែលជាប់​ពន្ធនាគារ​។​

    VOD | RFA ENG

  • ខេត្ត​កំពត

    ខេត្ត​កំពត

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធ​សេចក្ដីសម្រេច​របស់​ គណៈកម្មាធិការ​រៀបចំការបោះឆ្នោត ខេត្តកំពត ក្នុង​កា​រផ្តន្ទា​ទោស អតីត​សកម្មជន​គណបក្ស​ប្រឆាំង ចំនួន ៥នាក់ ដូចជា កូវ យិតឡាយ សួង សារ៉ាន់ សូ សេង ប៉ែន ឈឹម និង​ ម៉ម សុធី​ ដោយ​សារ​តែ​បាន​រារាំងដំណើរ​ការ​បោះឆ្នោត។ ពួក​គេ​ត្រូវ​រង​ការ​​ពិន័យ​ជាប្រាក់​ចំនួន ២.៥០០ ដុល្លារ​​ម្នាក់ ដោយសារតែ​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ពហិការ​ការបោះឆ្នោត នៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨។

    LICADHO | HRW | COS | VOA | Khmer Times | VOA