កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។
ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។
ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។
ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
-
ខេត្តបាត់ដំបង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
គណៈកម្មាធិិការជាតិរៀបចំាការបោះឆ្នោត តម្កល់ការចោទប្រកាន់មកលើអតីតមន្រ្តី គណបក្សសង្រ្គោះជាតិ ចំនួន ៥នាក់ មកពីខេត្តបាត់ដំបង ដោយសារតែការពាក់ព័ន្ធនឹងយុទ្ធនាការពហិការបោះឆ្នោត មានឈ្មោះថា «យុទ្ធនាការម្រាមដៃស្អាត» ប៉ុន្តែបានកាត់បន្ថយប្រាក់ពិន័យរបស់គេ។ គ.ជ.ប តម្កល់ការពិន័យចំនួន ២.៥០០ ដុល្លារ មកលើ ជា ជីវ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបង ខណៈ ដែល ប្រាក់ពិន័យរបស់ គ្រុយ គឹមសាំង និង ថោង សារឿន ត្រូវបានកាត់បន្ថយមកត្រឹម ១.២៥០ ក្នុងម្នាក់។ ចំណែកប្រាក់ពិន័យរបស់ ពៅ តាំង និងម៉ាង ឈុន ត្រូវបានលុបចោល។
Khmer Times | Fresh News | NEC | DFDL | Khmer Times
-
-
ខេត្តបាត់ដំបង
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
មានការរាយការណ៍ជាច្រើនអំពីបរិបទនៃការបង្ខិតបង្ខំ និងការគំរាមកំហែងជាទូទៅ ក្នុងអំឡុងថ្ងៃបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ មានបុគ្គលមួយចំនួន ត្រូវបានរងការចោទប្រកាន់ថា ពួកគេត្រូវបានបង្ខំឲ្យទៅបោះឆ្នោត អ្នកដទៃរងការគំរាមកំហែង និងសម្លុតបំភ័យ មុន និងអំឡុងពេលបោះឆ្នោត។ មានការរាយការណ៍ថាមានមេឃុំមួយចំនួននៅខាងក្រៅមណ្ឌលបោះឆ្នោតដើម្បីគំរាមកំហែងអ្នកបោះឆ្នោតថែមទៀតផង។
Khmer Times | VOA KH | VOA | PPP
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្លុកគេហទំព័រព័ត៌មានឯករាជ្យចំនួន១៥ ក្នុងនោះរួមទាំង វិទ្យុសំឡេងសហរដ្ឋអាមេរិក នៅមុនការបោះឆ្នោត និងក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លិខិតជាផ្លួវការមួយច្បាប់របស់ក្រសួងព័ត៌មានដែល វិទ្យុសំឡេងសហរដ្ឋអាមេរិកទទួលបាន មានការបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្លុក វិទ្យុសំឡេងសហរដ្ឋអាមេរិកជាភាសាខ្មែរ វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ វិទ្យុវាយោ មនោរម្យដតអាំងហ្វូ គេហទំព័រព័ត៌មានបណ្តាញឯករាជ្យដើម្បីយុត្តិធម៌សង្គមនៅថ្ងៃទី២៨ ទី២៩ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត។ ប៉ុន្តែ ភ្នាក់ងារសារព័ត៌មួយចំនួនដែលជាទូទៅគាំទ្ររដ្ឋាភិបាល ដូចជា ខ្មែរថាមស៍ និងហ្រ្វេស ញូវ ពុំរងការប៉ះពាល់ឡើយ និងអាចបន្តប្រតិបត្តិការបានធម្មតា។
VOA | Al Jazeera | Thmey Thmey | PPP | Fresh News
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មានអំពាវនាវឱ្យគណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រ និងសារព័ត៌មានផ្សេងៗ រក្សាភាពស្ងប់ស្ងាត់រយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
Fresh News ENG | NEC | Khmer Times | RFI
-
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
គណបក្សប្រជាជនកម្ពុជាស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់វិធានការច្បាប់ទៅលើអតីតមេធាវីគណបក្សប្រឆាំង លោក ជួង ជូងី ដែលអំពាវនាវឱ្យសាធារណជនកុំទៅបោះឆ្នោត ដោយលើកឡើងថា ការអំពាវនាវនេះរំលោភមាត្រា១៤២ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ។ គ.ជ.ប បានសំណូមពរបន្ថែមទៅក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងទូរគមនាគម ដើម្បីឲ្យប្លុកគណនីហ្វេសប៊ុករបស់លោកទៀតផង។
Khmer Times | PPP | Fresh News | Fresh News Eng | VOA | PPP | Fresh New Eng | Fresh New
-
រាជធានីភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
តុលាការកំពូលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺលោក អួន ឈិន និងលោកយាង សុធារិន ដោយបានលើកឡើងថាអ្នកសារព័ត៌មានទាំងពីររូបនេះអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។
RFA ENG | Fresh News | PPP | Vod Hot | Khmer Times
-
ខេត្តមណ្ឌលគីរី
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
មានការរាយការណ៍ថាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) បានគំរាមបញ្ឈប់ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ប្រសិនបើពួកគាត់មិនបោះឆ្នោតឱ្យគណបក្ស ប្រ.ជ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ខាងមុខនោះទេ។
Khmer Times | VOA | RFI
-
រាជធានីភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
តុលាការកំពូលបានតម្កល់ការកាត់ទោសកាលពីខែមិថុនា ២០១៦ ទៅលើសកម្មជនបីនាក់របស់អតីតអង្គការមាតាធម្មជាតិ ដែលត្រូវបានរាយការណ៍ថាបានគំរាមបំផ្លិចបំផ្លាញសម្ភារៈរបស់ក្រុមហ៊ុនបូមខ្សាច់ដាយរិក អាកសេស (Direct Access) ដែលមានសញ្ជាតិវៀតណាម។ កាលពីខែមិថុនា ឆ្នាំ២០១៦ តុលាការខេត្តកោះកុងបានកាត់ទោសលោកសាន់ ម៉ាឡា លោកទ្រី សុវិគា និងលោកស៊ឹម សំណាងឱ្យជាប់ពន្ធនាគារ ១៨ខែ ដោយព្យួរទោសរយៈពេលប្រាំបីខែ។ ពួកគេត្រូវបានបង្គាប់ឱ្យបង់ប្រាក់សំណងប្រមាណជា ២៥.០០០ ដុល្លារផងដែរ។ អ្នកទាំងបីត្រូវបានចាប់ខ្លួនដោយអាជ្ញាធរខេត្តនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ក្រោយពីពួកគេតវ៉ាទាមទារឱ្យក្រុមហ៊ុន ដាយរិក អាកសេស បញ្ឈប់ការបូមខ្សាច់នៅក្នុងឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។
-
រាជធានីភ្នំពេញ
ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស
ថ្ងៃទី៦ ខែកក្កដា ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ត្រូវបានប្រកាសឱ្យប្រើប្រាស់។ ថ្វីបើនេះជាការវិវឌ្ឍន៍មួយគួរឱ្យស្វាគមន៍ ប៉ុន្តែបទបញ្ញត្តិជាច្រើនដែលមានក្នុងច្បាប់នេះ នៅតែបរាជ័យក្នុងការអនុលោមតាមកាតព្វកិច្ចសិទ្ធិមនុស្ស រឹតបន្តឹងសេរីភាពបញ្ចេញមតិ និងសេរីភាពសមាគមហួសហេតុ។ ចំណុចទី១ របៀបរបបនៃការចរចាស្ដីពីប្រាក់ឈ្នួលអប្បបរមា គឺធ្វើឡើងប្រឆាំងនឹងភាពជាតំណាងរបស់សិទ្ធិកម្មករ និងខ្វះខាតនូវតម្លាភាពក្នុងដំណើរការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ច្បាប់នេះក៏បានរឹតបន្តឹងនូវប្រភពនៃទិន្នន័យដែលអាចត្រូវបានប្រើប្រាស់ ក្នុងការកំណត់ប្រាក់ឈ្នួល។ បន្ថែមពីលើនោះ ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាគឺនៅតែស្ថិតក្រោមប្រាក់ឈ្នួលដែលអាចរស់បាន។
Fresh News | Khmer Times | Fresh News | PPP | Japan Times | RFA
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ត្រីធ្វើការតាមដានហ្វេសប៊ុកដើម្បីរកភស្ដុតាងពាក់ព័ន្ធទៅនឹងយុទ្ធនាការប្រឆាំងការបោះឆ្នោតព្រមទាំងពាក្យចចាមអារាមដែលគាត់បានអះអាងថាត្រូវបានគេផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធឺណិតពាក់ព័ន្ធនឹងទឹកថ្នាំគ្មានគុណភាពដែលនឹងត្រូវប្រើដើម្បីជ្រលក់ម្រាមដៃអ្នកបោះឆ្នោត។
Fresh News | PPP | VOD HOT | Khmer Times | VOA | PPP
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
លោកនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យអាជ្ញាធរតម្លើងប្រព័ន្ធតាមដានឃ្លាំមើល ចំពោះសកម្មភាពហ្វេសប៊ុក ដើម្បីការពាររាល់សកម្មភាពគំរាមកំហែងដល់ការអភិវឌ្ឍប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តី បានលើកឡើងថាប្រព័ន្ធតាមដាននេះ គួរតែត្រូវបានតម្លើង ដើម្បីអាចដៅទីតាំងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកណាដែលចែកចាយព័ត៌មានមិនពិត។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
គ.ជ.ប ចេញសេចក្ដីប្រកាសផ្ដល់ដំណឹងដល់ គណៈកម្មាធិការដែលនៅទីក្រុងភ្នំពេញ និងខេត្តទាំង ២៤ ឱ្យឃ្លាំមើលវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តឃ្លាំមើល អង្គការខុមហ្រ្វែល ជាអង្គការឃ្លាំមើលការបោះឆ្នោត ឱ្យបានដិតដល់ បន្ទាប់ពីអង្គការនេះបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តឲ្យឃ្លាំមើល ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ដោយបានកត់សម្គាល់ថា អង្គការនេះបានរំលោភច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត និងច្បាប់អង្គការ និងសមាគម។ អ្នកនាំពាក្យ គ.ជ.ប បាននិយាយថារាល់អង្គការទាំងឡាយណាដែលមានបំណងដាក់អ្នកតាមដាន ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោត ត្រូវតែចុះឈ្មោះនៅ គ.ជ.ប។
Womens Media Centre of Cambodia | PPP | Fresh News Asia | Fresh News ENG | Khmer Times
-
រាជធានីភ្នំពេញ
ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស
តុលាការកំពូល តម្កល់ការផ្ដន្ទាទោសមកលើ អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលត្រូវបានដាក់ពន្ធនាគារចំនួន ១៨ខែ ដោយសារបានអះអាងថាគណបក្សប្រជាជន នៅពីក្រោយឃាតកម្មរបស់ អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក បណ្ឌិត កែម ឡី។
Khmer Times | Fresh News | PPP | Japan Times | RFA | VOD HOT
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ប្រជាពលរដ្ឋចំនួន ៣១៧ គ្រួសារ ក្នុងខេត្តកោះកុងបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ក្នុងករណីទំនាស់ដីធ្លីមួយជាមួយក្រុមហ៊ុន ស្ករក្នុងខេត្តកោះកុង ប៉ុន្តែត្រូវបានអាជ្ញាធររារាំង។
PPP | PPP | Khmer Times | CEN | Fresh News | Koh Santepheap
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
ក្រសួងអប់រំ បានផ្សព្វផ្សាយសេចក្ដីណែនាំចេញកាលពីខែសីហា ឆ្នាំ២០១៥ ដោយយោងថា សាលានៅកម្ពុជាទាំងអស់ ត្រូវបានដាស់តឿនអំពីបទបញ្ជា ដែលហាមឃាត់យ៉ាងដាច់ខាតរាល់សកម្មភាពរបស់សមាគម អង្គការ ឬភ្នាក់ងារណាមួយធ្វើឡើងក្នុងស្ថាប័នអប់រំ ដោយគ្មានការអនុញ្ញាតពីក្រសួងអប់រំ។ សេចក្ដីណែនាំនេះបញ្ជាក់បន្ថែមថា នយោបាយក៏មិនត្រូវបានអនុញ្ញាតនៅក្នុងសាលារៀនដែរ និងកត់សម្គាល់ថា សកម្មភាពទាំងអស់នោះ អាចនឹងត្រូវរងវិធានការវិន័យយោងតាមច្បាប់ ដែលនោះអាចជាការពិន័យជាប្រាក់ ឬក៏អាចនឹងត្រូវដកហូតអាជ្ញាប័ណ្ណអប់រំចេញពីស្ថាប័ននោះ។
PPP | Fresh News Asia | Freh New ENG | Khmer Times | WMC
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រនៅលើទំព័រហ្វេសប៊ុករបស់លោក។ ដីកានេះ បង្គាប់ឱ្យលោក រង្ស៊ី បង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា។ ការចោទប្រកាន់នេះ ពាក់ព័ន្ធនឹងសារនៅលើហ្វេសប៊ុកដែលសរសេរដោយលោក រង្ស៊ី ដែលលោកបានអះអាងថា លិខិតពីព្រះមហាក្សត្រ នរោត្ដម សីហមុនី ជំរុញឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា គឺត្រូវបានធ្វើឡើងដោយការ «បង្ខិតបង្ខំ»។
-
រាជធានីភ្នំពេញ
ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម
កែវ រតនា អតីតប្រធានកម្មវិធី នៃស្ថានីយវិទ្យុរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សាកសួរពាក់ព័ន្ធនឹងរឿងក្ដី របស់លោក កឹម សុខា។ លោកនិយាយថា «ខ្ញុំត្រូវបានសាកសួរនៅថ្ងៃសុក្រ អស់រយៈពេលជាង ១ម៉ោង។ សំណួរទាំងអស់គឺពាក់ព័ន្ធនឹងបទក្បត់ជាតិរបស់ លោក កឹម សុខា។ សំណួរខ្លះ សួរអំពីគាត់ និងសំណួរខ្លះគឺអំពីការងាររបស់ខ្ញុំនៅឯគណបក្ស»។
PPP | Khmer Times | CEN | Fresh News | Koh Santepheap | PPP | Khmer Times
-
រាជធានីភ្នំពេញ
ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់
អៀង ជលសា ជាមនុស្សទីបីហើយដែលត្រូវបានចាប់ខ្លួនក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ ដែលទើបតែត្រូវបានអនុម័តនាពេលថ្មីៗនេះ ដោយសារការបង្ហោះហ្វេសប៊ុក។ លោក បានបង្ហោះហ្វេសប៊ុក ៣លើក ក្នុងខែមិថុនា ឆ្នាំ២០១៨ លើកទីមួយ បង្ហោះក្រដាសប្រាក់ ៥០០រៀល ដោយមានភ្ជាប់ព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រ លើកទីពីរ បង្ហោះរូបភាពដបទឹកសុទ្ធ និងថង់ប្លាស្ទិកដែលមើលទៅទំនងជាគ្រឿងញៀន ចំណែកលើកទីបីបង្ហោះសារគំរាមធ្វើឃាតព្រះមហាក្សត្រ និងព្រះមាតារបស់ព្រះអង្គ គឺព្រះមហាក្សត្រយានី នរោត្តម មុនីនាថ សីហនុ។ គាត់រងការចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងគំរាមកំហែងថានឹងសម្លាប់»។ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស ជលសារ ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀល ក្រោមបញ្ញត្តិ ប្រមាថព្រះមហាក្សត្រ។