កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី និងសមាជិកសំខាន់ៗនៃចលនាសង្គ្រោះជាតិប្រាំរូបផ្សេងទៀតឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានផែនការផ្តួលរំលំរដ្ឋាភិបាល​។ បុគ្គល ៦រូប «នឹងត្រូវបានសាកសួរទាក់ទងនឹងការបង្កើតចលនាសង្គ្រោះជាតិ ការញុះញង់ឱ្យមានចលាចលក្នុងសង្គម ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។ អ្នកទាំងនោះត្រូវចូលបង្ហាញខ្លួននៅតុលាការ ក្នុងខែឧសភា ប៉ុន្តែ​ពុំមាននរណា​ចូលបង្ហាញខ្លួន​នោះ​ទេ​ ដោយសារ​បុគ្គល​ទាំងនោះមិនស្ថិតនៅក្នុងប្រទេសឡើយ។

    PPP | Fresh News | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ប្រធាន សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​លើកកម្ពស់​ពី​កម្មសិទ្ធិ​ដីធ្លី និង​តស៊ូ​មតិ​ពីសិទ្ធិ​កសិករ​ បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង បន្ទាប់​ពីត្រូវ​បាន​ហាមឃាត់​ពី​ការ​​ចុះ​សួរ​សុខ​ទុក្ខ​កសិករ​នៅក្បែរ​ទល់​ដែន​វៀតណាម។ លោក​បាននិយាយ​ថា​ពួកគាត់​ត្រូវបានរារាំង​ដោយអាជ្ញាធរ​អំឡុង​ពេល​គាត់​ចុះ​បេសកកម្ម​ក្នុង​ខេត្ត​តាកែវ ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្ត​ស្វាយ​រៀង។

    VOA | PPP | Khmer Times | VOD | RFA

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    សាលា​ឧទ្ធរណ៍​បាន​តម្កល់​​សេចក្ដី​សម្រេច​ ក្នុង​ការ​​បន្ត​ឃុំ​ខ្លួន​អតីត​​អ្នក​រាយការណ៍​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​លោក​អ៊ួន ឈិន និង​លោក​យាង សុធារិន ​ដែលស្ថិត​ក្នុង​ពន្ធនាគារ​ពី​បទ​ចារកម្ម ដោយ​សារ​រង​ការ​ចោទ​ប្រកាន់ថាបាន​បញ្ជូន​ព័ត៌មាន​ទៅ​ វិទ្យុ​អាស៊ី​សេរី នៅ​សហរដ្ឋ​អាមេរិក បើ​ទោះ​បីជា​ វិទ្យុអាស៊ីសេរី បានបិទ​ការិយាល័យ​របស់ខ្លួន នៅ​ទីក្រុង​ភ្នំពេញ និងពុំបានប្រតិបត្តិការនៅ​កម្ពុជាក៏ដោយ។

    Khmer Times | PPP

  • ខេត្តបន្ទាយមានជ័យ​

    ខេត្តបន្ទាយមានជ័យ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    បុរស​ម្នាក់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ឈ្មោះ ម៉ី វឿន ត្រូវ​បាន​ចាប់​ខ្លួន មួយ​ថ្ងៃ​បន្ទាប់​ពី​ត្រឡប់​មកពីធ្វើការ​នៅ​ប្រទេស​ថៃ និង​ត្រូវ​បានបញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ពាក់​ព័ន្ធ​នឹង​ការ​ជេរ​ប្រមាថ​លោក​នាយក​រដ្ឋ​មន្ត្រី​ នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយនៅក្នុងហ្វេសប៊ុក​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦។

    PPP | Khmer Times | PPP | LICADHO

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ស្នងការនគរបាល​រាជធានី លោក ជួន សុវណ្ណ បាន​បញ្ជាឱ្យ​អាជ្ញាធរ​នៅក្នុង​ទីក្រុង​បន្តឹង​ការឃ្លាំមើល​របស់ពួក​គេ​មកលើ​ក្រុមមួយ​ចំនួន​ រួម​ទាំង អង្គការ​សង្គមស៊ីវិល និង​សហគមន៍ ដែលមានទំនោរ​ប្រឆាំង​ក្នុងការ​ប៉ុនប៉ងបង្ក «អស្ថិរភាពសង្គម ឬ​ចលាចលនយោបាយ»។ លោក សុវណ្ណ អំពាវនាវឱ្យ​មាន​ការចូលរួម​ឱ្យ​ច្រើន​ក្នុង​ការ​រារាំង​នូវ​​ការ​ជួប​ប្រជុំ​ និង​ការ​តវ៉ា​ប្រឆាំង​ពាក់ព័ន្ធ​នឹង​កូដកម្ម សិទ្ធិ​មនុស្ស ជម្លោះ​ដីធ្លី និង​ការ​គោរព​ច្បាប់​ការងារ។

    PPP | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មន្ត្រី​នគរបាល និង​កង​សន្តិសុខ​រាជធានី​ភ្នំពេញ​បាន​ដាក់​របាំង​តាម​ផ្លូវ​ចូល​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ ដែលរឿង​ក្ដី​លើ​​ករណី​លោក​កឹម សុខា​កំពុង តែ​​ធ្វើ​ឡើង ដើម្បី​រារាំង​អ្នក​កាសែត ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ និង​ក្រុម​សិទ្ធិមនុស្ស​ចូល​ស្ដាប់​សវនាការ។ នៅ​ពេល​ដែល​ហ្វូង​មនុស្ស​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែសួន​ច្បារ​​វត្ត​បទុម​លើ​ផ្លូវ​សុធារស ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​បាន​​ព្យាយាម​​ច្រាន​​អ្នក​គាំទ្រ​ និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ និង​រារាំង​ពួកគេ​មិន​ឱ្យ​ផ្ដល់​បទសម្ភាស​ជាមួយ​​អ្នក​សារព័ត៌មាន។

    PPP | Khmer Times | VOD | RFA | Khmer Times

  • ខេត្ត​បន្ទាយ​មាន​ជ័យ

    ខេត្ត​បន្ទាយ​មាន​ជ័យ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ឡុង សុគន្ធី សកម្មជន​ដីធ្លី តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជាង ៣០០ នាក់ ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ អ្នកមានទ្រព្យ លោក សម សុផាណារិទ្ធិ នៅ​ក្នុង​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ចាប់ខ្លួន ខណៈធ្វើ​ការ​តវ៉ា​ប្រឆាំង​ទាមទារ​ដំណោះស្រាយ​សម្រាប់​ជម្លោះដីធ្លី និងត្រូវបាន​ដាក់ឃុំខ្លួនបណ្ដោះអាសន្ន។ ក្រោយ​មក​ អ្នកស្រី ត្រូវ​បាន​ចោទ​ប្រកាន់ ពីបទប៉ះពាល់​លើ​កម្មសិទ្ធិ​ឯកជន និង​បទធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា និង​ត្រូវ​បាន​ផ្តន្ទា​ទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១ឆ្នាំ។​

    Khmer Times | PPP | LICADHO | Khmer Times

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អតីត​ក្រុម​ប្រឹក្សា​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន លោក ឈុន សិទ្ធី ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​​ពី​បទ​ញុះញង់​​ឱ្យ​រំខាន​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ​ ពាក់​ព័ន្ធ​នឹង​វីដេអូ​ដែល​គាត់​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​កាល​ពី​ឆ្នាំ២០១៧។ លោក​សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា ក្នុង​រយៈពេល​តិច​ជាង​ ២៤ ម៉ោង បន្ទាប់​ពី​គាត់​បង្ហោះ​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​បដិសេធ​ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ជាមួយ​​បក្ស​កាន់​អំណាច។ នៅពេលនោះព្រះរាជអាជ្ញានិយាយថាលោកសិទ្ធី​ត្រូវបានចោទប្រកាន់ដោយសារ​វីដេអូនោះ។ ទោះយ៉ាងណាក៏ដោយលោក​ផេង ហេង មេធាវី​របស់​លោកសិទ្ធី និយាយថាតុលាការហាក់ដូចជា​បញ្ចូល​វីដេអូឃ្លីបនេះជាមួយវីដេអូមុនៗ ដែលលោកសិទ្ធីបានបង្ហោះនៅលើហ្វេសប៊ុករបស់គាត់ ដែលបានបង្ហាញពីមន្រ្តីគណបក្សប្រជាជនកម្ពុជាឈ្លោះ​គ្នា​ជាមួយមន្ត្រីគណបក្សប្រឆាំងនៅសាលាឃុំ​។

    PPP | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូង​​រាជធានី​ភ្នំពេញ​បាន​បើ​ក​សវនាការ​​​​ករណី​បរិហាកេរ្តិ៍​ជា​សាធារណៈ​​លើ​ អ្នកស្រី​ ដេបូរ៉ា គ្រីស័រ ស្ទីល និពន្ធនាយក​រង​របស់​កាសែត ខេមបូឌា ដេលី ដែល​បាន​បិទ​ការ​ផ្សាយ​ នៅ​ថ្ងៃទី២២​ ខែ​មីនា ឆ្នាំ​២០១៨ ដោយ​ចោទ​ប្រកាន់​មន្ត្រី​ពន្ធដារ​​​ពី​ការ​បែក​ធ្លាយ​ឯកសារ​ពន្ធ ៦,៣ លាន​ដុល្លារ។ សវនាការ​​ត្រូវបាន​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ។ សវនាការ​នេះ នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៨ ប៉ុន្តែមកទល់ខណៈនៃ​ការ​សរសេរ​នេះ​ ពុំមាន​ការ​វិវឌ្ឍន៍​បន្ថែម​ផ្សេង​ទៀត​នោះទេ។

    Khmer Times | PPP

  • រាជធានី​ភ្នំពេញ​

    រាជធានី​ភ្នំពេញ​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    តុលាការ​កំពូល​បាន​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​កាត់​ទោស​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ ជាប់​ពន្ធនាគារ​រយៈពេល​ ២០ ខែពី​បទបរិហារ​កេរ្តិ៍ និង​បទ​ញុះញង់ ក្រោយ​ពី​លោក​សម រង្ស៊ី​ ហៅ​ឃាត​កម្ម​លើ​​លោក​កែម ឡី ជា​អំពើ «ភេរវកម្ម​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល»។ សេចក្ដីសម្រេច​​ពិន័យជាប្រាក់​ចំនួន​ ១០ លានរៀល​ក៏​ត្រូវ​តម្កល់​ផង​ដែរ។

    PPP | Khmer Times | PPP

  • ខេត្ត​ស្វាយ​រៀង​

    ខេត្ត​ស្វាយ​រៀង​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នក​ភូមិ​បួន​នាក់​មក​ពី​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​អាជ្ញាធរកោះហៅ​​ដើម្បីសាក​សួរអំពី​ការ​ជាប់​ទាក់​ទង​ទៅ​នឹង​ចលនា​សង្គ្រោះជាតិ និង​ចេតនា​ដឹក​នាំ​ «បដិវត្ត​ពណ៌»។ ការ​កោះ​ហៅ​សាកសួរ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​ទាំង​នោះ​បាន​ដាក់​ញ្ញត្តិ​នៅ​រាជធានី​រួមជាមួយ​​នឹង​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត នៅ​ទីក្រុងភ្នំពេញ​​។​

    PPP | Khmer Times | RFA | PPP | Fresh News Asia | RFi

  • ខេត្ត​តាកែវ

    ខេត្ត​តាកែវ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    តំណាង​បួននាក់ មក​ពី​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា ជាមួយ​សមាជិក​សហគមន៍​មូលដ្ឋាន​ ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហា​ដែល​កសិករ​ជួប​ប្រទះ ត្រូវបាន​សួរចម្លើយ​ពី​ប៉ូលីស ក្នុង​ខេត្ត​តាកែវ កាលពីម្សិលមិញ។ សមាជិក​អង្គការ​ទាំងនេះ ត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​ខក​ខាន​ក្នុង​ការ​ទទួល​បាននូ​វ​ការ​អនុញ្ញាត​ឱ្យ​ជួប​ជុំ ហើយ​​ត្រូវ​បាន​សាកសួរ​​ថា​តើ អង្គការ​របស់​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ «ចលនា»​ គណបក្ស​ប្រឆាំងដែរ​ឬទេ?

    PPP | Khmer Times | Fresh News Asia

  • ខេត្ត​ត្បូង​ឃ្មុំ

    ខេត្ត​ត្បូង​ឃ្មុំ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អាជ្ញាធរ​ខេត្ត​ បាន​រារាំង​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​សមភាព​យែនឌ័រ ដែលរៀប​ចំឡើង​ ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ដោយ​ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ថ្វី​បើ​អង្គការ​នេះ​បាន​ទទួលការអនុញ្ញាត​ឱ្យ​ប្រារព្ធ​ទិវានេះ​ក៏ដោយ។

    PPP | PPP

  • ខេត្ត​ក្រចេះ

    ខេត្ត​ក្រចេះ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ការ​ប៉ះទង្គិច​គ្នា​រវាង​​​អ្នក​ភូមិ និង​អាជ្ញាធរ​សាធារណៈកើតឡើង​នៅ​លើផ្លូវ​ជាតិលេខ ៧៦ ជិតឃុំ​ ២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ។ អ្នកភូមិ​ទាំងនោះ​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​លើ​ករណី​ជម្លោះ​ដីធ្លី​ដ៏យូរ​អង្វែងមកហើយ ជាមួយ​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ដែលក្រុម​ហ៊ុន​នេះ​ កំពុងតែ​ចាប់ផ្ដើម​កាត់ចែកដី។ ព័ត៌មានខ្លះ​បាន​រាយការណ៍​ថាមា​ន​អ្នកស្លាប់ ខណៈ​ដែល​អាជ្ញាធរ​បានបដិសេធ​​ថាពុំ​មាន​ការ​ស្លាប់​នោះទេ។ មានអ្នកតវ៉ាមួយចំនួន​រង​របួស​ ខណៈដែលមានអ្នកខ្លះ​ត្រូវ​បាន​ចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន។ អង្គការ​សង្គម​ស៊ីវិល រួមទាំង ការិយាល័យ​ឧត្ដមស្នង​ការ​ទទួលបន្ទុកសិទ្ធិ​មនុស្ស ត្រូវបាន​រារំាង​មិនឱ្យ​ចុះស៊ើបអង្កេត​​ព្រឹត្តិការណ៍​នេះ និង​ហាម​ចូលទៅ​កាន់​ទីតាំង​កើត​ហេតុ ហើយ​អ្នកភូមិ​មួយចំនួន​បាន​រាយការណ៍ថា​ខ្លួនត្រូវ​បាន​គំរាម​កំហែង​ដោយ​អាជ្ញាធរ​ និង​ត្រូវបាន​ប្រាប់ថាហាម​និយាយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​អំពី​រឿង​នេះ។

    Khmer Times | RFA | PPP | Fresh News Asia | RFI | WMC | PPP | Khmer Times | VOA

  • ខេត្ត​ត្បូង​ឃ្មុំ

    ខេត្ត​ត្បូង​ឃ្មុំ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក​គី រិទ្ធី ចៅ​ក្រម​ស៊ើប​អង្កេត​បានសម្រេច​​បន្ត​ឃុំ​ខ្លួនលោក​កឹម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ រយៈពេល​ប្រាំមួយ​ខែ​ទៀត ដោយសារតែអាចនឹងមាន​ការស៊ើបអង្កេតបន្ថែមទៀត។ លោក​ផេង ហេង ជា​សមាជិក​ម្នាក់ក្នុង​​ចំណោម​​មេធាវី​​ការពារ​លោកកឹម សុខា​ និយាយ​ថា​កូនក្ដី​របស់​លោក​​នឹង​ប្ដឹង​ទាស់​ការ​សម្រេច​នេះ។ លោក​កឹម សុខា​ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ហើយប្ដូរ​មក​ជាការ​​ដាក់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​វិញ​នៅ​​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០១៨។

    Khmer Times | Fresh News Asia | PPP

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហា​ផ្ទៃ​បានប្រកាស​ថាខ្លួន​​នឹង​បន្ត​កម្មវិធី​ដក​ហូត​ឯកសារ​ពី​​ពលរដ្ឋ​ជន​ជាតិ​វៀតណាម​រាប់​ពាន់​នាក់ ដែល​ពួក​គេ​ជា​ច្រើន​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​ជំនាន់មក​ហើយ ដែលការធ្វើ​បែប​​នេះ​​​​នឹង​ធ្វើ​ឱ្យ​​ពួក​គេជា​ច្រើន​​គ្មានសញ្ជាតិ​យ៉ាង​ពិត​ប្រាកដ។ ​

    PPP | PPP | Khmer Times | Reuters

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    តុលាការ​កំពូល​បាន​តម្កល់​សាលដីកា​ផ្ដន្ទាទោស​​​អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សង្រ្គោះ​ជាតិ​ លោកស្រី ថាក់ ឡានីដែល​បាន​និរទេស​ខ្លួន ឱ្យ​ជាប់​ពន្ធនាគាររយៈពេល​១៨ខែ ពាក់​ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​នាយក​រដ្ឋ​មន្ត្រី​ ​ថា​នៅ​ពីក្រោយ​ឃាតកម្ម​ លើ​អ្នក​វិភាគ​ លោក​កែម ឡី ក្នុង​ឆ្នាំ​២០១៦។ បច្ចុប្បន្ន​ អ្នកស្រី ថាក់ ឡានី កំពុង​តែ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​

    WMC | Khmer Times | PPP | VOA | Fresh News

  • ខេត្ត​កណ្ដាល

    ខេត្ត​កណ្ដាល

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលា​ដំបូង​រាជធានីភ្នំពេញ សាកសួរ​សមាជិក​ ៤នាក់ នៃ​សហព័ន្ធសហជីពមិត្តភាពកម្មករ រួមទាំង ថ្នាក់ដឹក​នាំ​របស់​សហព័ន្ធ​នេះផង បន្ទាប់​ពី​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាលពីថ្ងៃទី​១៤ ខែកុម្ភៈ ដោយ​សារតែបាន​ចាប់ផ្ដើម​បាតុកម្ម​ក្នុង​រោង​ចក្រ​។ បាតុកម្មនេះ​ពាក់ព័ន្ធ​នឹង​ការ​ដេញ​សមាជិក​របស់ពួកគេ​ពីរនាក់ចេញ ដែលការ​នេះ​កំពុង​តែស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល។ ការ​សាកសួរ​នេះ​ធ្វើ​ឡើង​ ដោយ​ពុំបាន​ផ្ដល់​ដំណឹង​ដល់​មេធាវី​ចុង​ចោទអំពី​ការ​សាកសួរ និង​មេធាវី​នោះ​ក៏ពុំអាច​ចូល​មើល​សំណុំឯកសារ​របស់អតិថិជន​របស់​​គាត់​ផងដែរ​ ដែល​នេះ​ផ្ទុយ​ពី​ច្បាប់​ជាតិ​កម្ពុជា។​

    PPP | PPP | PM News

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    ព្រឹទ្ធ​សភា​បាន​អនុម័ត​​វិសោធនកម្មលើ​ក្រម​ព្រហ្មទណ្ឌ​ ដើម្បី​បញ្ចូល​បទ​ «ប្រមាថ​ព្រះ​មហាក្សត្រ» ក្នុង​​ក្រម​ព្រហ្មទណ្ឌ​ដោយ​អនុញ្ញាត​ឱ្យមានការ​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​​ពី ៥០០ ដុល្លារទៅ​ ២.៥០០ ដុល្លារ។ ​នេះ​ជា​ការ​រំលោភ​លើ​ច្បាប់សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដែល​រារាំងការ​ផ្តន្ទា​ទោស​ព្រហ្មទណ្ឌ​ក្នុង​ករណី​បរិហារកេរ្តិ៍។​ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រសួង​ព័ត៌មាន​បាន​ណែនាំអង្គភាព​ព័ត៌មាន​ទាំងអស់​​ដែល​​ផ្សព្វផ្សាយ​ឬ ផ្សព្វផ្សាយជាថ្មីម្ដងទៀត ​រាយការណ៍​ព័ត៌មានស្ដីពី​ការ​​​​ប្រមាថ​ព្រះមហាក្សត្រ នៅ​ក្នុងអត្ថបទ​បោះពុម្ព តាម​បណ្ដាញ​អនឡាញ ឬមធ្យោបាយ​ផ្សេង​ៗទៀត គឺអាចចាត់​ទុក​ថា​បាន​ល្មើស​មាត្រា​មួយ​នេះ។​

    PPP | Khmer Times | Reuters | PPP

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ​ថ្លែង​​ថា​នគរបាល​បាន​រក​ឃើញ​រូបភាព​អាសអាភាស​ដែល​ខុស​សីលធម៌របស់​កម្ពុជា ​នៅ​ក្នុង​កុំព្យូទ័រ​របស់​អតីតអ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​លោក​អួន ឈិន។​ រូប​ភាព​ទាំង​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ហ្វ្រេស​ញូ​។ ប្រតិកម្ម​របស់​ក្រសួង​មហា​ផ្ទៃ​កើត​ឡើង​បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ថាអតីត​អ្នក​យក​ព័ត៌មាន​វិទ្យុអាស៊ីសេរី​ពីររូប លោកអួន ឈិន និង​យាង សុជាមេត្តា ​ត្រូវ​បាន​ឃុំ​ខ្លួន​​ក្នុង​ក្រុង​ភ្នំពេញ​រយៈពេល​បីខែ​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ។ លោក​អួន ឈិន ត្រូវ​ជាប់​ចោទ​ពី​បទផលិត​​​រូបភាព​អាសអាភាស នៅ​ខែ​មីនា ឆ្នាំ​២០១៨។ អ្នកសារព័ត៌មាន​ទាំង​ពី​រ​ត្រូវ​បាន​ដោះលែង​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨។

    Fresh News | Khmer Times | PPP