កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បញ្ឈប់សកម្ម​ភាព​ និង​បណ្តេញ​បុគ្គលិកបរទេស នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលឧបត្ថម្ភមូលនិធិដោយ​សហរដ្ឋអាមេរិក។ ក្រសួងការ​បរទេស​កម្ពុជា​បាន​ចោទប្រកាន់វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ជុំវិញការ​ធ្វើប្រតិបត្តិការ​ដោយ​ពុំមាន​ការ​ចុះ​បញ្ជី និង​​ថ្លែង​ថា​បុគ្គលិក​បរទេស​ត្រូវ​ចាកចេញ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ។ សេចក្ដីសម្រេច​នេះ គឺបន្ទាប់ពីអង្គការនេះត្រូវ​បាន​ចោទ​ថា​បាន​ជួយដល់គណបក្សសង្រ្គោះជាតិកម្ពុជា ដែលមានផែនការ «ដោយចេតនាអាក្រក់» ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។​

    VOA | PPP | CD | Khmer Time | VOD | VOA | PPP | CD | Khmer Time | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា វេទិកាឃ្លាំមើលការបោះឆ្នោត ហៅថា​ «បន្ទប់ស្ថានការណ៍» នឹងមិនត្រូវបានអនុញ្ញាតឱ្យឃ្លាំមើលការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ឡើយ។

    RFA | CD | PPP | RFA | CD | PPP

  • កោះកុង

    កោះកុង

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៧ អ្នកភូមិប្រមាណ ១០០នាក់ មកពីខេត្តកោះកុងបាន​ប្រមូលផ្តុំគ្នា​នៅមុខ​ក្រសួង​រៀប​ចំដែន​ដីក្នុង​រាជធានីភ្នំពេញដើម្បីដាក់លិខិតមួយ​ច្បាប់ អំពី​ជម្លោះ​ដីធ្លី​ ពាក់ព័ន្ធ​នឹង​ចម្ការ​អំពៅទំហំ ៧៨២ ហិកតា ជាកម្ម​សិទ្ធិរបស់លោក ​ហេង ហ៊ុយ និង​លោក​ លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធ​សភានៃគណបក្ស​ប្រជាជន​កម្ពុជា​។ អ្នកភូមិ​បាន​ព្យាយាមដើរ​ទៅកាន់លំនៅដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដើម្បីធ្វើ​ការ​តវ៉ា និង​ត្រូវ​បាន​អះអាង​ថាពួកគាត់ត្រូវកម្លាំង​សន្តិ​សុខរុញច្រាន​ និង​ទាត់ធាក់នៅពេល​ពួកគាត់ធ្វើ​ការ​តវ៉ា។

    CD | PPP | RFA | CD | PPP | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួង​ព័ត៌មាន​បាន​បង្គាប់ឱ្យ​ព្យួរប្រតិបត្តិការ​ស្ថានីយវិទ្យុឯក​រាជ្យ​ចំនួនពីរ គឺ មណ្ឌលព័ត៌មាន​ស្ត្រីកម្ពុជា និងវិទ្យុ​មហានគរ ដោយសារបាន​រំលោភ​លើកិច្ច​ព្រមព្រៀង​នៃអាជ្ញាប័ណ្ណ​របស់​ខ្លួន។ ស្ថានីយ​ទាំងពីរ​បាន​ជួល​ម៉ោង​ផ្សាយ​តាម​រលកធាតុ​អាកាស​ឱ្យ​បណ្តាញ​​ព័ត៌មាន​របស់សហរដ្ឋ​អាមេរិក​ចំនួន​ពីរ គឺ​វិទ្យុអាស៊ីសេរី និង​វិទ្យុសំឡេង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ក្រសួង​ព័ត៌មាន​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា​ក្រសួងកំពុងដៅមុខ​សញ្ញា​លើ​វិទ្យុអាស៊ីសេរី និង​វិទ្យុ​សំឡេងសហរដ្ឋអាមេរិក។

    RFA | Mol | LICADHO | RFA | Mol | LICADHO

  • កណ្តាល

    កណ្តាល

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    សាលាដំបូង​ខេត្តកណ្តាលបាន​កោះហៅអ្នកភូម ៣នាក់ដើម្បីសាកសួរទាក់ទង​នឹង​តួនាទីរបស់​ពួកគេ​ក្នុង​ការតវ៉ា​ជំទាស់ទៅនឹង​ការ​បូមខ្សាច់។ អ្នក​ភូមិស្តីបន្ទោស​លើការ​បូមខ្សាច់ថាបានធ្វើឱ្យបាត់បង់ដីស្រែ និង​លំនៅដ្ឋាន​ជាច្រើនខ្នង ​នៅ​ក្នុង​ស្រុក​ស្អាង​ដែល​បាន​បាក់ស្រុតទៅក្នុង​ទន្លេ។ អ្នក​ភូមិ​៣នាក់ បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០១៧ ទាក់ទង​នឹង​ការ​ចោទប្រកាន់ថា​ពួកគាត់​បាន​ញុះញង់ឱ្យ​មានការ​តវ៉ា​នឹង​ការ​បូមខ្សាច់។

    CD | Khmer Time | PPP | CD | Khmer Time | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ និង​ជា​អ្នក​រិះ​គន់រដ្ឋាភិបាល​រឿយៗត្រូវបានចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះសារ​លើ​​ហ្វេសប៊ុក រិះគន់​អំពី​ការ​ពង្រាយកង​ទ័ព​ទៅកាន់ព្រំដែន​ប្រទេសឡាវ។ លោក​ត្រូវ​បាន​​ ​កាត់ទោស​ដាក់ពន្ធនាគារ​រយៈពេល​៥ ឆ្នាំ និង​ពិន័យ​ជាប្រាក់ចំនួន ​២,៥០០ ដុល្លារអាមេរិកដោយសារតែ​​ «ញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ ធ្វើឱ្យខូច​ទឹក​ចិត្ត​ក​ងទ័ព និង​បទញុះញង់ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍​»។

    PPP | RFA | Khmer Time | CD | RFI | VOD | Fresh New | PPP | RFA | Khmer Time | CD | RFI | VOD | Fresh New

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចោទប្រកាន់ថាបានខកខានបង់ប្រាក់ពន្ធ និងពុំបានចុះបញ្ជីឱ្យបានត្រឹមត្រូវជាមួយនាយកដ្ឋានពន្ធដារ។

    PPP | CD | Khmer Time | PPP | CD | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​ គឹម សុខ​ អ្នក​វិភាគ​នយោបាយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨ ខែ ពិន័យ​ជាប្រាក់ចំនួន ​៨លាន​រៀល ​(ប្រហែលជា​ ២.០០០ដុល្លារអាមេរិក) ឱ្យទៅរដ្ឋ និង​ពិន័យជា​ប្រាក់​ ៨០០ លាន​រៀល (ប្រហែលជា​ ២០០.០០០ ដុល្លារអាមេរិក) ឱ្យទៅ​​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​សារ​បាន​លើក​ឡើង​ក្នុង​អំឡុង​កិច្ច​សម្ភាសក្នុង​កម្ម​វិធីវិទ្យុមួយថា គណបក្ស​ប្រជាជន​កម្ពុជា​ជាប់ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើលោក​បណ្ឌិត​ កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បីល្បាញ​ដែល​រិះ​គន់​រដ្ឋាភិបាល​ញឹក​ញាប់ ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

    CD | PPP | Khmer Time | CD | PPP | Khmer Time

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អង្គការសិទ្ធិមនុស្ស អាដហុក និងលីកាដូ និងអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ត្រូវបាននាយកដ្ឋានពន្ធដារនៃក្រសួងហិរញ្ញវត្ថុកោះហៅដើម្បីសាកសួរទាក់ទងនឹងការបង់ពន្ធរបស់អង្គការទាំងនោះ។ អង្គការទាំង៣នេះ អះអាងថា ខ្លួនបានបង់ពន្ធតាមការតម្រូវរួចរាល់ហើយ។

    PPP | PPP

  • កោះកុង

    កោះកុង

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អាជ្ញាធរកម្ពុជា​បានឃាត់ខ្លួន និងបាន​សាកសួរសកម្មជនវ័យក្មេង​ម្នាក់មកពីអង្គការ​បរិស្ថាន​ក្នុង​ស្រុក​មួយឈ្មោះអង្គការ​មាតាធម្ម​ជាតិ នៅ​ខេត្ត​កណ្តាល​។ សកម្មជន​យុវជន​រូប​នោះត្រូវបាន​ចាប់​ខ្លួន​បន្ទាប់ពីបាន​ចូលរួម​ការតវ៉ា​មួយ​ជាមួយ​អ្នក​ភូមិដើម្បីទាមទារបញ្ឈប់ការ​បូមខ្សាច់ក្នុង​មូលដ្ឋាន​ និង​ត្រូវបាន​ចោទប្រកាន់ពីបទ «ញុះញង់សហគមន៍ឱ្យ​ធ្វើការ​តវ៉ា» និង​បង្ហោះ​ដ្រូន​ខុស​ច្បាប់។

    RFA | PPP | Khmer Time | CCHR | Fresh News | Khmer Time | CD | PPP | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    នៅ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានចាប់ខ្លួននៅម៉ោង ១២រំលងអធ្រាត្រ និង​ត្រូវបាន​នាំខ្លួន​ទៅឱ្យ​នគរបាលដើម្បីសាកសួរ​ជុំវិញ​ករណីផលិតគ្រឿង​ញៀន​កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    Fresh News | Khmer Time | CD | PPP | VOD | Fresh News | Khmer Time | CD | PPP | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាអនុម័ត និងចុះហត្ថលេខាចូលជាធរមាន។ ច្បាប់នេះហាមប្រាមគណបក្សនយោបាយពីការមានទំនាក់ទំនង ឬប្រើប្រាស់សំឡេង រូបភាព ឬឯកសារជាលាយលក្ខណ៍អក្សររបស់ទណ្ឌិតដែលតុលាការផ្តន្ទាទោសពីបទព្រហ្មទណ្ឌ។ គណបក្សណាមួយរំលោភលើវិសោធនកម្មនេះអាចត្រូវរំលាយ ហាមប្រាមពីការធ្វើសកម្មភាពនយោបាយរហូតដល់៥ឆ្នាំ ឬហាមឈរឈ្មោះបោះឆ្នោត។

    RFA | CCHR | RFA | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួងមហាផ្ទៃបានចេញលិខិតជាបន្តបន្ទាប់ទៅអង្គការមួយចំនួនដោយព្រមានថា អង្គការទាំងនោះខកខានគោរពតាមបទប្បញ្ញត្តិទាំងអស់​នៃច្បាប់អង្គការ ដែលអាចនឹងមានវិធានការផ្នែកច្បាប់នៅចុងខែកញ្ញា។ តាមរយៈលិខិតទៅកាន់អង្គការ ខុមហ្វ្រែល និងអង្គការនិចហ្វិច ដែលអង្គការទាំងពីរនេះជាសមាជិកនៃសម្ព័ន្ធឃ្លាំមើលការបោះឆ្នោតហៅថា «បន្ទប់ស្ថានការណ៍» ដោយក្រសួងព្រមានថាក្រុមអង្គការឃ្លាំមើលទាំងនេះរំលោភមាត្រា២៤ នៃច្បាប់អង្គការ ដែលចែងពីអព្យាក្រឹត្យភាពខាងនយោបាយរបស់អង្គការ។ បើយោងតាមការជូនដំណឹងនេះ អង្គការទាំងនេះនឹងមានរយៈពេលត្រឹមចុងខែកញ្ញាក្នុងការបញ្ជូនព័ត៌មានទាំងអស់អំពីគណនេយ្យធនាគាររបស់ពួកគេនៅកម្ពុជា ហើយត្រូវធ្វើរបាយការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដាក់មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៦។

    CD | PPP | CD | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោកនាយករដ្ឋ​មន្ត្រី បាន​បញ្ជា​ផ្ទាល់ឱ្យ​ធ្វើការស៊ើប​អង្កេត វេទិកា​ឃ្លាំមើលការបោះឆ្នោត​មួយហៅថា «បន្ទប់ស្ថានការណ៍» ដោយ​មូលហេតុ​ថាពួកគេពុំបានចុះឈ្មោះតាមច្បាប់អង្គការ និងសមាគម។ ក្រុម​នេះត្រូវ​បាន​ ​ចោទប្រកាន់​​ជុំវិញការប្រើប្រាស់ការ​ឃ្លាំមើលការ​បោះ​ឆ្នោតនោះ​ថាជាលេសមួយ ដើម្បីព្យាយាមធ្វើ «បដិវត្តន៍ពណ៌» បន្ទាប់​ពី​ក្រុម​នេះ​ បាន​ផ្ដល់​នូវ​មតិ​យោបល់​ចម្រុះស្ដីពី​ការ​បោះឆ្នោត ដោយ​លើក​ឡើង​ថាការ​បោះឆ្នោត​នេះមិនអាចចាត់ទុកថា «ដោយយុត្តិធម៌ និងសេរី» បានទេ ដោយសារតែការ​គាប​សង្កត់​យ៉ាង​ខ្លាំង​​មកលើ​គណបក្ស​ប្រឆាំង មុន​ការ​បោះឆ្នោត និងមាន​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់ពីមន្រ្តី​រដ្ឋាភិបាល និង​មន្រ្តី​យោធា​ថ្នាក់ខ្ពស់។​

    CD | PPP | Fresh News | CD | PPP | Fresh News

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោកជេមស៍ រីកេតសុន ផលិតករភាពយន្តដែលស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ត្រូវបានចោទប្រកាន់តាមមាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា ពាក់ព័ន្ធនឹងអំពើ «ទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ទៅឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ» ដោយសារបង្ហោះ ដ្រូនថតសកម្មភាពប្រមូលផ្តុំមួយរបស់គណបក្សសង្គ្រោះជាតិដោយពុំមានការអនុញ្ញាតជាមុនពីអាជ្ញាធរ។ ទីបំផុតលោកត្រូវបានកាត់ទោសពីបទចារកម្មនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ និងត្រូវ​បាន​ដោះ​លែង​បន្ទាប់​ពី​ទទួលព្រះរាជទានលើកលែងទោសនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

    PPP | SMH | The Guardian | PPP | SMH | The Guardian

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ក្រសួង​មហាផ្ទៃបាន​ប្រកាសជា​សាធារណៈ​ថារដ្ឋាភិបាល​កំពុង​ស៊ើប​អង្កេត​អង្គការ​ជាច្រើន​ ក្នុង​នោះរួមមានទាំង​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ និង​អាដហុក និង​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្វ្រែលផងដែរ ដោយសារ​រំលោភលើ​ឯករាជ្យ​ភាព​ដោយបាន​គំាទ្រ​គណបក្ស​នយោបាយ​។

    PPP | CD | PPP | CD

  • ឧត្តរមាន​ជ័យ

    ឧត្តរមាន​ជ័យ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ព្រះ​សង្ឃចំនួន​៤អង្គ ត្រូវបាន​ចាប់ព្រះកាយ​បន្ទាប់ពីបាន​និមន្ត​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំមួយរបស់គណបក្សជំទាស់ក្នុងក្រុង​សំរោង ហើយ​ទូរសព្ទរបស់​ព្រះ​អង្គត្រូវបានដកហូត​ ហើយ​រូប​ថត​ និង​វីដេអូនៃព្រឹត្តិការណ៍នោះ​ត្រូវបាន​អាជ្ញា​ធរ​លុប​ចោល។ អាជ្ញាធរ​ព្រម​ទាំង​បាន​ស្នើឱ្យ​ព្រះ​អង្គលុប​រូប​ថតអំពីព្រឹត្តិការណ៍នោះ​ដែល​បង្ហោះ​លើទំព័រ​ហ្វេស​ប៊ុក​ផង​ដែរ។​

    CD | RFA | PPP | CD | RFA | PPP

  • ស្វាយ​រៀង​

    ស្វាយ​រៀង​

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    សមាជិក ៨នាក់ ក្នុង​ចំណោមអ្នក​ភូមិមួយក្រុមមានគ្នា២០០នាក់ មកពីឃុំអំពិល ​ស្រុក​រមាសហែកដែល​ពាក់ព័ន្ធ​ក្នុង​ទំនាស់ដីធ្លីជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ ត្រូវបាន​តុលាការកោះហៅ​ទាក់ទង​នឹង​ការ​ចោទប្រកាន់ថាពួកគាត់ កាន់កាប់ដីរដ្ឋខុសច្បាប់ ក្នុង​ការ​ប្រឈមមុខ​មួយជាមួយ​នគរបាល​រយៈពេល​៣ម៉ោង នៅ​លើ​ដី​ដែល​កំពុង​មាន​ជម្លោះ។ ​អ្នក​ភូមិ​អះ​អាងថាដីនេះ ជា​ដីរបស់​ពួកគាត់ ហើយ​ត្រូវបាន​ដក​ហូត​ពីពួកគាត់​ដោយ​ខុស​ច្បាប់។

    Khmer Time | RFA | VOD | Khmer Time | RFA | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នកភូមិមក​ពី​ខេត្ត​ឧត្ដរ​មានជ័យ ដែលបាន​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​ផ្សេងៗ​ ពាក់ព័ន្ធ​នឹងជម្លោះ​ដីធ្លី​ ត្រូវបានសន្តិសុខ​ខណ្ឌ​ដូនពេញ​​ហាមឃាត់​ក្នុង​ការ​ហែក្បួន​ក្នុងទីក្រុង​ភ្នំពេញ ដោយ​ផ្អែក​លើ​មូលហេតុ​ថា​ការហែក្បួននេះ ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​។

    Khmer Time | VOD | Khmer Time | VOD

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ធុយ វី និង លឹម សុភា អ្នក​រៀប​ចំ​កម្ម​វិធី​សន្និសីទសារព័ត៌មាន នៃរណសិរ្សរំដោះជាតិខ្មែរ​ ​២នាក់ត្រូវ​​បាន​ចាប់ខ្លួននៅ​ទីក្រុង​ភ្នំពេញ ​ខណៈ​ម្នាក់បាន​អំពាវនាវ​ឱ្យ​ដោះ​លែងសមាជិក​រណសិរ្ស​នេះ​ និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​។ ស្នង​ការ​នគរបាលបាន​អះអាង​ថា ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន​ ដោយ​សារតែ​ពួក​គេ​បាន​​ចែក​ចាយ​ខិតប័ណ្ណ​ «​ញុះញង់ប្រជាពលរដ្ឋ​» កាល​ពី​អតីតកាល​។ អាជ្ញាធរ​កម្ពុជា​ចាត់ទុកថា រណសិរ្សរំដោះជាតិខ្មែរ គឺជា​ក្រុមភេរវករ។​

    PPP | CD | Khmer Time | PPP | CD | Khmer Time