កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សកម្មជន​ម្នាក់​លោក យឹម ស៊ីណន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ ត្រូវ​បានតែងតាំង​ជា​មន្ត្រី​រដ្ឋាភិបាល​បន្ទាប់​ពីត្រូវ​បាន​ដោះលែងដោយ​ការ​សុំទោស​ជា​សាធារណៈ​ចំពោះ​គណបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោកត្រូវបានឃុំខ្លួនកាលពីខែមីនា ហើយត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងញុះញង់ឱ្យប្រព្រឹត្តភាពចលាចលធ្ងន់ធ្ងរនៅក្នុងការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក។

    Bangkokpost | Cambodianess

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    ព្រះរាជ​អាជ្ញា​​បាន​ចាប់​ផ្តើម​ចាត់​វិធាន​ការ​ព្រហ្មទណ្ឌ​ជំទាស់​នឹង​គណបក្ស​ភ្លើងទៀន ​ដោយ​សមាជិក​បួន​នាក់​របស់​របស់គណបក្សនេះ​ត្រូវ​ចោទ​ប្រកាន់ ​និង​ឃុំ​ខ្លួន​ពី​បទ​ឆបោក។ សមាជិកម្នាក់ៗត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំពាក់ព័ន្ធនឹងការរៀបចំបញ្ជីបេក្ខជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។

    Ucanews

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    គណបក្សប្រជាជនកម្ពុជាបានវាយតបទៅកាន់គណបក្សភ្លើង ទៀនដែលជាគណបក្សជំទាស់នាំមុខគេ ដែលបានប្រើថ្ងៃទី១៧ ខែមេសា (ថ្ងៃនៃផ្តួលរលំទីក្រុងភ្នំពេញដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៥) ដើម្បីអំពាវនាវឱ្យបញ្ឈប់ការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាលើសកម្មភាពរបស់គណបក្សជំទាស់នេះនៅមុនការបោះឆ្នោះជាតិខែកក្កដា។

    Thediplomat

  • ព្រៃវែង

    ព្រៃវែង

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    តុលាការខេត្តបានបញ្ជាឱ្យចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបួននាក់ពីបទក្លែងបន្លំឯកសារទៅក្រសួងមហាផ្ទៃសម្រាប់បញ្ជីបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំមុន។ មន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបួននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ស្រដៀងគ្នានេះក្នុងប៉ុន្មានសប្តាហ៍បន្ទាប់។

    Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    អំពើហិង្សាលើសកម្មជន

    ការវាយប្រហារចំនួនពីរលើកទៅលើសមាជិកសកម្មជនបក្សជំទាស់បានជម្រុញឱ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀនអំពារនាវសារជាថ្មីឱ្យមានការសើបអង្កេតលើអំពើហិង្សារបស់ប៉ូលីស ដែលសកម្មភាពដូចនេះកំពុងកើនឡើងមុនការបោះឆ្នោតសភាចូលមកដល់នៅខែកក្កដា។ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបដិសេធចំពោះការលើកឡើងថាការវាយប្រហារនេះមានចេតនានយោបាយ។ លោកបន្តថា នៅក្នុងករណីខ្លះ ប៉ូលីសត្រូវការពេលវេលាបន្ថែមទៀតតែប៉ុណ្ណោះ ដើម្បីប្រមូលភស្ដុតាង។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សហភាពអង្គការសង្គមស៊ីវិល (UCSO) បានបញ្ចេញការមិនពេញចិត្តចំពោះទង្វើមិនគប្បីរបស់លោក លី សុធារ៉ាយុត្តិ ដែលជាអគ្គលេខាធិការគណបក្សភ្លើងទៀន។ សេចក្ដីថ្លែងការណ៍នោះបាននិយាយថា "គណបក្សភ្លើងទៀនប្រហែលជាទាល់ច្រកខ្លាំង ដែលយកមេដឹកនាំជាបុគ្គលបង្កភាពអាម៉ាស់ដល់ស្ដ្រី និងខ្វះសីលធម៌ក្នុងការដឹកនាំប្រទេស"។ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួរភិរិទ្ធ មានប្រសាសន៍ថា លោកចាត់ទុកការវាយប្រហាររបស់សហភាពអង្គការសង្គមស៊ីវិលជារឿងនយោបាយដែលបង្កើតឡើងដើម្បីបង្ខូចមុខមាត់របស់គណបក្សភ្លើងទៀន។

    Khmer Time | Khmer Times

  • ព្រះសីហនុ

    ព្រះសីហនុ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    នៅក្នុងឆ្នាំ២០២០ បឹងធំអង្គកែប ដែលជាបឹងមួយនៅក្បែរភ្នំរបស់ឧទ្យានជាតិរាម ត្រូវបានផ្ដល់ឱ្យគ្រួសារអភិជនមួយដើម្បីធ្វើការអភិវឌ្ឍ។ ឥឡូវនេះ ប្រជានេសាទខ្មែរកំពុងព្រួយបារម្ភអំពីពេលដែលពួកគេអាចនឹងចាកចេញពីផ្ទះរបស់ពួកគេ។ រៀងរាល់សប្ដាហ៍ អាជ្ញាធរឆ្លងកាត់ស្ពានថ្មើរជើងដែលភ្ជាប់ផ្ទះលើទឹករបស់ប្រជានេសាទទៅនឹងឆ្នេរសមុទ្រ ដើម្បីធ្វើការថតរូបភាព និងប្រមានថាការរុះរើផ្ទះនេះនឹងអាចចាប់ផ្ដើមនៅពេលណាក៏បាន។ អង្គការលីកាដូ បានស៊ើបអង្កេតការបណ្ដេញចេញរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុចំនួន៧៨៧ គ្រួសារនៅចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដែលចំនួនគ្រួសារនេះ គឺគ្រាន់តែមួយភាគតូចប៉ុណ្ណោះក្នុងចំណោមគ្រួសារទាំងអស់ដែលត្រូវបានបណ្ដេញចេញ។

    Theguardian

  • សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មក ប្រជាពលរដ្ឋប្រមាណ ៦០០០ គ្រួសារត្រូវបានផ្លាស់ប្ដូរទីលំនៅនៅក្បែរប្រាសាទអង្គរដែលជាប្រាសាទប្រវត្តិសាស្ដ្រទៅកាន់ទីតាំងថ្មី ដែលមានចម្ងាយជាង៣០ គីឡូម៉ែត្រ ស្ថិតនៅឃុំរុនតាឯកនៃស្រុកបន្ទាយស្រី។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំកន្លែងរស់នៅ រដ្ឋាភិបាលអះអាងថាការខូចខាតទៅដល់បរិស្ថានអាចប៉ះពាល់ដល់ឋានៈបេតិកភណ្ឌពិភពលោករបស់ប្រាសាទអង្គរ។ រដ្ឋាភិបាលបានអះអាងម្ដងហើយម្ដងទៀតថា ការតាំងលំនៅថ្មីនេះ គឺជាការស្ម័គ្រចិត្ត។

    Cambojanews

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បាន"ស្នើ"ទៅកាន់រដ្ឋាភិបាលបរទេសឱ្យជ្រើសរើសរវាងប្រទេសកម្ពុជា ឬ"ក្រុមក្រៅច្បាប់" ដែលចង់សំដៅទៅដល់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់មួយត្រូវបានរំលាយ។ ​"ប្រសិនបើអ្នក [រដ្ឋាភិបាលបរទេស] ជ្រើសរើសក្រុមក្រៅច្បាប់នោះ អ្នកអាចពិចារណាបញ្ចប់បេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា។"

    Thediplomat

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​បណ្តេញ​សាច់ញាតិ​របស់​លោក សន តារា សកម្មជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ដែល​កំពុងរស់នៅប្រទេស​បារាំង ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​យ៉ាង​ខ្លាំង។ លោក សន តារា បានរិះគន់លោក ហ៊ុន សែន ចំពោះការសន្យាឱ្យប្រជាពលរដ្ឋ និងអ្នកចូលរួមចូលដោយសេរីក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាមធ្យោបាយមួយដើម្បីទាក់ទាញការគាំទ្រមុនការបោះឆ្នោតខែកក្កដា។

    Thediplomat

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    ប្រធានគណបក្សជំទាស់ជាជនជាតិខ្មែរមួយរូប លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍ បានប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផ្ដន្ទាទោសរបស់លោកពីបទក្បត់ជាតិ ដែលបានព្យាយាមផ្ដួលរលំរដ្ឋាភិបាលកាន់អំណាចរយៈពេលយូររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅដើម្បីខែមីនា តុលាការបានរកឃើញថា លោក កឹម សុខា មានទោសពីបទឃប់ឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

    Cambojanews | VOA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    ក្រុមកូដករណាហ្គាវើលដ៏ បន្តសួរសំណួរទៅកាន់សមត្ថកិច្ចក្នុងករណីចោទប្រកាន់កូដករថាបានបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម។ ការចោទប្រកាន់យ៉ាងដូច្នេះ ត្រូវបានកើតឡើងបន្ទាប់ពីចុងបណ្ដឹងនៅក្នុងសំណុំរឿងនេះត្រូវបានដោះលែងដោយសារគ្មានភស្ដុតាងច្បាស់លាស់ជំទាស់នឹងតំណាងសហជីព។

    RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាឧទ្ធរណ៍បានបដិសេធសំណើរបស់លោកថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដែលស្នើសុំឱ្យដោះលែងនៅក្រៅឃុំដោយសារតែបញ្ហាសុខភាពបេះដូង។ លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា ពីបទចេញសែកស្អុយចំនួន៥ នៅឆ្នាំ២០១៩ និងមិនបានចូលខ្លួននៅក្នុងតុលាការដើម្បីធ្វើការសាកសួរ។ អ្នកនាំពាក្យគណបក្សភ្លើងទៀនមានប្រសាសន៍ថា សំណុំរឿងនេះ គឺគ្រាន់តែទាក់ទងទៅនឹងសំណងផ្នែកហិរញ្ញវត្ថុ ដែលតុលាការគួរតែទទួលយកនូវការព្រមព្រៀងដែលផ្ដល់ឱ្យដោយភាគីចំពោះដើមបណ្ដឹង។

    Cambojanews

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    អតីតបុគ្គលិករបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ចំនួន២៦ នាក់ ដែលបានដាក់ពាក្យចូលបម្រើការងារក្នុងរដ្ឋាភិបាលបន្ទាប់ពីការបិទ បណ្តាញព័ត៌មានអនឡាញមួយនេះ ដោយរដ្ឋាភិបាលសម្រាប់ការរាយការណ៍ខុស “ធ្ងន់ធ្ងរ” ត្រូវបានផ្តល់ការងារនៅក្នុងក្រសួងផ្សេងៗ។ អាជ្ញាប័ណ្ណវីអូឌីត្រូវបានរដ្ឋាភិបាលដកហូតកាលពីថ្ងៃទី១៣ ខែកុម្ភៈ បណ្ដាលឱ្យបុគ្គលិកទាំងនោះត្រូវឈប់ពីការងារ។

    Cambojanews

  • សៀមរាប​ និង​ ភ្នំពេញ

    សៀមរាប​ និង​ ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ពលរដ្ឋប្រមាណ១០០នាក់ តំណាងឱ្យរាប់ពាន់គ្រួសារមកពីសហគមន៍ ចំនួន៧ ក្នុងខេត្តសៀមរាប ដែលមានជម្លោះដីធ្លី បានដាក់ញត្តិទៅក្រសួងពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំប័ណ្ណកម្មសិទ្ធិ និងដំណោះស្រាយពីអាជ្ញាធរខេត្ត និងថ្នាក់ជាតិ ក្នុងសប្តាហ៍នេះ។ តំណាងសហគមន៍បាននិយាយថា ប្រជាពលរដ្ឋចំនួន ៤,២០៦ គ្រួសារបានរងផលប៉ះពាល់អវិជ្ជមានដោយវិវាទដីធ្លី ហើយបានចោទប្រកាន់ថារដ្ឋាភិបាលបរាជ័យក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិ (រួមទាំងគ្រួសារដែលរស់នៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ)។ ភ្នាក់ងាររដ្ឋាភិបាលបានរារាំងគ្រួសារទាំងនេះមិនឱ្យចិញ្ចឹមត្រី និងសកម្មភាពផ្សេងទៀតដែលត្រូវការដើម្បីផ្គត់ផ្គង់ជីវភាពរបស់ពួកគេ។

    Cambojanews

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សកម្មជនគណបក្សជំទាស់មួយរូប គឺលោក យឹម ស៊ីណន ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីបានបង្ហោះមតិលើហ្វ៊េសបុក អំពីរដ្ឋាភិបាលនិងព្រះមហាក្សត្ររដ្ឋធម្មនុញ្ញរបស់កម្ពុជា ត្រូវបានដោះលែងកាលពីថ្ងៃអង្គារ បន្ទាប់ពីលោកបានសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងព្រះមហាក្សត្រ នរោត្តម សីហមុនី តាមវីដេអូ និងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងក្នុងពន្ធនាគារ។

    Barrons | RFA

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    អតីតប្រធានគណបក្សជំទាស់ លោក កឹម សុខា គ្រោងនឹងដាក់បណ្តឹងឧទ្ធរណ៍នៅសប្តាហ៍នេះ ជំទាស់នឹងការផ្ដន្ទាទោសក្បត់ជាតិ និងការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ដោយសាលាដំបូងរាជធានីភ្នំពេញ ។ តុលាការបានផ្តល់ពេលវេលា៣០ថ្ងៃដើម្បីដាក់បណ្តឹងសាទុក្ខបន្ទាប់ពីសាលក្រមចេញថ្ងៃទី០៣ ខែមីនា។ សំណុំរឿងនេះនឹងបន្តទៅសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញ ហើយអាចឈានទៅតុលាការកំពូលនៅពេលក្រោយ។

    Straitstimes | Cambojanews

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សម្លេងប្រជាធិបតេយ្យ (វីអូឌី) ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយគេបង្អស់នៅក្នុងប្រទេសកម្ពុជា មើលឃើញថាគ្មានសង្ឃឹមក្នុងការបើកឱ្យប្រតិបត្តិការឡើងវិញនោះទេ បន្ទាប់ពីត្រូវបានបិទដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភ្លាមៗបន្ទាប់ពីការបិទនេះ លោក ហ៊ុន សែន បានប្រាប់ទៅកាន់អ្នកចូលរួមនៅក្នុងសាកលវិទ្យាល័យក្នុងស្រុកមួយថា ទោះបីជាមានការតវ៉ាពីអ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងអ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយនេះមិនអាចបើកឱ្យដំណើរការឡើងវិញនោះទេ។

    Estasiaforum | .Tcij

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានព្រមានប្រព័ន្ធផ្សព្វផ្សាយថា ស្ថាប័ននេះនឹងបាត់បង់អាជ្ញាប័ណ្ណ ប្រសិនបើផ្សាយព័ត៌មានក្លែងក្លាយ។ លោកបានប្រកាសព័ត៌មាននេះពេលថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ។ ប្រធានកិត្តិយស IPA លោក ស សុខា មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយនាំឱ្យមនុស្សធ្វើការសម្រេចចិត្តខុស ក៏ដូចជាបង្កើតភាពវឹកវរក្នុងសង្គម។

    PPP | Khmer Times

  • ភ្នំពេញ

    ភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សកម្មជនគណបក្សភ្លើងទៀនបីនាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនប្រាំលានរៀល (១,២៣១ ដុល្លារ) ដោយសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំពាក់ព័ន្ធនឹងការចុះឈ្មោះគណបក្សបេះដូងជាតិកម្ពុជា (CNHP) ដែលត្រូវបានរំលាយនៅឆ្នាំ២០២១។ ចុងចោទក៏ត្រូវបានផាកពិន័យ និងកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្នតាំងពីខែមេសា ឆ្នាំ២០២២ ហើយជនជាប់ចោទប្រាំបួននាក់ផ្សេងទៀត (យ៉ាងហោចណាស់ ៥ នាក់ជាសកម្មជនគណបក្សភ្លើងទៀន) ត្រូវបានកាត់ទោសពីបទក្លែងបន្លំ ប៉ុន្តែបច្ចុប្បន្នមិនបានជាប់ពន្ធនាគារទេ។

    Cambojanews