កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ព្រះវិហារ

    ព្រះវិហារ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​បាន​ព្រមាន​អង្គការ​ចំនួន​១០ ថានឹង​មាន​ផល​វិបាក​​សម្រាប់​អង្គការ​ទាំងនេះបើ​​​នៅ​តែបន្ត​ការ​ចូល​រួម​តវ៉ា​ក្នុង​យុទ្ធនាការ​ «ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ»​។

    CAM | CAM

  • មណ្ឌលគិរី

    មណ្ឌលគិរី

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​បួន​នាក់​​នៅ​​ស្រុក​ពេជ្រា​ដា​ ខេត្ត​មណ្ឌល​គិរី ត្រូវបាន​នគរបាល​កោះ​ហៅ​មក​​សាក​សួរ​ទាក់ទង​ទៅនឹង​រូប​ភាព​មួយ​ដែលក្រុម​ពួក​គាត់​បាន​​បង្ហោះ​លើ​បណ្តាញ​សង្គម​​​ហ្វេស​ប៊ុក​ ដែល​ជាការ​គំាទ្រ​​ដល់​បុគ្គលិក​សមាគម​អាដហុក​ ៤ នាក់ ​ដែល​ជាប់​ពន្ធនាគារ​ និង​មន្ត្រី​ គ.ជ.ប​ ម្នាក់។ រូប​ភាពនោះ​ត្រូវបាន​បង្ហោះ​នៅ​ថ្ងៃទី​០៩ ខែឧសភា ដែល​ជា​ថ្ងៃដំបូង​នៃ «យុុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ»។

    Khmertimes | PPP | Khmertimes | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    ច្បាប់​ស្តីពីសហជីព​ដែលមាន​​លក្ខណៈរឹត​ត្បិត​ខ្លាំង​​ត្រូវបាន​ព្រះ​មហាក្សត្រ​ប្រកាស​ឱ្យប្រើ​។ ច្បាប់​នេះមាន​បទប្បញ្ញត្តិ​មួយ​ចំនួន​ដែល​ហាម​ប្រាមតឹង​តែង​​ទៅលើ​ការ​ចុះ​បញ្ជីសហជីព និង​ការ​ចូល​ជា​សមាជិកភាព ព្រម​ទាំង​សិទ្ធិ​ធ្វើ​កូដកម្ម​ផង​ដែរ។

    CCHR | PPP | CCHR | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អ្នក​តវ៉ា​ដោយ​សន្តិវិធី​ចំនួន​ប្រាំ​នាក់​ត្រូវបាន​ចាប់​ខ្លួន​នៅ​ពេល​ចូល​រួមក្នុង​​ការតវ៉ានៃ​​យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌​ខ្មៅ​លើក​ទីពីរ​​។

    CAM | Khmertimes | PPP | CAM | Khmertimes | PPP

  • ព្រះវិហារ

    ព្រះវិហារ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​បំបែក​ការ​ជួប​ជុំ​គ្នា​ក្នុង​វេទិកាសាធារណៈមួយ​ដែល​បាន​រៀប​ចំឡើង​ដោយ​សហគមន៍​នានា​នៅ​ខេត្តព្រះ​វិហារ​ដើម្បីពិភាក្សា​ពី​ទំនាស់​ដីធ្លី។

    PPP | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    មាន​ការ​ចាប់ខ្លួន​មនុស្សចំនួន​ប្រាំមួយ​នាក់ក្នុងការ​តវ៉ា​នៃ​​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅលើក​ដំបូង ហើយ​ក្នុងចំណោមអ្នក​ទាំងនោះ​មាន​អ្នក​ធ្វើ​ការ​ផ្នែក​​សិទ្ធិ​មនុស្ស​ចំនួន​ពីរនាក់​ផង​ដែរ។ ការ​តវ៉ា​ ដែល​បានបន្ត​ធ្វើនៅ​ក្នុងឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​អ្នក​គាំទ្រ​ដែល​​ពាក់អាវ​យឺត​ពណ៌​ខ្មៅនៅ​រៀង​រាល់​ថ្ងៃច័ន្ទ​ដែល​ជា​ការ​តវ៉ា​ជំទាស់ទៅនឹង​ការ​ឃុំខ្លួន​បុគ្គលិក​សមាគម​អាដហុក​ មាន​លោក​ នី សុខា​ លោក​ យី សុខសាន្ត លោក​ ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុនី ព្រមទាំងលោក​ នី ចរិយា ​អតីត​បុគ្គលិក​សមាគម​អាដហុក​ និង​បច្ចុប្បន្ន​ជា​អគ្គ​លេខាធិការរង​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​។

    CAM | LICADHO | CCHR | CAM | LICADHO | CCHR

  • កណ្តាល​

    កណ្តាល​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    កម្មករ​រោង​ចក្រ​ចំនួន ​៥០០ នាក់​នៅ​​ខេត្ត​កណ្តាល​ធ្វើបាតុកម្ម​ដើម្បីគាំទ្រ​ដល់​លោក​ ចែម សម្ផស្ស លោក វ៉ាយ វន្នី និងលោក​​ អេង សុវណ្ណ ដែល​​ជា​តំណាង​កម្ម​ករដែល​​ត្រូវបាន​បញ្ឈប់​ពីការ​ងារ​ដោយ​គ្មាន​មូល​ហេតុ។

    Khmertimeskh | PPP | Khmertimeskh | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    បុគ្គលិក​សមាគម​អាដហុក​បួន​រូប​ រួមមាន​ អ្នក​ស្រី លឹម​ មុនី លោក​ នី​ សុខា លោក​យី សុខសាន្ត​ និង​លោក​ ណៃ វ៉ង់ដា​​ ត្រូវ​បាន​ចោទប្រកាន់ពីបទសូក​ប៉ាន់សាក្សី រីឯ​លោក នី ចរិយា មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​លោក​សឺន​ សាលី បុគ្គលិកការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួល​ ​បន្ទុក​សិទ្ធិមនុស្សនៅកម្ពុជា ត្រូវបាន​ចោទប្រកាន់ថា ជាអ្នក​សម​គំនិត​។ ការ​ចោទ​ប្រកាន់នេះ​ធ្វើ​ឡើង​បន្ទាប់ពីការ​ស៊ើប​អង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយជុំវិញ​​រឿង​អាស្រូវ​ស្នេហា​ពាក់ព័ន្ធ​នឹង​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ សង្គម​ស៊ីវិល​ថ្លែង​ថា​ការ​ស៊ើប​អង្កេត​ និង​ការ​ចោទ​ប្រកាន់នោះ​ធ្វើឡើង​ដោយ​ហេតុ​ផល​នយោបាយ​ និង​ចាត់ថា​ជា​ការ​យាយី​ផ្លូវ​ច្បាប់​ទៅលើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​។

    CCHR | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក ​អ៊ូ វីរៈ ប្រធានវេទិកា​អនាគត និង​ជា​អតី​ត​ប្រធាន​ ម.ស.ម.ក បា​ន​រង​ការ​ប្តឹង​ពី​បទបរិហារកេរ្តិ៍ ពីគណៈបក្ស​ប្រជាជន ដោយ​សារ​លោក​បាន​លើក​ឡើង​ថា​ គណៈបក្ស​កាន់អំណាច​បាន​ប្រើ​ប្រាស់​រឿង​អាស្រូវទំនាក់ទំនងស្នេហារបស់​​លោក កឹម​ សុខា អនុប្រធានគណៈបក្ស​សង្គ្រោះ​ជាតិ ថា​ជាយុទ្ធ​សាស្ត្រ​​ដើម្បី​បំផ្លាញ​គណៈបក្ស​ជំទាស់។

    CAM | LICADHO | CCHR | CAM | LICADHO | CCHR

  • សៀម​រាប​

    សៀម​រាប​

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    ​លោក អ៊ុំ​ សំអាន​ តំណាង​រាស្ត្រមក​ពី​​គណៈបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់​ខ្លួន ​ទោះ​បី​ជា​​លោកនៅ​​មាន​អភ័យ​ឯក​សិទ្ធិសភាក៏ដោយ។ បទល្មើស​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​នេះ​គឺពាក់ព័ន្ធ​នឹង​ការ​តស៊ូមតិ​របស់លោក​ជំទាស់​នឹង​ការទន្ទ្រាន​តាម​​ព្រំដែន​ពីសំណាក់ប្រទេសវៀត​ណាម។

    CAM | PPP | CCHR | CAM | PPP | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក​ ស៊ុត ចិត្ត​ និង​លោក​ ជា ឧត្តម​ មកពីសហព័ន្ធសហជីពចលនាកម្មករ ត្រូវបាននគរបាល​វាយ​ដំ​​​​ក្នុងការ​ប្រមូល​ផ្តុំ​​មួយជិត​​រដ្ឋ​សភា ដែល​​ធ្វើការ​តវ៉ា​ជំទាស់នឹង​សេចក្តី​ព្រាង​ច្បាប់ស្តីពី​សហជីព។

    LICADHO | VOA | REUTERS | LICADHO | VOA | REUTERS

  • ព្រះវិហារ

    ព្រះវិហារ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មន្ត្រី​នគរបាល​ក្នុង​ឯកសណ្ឋាន​ស៊ីវិលហើយ​គ្មាន​កាត​សម្គាល់បាន​បំបែក​ការ​ជួប​ប្រជុំ​រវាង​អ្នក​រាយការណ៍ពិសេស រ៉ូណា ស្មីត និង​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគតិច​គួយ នៅ​ខេត្ត​ព្រះវិហារ។ ជំនួប​នោះ​ត្រូវ​គ្រោង​រៀប​ចំ​សម្រាប់​អ្នកភូមិ ដើម្បី​លើក​ឡើង​ពីការ​ទាម​ទារ​លើ​សម្បទានដី​ដែល​បាន​ផ្តល់​ទៅ​ក្រុម​ហ៊ុន​ចិន​មួយ ដែល​អ្នក​ភូមិ​ធ្វើ​កសិកម្ម​លើ​ដី​នោះ​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    និស្សិត​សាកល​វិទ្យាល័យ​ម្នាក់​ឈ្មោះ​ គង់ រ៉ៃយ៉ា ​ត្រូវបាន​​សាលាដំបូង​រាជធានីភ្នំពេញ​ កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៨​ខែ​ បន្ទាប់​ពី​បាន​អំពាវនាវ​ឱ្យ​មាន​ «បដិវត្តន៍​ពណ៌» តាម​រយៈបណ្តាញសង្គម​ហ្វេស​ប៊ុក​កាល​ពី​ឆ្នាំ​មុន​។

    LICADHO | CAM | PPP | LICADHO | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អតីត​និយោជិត​នៃក្រុម​ហ៊ុន​ទេសចរណ៍​កាពីតូល​​ត្រូវបាន​ចាប់​ខ្លួន​ដោយ​សារធ្វើ​ការ​ចែកចាយ​​ខិត្តប័ណ្ណដល់​សាធារណជន​ដែល​មាន​ភ្ជាប់​រូប​ភាព​នៃ​អំពើ​ហិង្សា​ដែល​ពួកគេ​បាន​ប្រឈមដែល​បង្កដោយសមាជិករបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា (“ស.រ.អ.ក”) ដែល​គំាទ្រ​រដ្ឋាភិបាល​ នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្តាល​នៃក្រុម​ហ៊ុន​ទេសចរណ៍​កាពីតូល​។ អតីត​អ្នក​បើក​បរ​ទាំង​នោះ​​ធ្លាប់ត្រូវបាន​បញ្ឈប់ពីការ​ងារ​ដោយ​សារ​ការប៉ុន​ប៉ង​បង្កើត​សហជីព។

    CAM | CAM

  • កំពង់​ស្ពឺ

    កំពង់​ស្ពឺ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    សកម្ម​ជន​ជាស្ត្រី​ចំនួន​ពីរនាក់ គឺ​អ្នកស្រី យូរ រុន​ និង​ អ្នកស្រី អ៊ិត រុំ ត្រូវបានចោទ​ប្រកាន់​ក្រោម​ច្បាប់ភូមិបាល​ និង​ត្រូវបានសាលាដំបូង​ខេត្ត​កំពង់​ស្ពឺ​បញ្ជូន​មក​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។ ការ​ចោទប្រកាន់នេះ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ដែល​ទាហាន​​មក​ពី​កង​រថ​ក្រោះ​ «អាសេអូ» បានទន្ទ្រាន​​យក​ដីរបស់​ប្រជាពល​រដ្ឋ​ប្រមាណ​ ១០០ គ្រួសារ​។

    LICADHO | CAM | PPP | LICADHO | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    ប្រជាពលរដ្ឋ​ប្រមាណ ​២០០ នាក់​ដែល​បាន​មក​​ជួប​ប្រជុំ​គ្នា​ដើម្បី​ចូល​រួម​ជិះ​កង់​នៅ​ទិវា​នារី​អន្ត​រជាតិ ​​ត្រូវបាន​កង​កម្លាំង​​សន្តិសុខ​ចម្រុះរារាំង​។ អ្នក​ចូល​រួ​ម​ត្រូវ​បាន​នគរបាល​​ឡោម​ព័ទ្ធ​ និង​ត្រូវបាន​បង្ខំ​ឱ្យ​ស្ថិត​នៅ​ខាង​ក្រៅ​បរិវេណក្រសួង​កិច្ច​ការ​នារី​អស់រយៈពេល​ជាង​បី​ម៉ោង ​មុន​ពេល​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​​។

    LICADHO | CAM | PPP | LICADHO | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    មនុស្ស​ ១៤ នាក់បាន​រង​របួស​ និង​អ្នក​តវ៉ា​ពីរ​នាក់មាន​លោក ណាន វណ្ណា​​និង​សកម្ម​ជន​សិទ្ធិ​ការ​ងារលោក​ រស់ ស៊ីផៃ ត្រូវបាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ក្នុង​ឧប្បត្តិហេតុ​មួយ​ដែល​នគរបាល​ពុំបាន​អន្ត​រាគមន៍ ខណៈដែល​អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ទេសចរណ៍កាពីតូល​ចំនួន​៥០នាក់​ត្រូវ​បាន​វាយ​ដំ​យ៉ាង​ហិង្សា​ពី​សំណាក់សមាជិក​សមាគម​រួប​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា។

    LICADHO | CCHR | PPP | LICADHO | CCHR | PPP

  • កំពង់​ស្ពឺ

    កំពង់​ស្ពឺ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    បុគ្គលិក​សហជីព លោក ទូច ស្រ៊ុន និង​ យ៉ុង លាភ ត្រូវ​បាន​ចាប់​ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​តវ៉ា​នៅ​រោងចក្រ​មួយ​នៅ​ស្រុក​សំរោង​ទង។

    PPP | PPP

  • កំពង់​ស្ពឺ

    កំពង់​ស្ពឺ

    ឃាតកម្ម និងសម្លាប់ក្រៅប្រព័ន្ធតុលាការទៅលើបុគ្គលលេចធ្លោ អ្នកសារព័ត៌មាន ឥស្សរជន ឬអ្នកមានសំឡេងជំទាស់

    យុវជន​ម្នាក់​ឈ្មោះ ស៊ុន​ ដាវីដ អាយុ ១៩ ឆ្នាំ​ ត្រូវបាន​បាញ់​ស្លាប់​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​ត្រូវ​បាន​នគរបាល​សង្ស័យថា​ជាការ​​វាយ​ប្រហារ​ទាក់ទិន​ទៅនឹង​ទំនាស់​ដីធ្លី​ជាមួយ​ឧកញ៉ា​ អ៊ុក ឃុន​។ ជន​រងគ្រោះ​ត្រូវ​បាន​​បុរស​មួយ​ក្រុមបាញ់បីគ្រាប់ដោយ​កំាភ្លើង​អាកា​៤៧ នៅ​​ឃុំ​ត្រែង​ត្រយឹង។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គំរាមថា​នឹង​មាន​បាតុកម្ម​តប​នឹង​គណៈបក្ស​សង្គ្រោះ​ជាតិវិញ​ ប្រសិន​បើ​​មាន​បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ នៅ​ពេល​ដំណើរទស្សនកិច្ច​ទៅ​សហរដ្ឋ​អាមេរិកដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន។

    CAM | PPP | CAM | PPP