កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​តវ៉ា​ម្នាក់​ទៀត​ទាក់ទិន​នឹង​​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៥ ដែល​ត្រូវបាន​អាជ្ញាធរ​ចាត់ទុកថា​ជា​អំពើ​ «កុបកម្ម​»។

    CAM | KHT | CAM | KHT

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    ព្រះ​សង្ឃពីរ​ព្រះ​អង្គត្រូវ​បាន​ចាប់​ខ្លួន​នៅ​​រាជធានីភ្នំពេញ ដោយ​ត្រូវ​​ចោទពី​បទ​​រក្សា​ទុក​ថ្នាំ​ញៀន​។ ប៉ុន្តែ​ ព្រះសង្ឃ​​ដែល​ជា​សហធម្មិកៈផ្សេង​ទៀត​ មាន​ថេរៈដីកា​ថា​ ព្រះ​សង្ឃទាំង​ពីរអង្គនេះត្រូវបាន​ចាប់​ខ្លួន​ដោយ​សារ​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​គ្នា​​របស់​គណៈបក្ស​ជំទាស់។​

    CAM | CAM

  • ព្រះវិហារ

    ព្រះវិហារ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្ម​ជនជាយុវជន​ចំនួន​៦នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​រាជ​ធានីភ្នំពេញ​ បន្ទាប់ពី​តវ៉ា​​ជំទាស់​នឹង​ច្បាប់​សមាគ​ម​ អង្គការ​។ អាជ្ញា​ធរ​លើក​ឡើង​ថា​ យុុវជន​ទាំង​ប្រាំមួយ​នាក់ដែល​ស្លៀក​ឯក​សណ្ឋាន​អ្នក​ទោស និង​ដាក់​ច្រវ៉ាក់ជើង​ជាប់​គ្នា​នោះ ត្រូវបាន​ឃុំ​ខ្លួន​ដោយ​សារ​ធ្វើការ​តវ៉ា​ដោយ​ពុំបាន​សុំ​ការ​អនុញ្ញាតជាមុន។

    CAM | LICADHO | CAM | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    សមាជិក​គណៈបក្ស​សង្គ្រោះជាតិចំនួន​ ១១ នាក់ ​ទទួល​ទោស​​ជាប់​ពន្ធនាគារ​ចាប់​ពី ​៧ ឆ្នាំ ​ដល់ ២០ ​ឆ្នាំ ពីបទ​កុបកម្ម​ទាក់ទង​ទៅនឹង​ការ​ទង្គិច​គ្នា​ជាមួយ​នគរបាល​ជុំវិញ​ការ​បិទ​​ទីលាន​ប្រជាធិបតេយ្យ​កាល​ពីឆ្នាំ​មុន​។

    CCHR | Guardian | BBC | CCHR | Guardian | BBC

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    សកម្ម​ជន​ប្រាំ​នាក់ត្រូវបាន​ចាប់​ខ្លួន​បន្ទាប់ពីការ​តវ៉ា​​ជំទាស់​នឹង​ការ​អនុម័តរបស់​រដ្ឋាភិបាល​លើ​​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ «ច្បាប់​សមាគម​ អង្គការ​» ក្នុង​រាជធានីភ្នំពេញ។

    CAM | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក​ នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេតនៅ​សមាគម​អាដហុក​ ត្រូវបាន​សាក​សួរ​នៅ​សាលាដំបូង​រាជធានីភ្នំពេញ​ទាក់ទង​ទៅនឹង​​បណ្តឹង​បរិហារកេរ្តិ៍​។ ការ​ចោទប្រកាន់នេះកើត​ចេញ​ពីការ​លើក​ឡើង​របស់​លោក​ ចរិយា ​ថា កសិករ​ពីរនាក់ត្រូវបាន​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ក្នុង​ទំនាស់ជាមួយ​ក្រុម​ហ៊ុន​កសិកម្ម​មួយ​ក្នុង​ខេត្ត​សៀម​រាប​។​

    CAM | PPP | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    រដ្ឋសភាបាន​អនុម័ត​ដោយ​ឯក​ច្ឆ័ន្ទ​​លើ​ច្បាប់​ស្តីពីសមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល «ច្បាប់សមាគម អង្គការ​»​ បើទោះ​ជា​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​ច្រាន​ចោល​សេចក្តី​ព្រាង​ច្បាប់នេះ​ក្តី។

    CCHR | CAM | CCHR | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាលរាំង​ខ្ទប់​ការ​ប៉ុន​ប៉ង​របស់​អ្នក​តវ៉ា​ក្នុងការ​ប្រមូល​ផ្តុំ​ និង​បាតុកម្ម​ជំទាស់នឹងការ​អនុម័ត​​សេចក្តីស្នើ​ច្បាប់​ស្តីពីសមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល «ច្បាប់សមាគម​ អង្គការ​»​ របស់​រដ្ឋាភិបាលដែល​មាន​លក្ខណៈរឹត​ត្បិត​ខ្លាំង។​​

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    បន្ទាប់ពី​បដិសេធ​ចាកចេញ​ពី​ដីឡូត៍​ក្នុង​តំបន់​បឹងកក់១ ក្នុង​រាជធានីភ្នំពេញ​ លោក ​លី ស្រ៊ាខេង​ លោកស្រី​ ម៉ក់ សៀវ​ហ៊ូន និង​កញ្ញា​ លី សៀវ​មិញ ត្រូវបាន​កាត់ទោស​ពីបទប្រើ​ប្រាស់​ហិង្សា​​ប្រឆាំង​លើ​អ្នក​កាន់កាប់​អលនវត្ថុ​ដោយ​សុចរិត​ ហើយ​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ​។ ការ​កាត់ទោស​នេះ​កើត​ឡើង​ក្នុង​បរិបទ​នៃ​ទំនាស់​ដីធ្លី​មួយ​ដែល​អូស​បន្លាយ​ពេល​ជា​យូរ​។​

    CCHR | LICADHO | CCHR | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    លោក សន​ ចាន់ដារ៉ា​ លោក ឌឹ​ម គុណ​ឌី និង លោក ​ចេក នេត្រា ត្រូវបាន​ចាប់​ខ្លួន ​បន្ទាប់ពី​ដឹក​នាំ​បាតុកម្ម​ដោយ​សន្តិវិធីមួយ​នៅ​មុខ​រដ្ឋ​សភា​។ លោក ​ឌិត​ សុធី ដែល​ជា​បុគ្គលិក​របស់​សមាគម​អាដហុក​ ដែល​កំពុង​ឃ្លាំមើល​ការ​តវ៉ា​នោះ​ក៏​ត្រូវបាន​ចាប់​ខ្លួន​ផង​ដែរ​។

    CCHR | KHT | CCHR | KHT

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ស្នើ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពិចារណា​ក្នុងការ​កែប្រែ​​សេចក្តីព្រាង​ច្បាប់​ស្តីពី​សហជីព។ តាម​រយៈលិខិត​ចំហ​មួយ​ផ្ញើ​ជូន​នាយក​រដ្ឋ​មន្ត្រី​ ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ច្បាប់​នេះ​​មាន​ការ​រឹត​ត្បិត​ទៅលើ​ការ​ចុះ​បញ្ជីសហជីព​ និង​ភាព​ដែល​អាច​ក្លាយ​ជា​​មេដឹក​នាំ​សហជីព ដែល​ផ្ទុយ​ទៅនឹង​បទដ្ឋានពលកម្ម​ស​អន្ត​រជាតិ​។

    PPP | PPP

  • ក្រចេះ

    ក្រចេះ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ពលរដ្ឋ​នៅ​ភូមិប្រឡាយ​ទ្រៀក​ក្នុង​ខេត្ត​ក្រចេះ ​​ត្រូវបាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ពី​សំណាក់​អ្នក​យាម​ប្រដាប់​ដោយ​អាវុធ។

    RFA | RFA

  • ភ្នំពេញ

    ភ្នំពេញ

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    កម្ម​ករ​ចម្ការកៅស៊ូ និង​នគរបាល​ឈូស​ឆាយ​ដីធ្លី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​មណ្ឌល​គិរី ដោយ​បំផ្លិច​បំផ្លាញ​ខ្ទម​ដែល​ជា​ជម្រក​​ចំនួន​១៧០។ ការ​ឈូស​ឆាយ​ដីនេះ​​កើត​ឡើង​ចំពេល​មាន​ទំនាស់​អូស​បន្លាយ​​ពាក់ព័ន្ធ​នឹង​សម្បទាន​ដីសេដ្ឋកិច្ច​។

    CCHR | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការបង្កើតច្បាប់ និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស

    ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​។ ច្បាប់​ទាំងនេះ​ត្រូវបាន​អនុម័តនៅក្នុង​ដំណើរការ​មួយ​យ៉ាង​​ប្រញាប់ប្រញាល់ និង​ពិបាក​យល់​ ហើយ​ត្រូវបាន​សង្គម​ស៊ីវិល​​រិះ​គន់ថា​ មាន​​ខ្លឹម​សារ​មិន​ច្បាស់លាស់ ដោយ​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ហួស​ហេតុ​ក្នុង​ការ​ជ្រៀត​ជ្រែក​ទៅ​លើ​សេរីភាព​សម្តែង​មតិ​។

    CCHR | RFA | CAM | CCHR | RFA | CAM

  • ភ្នំពេញ

    ភ្នំពេញ

    ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស

    លោក​ ជួង ជុង​ងី ដែល​ជា​មេធាវី​ការ​ពារ​សិទ្ធិ​មនុស្ស​​ត្រូវ​បាន​កាត់ទោស​ពីបទ «ផ្តល់មធ្យោបាយ​លួច​រត់» បន្ទាប់ពីបាន​ជួយ​ធានាឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​ លោក​ មាស ប៉េង​ ពីពន្ធនាគារ​។ តំណាង​រាស្ត្រ​គណៈបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​គឺ លោក​ ចាន់ ចេង​ ត្រូវបាន​ចោទប្រកាន់​ពី​បទល្មើស​ដូច​គ្នា​បន្ទាប់ពី​បាន​មក​ទទួល​លោក ​ប៉េង ​ពី​ពន្ធនាគារ​។

    CCHR | CCHR

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នៅ​ថ្ងៃទិវានារី​អន្ត​រជាតិ​ ព្រះ​សង្ឃ និង​សកម្ម​ជន​ជាង​ ៥០០ នាក់ ​ដើរ​ហែក្បួន​បង្ហាញ​ពី​​ការ​គំា​ទ្រ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​ដីធ្លី​ជា​ស្ត្រី​ចំនួន​១១នាក់​ដែល​ជាប់​ពន្ធនាគារ​។

    LICADHO | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការគំរាមតាមផ្លូវកាយ និងតុលាការទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស

    លោក​ អាឡិច ហ្គន់សាឡេស ដេវិតសិន ដែល​ជា​សកម្ម​ជន​ជន​ជាតិ​អេស្បាញ ត្រូវបាន​គំរាម​នីរទេស​ខ្លួនដែល​ទំនង​ជា​យុទ្ធ​សាស្ត្រ​​មួយ​ដើម្បី​បញ្ឈប់នូវ​ភាព​សកម្ម​ផ្នែក​បរិស្ថាន​ និង​សិទ្ធិ​មនុស្ស​របស់លោក​ក្នុង​​តំបន់​​អារ៉ែង​។

    CCHR | LICADHO | CCHR | LICADHO

  • ភ្នំពេញ

    ភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    នគរបាល​បង្ក្រាប​កុបកម្ម​​បំបែក​ការ​តវ៉ា​លើកទីមួយរបស់អ្នក​ស្រី​ យ៉ោម បុប្ផា ​ដែល​ជា​សកម្ម​ជន​សិទ្ធិ​ដីធ្លី​នៅសហគមន៍បឹងកក់ដែល​គ្រោងរៀបចំ​រយៈពេល​ជា​ច្រើន​ខែ​នៅ​ទីលានប្រជាធិបតេយ្យ​​ក្នុង​រាជធានីភ្នំពេញ​។

    CAM | PPP | CAM | PPP

  • ភ្នំពេញ

    ភ្នំពេញ

    ទារុណកម្ម ការចាប់ខ្លួន និងការឃុំខ្លួនខុសច្បាប់

    កង​រាជ​អាវុធ​ហត្ថ និង​នគរ​បាល​ប្រឆាំង​កុបកម្ម​ប្រមាណ​១០០នាក់​បាន​ដណ្តើម​ រុញ​ច្រាន​ និង​វាយ​ដំ​លើ​អ្នក​ចូលរួ​ម​ហែក្បួន​ដោយ​សន្តិ​វិធី​ឆ្ពោះ​ទៅ​កាន់​បុរីកីឡា​ដើម្បី​ប្រារព្ធ​ខួប ​៣ ឆ្នាំ​នៃការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុងសហគមន៍។

    LICADHO | Video | LICADHO

  • កោះកុង​

    កោះកុង​

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ប្រមូលផ្តុំ និងសមាគម

    មន្ត្រីកង​យោធពល​ខេមរភូមិន្ទចំនួន ​១២ នាក់ដាក់ប៉ុស្តិ៍យាម​នៅ​ទីតាំងបិទផ្លូវ​មិនឱ្យ​សកម្ម​ជនចូលតវ៉ាទៅ​នឹង​គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងក្នុងខេត្តកោះកុង​​​។

    CCHR | PPP | CCHR | PPP